ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ ធ្វើការជិះកង់ ចេញដំណើរពីតំបន់កោះតូច ឆ្ពោះទៅកាន់ គោលដៅកំណត់ ក្នុងតំបន់កោះរ៉ុង ដើម្បីចូលរួមលើកស្ទួយ ដល់វិស័យទេសចរណ៍ ក៏ដូចជាដើម្បីសុខភាពផងដែរ ។
ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា “ភ្ញៀវទេសចរ ដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើន ជាប្រជាពលរដ្ឋ រស់នៅតំបន់កោះ និងខ្លះមកពីក្រុងព្រះសីហនុ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលភាគច្រើន បានមកជិះកង់នៅទីនេះ បានបង្ហាញ ភាពសប្បាយរីករាយ ស្រស់ស្រាយ ចំពោះកីឡាទេសចរណ៍បែបនេះ” ។
សូមរំលឹកដែរថា កោះរ៉ុងជាកន្លែងទស្សនា និង ហាត់កីឡា សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កោះរ៉ុងនៅតែជាទីផ្ដល់នូវទេសភាព រមណីយភាព ផាកសុកភាព កន្លែងហាត់ប្រាណបំប៉នសុខភាព សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្ត និង ភ្ញៀវទេសចរណ៍ ដែលមកកំសាន្តពីតំបន់នានា៕











Home›ព័ត៌មានចុងក្រោយ›លោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ ជិះកង់ក្នុងតំបន់ កោះរ៉ុង ដើម្បីលើកស្ទួយ វិស័យទេសចរណ៍ និងសុខភាព ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ ធ្វើការជិះកង់ ចេញដំណើរពីតំបន់កោះតូច ឆ្ពោះទៅកាន…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





