ប្រាប់តៗគ្នាផងអ្នកកំពត រកឃើញកន្លែងមើលព្រះអាទិត្យលិចនៅ ស្អាត​មួយកន្លែងទៀតហើយ

Date:

រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហរកាយ។ ដូច្នេះ បើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើលថ្ងៃលិចជាប់មាត់ព្រែកច្បាស់ជាអេម។

ធ្វើការពេញមួយថ្ងៃ ល្ងាចឡើងមកលំហែស្រូបខ្យល់អង្គុយមើលថ្ងៃលិចនៅ ជាប់មាត់ព្រែកកំពត អាចជួយឲ្យយើងកាត់ស្រ្តេសបានមួយកម្រិត តែបើបាន ថតរូបស្អាតៗ ជួបជជែកជាមួយមមិត្តភក្តិ​ឬ មនុស្សជាទីស្រលាញ់ទៀតរិតរិតែកាត់បន្ថយស្ត្រេស និងភ្លេចភាពនឿយហត់បានកាន់តែច្រើន។

តោះមកស្គាល់ទីតាំងដ៏ថ្មីស្រឡាងដែលជះសម្រស់ និង​អំណោយទានសម្រាប់លំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជុំមិត្តជជែកគ្នា មើលថ្ងៃលិចជុំគ្នានាពេលល្ងាច អាចអញ្ជើញមក ផាក កាហ្វេ​ (Park Café) កំពត។ ផាក កាហ្វេ ជាភោជនីយដ្ឋាននបម្រើ អាហារ និងភេសជ្ជៈបែបសុខភាពដ៏ពេញនិយមនៅកម្ពុជាឥឡូវនេះបានពង្រីកមកដល់កំពតហើយ អ្វីដែលកាន់តែពិសេស គឺទីតាំងអំណោយទាន ស្ថិតនៅក្នុងក្រុង តាមបណ្តោយផ្លូវទៅរមនីយដ្ឋានទឹកឈូតែម្តង។

ជាពិសេស ផាក កាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពដូស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោកច្នេះសម្រាប់អ្នកចូលចិត្ត ផឹក កាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈមើលទេសភាពស្អាតៗនៅកំពតកុំភ្លេច ផាក កាហ្វេ​  ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖

ផាក កាហ្វេ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda WoW Now Nham24 ផងដែរ​​ ជាពិសេស​ដឹកជូនឥតគិតថ្លៃតាមរយៈកម្មវិធីទូរសព្ទ PARK CAFE ៖ [http://bit.ly/ParkCafeApp](http://bit.ly/ParkCafeApp)

ឬ លេខទូរសព្ទ៖ 023 990 990។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ប្រាប់តៗគ្នាផងអ្នកកំពត រកឃើញកន្លែងមើលព្រះអាទិត្យលិចនៅ ស្អាត​មួយកន្លែងទៀតហើយ រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហរកាយ។ ដូច្នេះ បើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើលថ្ងៃលិចជាប់មាត់ព្រែកច្បាស់ជាអេម។ ធ្វើការពេញម…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…