គណៈប្រតិភូធនាគារជាតិកាណាដា ជួបជាមួយលោកស្រីបណ្ឌិត ជា សិរី បង្ហាញការបន្តគាំទ្រ វិស័យធនាគាររបស់កម្ពុជា

Date:

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA មានកិតិ្តយស បានជួបពិភាក្សាជាមួយ ធនាគារជាតិនៃកម្ពុជា បង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ កម្ពុជា។ ធនាគារជាតិកាណាដា ជាធនាគារធំមួយក្នុងប្រទេសកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា។

គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ខណៈដែលភាគីបានពិភាក្សាលើប្រធានបទជាច្រើន រួមមានវឌ្ឍនភាពឌីជីថល ហិរញ្ញវត្ថុបៃតង ឱកាសវិនិយោគនានា និងតួនាទីរបស់ធនាគារ ABA ដែលកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងទាក់ទាញបណ្ដាវិនិយោគិន មកព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Laurent Ferreira បានកោតស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងឥតងាករេ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ហើយលោកបានលើកឡើងពី ឧត្តមភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងទំនុកចិត្តខ្ពស់ ចាប់តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិកាណាដា បានធ្វើការវិនិយោគ 900 លានដុល្លារអាមេរិក ហើយតែងតែរក្សាប្រាក់ចំណេញទាំងអស់របស់ ABA បន្តដាក់វិនិយោគនៅក្នុង ABA វិញ ដើម្បីពង្រឹងមូលដ្ឋានមូលធនរបស់ធនាគារ ដែលជំរុញការប្ដេជ្ញាចិត្តរបស់ ABA ឲ្យកាន់តែមោះមុតបន្ថែមទៀត ចំពោះការអភិវឌ្ឍ និងកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។

លោក Laurent Ferreira មានប្រសាសន៍ថា “ធនាគារជាតិកាណាដាឲ្យតម្លៃខ្ពស់ ចំពោះឱកាសប្រតិបត្តិការនៅ ប្រទេសកម្ពុជាតាមរយៈធនាគារ ABA ដែលជាបុត្រសម្ពន្ធពេញលេញរបស់ខ្លួន។”

លោកបានបន្ថែមផងដែរថា “សេដ្ឋកិច្ចកំពុងបន្តរីកច្រើនទៅមុខ និងបរិយាកាសធុរកិច្ចអំណោយផលល្អរបស់កម្ពុជា បានផ្ដល់ជាមូលដ្ឋានអនុគ្រោះដ៏ប្រសើរ នាំមកនូវភាពរីកចម្រើនរបស់ ABA។ ចាប់ពីធ្វើការវិនិយោគតាំងពីឆ្នាំ 2014 មក ធនាគារ ABA ជាមួយថ្នាក់ដឹកនាំមានសមត្ថភាព និងបុគ្គលិកបម្រើការយ៉ាងមោះមុត បានបន្តរីកចម្រើនលូតលាស់យ៉ាងល្អ ធ្វើឲ្យយើងខ្ញុំកាន់តែមានភាពជឿជាក់លើ បរិយាកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។”

ទន្ទឹមនឹងនេះ ធនាគារ ABA បានបន្តវឌ្ឍនភាពទៅជា គ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ធនាគារបានបន្ដផ្តល់ប្រាក់កម្ចីចំនួន 8.6 ពាន់លានដុល្លារ ដល់វិស័យសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ កម្មន្ដសាល និងកសិកម្ម។ ABA ក៏បានផ្តល់ហិរញ្ញប្បទានយ៉ាងសកម្ម ដល់គម្រោងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីការអភិវឌ្ឍ ក៏ដូចជាភាពរីកចម្រើនរបស់ប្រទេសជាតិ។ ហិរញ្ញប្បទានថ្មីៗរបស់ធនាគាររួមមាន សញ្ញាបណ្ណបៃតង សំដៅគាំទ្រដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលនឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានថាមពលអគ្គិសនីក្នុងតម្លៃធូរថ្លៃ កាត់បន្ថយថ្លៃចំណាយលើផលិតកម្ម ឬការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។ បន្ថែមពីលើនេះ ABA ក៏បានផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ធំ និងមានសារៈសំខាន់មួយ សម្រាប់បង្កើនការតភ្ជាប់សេដ្ឋកិច្ច និងជំរុញកំណើនទេសចរណ៍ និងវិស័យភស្តុភារកម្ម។

លោក Laurent Ferreira បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការវិនិយោគ របស់ធនាគារជាតិកាណាដា នៅក្នុងធនាគារកម្ពុជា បានលើកមុខមាត់របស់កម្ពុជានៅប្រទេសកាណាដា ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ។ ធនាគារជាតិកាណាដាចូលរួមយ៉ាងសកម្ម ក្នុងការណែនាំអំពីកម្ពុជាដល់អតិថិជនរបស់ខ្លួន ដែលស្វែងរកការពង្រីកវិសាលភាពទៅក្រៅប្រទេស ដោយពង្រឹងទំនុកចិត្តបន្ថែមទៀត ចំពោះសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ 2024 ធនាគារជាតិកាណាដា បានរៀបចំកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាធុរជន និងវិនិយោគិនឆ្នើមរបស់កាណាដា។ កម្មវិធីជំរុញ និងទាក់ទាញវិនិយោគិន (Investment Roadshow) ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីឱកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា នៅសហរដ្ឋអាមេរិក និងកាណាដា។

ធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែង ចំពោះជំនួបកាលពីពេលថ្មីៗនេះ រវាងគណៈប្រតិភូនៃធនាគារជាតិកាណាដា និងទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលពង្រឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រ វិស័យធនាគាររបស់កម្ពុជា តាមរយៈសេវាកម្មធនាគារនវានុវត្ត ផ្តោតលើអតិថិជនជាចម្បង។

ក្នុងនាមជានិយតករវិស័យធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា កំពុងដើរតួយ៉ាងសំខាន់បំផុតក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងនវានុវត្តន៍ ឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាព។ ធនាគារ ABA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការបន្តណែនាំ ចង្អុលបង្ហាញ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពជោគជ័យរបស់ធនាគារយើងខ្ញុំ។

ដំណើរវឌ្ឍនភាពរបស់ធនាគារ ABA គឺពិតណាស់ បានផ្សារភ្ជាប់ទៅនឹងវិបុលភាពរុងរឿង របស់ប្រទេសកម្ពុជា។ ABA នឹងបន្ដចូលរួមកសាងវិស័យធនាគាររបស់កម្ពុជាឲ្យកាន់តែរឹងមាំ និងរីកចម្រើនប្រកបដោយចីរភាព ស្របតាមគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ជាតិយើង។ ជាមួយការបន្តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារ ABA ប្ដេជ្ញារួមចំណែកសម្រេចចក្ខុវិស័យរួម ដើម្បីកម្ពុជាកាន់តែមានវិបុលភាពរីកចម្រើន ពេញដោយបរិយាបន្នហិរញ្ញវត្ថុ ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›គណៈប្រតិភូធនាគារជាតិកាណាដា ជួបជាមួយលោកស្រីបណ្ឌិត ជា សិរី បង្ហាញការបន្តគាំទ្រ វិស័យធនាគាររបស់កម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA មានកិតិ្តយស បានជួបពិភាក្សាជាមួយ ធនាគារជាតិនៃកម្ពុជា បង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…