សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ស្វាគមន៍ភាគហ៊ុនិក ABA សម្រាប់ជំនួបកំពូល

Date:

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបកំពូលនេះ បានបញ្ជាក់ជាថ្មី ចំពោះការគាំទ្រដ៏មុតមាំរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។

គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា បានអញ្ជើញមកដល់វិមានសន្ដិភាព។ កិច្ចសន្ទនាជាមួយសម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានផ្ដោតលើការពិភាក្សាជុំវិញប្រធានបទ សំខាន់ៗជាច្រើនដូចជា ការពង្រឹងសក្ដានុពលវិនិយោគ ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការវិនិយោគ ហេដ្ឋារចនាសម្ពន្ធ និងគម្រោងនានាដែលនាំមកនូវចីរភាព ខណៈដែលធនាគារជាតិកាណាដាត្រូវបានទទួលស្គាល់ជា វិនិយោគិន ផ្ទាល់ពីបរទេសដ៏ធំបំផុតមួយនៅកម្ពុជា។

មានចំណាប់អារម្មណ៍នាឱកាសនោះ លោក Laurent Ferreira បានសាទររាជរដ្ឋាភិបាលកម្ពុជា ចំពោះការរក្សាបាននូវកំណើនសេដ្ឋកិច្ចរយៈពេលវែង និងវឌ្ឍនភាពជាបន្ដបន្ទាប់របស់ប្រទេសជាតិ។ លោកក៏បានកោតស្ញប់ស្ញែង ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការផ្ដោតសំខាន់លើការរីកចម្រើនផ្នែកឌីជីថល និងការពង្រីកភាពជាដៃគូរបស់ រដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។

លោក Laurent Ferreira មានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដែលធានាបាននូវភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍផ្នែកសង្គម”។ លោកបានបន្ថែមថា “សេដ្ឋកិច្ចដ៏រស់រវើក និងបរិយាកាសធុរកិច្ចប្រកបដោយអំណោយផលល្អរបស់កម្ពុជា បានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ភាព រីកចម្រើនរបស់ ABA។ ធនាគារជាតិកាណាដា សូមធ្វើការវាយតម្លៃខ្ពស់ និងសូមសម្ដែងនូវអំណរគុណចំពោះឱកាសក្នុងការធ្វើ ប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងជាគំរូដ៏ល្អមួយនៃការវិនិយោគប្រកបដោយជោគជ័យនៅកម្ពុជា”។

ក្នុងនាមជាធនាគារដ៏ធំមួយក្នុងចំណោមធនាគារធំៗនៅកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA ធនាគារជាតិកាណាដា បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួន ក្នុងការលើកកម្ពស់ការវិនិយោគ និងផ្សព្វផ្សាយកិត្តិនាមរបស់កម្ពុជាជាគោលដៅវិនិយោគ និងធុរកិច្ចដ៏សុវត្ថិភាព និងទាក់ទាញ។ លោក Laurent Ferreira បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ធនាគារ នៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា បានលើកមុខមាត់របស់កម្ពុជានៅប្រទេសកាណាដា ក្នុងនាមជាគោលដៅវិនិយោគដែលមានអំណោយផលល្អ។ ធនាគារជាតិកាណាដាចូលរួមយ៉ាងសកម្ម ក្នុងការណែនាំអំពីកម្ពុជាដល់អតិថិជនរបស់ខ្លួនដែលស្វែងរក ការពង្រីកវិសាលភាពទៅក្រៅប្រទេស ដោយពង្រឹងទំនុកចិត្តបន្ថែមទៀតចំពោះសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ2024 ធនាគារជាតិកាណាដា បានរៀបចំកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាធុរជន និងវិនិយោគិនឆ្នើមរបស់កាណាដា។ កម្មវិធីជំរុញ និងទាក់ទាញវិនិយោគិន (Investment Roadshow) ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីឱកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា នៅសហរដ្ឋអាមេរិក និងកាណាដា។

