សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ចាប់ផ្ដើមបណ្ដុះបណ្ដាល កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន ៣ ជំនាញ

Date:

ភ្នំពេញ៖ អស់រយៈកាលជិត ១០ ឆ្នាំមកហើយ ដែលសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) បានចាប់ផ្តើមដំណើរការ និងបានខិតខំអភិវឌ្ឍខ្លួនរហូតក្លាយ ទៅជាសាកលវិទ្យាល័យឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកគុណភាព នៃការបង្រៀន កិច្ចការស្រាវជ្រាវ ការចាប់ដៃគូជាបណ្ដាសាកលវិទ្យាល័យ នានា ជុំវិញពិភពលោក និងការចូលរួមជាចំណែកសកម្មក្នុងកិច្ចការងារសង្គម ដោយមានសកម្មភាពស្ម័គ្រចិត្តផ្សេងៗ របស់និស្សិត និងការចែករំលែកផ្សព្វផ្សាយ ចំណេះដឹងជូនដល់សាធារណៈជនតាមរយៈការរៀបចំជាបឋកថា និងសន្និសីទជាច្រើន។

បន្ថែមលើការផ្តល់ជូនសិស្សនិស្សិតនូវកម្មវិធី សិក្សាថ្នាក់ បរិញ្ញាបត្រ ដែលប្រកបដោយ គុណភាពនិងត្រូវ បានទទួលស្គាល់ ជាអន្តរជាតិកន្លងមកនេះ សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន ក៏បានចាប់ផ្ដើម បើកបណ្ដុះបណ្ដាលកម្មវិធី សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) រយៈពេល ២ ឆ្នាំ ចំនួន ៣ មុខជំនាញ រួមមាន៖ ជំនាញ ទំនាក់ទំនងអន្តរជាតិ (Master of Arts in International Relations) ជំនាញគ្រប់គ្រង ពាណិជ្ជកម្ម (Master of Business Administration / MBA) និង ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Master of Science in Management of Information Systems)។

សាកលវិទ្យាល័យបានចាប់ផ្តើមទទួលពាក្យចុះឈ្មោះ ចូលរៀន និងពាក្យសុំអាហារូបករណ៍ពីពេលនេះតទៅ រហូតដល់ថ្ងៃចូលរៀននៅខែ ធ្នូ ខាងមុខនេះ។ មិនត្រឹមតែតម្លៃសិក្សាសមរម្យនោះទេ ខាងសាកលវិទ្យាល័យក៏ផ្តល់ជូនសិស្សនិស្សិតនូវអាហារូបករណ៍រហូតដល់ ៥០% ផងដែរ។

មុខជំនាញសិក្សាទាំង៣ខាងលើនេះ សុទ្ធសឹងជាជំនាញដែលស្របទៅតាមតម្រូវការ និងបរិបទទីផ្សារការងារ នាពេលបច្ចុប្បន្ន។

កម្មវិធីសិក្សាទាំងនេះផ្ដោតលើ ការសិក្សា បែបអនុវត្តផ្សារភ្ជាប់នឹងទ្រឹស្ដី ហើយត្រូវបានរៀបរៀងឡើង ជាពិសេសសម្រាប់អ្នក ប្រកបការងារអាជីព ឬធុរជនវ័យក្មេងដែលមាន បំណងចង់ទទួលបាន នូវចំណេះដឹងនវានុវត្តន៍ថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនបន្ថែម និងសម្រេចបានការងារ ឬអាជីវកម្ម ប្រកប ដោយប្រសិទ្ធិភាពខ្ពស់។ មិនត្រឹមតែ សិក្សាជាមួយ សាស្ត្រាចារ្យជាតិ និងអន្តរជាតិដែលមាន គុណវុឌ្ឍិខ្ពស់ និងមាន បទពិសោធន៍ បង្រៀនច្រើនឆ្នាំប៉ុណ្ណោះទេ និស្សិត ក៏នឹងមាន ឱកាសរើសមុខវិជ្ជាមួយចំនួន ហើយសិក្សាជាមួយ សាស្ត្រាចារ្យពីសាកលវិទ្យាល័យល្បីៗ នៅជុំវិញ សាកលលោកតាម ប្រព័ន្ធអនឡាញបែប Blended Learning ក្រោមការដឹកនាំដោយសាស្ត្រាចារ្យនៅ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។

គួរបញ្ជាក់ផងដែរថា បេក្ខជនដែលមានបំណង ចង់ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន អាចសាកល្បង ដាក់ពាក្យតាមរយៈតំណ៖ www.paragoniu.edu.kh/apply

សម្រាប់ព័ត៌មានបន្ថែម ស្តីពី លក្ខខណ្ឌចូលសិក្សា និងសេចក្ដីលម្អិតផ្សេងៗ សូមទាញយកខិត្តបណ្ណ តាមរយៈតំណ៖ www.paragoniu.edu.kh/masters

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ចាប់ផ្ដើមបណ្ដុះបណ្ដាល កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន ៣ ជំនាញ ភ្នំពេញ៖ អស់រយៈកាលជិត ១០ ឆ្នាំមកហើយ ដែលសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) បានចាប់ផ្តើមដំណើរការ និងបានខិតខំអភិវឌ្ឍខ្លួនរហ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...