កក្រើកជាថ្មី! មិត្តហ្វូនប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី៣ ក្រោមពាក្យស្លោក “The Next Move”

Date:

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញ នៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS រដូវកាលទី ៣ ក្រោមពាក្យស្លោកផ្លូវការ «The Next Move» ដែលរដូវកាលនេះបង្ហាញពីរបត់ផ្លាស់ប្តូរយ៉ាងសំខាន់នៃកម្មវិធី ដោយបានបង្វែរការផ្តោតអារម្មណ៍ពីអ្នកបង្កើតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលមុនៗ មកជាការប្រកួតប្រជែងរាំថ្នាក់ជាតិ ដែលផ្តល់នូវវិថីដ៏រំភើបអស្ចារ្យ សម្រាប់យុវជនដែលមានទេពកោសល្យនៅទូទាំងប្រទេសកម្ពុជា។

ការទទួលពាក្យចុះឈ្មោះ ត្រូវបានបើកជាផ្លូវការចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកដែលស្រលាញ់ការរាំ ឬចេះរាំថ្មីថ្មោងនៅទូទាំងប្រទេស ត្រូវបានជំរុញឱ្យមកចូលរួម ដើម្បីផ្លាស់ប្តូររូបអ្នក «The Next Move» លើវិថីសិល្បៈដែលអ្នកស្រមៃ នៅក្នុងការប្រកួតដើម្បីដណ្តើមពានជ័យលាភី និងមានឱកាសឈ្នះប្រាក់រង្វាន់សរុប រហូតដល់ ៥២,០០០,០០០ រៀល។

រង្វាន់ធំរួមមាន៖
-រង្វាន់ជ័យលាភីលេខ ១៖ ថវិកា ២០,០០០,០០០ រៀល
-រង្វាន់លំដាប់កំពូលទី ២៖ ថវិកា ១២,០០០,០០០ រៀល
-រង្វាន់លំដាប់កំពូលទី ៣៖ ថវិកា ៦,០០០,០០០ រៀល

បន្ថែមពីលើប្រាក់រង្វាន់ជាសាច់ប្រាក់ បេក្ខជនជ័យលាភីកំពូលទាំង ៣ រូប នឹងទទួលបានកញ្ចប់រង្វាន់ពិសេសពីក្រុមហ៊ុន មិត្តហ្វូន ដែលរួមមាន ស៊ីមកាត VIP លេខពិសេស តម្លៃ ១ពាន់ដុល្លារ ព្រមទាំងសេវាអ៊ីនធឺណិត Wi-Fi តាមផ្ទះដោយឥតគិតថ្លៃ រយៈពេល ១ ឆ្នាំពេញ។

រដូវកាលនេះ ក៏បានប្រមូលផ្តុំទៅដោយពិធីករ គណៈកម្មការ និងគ្រូបង្វឹកល្បីៗក្នុងប្រទេសផងដែរ។ ក្នុងនោះ លោក យ៉ារ៉ូ និងកញ្ញា បូ នីកា ដែលតារាដ៏មានប្រជាប្រិយភាព ក៏បានចូលខ្លួនធ្វើជាពិធីករនៃកម្មវិធី ខណៈដែលលោក ឆាយ (Chhay), អ៊ូរី (Woori) និង ឆោមឆាយ (Choum Chhay) ដែលគ្រប់គ្នាទទួលស្គាល់ថាជាអ្នកជំនាញរាំ និងជាគ្រូបង្វឹក និងមានបទពិសោធខ្ពស់ក្នុងវិស័យសិល្បៈរាំនេះ ក៏មានតួនាទីជាគណៈកម្មការ (Judge) និងជាគ្រូបង្វឹក (Mentors) ដើម្បីរួមដំណើរ និងដឹកដៃបេក្ខជនទាំងអស់ឱ្យលេចធ្លោក្នុងការប្រកួតនេះ។

