ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រី ង្ង្វៀន ធីភឿង ថាវ បើកការជួញដូរនៅផ្សារហ៊ុនឡុងដ៍ ក្នុងអំឡុងពេលទស្សនកិច្ចនៅចក្រភពអង់គ្លេស

Date:

ភ្នំពេញ៖​ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ (Nguyen Thi Phuong Thao)ដែលត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Forbes ថាជាមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍ បានចូលរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃផ្សារហ៊ុនឡុងដ៍ (LSE) ដើម្បីបើកការជួញដូរនៅថ្ងៃពុធ (ថ្ងៃទី ២២ ខែកក្កដា)ដែលនេះសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងរីកចម្រើនរវាងវៀតណាម និងចក្រភពអង់គ្លេស។

លោកស្រីវេជ្ជបណ្ឌិត ថាវ ប្រធានក្រុមហ៊ុន Vietjet និងជាអនុប្រធានអចិន្ត្រៃយ៍នៃធនាគារ HDBank បានចូលរួមក្នុងពិធីបើកសម្ពោធរួមជាមួយលោកស្រី Dame Sue Langley អភិបាលក្រុងឡុងដ៍ និងលោកស្រីDame Julia Hoggett នាយកប្រតិបត្តិនៃផ្សារហ៊ុនឡុងដ៍ ក្នុងអំឡុងពេលទស្សនកិច្ចនៅស្ថាប័នហិរញ្ញវត្ថុប្រវត្តិសាស្ត្រនេះ។

បន្ទាប់ពីពិធីបើកសម្ពោធ សន្ទស្សន៍ភាគហ៊ុន FTSE 100 របស់ចក្រភពអង់គ្លេសបានបញ្ចប់ថ្ងៃជួញដូរដោយកើនឡើង 1.24% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនខែ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី Dame Julia Hoggett បានស្វាគមន៍លោកស្រីវេជ្ជបណ្ឌិត ថាវ និងបានបញ្ជាក់ពីតួនាទីរបស់លោកស្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។

លោកស្រី Hoggett បានមានប្រសាសន៍ថា៖ «នៅឯផ្សារហ៊ុនទីក្រុងឡុងដ៍ យើងពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានជួបជាមួយថ្នាក់ដឹកនាំអាជីវកម្មឆ្នើមៗជាច្រើន។ ហើយយើងពិតជារីករាយណាស់ដែលបានជួបលោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ដែលជាបុគ្គលដ៏ឆ្នើមដែលមានតួនាទីសំខាន់ៗនៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច និងជំរុញការតភ្ជាប់ប្រទេសនានា»។ ហើយ លោកស្រី Hoggett បានមានប្រសាសន៍ទៀតថា៖ «តាមរយៈភាពជាអ្នកដឹកនាំរបស់លោកស្រីក្នុងវិស័យធនាគារ អាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ លោកស្រីបានជួយបង្កើតជំហានថ្មីដ៏សំខាន់មួយនៃភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់វៀតណាម ខណៈពេលបន្តពង្រឹងទំនុកចិត្តវិនិយោគិនអន្តរជាតិ»។

លោកស្រី Dame Sue Langley បានមានប្រសាសន៍ថា៖ «កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដ៏រឹងមាំ និងវិស័យហិរញ្ញវត្ថុដែលកំពុងពង្រីកខ្លួនរបស់វៀតណាម បានធ្វើឱ្យប្រទេសវៀតណាមក្លាយជាដៃគូដ៏មានសក្តានុពលតបស់ទីក្រុងឡុងដ៍»។

លោក Langley បានមានប្រសាសន៍ថា៖ «ទីក្រុងឡុងដ៍ផ្តល់ជូននូវដើមទុនសកល ស្តង់ដារអភិបាលកិច្ចរឹងមាំ និងបរិយាកាសបទប្បញ្ញត្តិដែលគួរឱ្យទុកចិត្តសម្រាប់អាជីវកម្មវៀតណាមដែលកំពុងស្វែងរកហិរញ្ញប្បទានអន្តរជាតិ»។ «ខ្ញុំក៏កោតសរសើរយ៉ាងជ្រាលជញជ្រៅចំពោះលោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ដែលលោកស្រី គឺជាបុគ្គលគំរូដ៏លេចធ្លោម្នាក់នៃភាពជាអ្នកដឹកនាំអាជីវកម្មស្ត្រី ហើយយើងជឿជាក់ថាទំនាក់ទំនងរវាងចក្រភពអង់គ្លេស-វៀតណាមនឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ»។

ដំណើរទស្សនកិច្ចនេះ បានសម្គាល់ការចូលរួមលើកទីពីររបស់លោកវេជ្ជបណ្ឌិត ថាវ ជាមួយផ្សារហ៊ុនទីក្រុងឡុងដ៍ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដោយសហគ្រាសវៀតណាម ដើម្បីពង្រីកខ្លួនចូលទៅកាន់ទីផ្សារមូលធនអន្តរជាតិ និងពង្រីកភាពជាដៃគូវិនិយោគសកល។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយសនៅក្នុងវេទិកាផ្លាស់ប្តូរយោបល់ លោកវេជ្ជបណ្ឌិត ថាវ បានមានប្រសាសន៍ថា សហគមន៍ធុរកិច្ចវៀតណាមកំពុងឈានដល់ដំណាក់កាលថ្មីមួយនៃការធ្វើសមាហរណកម្មអន្តរជាតិដែលជំរុញដោយនវានុវត្តន៍ និងកំណើនប្រកបដោយចីរភាពហើយ។

