អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

Date:

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ និងកុំព្យូទ័រ តាមបណ្ណាល័យ ចំនួន ១៦០សាលារៀនក្នុងឱកាសអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា។

កម្មវិធីនេះមានការចូលរួមពី តំណាងដ៏ខ្ពង់ខ្ពស់ពីក្រសួងបរិស្ថាន មន្ទីរអប់រំខេត្តត្បូងឃ្មុំ អភិបាលរងស្រុកពញាក្រែក នាយិកាសាលា លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាក្រញូង អ្នកសារព័ត៌មាន ដៃគូអាជីវកម្មអ្នកផលិតមាតិកា និងតារាកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនេះ លោក កុយ សុវណ្ណ នាយកប្រតិបត្តិផ្នែកលក់ និងទីផ្សារ តំណាងថ្នាក់ដឹកនាំ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានមានប្រសាសន៍ថា “ ក្នុងរយៈពេល១០ឆ្នាំកន្លងមក អង្គរមីលបានប្តេជ្ញាផលិត និងផ្គត់ផ្គង់ផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ និងអាហាររូបត្ថម្ភល្អ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអភិវឌ្ឍប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារ។

ចាប់តាំងពីការបង្កើតទ្បើងនៅឆ្នាំ២០១៥ អង្គរមីលបានរីកចម្រើនពីក្រុមហ៊ុនដែលមានបុគ្គលិកត្រឹម ៧៧នាក់ ទៅជាម៉ាកផលិតផលទឹកដោះគោជាតិដ៏រឹងមាំមួយ ដែលបច្ចុប្បន្នបានផ្តល់ការងារដល់កម្មករនិយោជិតជាង ៦០០នាក់ និងគាំទ្រអាជីវកម្មជាង ៥០,០០០អាជីវករ ទូទាំងប្រទេស។

ក្រុមហ៊ុនក៏កំពុងបម្រើអតិថិជនជាង ៣លាននាក់ ជាមួយផលិតផលទឹកដោះគោដែលមានគុណភាព និងសុវត្ថិភាពខ្ពស់”។

ទន្ទឹមគ្នានោះដែរ ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនបានវិនិយោគជាង ៥០.៧៨លានដុល្លារអាមេរិក លើការអភិវឌ្ឍរោងចក្រ និងបច្ចេកវិទ្យាផលិតកម្មទំនើប ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤។ រោងចក្រត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបលំដាប់ពិភពលោក និងគ្រប់គ្រងផលិតកម្មតាមស្តង់ដារអន្តរជាតិដូចជា ISO, FSSC, HACCP និង GMP។

បន្ថែមពីនេះ ក្នុងឱកាសអបអរសាទរខួប ១០ឆ្នាំនេះ អង្គរមីលបានប្រកាសពីការផ្តល់អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់រៀន បំពាក់ដោយតុសិស្ស តុគ្រូ ក្តារខៀន និងគ្រឿងអគ្គិសនី ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតនៅភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសផ្តល់កុំព្យូទ័រយួរដៃ និងសម្ភារៈបច្ចេកវិទ្យាតាមបណ្ណាល័យដល់សាលារៀនចំនួន ១៦០សាលា នៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សកម្ពុជា។

គួរបញ្ជាក់ផងដែរថា អង្គរមីលក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម អាជ្ញាធរ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានគាំទ្រផលិតផលអង្គរមីលអស់រយៈពេល១០ឆ្នាំកន្លងមក។

ក្រុមហ៊ុននិងបន្តប្តេជ្ញាផលិតផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ និងអាហាររូបត្ថម្ភល្អ ដើម្បីរួមចំណែកអភិវឌ្ឍកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។

ខ្មែរជួយខ្មែរ! អង្គរមីលផលិតដោយកូនខ្មែរ អង្គរមីលសម្រាប់ប្រជាជនខ្មែរ!

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…