លោក Le Duc Anh (ឡេ ឌឹក អាញ់) ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ «កម្មវិធី Metfone STARS រដូវកាលទី 3 The Next Move នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់គំនិតច្នៃប្រឌិត របស់យុវជនមកពីគ្រប់តំបន់ទូទាំងប្រទេស។

លោក Le Duc Anh បានបន្ថែមទៀតថា Metfone STARS Season 3 គឺជា របត់ផ្លាស់ប្តូរទម្រង់កម្មវិធីថ្មីប្លែក បន្ទាប់ពីទទួលបានជោគជ័យយ៉ាងកក្រើក ក្នុងការជ្រោមជ្រែងអ្នកផលិតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលទី ១ និងទី ២ រួចមក។ សម្រាប់រដូវកាលទី ៣ នេះ កម្មវិធីនឹងបង្វែរការផ្តោតអារម្មណ៍មកលើ «វិស័យសិល្បៈរាំ» វិញម្តង ក្រោមពាក្យស្លោកដ៏មានថាមពល #TheNextMove ។

កាន់តែពិសេសជាងនេះទៅទៀត រដូវកាលថ្មីនេះបង្កើតឡើងក្នុងគោលបំណង លើកស្ទួយភាពសម្បូរបែបនៃសិល្បៈរាំនៅកម្ពុជា ដែលរួមមានតាំងពីរបាំបុរាណខ្មែរ K-Pop និង Hip-Hop រហូតដល់ Street Dance ដ៏មានប្រជាប្រិយ។ មិនត្រឹមតែជាការប្រកួតនោះទេ ប៉ុន្តែកម្មវិធីនេះ គឺជាទីលានដ៏ធំមួយ ដែលបើកឱកាសឱ្យសហគមន៍អ្នករាំគ្រប់ទម្រង់ អាចជួបជុំគ្នា ផ្លាស់ប្តូរពិសោធ និងរីកចម្រើនទៅមុខជាមួយគ្នា។

តាមរយៈការប្រកួតប្រជែងនេះ ក្រុមហ៊ុនមិត្តហ្វូន ប្តេជ្ញាបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនស្រលាញ់ការរាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងផ្លូវឆ្ពោះទៅកាន់អាជីពនាពេលអនាគតរបស់ពួកគេ។ ដោយមានការគាំទ្រពីបណ្តាញឌីជីថល ដ៏ទូលំទូលាយទូទាំងប្រទេសរបស់មិត្តហ្វូន និងទម្រង់ថ្មីនៃកម្មវិធី Metfone STARS ជាមួយនឹងទស្សនវិស័យភ្ជាប់ទំនាក់ទំនង ទេពកោសល្យយុវជនទៅកាន់ឱកាសថ្មីៗ ព្រមទាំងផ្តល់នូវឆាកសម្តែងកម្រិតស្តង់ដាមួយ ដើម្បីបង្ហាញសមត្ថភាពលេចធ្លោរបស់ពួកគេ ជូនដល់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា។

លើសពីនេះ ក្រុមហ៊ុនមិត្តហ្វូន សូមលើកទឹកចិត្តដល់យុវជនចេះរាំថ្មីថ្មោងទូទាំងប្រទេសកម្ពុជា ឱ្យចេះមកចាប់យកឱកាសមាសនេះ ក្នុងការបញ្ចេញនូវក្តីស្រឡាញ់ ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ដើម្បីរួមដំណើរជាមួយ #TheNextMove ឱ្យទៅជាពេលវេលាដ៏មានតម្លៃក្នុងការឈានទៅកាន់អនាគតចែងចាំង។ សម្រាប់យុវជនដែលមានបំណងចូលរួមប្រកួតប្រជែង អាចដាក់ពាក្យចុះឈ្មោះតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់មិត្តហ្វូន បានចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះតទៅ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›កក្រើកជាថ្មី! មិត្តហ្វូនប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី៣ ក្រោមពាក្យស្លោក “The Next Move” នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញ នៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS រដូវកាលទ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…