ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

Date:

ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរកម្សាន្តដើម្បីទទួលបានបទពិសោធន៍វប្បធម៌ដ៏រស់រវើករបស់ប្រទេសវៀតណាម ម្ហូបអាហារដ៏ល្បីល្បាញលើពិភពលោក និងទេសភាពដ៏ស្រស់ស្អាត ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសរបស់ខ្លួន គឺ “ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស (Fly Vietjet, Strike Gold)” ដែលចាប់ផ្តើមពីថ្ងៃទី ៣ ខែមីនា ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។ Vietjet ក៏កំពុងផ្តល់ជូនប្រូម៉ូសិនដ៏គួរឱ្យទាក់ទាញសម្រាប់ទិវានារីអន្តរជាតិ ដោយផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើជើងហោះហើរសៀមរាប-ហាណូយ និងទូទាំងបណ្តាញរបស់ខ្លួន។

យុទ្ទនាការធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស ដ៏ពិសេសនេះ ផ្តល់ជូនអ្នកដំណើរនូវឱកាសឈ្នះរង្វាន់ដ៏មានតម្លៃ រួមទាំងរង្វាន់ធំមាសសុទ្ធមួយដុំ (ទម្ងន់ប្រហែល ១,២ អោន) រួមជាមួយនឹងរង្វាន់មាស និងប្រាក់ប្រចាំសប្តាហ៍ និងប័ណ្ណអេឡិចត្រូនិចជាច្រើនសម្រាប់ការធ្វើដំណើរនាពេលអនាគត ដែលបន្ថែមភាពរំភើបដល់រាល់ការធ្វើដំណើរក្នុងឆ្នាំនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមចូលទៅកាន់គេហទំព័ររបស់ Vietjet។

ដើម្បីអបអរសាទរទិវានារីអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់៨៣% លើតម្លៃសំបុត្រយន្តហោះបែបអេកូ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ អ្នកធ្វើដំណើរអាចប្រើលេខកូដប្រូម៉ូសិន SALE83 នៅពេលកក់សំបុត្រតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ (GMT+៧) ។ 

ខណៈពេលដែលប្រទេសវៀតណាមកំពុងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីខែមីនាដល់ខែឧសភា គឺជាពេលវេលាមាសសម្រាប់ការធ្វើដំណើរនានាទៅកាន់គោលដៅអន្តរជាតិ៖

✓ អាកាសធាតុល្អស្រស់ស្រាយនូវទូទាំងប្រទេស ចាប់ពីភ្នំសាប៉ាដែលមានអ័ព្ទចុះរហូតដល់ឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃដ៏ស្រស់ស្អាតនៅភូកុក។

✓ ពិធីបុណ្យនិទាឃរដូវដ៏រស់រវើកបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពដ៏ស្រស់ស្អាតតាមដងផ្លូវដ៏គួរឱ្យរីករាយ។

✓ ម្ហូបអាហារតាមរដូវមានភាពស្រស់ស្រាយបំផុត ដោយបង្ហាញពីវប្បធម៌ម្ហូបអាហារតាមដងផ្លូវដ៏ល្បីល្បាញបំផុតរបស់ប្រទេសវៀតណាម។

បណ្តាញហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ភ្ជាប់ទីក្រុងធំៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកជាមួយប្រទេសវៀតណាម ដែលធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងអាចធ្វើដំណើរបានកាន់តែច្រើនជាងពេលណាៗទាំងអស់។ ជាមួយនឹងជម្រើសជើងហោះហើរងាយស្រួល និងតម្លៃសំបុត្រប្រកួតប្រជែង អ្នកទស្សនាអាចរៀបចំផែនការវិស្សមកាលរដូវផ្ការីក ដំណើរទស្សនកិច្ចជាលក្ខណៈគ្រួសារ ឬដំណើរបែបធុរកិច្ច ខណៈពេលទៅទស្សនានៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរបស់ប្រទេសវៀតណាមអច្ឆរិយៈធម្មជាតិ និងម្ហូបអាហារឆ្ងុយឆ្ងាញ់ជាច្រើនមុខផងដែរ។ 

នៅលើយន្តហោះ អ្នកដំណើរអាចរីករាយជាមួយអាហារដែលរៀបចំថ្មីៗដ៏សំបូរបែប រួមទាំងម្ហូបវៀតណាមដែលពេញនិយមដូចជា ហ្វឺ និងបាញ់មីដែលបម្រើសេវាដោយបុគ្គលិកអាជីពនៅលើយន្តហោះទំនើប និងសន្សំសំចៃប្រេង។

ចាប់ផ្តើមឆ្នាំជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម —ជាកន្លែងដែលបណ្តុំទៅដោយសម្បត្តិវប្បធម៌ ម្ហូបអាហារ និងការប្រារព្ធពិធីនានានៅតំបន់តែមួយ។ កក់សំបុត្រឥឡូវនេះ ដើម្បីធ្វើដំណើរនិងទទួលបានបទពិសោធន៍ដ៏មានថាមពល និងសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះរបស់ប្រទេសវៀតណាមជាមួយ Vietjet។

 រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ កាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក និងមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរកម្សាន្តដើម្បីទទួលបានបទពិសោធន៍វប្បធម៌ដ៏រស់រវើករបស់…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…