ចំណុចសំខាន់មួយទៀតនៃកិច្ចពិភាក្សានេះ ផ្ដោតលើភាពជាដៃគូយូរអង្វែងរវាង ABA និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ វឌ្ឍនភាពឌីជីថល។ ធនាគារបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្ររដ្ឋាភិបាលដើម្បីអនុវត្តដំណោះស្រាយ សេវាឌីជីថលនវានុវត្ត ពង្រឹងប្រសិទ្ធភាព និងលទ្ធភាពចូលប្រើប្រាស់សម្រាប់វិស័យនានា។

ធនាគារ ABA៖ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនជាដៃគូដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយបានបន្ដផ្ដល់ប្រាក់កម្ចីរហូតដល់ 8.6 ពាន់លានដុល្លារ ដល់វិស័យសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ កម្មន្ដសាល និងកសិកម្ម។ លើសពីការផ្ដល់សេវាធនាគារស្ដង់ដារ ABA ក៏បានផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ពន្ធនានា ដែលជំរុញដល់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់ជាតិផងដែរ។

ការផ្ដល់ហិរញ្ញប្បទានថ្មីៗរបស់ធនាគាររួមមាន សញ្ញាបណ្ណបៃតង ដែលគាំទ្រដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងពង្រឹងជំហររបស់កម្ពុជានៅក្នុងតំបន់។ បន្ថែមពីលើនេះ ABA ក៏បានផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ធំ និងមានសារៈសំខាន់មួយ សម្រាប់បង្កើនការតភ្ជាប់សេដ្ឋកិច្ច និងជំរុញកំណើនទេសចរណ៍ និងភស្តុភារកម្ម។

កិច្ចសហការរបស់ធនាគារជាមួយរដ្ឋាភិបាល បន្ដពង្រីកជាលំដាប់ ជាពិសេសនៅក្នុងកិច្ចការប្រមូលពន្ធ។ ក្នុងនាមជាធនាគារដែល ប្រមូលពន្ធជូនរដ្ឋដ៏ធំបំផុតមួយរបស់កម្ពុជា ABA អាចជួយដល់រដ្ឋាភិបាលក្នុងកិច្ចការប្រមូលពន្ធ ដោយក្នុងនោះ 25% សម្រាប់ពន្ធដារគ្រប់ប្រភេទ និង 10% សម្រាប់ពន្ធគយ និងកាតព្វកិច្ចផ្សេងៗតាមរយៈបណ្តាញសាខាទូទាំងប្រទេស និងផ្លែតហ្វម សេវាធនាគារឌីជីថល ដោយពង្រឹងតួនាទីរបស់ធនាគារក្នុងការពង្រឹងប្រតិបត្តិការសារពើពន្ធរបស់ជាតិ។

ABA ក៏លេចធ្លោផងដែរក្នុងនាមជាសហគ្រាសបង់ពន្ធដ៏សំខាន់មួយ ដោយបានរួមចំណែកបង់ពន្ធប្រមាណ 500 លានដុល្លារ ចាប់តាំងពីឆ្នាំ 2009 មក។ ដោយត្រូវបានទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងឧត្ដមានុវត្តន៍ ធនាគារបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “ប្រភេទមាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលប្រាំបីឆ្នាំ ជាប់ៗគ្នា។

ការគាំទ្រដល់ទស្សនវិស័យអនាគតរបស់កម្ពុជា

អនាគតសេដ្ឋកិច្ចរបស់កម្ពុជា មានភាពល្អប្រសើរ គួរជាទីរំពឹងខ្ពស់។ យុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ 2030 បានកំណត់ផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់ និងមោះមុត។ ABA ត្រៀមរួចជាស្រេច ក្នុងការគាំទ្រដល់បណ្ដាគោលដៅយុទ្ធសាស្ដ្រជាតិ តាមរយៈការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ និងលទ្ធភាពចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច។

ជាមួយការគាំទ្រឥតងាករេពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារ ABA នឹងបន្ដចូលរួមចំណែកដើម្បីសម្រេចបាននូវចក្ខុវិស័យរួម ធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន និងបរិយាបន្នហិរញ្ញវត្ថុ ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ស្វាគមន៍ភាគហ៊ុនិក ABA សម្រាប់ជំនួបកំពូល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…