វ៉ាន់ វឿន និង អេលីត ចំរើន ត្រៀមរួចរាល់ ដើម្បីដណ្ដើម ខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM- ISI PIPE ថ្ងៃទី៥ កក្ដដានេះ

Date:

ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ​អស់រយៈពេលកន្លះឆ្នាំ​ ដើម្បីដឹងថា នរណាជាអធិរាជ លំដាប់កំពូលបំផុត ក្នុងកម្មវីធីអធិរាជគុនខ្មែរ ISI PALM- ISI PIPE រដូវកាលទី២ ទម្ងន់៥៧គីឡូក្រាម នៅ PNN នឹងត្រូវបិទបញ្ចប់ នៅថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ នៅពេល វ៉ាន់ វឿន ឡើងតតាំងទល់នឹង អេលីត ចំរើន ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់មាស និងប្រាក់រង្វាន់ ៤០លានរៀល។

ខ្លាកំណាចទាំង២នេះ បានឆ្លងកាត់ និងឈ្នះឧបសគ្គធំៗ និងលំបាកៗជាច្រើនលើក ទម្រាំបោះជំហាន ឈានចូលមក ដល់ដំណាក់កាលចុងក្រោយ នៃសមរភូមិគុនខ្មែរ ដ៏កក្រើករញ្ជួយគ្មានពីរ នៅកម្ពុជានេះ។

សិស្សគុនក្លិបប៉ែនកាក់គុនខ្មែរ អេលីត ចំរើន បានចាប់ផ្ដើម ត្រួសត្រាយផ្លូវរបស់ខ្លួន មកកាន់ទីនេះដំបូងបង្អស់ ដោយបានប្រើជើងឆ្វេង ដ៏ធ្ងន់របស់គេ ទាត់កញ្ចឹងកឥន្ទ្រីឆ្លងដែន មកពីថៃ ឃុម ផាយ៉ាក់ ក្នុងទឹកទី២ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។ បន្ទាប់មក អ្នកស្នងគុនខ្មែរ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង បានឆ្លងផុតរបាំង កាន់តែធំមួយទៀត ដោយផ្ដួល ឃុមភិឈិត តាមរយៈរន្ទះជើងឆ្វេង របស់គេជាថ្មី ក្នុងទឹកទី៣ កាលថ្ងៃទី១៦ខែមីនា ដេីម្បីគ្រងខ្សែក្រវាត់ប្រាក់ ជាស្ពានឈានមក វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ដែលគេបានឈ្នះពិន្ទុ យ៉ាងខ្ទរខ្ទារលើ ប៊ុន សុធា ជើងខ្លាំងកំពុងពេញល្បី ក្នុងថ្ងៃទី១៤ខែមិថុនា។

ចំណែក សិស្សគុនក្លិបឃ្លាំងមឿង កីឡាខេត្តពោធិ៍សាត់ វ៉ាន់ វឿន វិញ ក៏បានចាយប្រាជ្ញា កម្លាំង ញើស ឈាម មិនស្ទើរដែរមុន បានសិទ្ធិមកប៉ះ អេលីត ចំរើន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាសនេះ។ កូនសិស្សលោក សុខ វិជ័យ រូបនេះបានចេញដេប៉ា ដោយជោគជ័យ ក្នុងជុំទី១ដោយប្រើជង្គង់ឆ្វេង បំបែកធុងទឹកកីឡាករថៃ ផាយ៉ាក់ អ៊ិនស៊ី ក្នុងទឹក២កាលពីថ្ងៃទី២៦ខែមករា។

