ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជូនបុរសម្នាក់នៅកោះរ៉ុង មានអាការៈចុកតំរងនោមខ្លាំង (នោមអត់ចេញ) តាមរយៈអូប័រក្រុមហ៊ុន GTVC យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ជនរងគ្រោះខាងលើនេះ មានឈ្មោះ គង់ ទន ភេទប្រុសអាយុ ៤២ឆ្នាំ ស្រុកកំណើត ភូមិមាត់ព្រៃ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិសាត់ បច្ចុប្បន្នធ្វើការជាជាងសំណង់ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕









Home›ព័ត៌មានចុងក្រោយ›អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ក្រោយមានអាការៈចុកតំរងនោមខ្លាំង ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ …
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





