Vietjet ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% ចំនួន 11 លានសំបុត្រ សម្រាប់ការធ្វើដំណើរនារដូវក្តៅ

Date:

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ – មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់ ២០% លើតម្លៃសំបុត្រ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដែលកក់សំបុត្រយន្តហោះ SkyBoss និង Deluxe នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយផងដែរ។

ប្រូម៉ូសិននេះ ចាប់បើកទទួលកក់ចាប់ពីពេលនេះរហូតដល់ម៉ោង ១១:៥៩ យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ (GMT+៧) ដែលលោកអ្នកអាចកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ដោយប្រើលេខកូដប្រូម៉ូសិន VJ20។ ការផ្តល់ជូនសំបុត្រប្រូម៉ូសិនចំនួន ១១ លានកៅអីនេះ ភ្ញៀវធ្វើដំណើរអាចធ្វើដំណើរបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ការបញ្ចុះតម្លៃសំបុត្រដ៏ពិសេសនេះ គឺជាពេលវេលាដ៏ល្ពបំផុតស្របពេលនឹងពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលប្រជាជនកម្ពុជាជាច្រើនក៏អាចនឹងបន្តថ្ងៃឈប់សម្រាកកម្សាន្ត ឬរៀបចំផែនការធ្វើដំណើរថ្មីជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយការផ្តល់ជូននេះផ្តល់នូវឱកាសដ៏ប្រសើរដើម្បីឱ្យលោកអ្នកដែលចង់បន្តដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តដ៏រស់រវើកនានារបស់ប្រទេសវៀតណាម និងកន្លែងដ៏ពេញនិយមផ្សេងៗជាច្រើនទៀត។

 ជាមួយនឹងជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងសៀមរាបនិងហាណូយ រួមជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រលូននៅទូទាំងបណ្តាញអាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីករបស់ Vietjet អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយនឹងការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅពេញនិយមក្រៅពីប្រទេសវៀតណាមបានយ៉ាងរលូន និងងាយស្រួល។

ដើម្បីបំពេញតម្រូវការធ្វើដំណើរកើនឡើងក្នុងអំឡុងពេលវិស្សមកាលនេះក្រុមហ៊ុន Vietjet មានគម្រោងប្រតិបត្តិការជើងហោះហើរក្នុងស្រុកវៀតណាមជិត ៣,៨០០ ជើង ចន្លោះថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ៥ខែឧសភា ឆ្នាំ ២០២៦។ ប្រេកង់ហោះហើរបន្ថែមនឹងត្រូវបានដាក់ពង្រាយនៅលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់ ដែលតភ្ជាប់ទីក្រុងធំៗ និងគោលដៅទេសចរណ៍ជាច្រើន រួមមាន ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាំង ទីក្រុងញ៉ាត្រាង ទីក្រុងហ៊ូ ទីក្រុងក្វាងប៊ិញ ទីក្រុងក្វីញ និងកោះភូគុក ដោយផ្តល់ជូនអ្នកដំណើរនូវភាពបត់បែនកាន់តែច្រើន និងជម្រើសធ្វើដំណើរកាន់តែងាយស្រួល។

អ្នកដំណើរដែលកក់តាមរយៈគេហទំព័រផ្លូវការ ឬកម្មវិធីទូរស័ព្ទរបស់ Vietjet ក៏នឹងមានឱកាសក្លាយជាសមាជិកចូលរួមក្នុងកម្មវិធីចាប់រង្វាន់ “Fly Vietjet, strike gold”  មួយលើកផងដែរ ជាមួយនឹងឱកាសឈ្នះរង្វាន់ រួមទាំងមាស 999.9 មួយតម្លឹង។ រង្វាន់បន្ថែមជាច្រើនទៀត រួមមានមាស ប្រាក់ និងប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិច សម្រាប់ការធ្វើដំណើរនាពេលអនាគត។

នៅលើយន្តហោះ អ្នកដំណើរអាចរីករាយជាមួយអាហារស្រស់ៗ និងក្តៅៗជាច្រើនមុខ រួមទាំងមុខម្ហូបពិសេសៗរបស់វៀតណាមដ៏ពេញនិយម ដូចជា៖ ហ្វឺ បាញ់មី និងកាហ្វេវៀតណាម រួមជាមួយនឹងម្ហូបអន្តរជាតិជាច្រើនទៀត។ កងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ និងក្រុមនាវិកអាកាសចរប្រកបដោយវិជ្ជាជីៈរបស់ Vietjet ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរជូនភ្ញៀវធ្វើដំណើរប្រកបដោយផាសុកភាព និងភាពរីករាយ ដោយ រួមបញ្ចូលនូវ វប្បធម៌ ពិសេសៗ ដែល អ្នកដំណើរ អាច ទទួល បាន ក្នុង អំឡុង ពេល ហោះហើរ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “Fly Vietjet, strike gold” សូមមើលនៅទីនេះ។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% ចំនួន 11 លានសំបុត្រ សម្រាប់ការធ្វើដំណើរនារដូវក្តៅ ភ្នំពេញ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ – មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់ …

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…