សំណង់ បុរី ទំនើប ស្ថិតក្នុងតំបន់ ពាណិជ្ជកម្ម ប្រកាសផ្តល់ប្រាក់ ១០,០០០ដុល្លារ ជាអាំងប៉ាវចូលឆ្នាំថ្មី​ ប្រពៃណីចិន នូវរាល់ការកក់ផ្ទះ សម្រាប់១០ខ្នង តែប៉ុណ្ណោះ….

Date:

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ វិស័យអចនទ្រព្យ​ នៅក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហាន និងរីកលូតលាស់ទៅមុខជាលំដាប់ ដែលជាសញ្ញាណ នៃកំណើនសេដ្ឋកិច្ច ស្របពេលដែរអ្នកវិនិយោគគិន ក្នុងស្រុកនិងក្រៅស្រុក កំពុងមានការកើនឡើង ក្នុងការិនិយោគ គួរឲ្យគត់សម្គាល់ ហើយបើក្រឡេកទៅមើល សំណង់លំនៅស្ថានទំនើប បែបស៊ីវីល័យ កំពុងមានហាងឆេងខ្ពស់ ឬអាចនិយាយបានថា ប្រជាជនកម្ពុជា មានជីវភាពកាន់តែធូរធារ ដែលធ្វើឲ្យពួកគាត់ អាចមានលទ្ធភាព ទិញលំនៅស្ថានជាលក្ខណៈ បុរី ដែរជាលំនៅស្ថាន បែបទំនើប មានផាសុខភាព សុវត្តិភាព ប្រកបទៅដោយភាពស៊ីវិល័យ។

ជាមួយគ្នានេះដែរ បុរី ប៊ុនលី ចំការដូង ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ប្រកាសការដាក់បង្ហាញ ស្តង់របស់ខ្លួន នៅថ្ងៃទី១៨-២០ ខែមករា ឆ្នាំ២០២០ នៅផ្សារអូឡាំពេជ្រ រាជធាន្នីភ្នំពេញ ជាការអបរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តយស ដែលបានគាំទ្រ តាំងពីការដ្ឋានបុកគ្រឹះ រហូតបានលក់អស់ ប្រមាណជាង ៣0%ហើយ ខណៈដែលចំនួនទាំងនេះ បានបង្ហាញពីភាពជឿជាក់​និងទំនុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ បុរី ប៊ុនលី ក៏បានផ្តល់ជូនអាំងប៉ាវពិសេស ១០,០០០ដុល្លារអាមេរិកភ្លាមៗ រាល់ការកក់ផ្ទះអាជីវកម្ម (Town House-B) សម្រាប់តែ ១០ខ្នងដំបូងតែប៉ុណ្ណោះ។ រួសរាន់ឡើង ការផ្តល់ជូននេះ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃ៣១ ខែមករា តែណ្ណោះ។

គួរបញ្ចាក់ផងដែថា បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋាន ទំនើបមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃដី ៣ហិកតា នៅកណ្តាលរាជធានីភ្នំពេញ និងជាតំបន់ដែលប្រមូលផ្តុំ ទៅដោយអាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅស្ថាន នឹងសំណង់ បុរី ធំៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ វាជាតំបន់ដែលមាន សរសៃឈាមសេដ្ឋកិច្ច គៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលជាផ្លូវតភ្ជាប់ ពីរាជធាន្នីភ្នំពេញ ទៅតំបន់សេដ្ឋកិច្ច នៃខេត្តកំពត។ គម្រោង បុរី ប៊ុនលី បានផ្ដល់ជូនលោកអ្នក នូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួល ប្រកបអាជីវកម្ម និងរស់នៅ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89៕
ហ្វេសប៊ុក: https://www.facebook.com/Boreybunly
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។
https://goo.gl/maps/Svr1nbpK5BRBUUyh8

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›សំណង់ បុរី ទំនើប ស្ថិតក្នុងតំបន់ ពាណិជ្ជកម្ម ប្រកាសផ្តល់ប្រាក់ ១០,០០០ដុល្លារ ជាអាំងប៉ាវចូលឆ្នាំថ្មី​ ប្រពៃណីចិន នូវរាល់ការកក់ផ្ទះ សម្រាប់១០ខ្នង តែប៉ុណ្ណោះ…. ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ វិស័យអចនទ្រព្យ​ នៅក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហាន និងរីកលូតលាស់ទៅមុខជា…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…