ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ៖ ស្មារតីសាមគ្គីភាព ក្នុងបុព្វហេតុរំដោះជាតិ

Date:

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ជាខួបលើកទី ៤៦ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះឱ្យចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត។

ថ្ងៃនេះកាលពី ៤៦ឆ្នាំមុន កងកម្លាំងស្នេហាជាតិកម្ពុជាបានប្រមូលផ្តុំគ្នាក្រោមទង់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» រួមជាមួយនឹងការគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះទីក្រុងភ្នំពេញនិងផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ៧ ខែ មរា ឆ្នាំ ១៩៧៩។

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលប្រជាជនម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានដោយ បានជួយសង្គ្រោះប្រជាជនកម្ពុជាជាង ៥ លាននាក់ឱ្យរួចពីការសម្លាប់។ របបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង ៣ លាននាក់ក្នុងរយៈពេល តែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែ មករា ឆ្នាំ១៩៧៩។

ជ័យ​ជម្នះ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ដែល​បង្ហាញ​ពី​ចំណង​សាមគ្គីភាពជា​អន្តរជាតិ​ដ៏​អស្ចារ្យ​រវាង​ប្រជាជន​និង​កងទ័ព​នៃ​ប្រទេស​ទាំងពីរកម្ពុជា​និង​វៀតណាម បានបញ្ចប់យុគសម័យដ៏ខ្មៅងងឹតជូរចត់និងបើកសករាជថ្មីសម្រាប់ប្រទេសកម្ពុជា ជាជ័យជម្នះដែលបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ថ្ងៃជ័យជំនះនេះត្រូវបានចាត់ទុកថាជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាគ្រប់រូប។

ជ័យជម្នះ ៧ មករា ១៩៧៩ គឺជា “មេរៀនប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ឱ្យកូនចៅជំនាន់ក្រោយគ្រប់រូបដើម្បី​ចងចាំនូវគំរូវីរភាពនិងស្មារតីសាមគ្គីភាពនៃការជួយគ្នាទៅវិញទៅមករបស់កងទ័ពនិងប្រជាជន កម្ពុជា និង វៀតណាម ក្នុងសង្គ្រាម​ដើម្បីបុព្វហេតុការពារប្រទេសជាតិ និងក៏ជាមេរៀនប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលតម្រូវឱ្យយុវជនជំនាន់ក្រោយត្រូវស្វែងយល់ ចាត់ទុកជាគម្រូអាក្រក់និងត្រូវជៀសឱ្យផុត”។

មានតែសន្តិភាពទេទើបមានការអភិវឌ្ឍ។ សូមរំលឹកផងដែរថា ក្នុងស្មាតរតីសាមគ្គីភាពជាអន្តរជាតិនេះ កម្ពុជា និង វៀតណាម បានឈរប្រកៀកស្មាគ្នា ចែករំលែកការឈឺចាប់និងជំនះគ្រប់ឧបសគ្គជាមួយគ្នា ចាប់តាំងអតីតកាល ទាំងប្រឆាំងរបបអានិគមនិយម ចក្រពត្តិនិយម ការជួយគាំទ្ររបស់កម្ពុជាក្នុងការតស៊ូរំដោះ វៀតណាម ភាគខាងត្បូងដើម្បីបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ និងការជួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងបុព្វហេតុជួយរំដោះប្រទេសនិងប្រជាជនកម្ពុជាឱ្យរួចផុតពីការសម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ការជួយគ្នាទៅវិញទៅមក រវាងប្រទេសជិតខាងទាំងពីរ គឺបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងឡើងវិញនូវប្រទេសកម្ពុជានិងវៀតណាម ព្រមទាំងកសាងបានជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

សព្វថ្ងៃនេះ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម បានបន្តពង្រីកនិងពង្រឹងលើវិស័យជាច្រើន ចាប់ពីនយោបាយ សេដ្ឋកិច្ច រហូតដល់វប្បធម៌និងការអប់រំ។ ប្រទេសទាំងពីររៀបចំជាប្រចាំនូវការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគនិងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាជននិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំនិងការពារជាតិ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បានជួយបង្កើនទំហំពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។
ផ្ទាំងពាណិជ្ជកម្ម

តាមរយៈការរីកចម្រើននៃវិស័យពាណិជ្ជកម្ម វិនិយោគ សេវាកម្មនិងធុរកិច្ច រវាងកម្ពុជានិងវៀតណាមនេះ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតការងារជូនប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងប្រពៃណីទំនៀមទំលាប់នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែមានភាពស្រស់បំព្រងនិងនិរន្តរភាព។

លើសពីនេះ ប្រទេសទាំងពីរក៏សហការយ៉ាងសកម្មក្នុងកិច្ចការពារព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការការពារសន្តិសុខតាមព្រំដែន ដើម្បីធានាបានស្ថិរភាពនិងការអភិវឌ្ឍន៍រួមរបស់ប្រទេសនីមួយៗ។ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ ប្រទេសទាំងពីរតែងតែបានជួយជ្រោមជ្រែង និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំកម្ពុជា ប្រទេសសកម្ពុជានឹងចាកចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៩។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាក៏ត្រូវបានជាប់ឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ របស់អង្គការសហប្រជាជាតិក្នុងអំឡុងសម័យប្រជុំពេញអង្គលើកទី ៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៤។ ទាំងនេះបង្ហាញយ៉ាងច្បាស់អំពីភាពលេចធ្លោរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ចំណែកក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំវៀតណាម ប្រទេសវៀតណាម ក៏ដាក់ចេញនូវចក្ខុវិស័យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ វៀតណាមក៏បានជាប់ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ ផងដែរ ដែលជាការបង្ហាញយ៉ាងច្បាស់អំពីភាពលេចធ្លោរបស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

ជាពិសេស តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាគីទាំងពីរតែតែបានអះអាងឡើងវិញនូវគោលការណ៍ណែនាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពគ្នាអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតយន្តការជាក់លាក់ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ជាមួយគ្នានេះដែរ ទំនាក់ទំនងនៃប្រទេសទាំងពីរនៅបានបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររជាមួយគ្នាតាមរយៈគណៈបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

បើទោះបីស្ថានការណ៍ពិភពលោកនិងតំបន់បន្តវិវត្តន៍កាន់ស្មុគ្រស្មាញ ប៉ុន្តែក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីនៃថ្ងៃ​ ៧ ខែ មករា ឆ្នាំ ១៩៧៩ ដែលប្រកបដោយភាពស្និទ្ធស្នាលនិងជួយគ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម នឹងនៅតែបន្តអភិវឌ្ឍន៍ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងស្ថិរភាពយូរអង្វែង” ឱ្យបានដល់កម្រិតថ្មីមួយ ដើម្បីរួមគ្នាកសាងអនាគត ប្រយុទ្ធប្រឆាំងនឹងនយោបាយនិងនិន្នាការជាតិនិយមចង្អៀតចង្អល់ ក្នុងគោលបំណងបង្កាច់បង្ខូចនិងបំបែកបំបាក់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ សំដៅបង្កើតទំនាក់ទំនងដ៏ភ្លឺស្វាង ស្ថិរភាពនិងនិរន្តរភាពនៃចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរប្រកបសន្តិភាពនិងវិបុលភាព ទាំងក្នុងតំបន់និងពិភពលោកទាំងមូល៕

ដោយ៖ អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិកនិងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេស វៀតណាម

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ៖ ស្មារតីសាមគ្គីភាព ក្នុងបុព្វហេតុរំដោះជាតិ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ជាខួបលើកទី ៤៦ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះឱ្យចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…