កន្លែងដែលយើងជួបជុំ ញ៉ាំស្រាបៀរដោយភាពរីករាយ៖ ហាងស្រាច្នៃប្រឌិតថ្មី ហាង 11° នឹងចាប់បើកនៅខែមេសា ឆ្នាំ 2023​ នេះហើយ

Date:

ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2023៖ ស្របៀរពិសេសកំពុងផលិត​នៅ​ អាគារ Vattanac Capital Lifestyle Park: ហាង 11° ដែលជាភោជនីយដ្ឋានបែបសហសម័យ និងកន្លែងផលិតស្រាបៀរខ្នាតតូច ចាប់ផ្ដើមបើកដំណើរការហើយ ជាមួយនឹងស្រាបៀរ Craft​ Beer ដំបូងបំផុតរបស់ខ្លួន ដែលត្រៀមរួចជាស្រេចដើម្បីបម្រើអតិថិជន ចាប់ពីថ្ងៃទី01 ខែឧសភា ឆ្នាំ 2023 នេះតទៅ។ ស្រាបៀរ Craft Beer​ នេះនឹងមានផ្ដល់ជូនកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ​ ហើយនឹងត្រូវបានបម្រើជូនរួមជាមួយការផ្តល់ជូនពិសេសចំនួន 3 របស់ Vattanac Brewery ព្រមទាំងមុខម្ហូប និងអាហារសម្រន់បែប gastropub ផងដែរ។ ជាងនេះទៅទៀត ជាមួយនឹងរចនាបទក្នុងហាងប្រកបដោយផាសុកភាព និងធំទូលាយ អេក្រង់ទូរទស្សន៍ជាច្រើន រួមទាំងឆាកផងដែរនោះ​ ហាង 11° ត្រូវបានចាត់ទុកជាកន្លែងដ៏សក្ដិសមមួយសម្រាប់ពិសារ​​​ អាហារថ្ងៃត្រង់ ភេសជ្ជៈក្រោយម៉ោងធ្វើការ ទស្សនាកម្សាន្តព្រឹត្តិការណ៍កីឡា និងតន្ត្រីបន្តផ្ទាល់ផងដែរ។ ទីនេះគឺជាហាងលក់ទំនិញ និងកន្លែងកម្សាន្តដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបន្តិចទៀតនេះក៏នឹងមានវត្តមានសមាជិកថ្មីៗបន្ថែមទៀត ដូចជាភោជនីយដ្ឋាន Omakase លំដាប់ជាន់ខ្ពស់ និងហាងសាច់អាំង BBQ បែបកូរ៉េទំនើប។

11° Brewpub គឺជាឈ្មោះដែលយកចេញពីសីតុណ្ហភាពល្អបំផុតសម្រាប់ដំណើរការផលិតស្រាបៀរគឺ ដប់មួយអង្សាសេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភ្នំពេញមានទីតាំងដែលស្ថិតនៅរយៈទទឹងទី11o ខាងជើងខ្សែអេក្វាទ័រ ដែលសក្ដិសមបំផុត ហើយក៏ជាទីក្រុងដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងឋានៈសង្គមនិយមចូលចិត្តពិសាស្រាបៀរ។ ចំណុចនេះក៏ជាប់ពាក់ព័ន្ធផងដែរ ដោយសារតែ ហាង​ 11° មានបច្ចេកទេសបិតស្រាប្រចាំហាងរបស់ខ្លួនពោរពេញទៅដោយការច្នៃប្រឌិត ដោយផលិ​តនៅទីកន្លែងតូចដែលខាងមុខគឺជាកញ្ចក់  ដែលភ្ញៀវអាចទស្សនាអំពីការផលិតភេសជ្ជៈរបស់ពួកគាត់​ ចាប់ពីផ្កាហប់រហូតដល់ពេលបង្ហូរចូលក្នុងកែវតែម្ដង។

