ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូបនៅក្រុងកោះរ៉ុងភ្លាមៗ ក្រោយបុរម្នាក់នេះ ជួបឧបហេតុត្រូវសត្វពស់ចឹក នឹងត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។
បុរសដែលត្រូវសត្វពស់ចឹងខាងលើនេះ មាន ឌី វ៉ៃ ជាកម្មករបម្រើការនៅលើកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ភ្លាមៗក្រោយជួបឧបទវហេតុនេះ បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕










Home›ព័ត៌មានចុងក្រោយ›អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកពលរដ្ឋម្នាក់ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្តភ្លាមៗ ក្រោយត្រូវពស់ចឹក ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





