មណ្ឌលផ្តល់ សេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប បើកឱ្យដំណើរការជាផ្លូវការ

Date:

ភ្នំពេញ៖ មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើប ហេរីថេក វ៉ក នៅខេត្តសៀមរាប ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ ដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងការបើកឱ្យដំណើរការជាផ្លូវការមណ្ឌល ផ្តល់សេវាសាធារណៈក្រសួង សាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្តូរបណ្ណបើកបរ យានយន្ត ចុះបញ្ជី រថយន្ត ផ្ទេរកម្ម សិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅ មណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឱ្យដំណើរការនេះតទៅ។ លោកថា បងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួល សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

លោកបន្តថា បច្ចុប្បន្នក្រុមការងារជំនាញក្រសួង និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានសហការរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ តាមរយៈការស្កេនលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើស ដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម ហើយកម្មវិធីនេះ(App)គ្រោងនឹងគោរពរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលឆាប់ៗនេះ ដើម្បីស្នើសុំការឯកភាព និងអាចដាក់ឱ្យប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ។

លោកក៏បានពន្យល់ពីកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះ បង្កើតឡើងដើម្បីឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុថា ជារៀងរាល់ឆ្នាំ រដ្ឋបានខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារអាមេរិក ដោយសារគ្រោះថ្នាក់ ចរាចរណ៍ និងបានបង្កឱ្យប្រជាពលរដ្ឋរងរបួស ស្លាប់ ខូចខាតទ្រព្យសម្បត្តិឯកជន និងចំណាយលើការ បង់ថ្លៃព្យាបាល និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួម ជាមួយរាជរដ្ឋាភិបាលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិមាតុភូមិ យើងឱ្យបានរុងរឿងប្រកបដោយមោទនភាពជាតិខ្មែរ។

ជាមួយគ្នានោះផងដែរ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយក ចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ខិតយកសេវារបស់ខ្លួនមកដាក់បម្រើជូនប្រជាពលរដ្ឋដល់តាមបណ្ដាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងបង្កើត និងកែប្រែប្រភេទសេវាមួយចំនួនទៅជាការស្នើសុំតាមរយៈ ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម (Online) ផងដែរ ដែលនេះជាការបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត សៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំសេវានៅរាជធានីភ្នំពេញ។

លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវា ដោយផ្ទាល់ នៅផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) និងអង្គភាព ច្រកចេញចូលតែមួយ រដ្ឋបាលខេត្ត កុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឱ្យខាតបង់ថវិកាច្រើន និងសូមឱ្យមន្ត្រីបម្រើ សេវា ធ្វើជាមន្ត្រីបម្រើរាស្ត្រដោយស្មោះត្រង់ ផ្តល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែ លឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌល ផ្តល់សេវាសាធារណៈបានចំនួន៥ទីតាំង រួមមាន៖ ១)មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1) បានបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់សេវាប្ដូរនិងពន្យាបណ្ណ បើកបរយានយន្តសម្រាប់ជនជាតិខ្មែរ ២)មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2) បានបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់សេវាប្ដូរ និងពន្យាបណ្ឌបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៣)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) បានបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់សេវាចុះបញ្ជី យានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ បណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៤)មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាជីវកម្មដឹកជញ្ជូន អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ ៥)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) បានដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ត្រៀមដំណើរការ ផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ គិតចាប់ពីឆ្នាំ២០១៦ ដល់ចុងខែមិថុនា ២០២១ ក្រសួងបានផ្តល់សេវាសរុបមានចំនួនដូចតទៅ៖ សេវាសរុបក្នុងមណ្ឌលបានប្រមាណ ១៥០ ០០០ សេវា ស្មើនឹង១១% និងសេវាសរុបទូទាំងប្រទេសបានប្រមាណ ១ ៤២០ ០០០ សេវា។

បច្ចុប្បន្ន ក្រសួងបាននឹងកំពុងធ្វើកំណែទម្រង់ ខិតខំរិះរកគ្រប់មធ្យោបាយ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ក្នុងគោលបំណងលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្រសួងបានដាក់ឱ្យ ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជំរុញឱ្យការផ្តល់ សេវាសាធារណៈកាន់តែប្រសើរឡើង តាមប្រព័ន្ធអនឡាញ ឬទៅកន្លែងផ្តល់សេវា ដែលកំណត់ដោយ ក្រសួងរួមមាន៖
ចុះបញ្ជីយានយន្ត៖ តាមប្រព័ន្ធអនឡាញ vehicle.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ការិយាល័យ ច្រកចេញចូលតែមួយ និងហាងលក់យានជំនិះ ២៥រាជធានី-ខេត្ត ព្រមទាំង ប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការស្វែងរកលេខក្នុងចំណោម ប្រមាណ ៣,៥ ទ្រីលានជម្រើស ដើម្បីចូលរួមដេញថ្លៃជាសាធារណៈ ស្នើសុំទិញលេខទុក និងចុះបញ្ជីយានជំនិះ ដោយខ្លួនឯងតាមប្រព័ន្ធ អនឡាញ vehicle.mpwt.gov.kh ឬទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

ការផ្តល់បណ្ណបើកបរ៖ តាមប្រព័ន្ធអនឡាញ driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវា រួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន និងនៅមណ្ឌលផ្តល់ សេវាប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON1 និង AEON2 ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk)។

ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ៖ ដាក់ពាក្យតាមប្រព័ន្ធអនឡាញ techinspection.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន និងរថយន្តឆៀកចល័ត៣គ្រឿង ចុះទៅគ្រប់បណ្តាខេត្ត។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលេខទូរសព្ទ HOTLINE៖ 1275៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›មណ្ឌលផ្តល់ សេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប បើកឱ្យដំណើរការជាផ្លូវការ ភ្នំពេញ៖ មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើប ហេរីថេក វ៉ក នៅខេត្តសៀមរាប ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ ដោយគោរពតាមគោល…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…