Vietjet ជាប់ឈ្មោះក្នុងចំណោម ក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អ នៅអាស៊ី រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា

Date:

ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ត្រូវបានដាក់ឈ្មោះជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អនៅអាស៊ីឆ្នាំ២០២៦ នៅក្នុងពានរង្វាន់ HR Asia Awards ឆ្នាំ២០២៦ សម្រាប់ឆ្នាំទី៦ជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បាននាំយកពានរង្វាន់ HR Asia Diversity, Equity & Inclusion (DE&I) លើកដំបូងរបស់ខ្លួនផងដែរ ដែលពានរង្វាន់នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងកន្លែង ធ្វើការប្រកបដោយបរិយាប័ន្ន និងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពបុគ្គលិក ខណៈពេលដែលកំពុងបន្តពង្រីក ប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។

ពានរង្វាន់នេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយស្ថាប័ន HR Asia ដែលទទួលស្គាល់ស្ថាប័ននានាដែលមានការអនុវត្តលើការពង្រឹងចំណេះដឹងនិងសមត្ថភាពធនធានមនុស្សដ៏លេចធ្លោប្រកបដោយបរិយាប័ន្ន និងវប្បធម៌កន្លែងធ្វើការចំរុះដ៏រឹងមាំនៅទូទាំងតំបន់។ បញ្ជីឈ្មោះអ្នកទទួលរង្វាន់នៅឆ្នាំនេះ ក៏រួមមានទាំងក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសវៀតណាមផងដែរ។ ដោយឡែកក្រុមហ៊ុន Vietjet លេចធ្លោសម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការលើកកម្ពស់បរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងជំរុញទឹកចិត្តខ្ពស់។

ក្រុមហ៊ុន Vietjet ក៏ត្រូវបានទទួលស្គាល់ជាលើកដំបូងជាមួយនឹងពានរង្វាន់ HR Asia DE&I Award នៅឆ្នាំនេះផងដែរ។ ប្រភេទនេះទទួលស្គាល់ក្រុមហ៊ុនដែលលើកកម្ពស់កន្លែងធ្វើការចម្រុះ សមធម៌ និងបរិយាប័ន្ន ដែលបុគ្គលិកគ្រប់ស្រទាប់វណ្ណៈត្រូវបានគោរព ផ្តល់អំណាច និងផ្តល់ឱកាសស្មើគ្នាក្នុងការរីកចម្រើន។

ការទទួលស្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Vietjet ក្នុងការដាក់មនុស្សជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ខណៈពេលដែលកំពុងបណ្តុះកន្លែងធ្វើការបើកចំហប្រកប ដោយវិជ្ជាជីវៈ និងភ្ជាប់ទំនាក់ទំនងជាសកល។

បច្ចុប្បន្ន ក្រុមហ៊ុន Vietjet មានបុគ្គលិក និងអ្នកជំនាញជិត ១០,០០០ នាក់មកពីបណ្តាប្រទេស និងដែនដីជាង ៦៨ រួមទាំងប្រទេសកម្ពុជាផងដែរ។ ជិត 30% នៃកម្លាំងពលកម្មរបស់ខ្លួនមកពីទូទាំងអាស៊ី ខណៈដែលជិត 30% ជាអ្នកជំនាញវ័យក្មេងដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ដែលរួមចំណែកដល់ការចអភិវឌ្ឍ ភាពច្នៃប្រឌិត និងទស្សនៈថ្មីៗដល់ការអភិវឌ្ឍជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេពកោសល្យរយៈពេលវែង ក្រុមហ៊ុន Vietjet វិនិយោគយ៉ាងទូលំទូលាយលើការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈតាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល Victoria Aviation Academy (VIAA) ជាកន្លែងដែលបុគ្គលិកចូលរួមក្នុងការបណ្តុះបណ្តាលចំណេះដឹងលើផ្នែកអាកាសចរណ៍ស្តង់ដារកម្រិតអន្តរជាតិ កម្មវិធីភាពជាអ្នកដឹកនាំ និងវគ្គសិក្សាឯកទេសដែលផ្តល់ដោយអ្នកជំនាញក្នុងឧស្សាហកម្ម។

សុខុមាលភាពបុគ្គលិក គឺជាការងារអាទិភាពមួយទៀតសម្រាប់ Vietjet។ បន្ថែមពីលើការបំពាក់គ្រឿងបរិក្ខារកន្លែងធ្វើការទំនើបៗ ដូចជា នៅកន្លែងទទួលទានអាហារ បន្ទប់រោងកុន កន្លែងហាត់ប្រាណ បន្ទប់យូហ្គា និងកន្លែងសហគមន៍ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានរៀបចំសកម្មភាពវប្បធម៌ កីឡា និងការកសាងក្រុមជាប្រចាំ ដែលពង្រឹងការចូលរួមរបស់បុគ្គលិក និងវប្បធម៌នៅកន្លែងធ្វើការផងដែរ។

ជាមួយនឹងកម្លាំងពលកម្មដ៏ស្វាហាប់ ច្នៃប្រឌិត និងមានភាពចម្រុះលើឆាកអន្តរជាតិ Vietjet បន្តបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់ខ្លួន ខណៈពេលដែលខ្លួនបន្តចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទំនើប មានការតភ្ជាប់ជាសកល និងផ្តោតលើមនុស្ស។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ផ្តល់សេវាកម្មជើងហោះហើរប្រចាំថ្ងៃលើផ្លូវសៀមរាប-ហាណូយ ដោយភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›Vietjet ជាប់ឈ្មោះក្នុងចំណោម ក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អ នៅអាស៊ី រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ត្រូវបានដាក់ឈ្មោះជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អនៅអាស៊ីឆ្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…