ក្រុមហ៊ុន Metfone និង ធនាគារកាណាឌីយ៉ា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ

Date:

ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយភាគីទាំងពីរនឹងសិក្សាស្រាវជ្រាវអំពី ឱកាសនៃកិច្ចសហប្រតិបត្តិការលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដំណោះស្រាយឌីជីថល សន្តិសុខសាយប័រ ថាមពលបៃតង និងឡូជីស្ទីក។

កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង នៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ កាណាឌីយ៉ា នូវសេវាកម្មទូរសព្ទចល័តសាជីវកម្ម អ៊ីនធឺណិតអចល័ត និងដំណោះស្រាយទូរគមនាគមន៍ផ្សេងៗ ។ អង្គភាពជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី OCIC រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ កោះពេជ្រ និងកោះនរា ក៏កំពុងប្រើប្រាស់សេវាកម្មរបស់ Metfone ផងដែរ។

ក្រោមខ្លឹមសារនៃ MOU ភាគីទាំងពីរនឹងសិក្សាអំពី ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ Metfone ដើម្បីគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង នៅតាមសាខានានារបស់ធនាគារ កាណាឌីយ៉ា ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) និង Cloud ដើម្បីសម្រួលដល់ការផ្លាស់ប្តូរឌីជីថលរបស់ធនាគារ។ នៅក្នុងវិស័យដំណោះស្រាយឌីជីថល ភាគីទាំងពីរនឹងសិក្សាអំពី ឱកាសក្នុងការធ្វើសមាហរណកម្មកម្មវិធីតូចៗ (mini-apps) នៅលើវេទិការបស់ភាគីនីមួយៗ ការភ្ជាប់សេវាកម្មដែលបានជ្រើសរើស និងការដាក់ពង្រាយដំណោះស្រាយ Omni-channel SMS ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាមួយអតិថិជន។

នៅក្នុងវិស័យសន្តិសុខសាយប័រ វិស័យសហប្រតិបត្តិការដែលបានស្នើឡើងរួមមាន ការធ្វើតេស្តបញ្រ្ជាប(penetration testing) សេវាកម្មមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) ការការពារការវាយប្រហារ DDoS និងការវាយតម្លៃសន្តិសុខ។ ភាគីទាំងពីរនឹងសិក្សាផងដែរអំពីដំណោះស្រាយ ថាមពលពន្លឺព្រះអាទិត្យសម្រាប់បរិក្ខាររបស់ធនាគារ កាណាឌីយ៉ា និងលទ្ធភាពនៃការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតង ដោយមាន Metfone ធ្វើជាដៃគូផ្នែកបច្ចេកទេស។ បន្ថែមពីនេះ Metfone Express នឹងត្រូវពិចារណាលើការគាំទ្រ តម្រូវការឡូជីស្ទីកមួយចំនួនរបស់ធនាគារ កាណាឌីយ៉ា រួមទាំងការដឹកជញ្ជូនប័ណ្ណ ឯកសារ និងសម្ភារផ្សេងៗជូនអតិថិជននៅទូទាំងប្រទេស។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា អគ្គនាយកនៃក្រុមហ៊ុន Metfone បានមានប្រសាសន៍ថា៖ ដោយផ្អែកលើមូលដ្ឋានគ្រឹះ នៃដៃគូទូរគមនាគមន៍ដ៏យូរអង្វែង ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា នឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សន្តិសុខសាយប័រ និងការអភិវឌ្ឍប្រកបដោយចីរភាព។

តំណាងក្រុមហ៊ុនបានចែករំលែកថា៖ «នៅពេលអតិថិជនទុកចិត្ត និងប្រគល់បញ្ហាប្រឈមមកឱ្យយើង យើងត្រូវតែស្វែងរកដំណោះស្រាយដែលប្រសើរជាងមុនជារៀងរាល់ថ្ងៃ» ដោយបន្ថែមថា ភាគីទាំងពីរនឹងបន្តសិក្សា និងអភិវឌ្ឍដំណោះស្រាយឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។

កិច្ចព្រមព្រៀងនេះធ្វើឡើងចំពេល ដែលការផ្លាស់ប្តូរឌីជីថលកាន់តែមាន សារៈសំខាន់ខ្លាំងឡើងសម្រាប់អាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជិតពីរទសវត្សរ៍ ការពង្រីកកិច្ចសហប្រតិបត្តិការរវាង Metfone និង ធនាគារ កាណាឌីយ៉ា ត្រូវបានរំពឹងថា នឹងពង្រឹងការយកបច្ចេកវិទ្យាមកប្រកបប្រើប្រាស់

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Metfone និង ធនាគារកាណាឌីយ៉ា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយភាគីទាំងពីរនឹងសិក្សាស្រាវជ្រាវអំពី ឱកាសនៃកិច្ចសហប្រតិបត្តិក…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…