ក្រុមហ៊ុន Metfone ទិញបានសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខនៃព្រឹត្តិការណ៍ FIFA ASEAN Cup 2026 នៅកម្ពុជានៅនាទីចុងក្រោយ

Date:

ភ្នំពេញ៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា ទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខ ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ដោយពាំនាំនូវការប្រកួតនេះជូនទស្សនិកជន នៅទូទាំងប្រទេសទស្សនាដោយផ្ទាល់តាមរយៈកម្មវិធី TV360 by Metfone។

កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅនាទីចុងក្រោយ ដើម្បីធានាថាអ្នកគាំទ្រកម្ពុជានឹងមិនខកខានឱកាស ក្នុងការតាមដានក្រុមជម្រើសជាតិ និងក្រុមឈានមុខគេផ្សេងទៀត ដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ ដ៏ទន្ទឹងរង់ចាំបំផុតមួយនៅក្នុងតំបន់នោះឡើយ។

ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 បានប្រមូលផ្តុំក្រុមជម្រើសជាតិមកពីទូទាំងអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលបង្កើតបានជាឆាកប្រកួតដ៏សំខាន់មួយទៀត សម្រាប់បាល់ទាត់ក្នុងតំបន់ និងផ្តល់ឱកាសឱ្យកីឡាករកម្ពុជា បានប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ។

សម្រាប់ Metfone ការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់នេះ គឺលើសពីការនាំយកព្រឹត្តិការណ៍កីឡាដ៏ធំមួយទៀត មកកាន់វេទិកាឌីជីថលរបស់ខ្លួន។ វាស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តដ៏យូរអង្វែង របស់ក្រុមហ៊ុនក្នុងការគាំទ្រវិស័យបាល់ទាត់កម្ពុជា និងការធ្វើឱ្យមាតិកាកីឡាមានគុណភាពកាន់តែងាយស្រួល ចូលទស្សនាសម្រាប់ទស្សនិកជនកម្ពុជា។

ពេញមួយរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Metfone តែងតែរួមដំណើរ និងគាំទ្រដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ដោយភ្ជាប់ទំនាក់ទំនងអ្នកគាំទ្ររាប់លាននាក់ ជាមួយនឹងកីឡាដែលពួកគេស្រឡាញ់។ ការនាំយកព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ជូនទស្សនិកជនកម្ពុជា គឺជាការបន្តនូវការប្តេជ្ញាចិត្តនោះ ដោយអនុញ្ញាតឱ្យអ្នកគាំទ្រនៅទូទាំងប្រទេសរួមគ្នាបោះជំហាន និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាមិនថានៅទីណាក៏ដោយ។

ទស្សនាបានគ្រប់ទីកន្លែងជាមួយ TV360 by Metfone

រាល់សកម្មភាពនៃការប្រកួតអាចតាមដាន បានយ៉ាងងាយស្រួលតាមរយៈ TV360 by Metfone ដែលជាវេទិកាកម្សាន្តឌីជីថលរបស់ Metfone អាចប្រើប្រាស់បាននៅលើទូរស័ព្ទស្មាតហ្វូន ថេបប្លែត កម្មវិធីរុករកអ៊ីនធឺណិត (Web Browsers) ទូរទស្សន៍ឆ្លាតវៃ (Smart TVs) និងឧបករណ៍គាំទ្រផ្សេងៗទៀត។

ក្រៅពីកីឡាផ្សាយបន្តផ្ទាល់ កម្មវិធី TV360 ផ្តល់ជូនទស្សនិកជនកម្ពុជា នូវការកម្សាន្តយ៉ាងសម្បូរបែប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ ភាពយន្ត រឿងភាគអន្តរជាតិបញ្ចូលសំឡេងភាគច្រើនជាភាសាខ្មែរ មាតិកាខ្លីៗ និងកម្មវិធីតាមតម្រូវការផ្សេងទៀត។

ជាមួយ TV360 អ្នកគាំទ្របាល់ទាត់មិនចាំបាច់អង្គុយ នៅមុខទូរទស្សន៍បែបប្រពៃណីទៀតទេ។ មិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬកំពុងធ្វើដំណើរ ទស្សនិកជនអាចតាមដានការប្រកួតបានដោយផ្ទាល់ ពីឧបករណ៍ចល័តរបស់ពួកគេជាមួយនឹងការភ្ជាប់អ៊ីនធឺណិត។

របៀបទស្សនា FIFA ASEAN Cup 2026 លើកម្មវិធី TV360

ការចាប់ផ្តើមគឺងាយស្រួលបំផុត៖

ជំហានទី ១ – ទាញយកកម្មវិធី TV360 by Metfone

ស្វែងរក “TV360 by Metfone” នៅលើ Google Play Store ឬ Apple App Store ហើយដំឡើងកម្មវិធី ឬតាមរយៈតំណភ្ជាប់ https://tv360.page.link/tv360-by-metfone។ អ្នកគាំទ្រក៏អាចទស្សនាតាមរយៈគេហទំព័រ TV360 បានតាមតំណ tv360.metfone.com.kh ផងដែរ។

ជំហានទី ២ – ចុះឈ្មោះកញ្ចប់ TV360

អតិថិជន Metfone អាចរីករាយជាមួយ TV360 ដោយតម្លៃចាប់ផ្តើមត្រឹមតែ ០.១០ ដុល្លារ ប៉ុននោះក្នុងមួយថ្ងៃ។ ងាយៗចុច 15551# (ទទួលបានការប្រើប្រាស់ឥតគិតថ្លៃ ៧ ថ្ងៃ សម្រាប់ការចុះឈ្មោះលើកដំបូង)។

ជំហានទី ៣ – បើក TV360 និងរីករាយជាមួយការប្រកួត

ចូលប្រើប្រាស់ជាមួយលេខទូរសព្ទរបស់អ្នក ស្វែងរកផ្នែក FIFA ASEAN Cup 2026 និងចាប់ផ្តើមគាំទ្រកម្ពុជា។

តាមរយៈការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ នៅខណៈពេលដ៏សំខាន់នេះ Metfone បានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួន មិនត្រឹមតែលើវិស័យទូរគមនាគមន៍ និងការកម្សាន្តឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសហគមន៍កីឡាកម្ពុជាផងដែរ។

សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា សារគឺសាមញ្ញ៖ មិនថាក្រុមជម្រើសជាតិប្រកួតនៅទីណា Metfone និង TV360 by Metfone កំពុងជួយនាំយកសកម្មភាពប្រកួតមកកាន់តែជិតផ្ទះរបស់អ្នក។ ទាញយក TV360 by Metfone ចុះឈ្មោះកញ្ចប់ដែលអ្នកពេញចិត្ត និងចូលរួមជាមួយអ្នកគាំទ្រកម្ពុជារាប់លាននាក់ ក្នុងការគាំទ្របាល់ទាត់កម្ពុជា៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Metfone ទិញបានសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខនៃព្រឹត្តិការណ៍ FIFA ASEAN Cup 2026 នៅកម្ពុជានៅនាទីចុងក្រោយ ភ្នំពេញ៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា ទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…