កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៦៖ ភ្ជាប់ទេពកោសល្យ និងធនធានផ្នែកបច្ចេកវិទ្យា

Date:

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម ក្នុងការបង្ហាញចំណេះដឹង ជំនាញ និងសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសន្តិសុខសាយប័រ។ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) ក្រុមហ៊ុន Metfone បានចូលរួមចំណែកក្នុងការភ្ជាប់ធនធាន របស់ក្រុមហ៊ុនជាមួយនឹងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងអភិវឌ្ឍជំនាញ និងធនធានមនុស្សផ្នែកសន្តិសុខសាយប័រនៅកម្ពុជា។

ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើង ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅសណ្ឋាគារ Oakwood Premier Phnom Penh ចំពេលដែលតម្រូវការការពារទិន្នន័យ សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសន្តិសុខព័ត៌មានមានការកើនឡើង ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេស។

មុនឈានដល់ជុំថ្នាក់ជាតិ កម្មវិធីប្រកួតប្រជែងតាមអនឡាញ Cyber Arena 2026 ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៧ ខែមិថុនា បានទាក់ទាញក្រុមចូលរួមចំនួន ១៥៧ក្រុម និងបេក្ខជនចំនួន ៥៤៧នាក់ មកពីស្ថាប័នរដ្ឋ អង្គការឯកជន និងគ្រឹះស្ថានសិក្សា។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល ៨ម៉ោង គណៈកម្មការរៀបចំបានជ្រើសរើសក្រុមឆ្នើម ៣ក្រុមដំបូង ក្រុមឆ្នើមចំនួន ៣០ក្រុម និងក្រុមបម្រុងចំនួន ១០ក្រុម ដោយក្រុមឆ្នើម ៣ក្រុមដំបូង និងក្រុមឆ្នើម ៣០ក្រុម ត្រូវបានឡើងទៅប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិនៅខែសីហា។

នៅក្នុងពិធីបើក តំណាងក្រុមហ៊ុន Metfone បានគូសបញ្ជាក់ថា ខណៈពេលដែលបច្ចេកវិទ្យាឌីជីថលបន្តអភិវឌ្ឍយ៉ាងរហ័ស តម្រូវការការពារទិន្នន័យ សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសន្តិសុខព័ត៌មាន កាន់តែមានសារៈសំខាន់ខ្លាំងឡើង។ យោងតាមតំណាងក្រុមហ៊ុន ការកសាងសមត្ថភាពសន្តិសុខសាយប័រទាមទារនូវវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលដោះស្រាយទាំងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ស ដោយធនធានមនុស្សដែលមានជំនាញ ចំណេះដឹង និងសមត្ថភាពបត់បែន ដើរតួនាទីយ៉ាងសំខាន់បំផុត។

ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ ក្រុមហ៊ុន Metfone បានគាំទ្រកម្មវិធី CNCC 2026 ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគំនិតផ្តួចផ្តើមដែលពង្រឹងសមត្ថភាពសន្តិសុខសាយប័រ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះនៅកម្ពុជា។

តំណាងក្រុមហ៊ុន Metfone ក៏បានរំលេចផងដែរអំពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ច អាជីវកម្ម គ្រឹះស្ថានសិក្សា អ្នកជំនាញ និងជំនាន់ក្រោយ ក្នុងការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រ។ ការប្រកួតប្រជែងលក្ខណៈអាជីពដូចជា CNCC មិនត្រឹមតែផ្តល់ឱកាសឱ្យយុវជន សាកល្បងសមត្ថភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍជំនាញ និងការត្រៀមខ្លួនកាន់តែប្រសើរដើម្បីដោះស្រាយ បញ្ហាប្រឈមសន្តិសុខសាយប័រក្នុងពិភពជាក់ស្តែង។

ការរៀបចំកម្មវិធី CNCC 2026 បង្កើតបានជាវេទិកាមួយសម្រាប់ភ្ជាប់សហគមន៍បច្ចេកវិទ្យា ជាមួយស្ថាប័នរដ្ឋ អង្គការ និងអ្នកមានទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង។ តាមរយៈការប្រកួតប្រជែង និងសកម្មភាពបង្កើតបណ្តាញទំនាក់ទំនង បេក្ខជនចូលរួមមានឱកាសសាកល្បងចំណេះដឹង ពង្រឹងជំនាញ និងទទួលបានការយល់ដឹងពីតម្រូវការជាក់ស្តែងនៃវិស័យសន្តិសុខសាយប័រ។

ការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំង Metfone ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិត Diamond បានចូលរួមចំណែកបន្ថែមធនធានដល់សកម្មភាព ដែលលើកកម្ពស់ការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍ អ្នកមានទេពកោសល្យបច្ចេកវិទ្យាវ័យក្មេងផ្នែកសន្តិសុខសាយប័រ។ តាមរយៈការប្រកួតប្រជែងនេះ បេក្ខជនទទួលបានឱកាសបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពអាជីព ទទួលបានបទពិសោធន៍ជាក់ស្តែង និងត្រៀមខ្លួនជាជំហានៗសម្រាប់តម្រូវការ កាន់តែខ្ពស់នៃបរិស្ថានឌីជីថល។

កម្មវិធី CNCC 2026 រួមចំណែកក្នុងការលើកទឹកចិត្ត យុវជនជំនាន់ក្រោយឱ្យស្វែងយល់ និងចាប់យកអាជីពក្នុងវិស័យសន្តិសុខសាយប័រ ដែលជាផ្នែកមួយគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៦៖ ភ្ជាប់ទេពកោសល្យ និងធនធានផ្នែកបច្ចេកវិទ្យា ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…