ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រជាការពារម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានស្មគ្រ័ចិត្ត ប្រគល់សត្វសំពោចញីឈ្មោល១គូ តាមរយៈលោកឧកញ៉ា ដើម្បីនាំយកទៅព្រលែង នៅតំបន់ព្រៃធម្មជាតិវិញ ។
បុរសដែលស្ម័គ្រចិត្ត ចូលរួមក្នុងសកម្មភាព ការពារ និងអភិរក្សសត្វព្រៃនេះ ឈ្មោះ ឃួន ដារ៉ា និងបានប្រាប់ឲ្យដឹងថា ការនាំយកសំពោចញី ឈ្មោលមួយគូ ជូនលោកឧកញ៉ាទៀ វិចិត្រ នាឱកាសនេះ ក្រោយដឹងថា លោកឧកញ៉ា ជាអ្នកចិត្តបុណ្យ ចូលចិត្តលែងសត្វ និងជួយដល់ការងារសង្គម ជាបន្តបន្ទាប់កន្លងមក និងថាជាការចូលរួម ក្នុងចលនាការពារសត្វព្រៃ គ្រប់ប្រភេទ មិនអោយមានការសម្លាប់៕









Home›ព័ត៌មានចុងក្រោយ›ឧកញ៉ា ទៀ វិចិត្រ កោតសរសើរ និងអរគុណ ចំពោះបុរសម្នាក់ ស្ម័គ្រចិត្តប្រគល់ សត្វសំពោចញីឈ្មោល ១គូ ដើម្បីដោះលែង ទៅក្នុងតំបន់ព្រៃធម្មជាតិ ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រជាការពារម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានស្មគ្រ័ច…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