២ដំណាក់កាលបន្ទាប់ គឺរឹតតែស្វិតស្វាញខ្លាំង សម្រាប់កីឡាករមានទីកំណើត នៅស្វាយរៀងរូបនេះ ព្រោះសុទ្ធតែ វាយពេញ៥ទឹក ទាំង២លើក ទល់នឹងជើងខ្លាំងគុនខ្មែរ ជួរមុខដូចគ្នា។ ប៉ុន្តែ ម្ចាស់មេដាយ សំរឹទ្ធស៊ីហ្គេម២ជំនាន់ តែងតែទទួលបានលទ្ធផល គាប់ចិត្ត ពោល ឈ្នះពិន្ទុលើ លៀប រដ្ឋា យកខ្សែក្រវាត់ ប្រាក់កាលថ្ងៃទី៣១ខែឧសភា ទោះបីត្រូវបានអាជ្ញាកណ្ដាល រាប់ម្ដងក្នុងទឹកទី១ក្ដី។ ហើយកាលថ្ងៃទី២១ ខែមិថុនា កីឡាករឈ្មោះក្រៅបញ្ជីជាតិ សុខ ទូ បានឈ្នះពិន្ទុ អេ ណារ័ត្ន ដើម្បីឆក់យកកៅអីមកប៉ះ អេលីត ចំរើន ពេលនេះ។ វ៉ាន់ វឿន និយាយថា អេលីត ចំរើន ជាកីឡាករវាយឆ្លាត និងពូកែទាត់ ហើយមានកម្ពស់ខ្ពស់ជាង តែគេមិនភ័យខ្លាចឡើយ។ ផ្ទុយទៅវិញ វឿន ផ្ដោតចម្បងលើការពង្រឹង កម្លាំងស៊ុហ្វ និងបច្ចេកទេសផ្ទាល់ខ្លួន ដើម្បីយកឈ្នះ ចំរើន។ សម្រាប់ វឿន ក្ដីសង្ឃឹមឈ្នះគឺ៥០-៥០។

លេីសពីនេះ វឿន ចង់បន្តរក្សាកំណត់ត្រា មិនចាញ់ ជាង១០ប្រកួតចុងក្រោយ ជាប់គ្នាឱ្យបានបន្តទៀត។ ចំណែក ចំរើន វិញក៏មិនហ៊ានមើលស្រាល វ៉ាន់ វឿន ឡើយ ដោយជំនួសមកវិញជាមួយ ពាក្យសរសើរចំពោះ ភាពឈ្លាសវៃរបស់ វឿន ថាបត់បែនស្នៀតប្រយុទ្ធបានល្អ តាមប្រភេទគូប្រកួត និងមានកែងដ៏គ្រោះថ្នាក់ ដែលផ្ដល់ស្នាមបែកលើ ផ្ទៃមុខសឹងគ្រប់គូបដិបក្ខរបស់គេ។

ទោះយ៉ាងណា ចំរើន ប្រាថ្នាយកខ្សែក្រវាត់មាស ឱ្យបាន។ ដូច្នេះ សូមរង់ចាំទស្សនាកុំបីអាក់ខាន វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM-ISI PIPE ទម្ងន់៥៧គីឡូក្រាម រវាង អេលីត ចំរើន ទល់នឹង វ៉ាន់ វឿន នាថ្ងៃអាទិត្យទី៥ខែកក្ដដាឆ្នាំ២០២០ លើកញ្ចក់ទូរទស្សន៍ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports, ផេកហ្វេសប៊ុក ISI STEEL និងផេកដទៃទៀត។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏មានគូមិត្តភាព ដ៏រំជើបរំជួលរវាង រឿង សោភ័ណ្ឌ និងជើងខ្លាំងជនជាតិ អង់គ្លេស Max Shaw និងគូថ្នាល ជាច្រើនគូទៀត។ លើសពីនេះ ក៏មានឈុតសម្ដែង ពិសេសពីក្រុម សិល្បករកំដរកម្មវីធី មុនដល់គូផ្ដាច់ព្រ័ត្រទៀតផង៕

ទស្សនាវីដេអូសូមចុច៖https://www.facebook.com/PNNTVCambodia/videos/1472069326334386/

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›វ៉ាន់ វឿន និង អេលីត ចំរើន ត្រៀមរួចរាល់ ដើម្បីដណ្ដើម ខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM- ISI PIPE ថ្ងៃទី៥ កក្ដដានេះ ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ​អស់រយៈពេលកន្លះឆ្នាំ​ ដើម្បីដឹងថា នរណាជាអធិរាជ លំដាប់កំពូលបំផុត ក្នុងកម្មវីធីអធិរាជគុនខ្មែរ ISI PALM- ISI PIPE …

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…