អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកាលនាព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចសហប្រតិបត្តិការនេះគឺជាជំហានថ្មីមួយ ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដោយមោទនភាព របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលជាក្រុមហ៊ុនកូនខ្មែរ ១០០%។

ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព នាយិការ ក្រុមហ៊ុន ឆេមពានគ្រុប បានមានប្រសាសន៍ថា “ជំហ៊ានថ្មី នៃក្រុមហ៊ុន ឆេមពានគ្រុប ក្នុងពេលនេះគឺពិតជាមានគុណតំលៃ ក្នុងការនាំយកផលិតផលកូនខ្មែរ ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ ដោយធានាបាននូវទាំងរសជាតិ និងគុណភាពជាចម្បង ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនផលិតភាពនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស នេះក៏ជាចំណែកមួយសំខាន់ ក្នុងកាពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិផងដែរ។ នាងខ្ញុំបានបង្គើត ក្រុមហ៊ុន ឆេមពានគ្រុប នេះឡើង ដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងរួមចំណែកក្នុងការបង្កើតការងារ ដល់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរ និង ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ជាពិសេសនាំយកកេរ្តិ៍ឈ្មោះ ផលិតផលគុណភាពខ្ពស់របស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ នេះក៏ជាចក្ខុវិស័យ និងជាយុទ្ធសាស្រ្តរយៈពេលវែង របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលយើងបានខិតខំប្រឹងប្រែង និងកំពុងឆ្ពោះទៅ។

ឆ្លៀតក្នុងឱកាសថ្ងៃនេះផងដែរនាងខ្ញុំសូមផ្តាំផ្ញើរ និងលើកទឹកចិត្តដល់បងប្អូនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស បន្តរួបរួមសាមគ្គី បង្ហាញបេះដូងសាមគ្គីជាតិខ្មែរតែមួយ។ ជាពិសេសបន្តទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច តេជោ និង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកតែតែងខិត្តខំប្រឹងប្រែងរក្សាស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងអភិវឌ្ឃជាតិឥតឈប់ឈរ។”

ជាមួយគ្នានោះដែរ កញ្ញា Teppy Chhoun នាយកប្រតិបតិ្ត ក្រុមហ៊ុន Khemera បានមានប្រសាសន៏ផងដែលថា ” សំរាប់ក្រុហ៊ុន Khemera គឺផ្តោតសំខាន់លើការនាំចូលផលិតផលដែលមានគុណភាពខ្ពស់ ពីប្រទេសកម្ពុជាទៅលក់បន្ត នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដែលអតិថិជនគោលដៅរបស់យើង មានទាំងបរទេស និងបងប្អូនខ្មែររស់នៅលើទឹកដី ប្រទេសអូស្រ្តាលីជាដើម។ គោលដៅរបស់ពួកយើងគឺចង់នាំយកផលិតផលគុណភាពខ្ពស់ដែលបង្កប់នូវវប្បធម៌ និង អរិយធម៌ជាស្នាដៃកូនខ្មែរទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី ។

ដោយឡែកក្នុងថ្ងៃនេះយើងធ្វើការចុះកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងការសហការនាំយកផលិតផល របស់ ក្រុមហ៊ុន ឆេមពានគ្រុប ជាលើកដំបូងនេះយើងនឹង នាំយកស្រាបៀរ ហ្គ្រីត ដើម្បីចែកចាយនៅលើទីផ្សារប្រទេសអូស្ត្រាលី ដែលនឹងចាប់ផ្តើមយកទំនិញ ចេញពីរោងចក្រនៅថ្ងៃនេះតែម្តង។”

គួបញ្ជាក់ថាក្រុមហ៊ុន ឆេមពាន គ្រុប គឺជាក្រុមហ៊ុនខ្មែរ ផលិតផលខ្មែរ ១០០% រួមមាន ស្រាបៀរហ្រ្គីត, ភេសជ្ជៈប៉ូវកម្លាំងហ្រ្គីត, ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍, ឆេមពានហ្រ្គីន និង ថប់អាប់។

ខ្មែរគាំទ្រផលិតផលខ្មែរ យើងសង្ឃឹមថាបងប្អូនខ្មែរទំាងអស់នឹងបន្តគាំទ្រផលិតផលខ្មែរ របស់ក្រុមហ៊ុន ឆេមពានគ្រុប ដើម្បីប្រទេសយើង ប្រជាជនខ្មែរយើង រីកចំរើនទាំងអស់គ្នា ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ ដែលបានរៀប…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...