ព័ត៌មានអន្តរជាតិ

ឡាវ នឹងបន្តការពន្យាពេលផ្តល់ទិដ្ឋាការដល់ជនបរទេស ខណៈដែលប្រទេសកំពុង ប្រឈមនឹងការឆ្លង ជំងឺកូវីដ១៩

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា កំណត់សម្គាល់ចុងក្រោយបង្អស់ចេញដោយ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវ បានឲ្យដឹងថា រដ្ឋាភិបាលឡាវ នឹងបន្តពន្យាពេលផ្តល់ទិដ្ឋាការ ដល់ជនបរទេសដែលជាអ្នកទេសចរគ្រប់រូបដែលបានធ្វើដំណើរចេញ ឬចូលប្រទេស ដែលជាកន្លែងមានផ្ទុះជំងឺកូវីដ១៩ ។

រដ្ឋាភិបាលឡាវវ បានកែសម្រួលវិធានការជារៀងរាល់ខែ ដោយផ្អែកលើស្ថាភាពផ្ទុះជំងឺ និងការឆ្លងរាលដាលជំងឺ នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសឡាវ ។

យោងតាមកំណត់សម្គាល់ដែលបានបោះពុម្ពផ្សាយ ដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការពន្យាពេលនេះនឹងចូលជា ធរមានគិតចាប់ពីថ្ងៃអង្គារដល់ថ្ងៃទី៣០ ខែកញ្ញា ហើយក្រុមអាជ្ញាធរ និងពលរដ្ឋនៅទូទាំងប្រទេសត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩ ដែលបានកំណត់ដោយគណៈកម្មាធិការអន្តរាគមន៍ជាតិ សម្រាប់ទប់ស្កាត់ និងត្រួតពិនិត្យជំងឺកូវីដ១៩ ។

ប្រតិភូបរទេស បុគ្គលិកអង្គការអន្តរជាតិ អ្នកជំនាញការ អ្នកវិនិយោគិន អ្នកជំនួញ បុគ្គលិកបច្ចេកទេស និងកម្មករ ជាគោលដៅសំខាន់សម្រាប់គម្រោងការនានា នៅក្នុងប្រទេសឡាវ អាចចូលមកក្នុងប្រទេសបានតាមការ អនុម័តដោយគណៈកម្មាធិការអន្តរាគមន៍ ។

គួរបញ្ជាក់ថា ប្រទេសឡាវ មានករណីដំបូងនិង២ករណីនៃអ្នកឆ្លង ជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២៤ ខែមីនា ៕

Most Popular

To Top