លោកស្រីបានមានប្រសាសន៍ទៀតថា៖ «យើងមិនត្រឹមតែនាំមកនូវមហិច្ឆតាជំរុញភាពរីកចម្រើនដល់អាជីវកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតផងដែរ តាមរយៈការសម្របខ្លួនទទួលយកវានុវត្តន៍នៅក្នុងយុគសម័យថ្មី ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ»។ «ទីក្រុងឡុងដ៍ជារដ្ឋមួយដែលមានអភិបាលកិច្ចល្អ តម្លាភាព និងគួរឱ្យទុកចិត្ត ដែលទាំងនេះជាគុណតម្លៃដែលយើងបន្តស្វែងរកជាបន្តបន្ទាប់។ យើងជឿជាក់ថាដើមទុននាពេលអនាគតនឹងហូរចូលកាន់តែច្រើនឡើងៗឆ្ពោះទៅរកសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្រុមហ៊ុនដែលមានអភិបាលកិច្ចរឹងមាំ ចក្ខុវិស័យរយៈពេលវែង និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយ ប្រទេសវៀតណាម ក៏កំពុងបង្កើតឱកាសថ្មីៗដើម្បីសម្រេចបាននូវចក្ខុវិស័យនោះ»។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Vietjet, HDBank និងDragon Capital បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការត្រីភាគី ដែលមានគោលបំណងពង្រីកកិច្ចសហការក្នុងការកៀរគរដើមទុនអន្តរជាតិ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសវៀតណាម។ពិធីចុះហត្ថលេខានេះ ត្រូវបានចូលរួមជាសាក្សីដោយលោកស្រី Sue Langley និងលោកស្រី Julia Hoggett។

លោក Dominic Scriven ប្រធានក្រុមហ៊ុន Dragon Capital បានស្វាគមន៍ចំពោះវត្តមានកាន់តែកើនឡើងរបស់ក្រុមហ៊ុនវៀតណាមនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ទីក្រុងឡុងដ៍។

លោក Scriven បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Vietnam Enterprise Investments Limited ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនទីក្រុងឡុងដ៍ចាប់តាំងពីឆ្នាំ ២០១៦ ហើយវាជាការវិវឌ្ឍដ៏ល្អឥតខ្ចោះមួយ”។ «យើងពិតជារីករាយយ៉ាងខ្លាំង ដែលបានឃើញក្រុមហ៊ុនវៀតណាមជាច្រើនបាននឹងកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ទីក្រុងឡុងដ៍ និង LSE។ ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍទាំងនេះពេញ»។

ផ្សារហ៊ុនទីក្រុងឡុងដ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨០១ គឺជាផ្សារហ៊ុនមួយក្នុងចំណោមផ្សារហ៊ុនចំណាស់ជាងគេបំផុតរបស់ពិភពលោក ដែលមានក្រុមហ៊ុនជាង ១៧០០ បានចុះបញ្ជី និងមូលធនទីផ្សាររួមបញ្ចូលគ្នាលើសពី ៥,៥ ពាន់ពាន់លានដុល្លារអាមេរិក។ វាក៏ជាទីផ្សារមូលបត្រអន្តរជាតិធំជាងគេបំផុតមួយរបស់ពិភពលោកផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ និងតំណាងក្រុមហ៊ុនឈានមុខគេរបស់វៀតណាមក្នុងវិស័យអាកាសចរណ៍ និងសេវាកម្មហិរញ្ញវត្ថុ រួមទាំង Vietjet និង HDBank ឆ្លុះបញ្ចាំងពីការធ្វើសមាហរណកម្មកាន់តែរីកចម្រើនរបស់វៀតណាមទៅក្នុងទីផ្សារមូលធនសកលនិងកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងហិរញ្ញវត្ថុអន្តរជាតិ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងសៀមរាប និងហាណូយ ដោយផ្តល់ជូននូវការតភ្ជាប់ការធ្វើដំណើរដ៏រលូនទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដោយមានការគាំទ្រពីបុគ្គលិកបម្រើការងារដ៏ស្វាហាប់ និងចម្រុះជាតិសាសន៍ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ខណៈពេលដែលបន្តចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទំនើប តភ្ជាប់ការធ្វើដំណើរនូវទូទាំងពិភពលោក និងផ្តោតលើសេវាដឹកជញ្ជូនដ៏ប្រសើរសម្រាប់អ្នកដំណើរគ្រប់រូប។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រី ង្ង្វៀន ធីភឿង ថាវ បើកការជួញដូរនៅផ្សារហ៊ុនឡុងដ៍ ក្នុងអំឡុងពេលទស្សនកិច្ចនៅចក្រភពអង់គ្លេស ភ្នំពេញ៖​ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ (Nguyen Thi Phuong Thao)ដែលត្រូវប…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…