លោក Master Brewer Clement Gan កើតនៅប្រទេសសិង្ហបុរី នេះជាលើកដំបូងដែលលោកបានធ្វើឱ្យមានការកោតសរសើរចំពោះសិល្បៈនៃការផលិតអាហារផ្អាប់ ក្នុងនាមជាបញ្ញវន្តនៃសាកលវិទ្យាល័យជាតិនៅប្រទេសកូរ៉េខាងត្បូងដែលចាប់អារម្មណ៍ចំពោះដំណើរការធ្វើគីមឈី។ ស្រាបៀរក៏ត្រូវបានផលិតឡើងតាមរបៀបស្រដៀងគ្នាដែរ ហើយលោក Clement បានចាប់អារម្មណ៍ភ្លាមៗតែម្តង ចំពោះការអនុវត្តន៍វិទ្យាសាស្ត្រអាហារ ការច្នៃប្រឌិត និងអាហាសិល្បៈនេះ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅរោងចក្រផលិតស្រាបៀរដំបូង នៅ Galmegi Brewing ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង មុនពេលផ្លាស់ទៅ Brewerkz ដែលជារោងចក្រផលិ​តស្រាបៀរ​ខ្នាតតូចដែលដំណើរការបានយូរបំផុតនៅប្រទេសសិង្ហបុរី។

នៅក្នុងទីក្រុងភ្នំពេញ លោក Clement និងក្រុមការងារនៅ ហាង 11° មានគោលបំណងបង្កើតកន្លែងដ៏ពិសេសមួយ ដោយរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិត និងរចនាបទប្លែកៗដែលផ្ដល់នូវផាសុកភាព និងបដិសណ្ឋារកិច្ចបែបជំនាន់ដើមជូនដល់អតិថិជន។ និយាយអំពីស្រាបៀរ លោក Clement បានលើកឡើងថា៖

“ខ្ញុំចង់ពាំនាំនូវអ្វីដែលប្លែក ដែលប្រហែលជាយើងនឹងដាក់បញ្ចូលគ្រឿងផ្សំខ្មែរដូចជា ម្រេចកំពតអាចជាអ្វីដែលរឹតតែប្លែកថែមមួយកម្រិតទៀត​ដូចជាម៉ាស្មេលឡូ នោះគឺស្រាបៀរ​ Craft​ Beer!
ទីមួយគឺស្រាបៀរដែលនឹងក្លាយជា ប៊ីយែរកម្រិតមាស ដែលបង្ហាញខ្លួននៅលើឆាកតន្រ្តី ដូចជា Vivaldi’s Spring ជាដើម។ វាសក្ដិសម​នឹងស្ថានភាពហាងរបស់យើង ទាំងទាន់សម័យ ផ្ដល់ភាពស្រស់ស្រាយ ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិសាជាប់ចិត្ត ហើយក៏នឹងទាក់ទាញចំណាប់អារម្មណ៍របស់​អ្នក​លេង​ Instagram ផងដែរ។


កំណត់ចំណាំចំពោះអ្នកកែសម្រួល៖

–     ហាង 11° បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 ហើយនឹងដាក់លក់ស្រាបៀរ craft ដំបូងរបស់ខ្លួននៅថ្ងៃទី01 ខែឧសភា ឆ្នាំ 2023។

–     ជាដំបូង ហាង 11° នឹងបើកពីម៉ោង 4 រសៀល ដល់ 11 យប់ ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ និង ម៉ោង 11.30 ព្រឹក ដល់ 11 យប់ ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ អាហារមានបម្រើជូនចាប់ពីម៉ោង 11.30 ព្រឹក ដល់ 2.30 រសៀល និងចាប់ពី 4 រសៀល ដល់ 11 យប់។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›កន្លែងដែលយើងជួបជុំ ញ៉ាំស្រាបៀរដោយភាពរីករាយ៖ ហាងស្រាច្នៃប្រឌិតថ្មី ហាង 11° នឹងចាប់បើកនៅខែមេសា ឆ្នាំ 2023​ នេះហើយ ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2023៖ ស្របៀរពិសេសកំពុងផលិត​នៅ​ អាគារ Vattanac Capital Lifestyle Park: ហាង 11° ដែលជាភោជនីយដ្ឋានបែបសហសម័យ និងកន្លែងផលិ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…