អត្ថប្រយោជន៍ ៧ យ៉ាង ដែលក្រុមហ៊ុនអាកាសចរណ៍ Emirates  កំពុងធ្វើឱ្យប្រសើរឡើងសម្រាប់ដំណើរកម្សាន្តរបស់អ្នកដំណើរកម្ពុជា

Date:

ភ្នំពេញ៖​ ភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ     ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅនិងមកពីប្រទេសកម្ពុជា នឹងទទួលបាន បទពិសោធន៍កាន់តែច្រើនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក។ ការផ្តល់ជូននូវគុណតម្លៃកាន់តែប្រសើរ ការតភ្ជាប់ការធ្វើដំណើរដោយរលូន និងសេវាកម្មដល់គ្រួសារដែលមានការគិតគូរខ្ពស់ ព្រមទាំងកម្មវិធីសមាជិកភាពដែល​ត្រូវបានរៀបចំឡើងជាពិសេស ជូនចំពោះអ្នកដំណើរ។ ខាងក្រោមជាសេចក្តីសង្ខេបនៃអត្ថប្រយោជន៍ទាំង ៧​ យ៉ាង៖

១. ផ្តល់គុណតម្លៃកាន់តែច្រើនពីកម្មវិធី Skywards

Emirates Skywards ជាកម្មវិធីសមាជិកភាព ដែលទទួលបានពានរង្វាន់របស់ Emirates និង flydubai កំពុងផ្តល់ជូននូវការប្ដូរយកពិន្ទុជាពិសេសសម្រាប់ការធ្វើដំណើរនារដូវក្តៅនេះ។ សមាជិកនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្ដូរយកពិន្ទុបន្ថែមតាមរយៈ៖

  • Skywards Everyday
  • Skywards Miles Mall
  • The Emirates Official Store
  • Dubai Duty Free
  • marhaba Airport Meet & Greet services

ការផ្តល់ជូននេះ មានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យសមាជិកទាំងអស់ ទទួលបានអត្ថប្រយោន៏ជាច្រើនពីការប្រើប្រាស់ពិន្ទុំសន្សំទៅលើរាល់ការចំណាយប្រចាំថ្ងៃ ការទិញទំនិញ និងការធ្វើដំណើរ។

២. បទពិសោធន៍ធ្វើដំណើរដែលរៀបចំឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់គ្រួសារ
ក្រុមហ៊ុនអាកាសចរណ៍ Emirates បន្តកំណត់ស្តង់ដារឈានមុខគេសម្រាប់ការធ្វើដំណើរដែលគិតគូរដល់គ្រួសារ ដោយផ្តល់ជូននូវបទពិសោធន៍ប្រកបដោយការចិត្តទុកដាក់លើគ្រប់ដំណាក់កាលនៃការធ្វើដំណើរ រួមមាន៖

  • អាហារសម្រាប់កុមារដែលរៀបចំឡើងជាពិសេស
  • អាហារទារក និងសម្ភារៈចាំបាច់សម្រាប់ទារកដោយឥតគិតថ្លៃ
  • កន្លែងសម្រាប់ប្តូរសំលៀកបំពាក់ទារក
  • កម្មវិធីកម្សាន្តសម្រាប់កុមារ
  • ខ្នើយ និងភួយដ៏មានផាសុកភាព
  • កញ្ចប់សកម្មភាពសមស្របតាមអាយុ

៣. សេវាអមដំណើរកុមារ ការថែទាំដែលអាចទុកចិត្តបានសម្រាប់អ្នកដំណើរវ័យក្មេងដែលធ្វើដំណើរតែម្នាក់ឯង

នៅពេលដែលគ្រួសារខ្មែរកំពុងរៀបចំផែនការដំណើរកម្សាន្តនារដូវកាលឈប់សម្រាក និងត្រៀមជូនដំណើរកូនៗរបស់ខ្លួន ទៅកាន់ប្រទេសក្រៅសម្រាប់ការសិក្សា កម្មវិធីបោះជំរុំ ឬទៅជួបជុំសាច់ញាតិជាទីស្រឡាញ់ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងកំឡុងពេលដ៏មមាញឹកបំផុតនេះដើម្បីសម្របសម្រួលដល់ការធ្វើដំណើររបស់កុមារទាំងនោះតាមរយៈសេវា Unaccompanied Minors Service ដែលជាសេវាកម្មមួយដែលឈ្នះពានរង្វាន់ផងដែរ។ សេវាកម្មនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ទំនុកចិត្តយ៉ាងពេញលេញដល់ឪពុកម្តាយ ដោយធានាថាអ្នកធ្វើដំណើរវ័យក្មេងទាំងនោះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន និងការគាំពារនៅគ្រប់ដំណាក់កាលនៃការធ្វើដំណើររបស់ពួកគេតាំងពីពេលចុះឈ្មោះរហូតដល់ការការចុះចត។

ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ កុមារជាង ២៥ម៉ឺននាក់ បានធ្វើដំណើរដោយឯករាជ្យជាមួយ Emirates តាមរយៈសេវាអមដំណើរកុមារ  និងអ្នកដំណើរវ័យក្មេង ដែលបង្ហាញពីទំនុកចិត្តរបស់គ្រួសារនានាជុំវិញពិភពលោកចំពោះក្រុមហ៊ុនអាកាសចរណ៍។ ភាគច្រើននៃអ្នកធ្វើដំណើរវ័យក្មេងទាំងនេះមានអាយុ ១១ ឆ្នាំ ឬក្រោមនេះ។

៤. ការតភ្ជាប់ការធ្វើដំណើរដ៏រលូនតាមរយៈទីក្រុងឌូបៃ

សម្រាប់អ្នកដំណើរមកពីប្រទេសកម្ពុជា Emirates ផ្តល់ជូននូវការតភ្ជាប់ការធ្វើដំណើរដោយរលូនទៅកាន់គោលដៅនានានៅទូទាំងទ្វីបទាំង៦ តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍សកលរបស់ខ្លួននៅ     ទីក្រុងឌូបៃ ដោយផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរលំដាប់ពិភពលោក ដែលគាំទ្រដោយកម្រិត      ស្តង់ដារសេវាកម្មខ្ពស់។ ភ្ញៀវទេសចរអាចធ្វើដំណើរពីខេត្តសៀមរាប ឬទីក្រុងភ្នំពេញទៅកាន់គោលដៅវិស្សមកាលដ៏ពេញនិយមនានា រួមមានទីក្រុងបាងកក ប្រទេសសិង្ហបុរី ទីក្រុងប៉ារីស     ទីក្រុងឡុងដ៍ និងទីក្រុងរ៉ូមជាដើម។

៥. កំណត់ត្រាដឹកជញ្ជូនអីវ៉ាន់ដែលឈានមុខគេក្នុងវិស័យអាកាសចរណ៍

Emirates ដឹកជញ្ជូនអីវ៉ាន់របស់អ្នកដំណើរជិត៣លានជារៀងរាល់ខែដោយសម្រេចបានអត្រាជោគជ័យចំនួន៩៩,៩% ដែលជាកំណត់ត្រាឈានមុខគេក្នុងវិស័យអាកាសចរណ៍ពិភពលោក។ សមិទ្ធផលនេះបានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការធ្វើដំណើររបស់ខ្លួន។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយស្ងប់ចិត្ត ព្រោះដឹងថាអីវ៉ាន់របស់ពួកគាត់ក៏នឹងទៅដល់គោលដៅដោយសុវត្ថិភាព។

៦. ធ្វើដំណើរដោយភាពស្ងប់ចិត្ត

អ្នកដំណើរពីកម្ពុជាអាចរៀបចំផែនការ និងធ្វើការកក់ដំណើរកម្សាន្តរបស់ខ្លួនដោយភាពស្ងប់ចិត្ត ជាមួយអត្ថប្រយោជន៍ជាច្រើនដែល Emirates បានផ្តល់ជូនអតិថិជនជាចម្បង។ អត្ថប្រយោជន៍ទាំងនោះរួមមាន ការធានារ៉ាប់រងការធ្វើដំណើររបស់ Emirates ព្រមទាំងការរៀបចំកន្លែងស្នាក់នៅក្នុងសណ្ឋាគារដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងករណីមានការរំខានដល់ការធ្វើដំណើរ ដូចជាការបិទដែនអាកាសជាដើម។ ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Emirates ក្នុងការអនុវត្តតាមសន្យា “Fly Better” និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន។

លើសពីនេះ អ្នកដំណើរក៏ទទួលបានអត្ថប្រយោជន៍ពីជម្រើសនៃការកក់សំបុត្រដែលមានភាពបត់បែន រួមមាន ការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយឥតគិតថ្លៃ និងជម្រើសរក្សាតម្លៃសំបុត្រក្នុងរយៈពេល២៤ម៉ោង ដោយមិនគិតថ្លៃបន្ថែម។ អត្ថប្រយោជន៍ទាំងនេះ    ផ្តល់នូវភាពបត់បែន ភាពស្ងប់ចិត្ត និងការគាំទ្រកាន់តែច្រើននៅគ្រប់ដំណាក់កាលនៃការធ្វើដំណើរ។

៧. ស្តង់ដា ផាសុកភាព និងសេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អប្រសើរ

Emirates បន្តលើកកម្ពស់បទពិសោធន៍ធ្វើដំណើរល្អៗតាមផ្លូវអាកាស ដូចជា៖ សេវាសុខភាពដ៏ល្អឥតខ្ចោះ សេវាកម្មបដិសណ្ឋារកិច្ចដែលទទួលបានពានរង្វាន់ និងនវានុវត្តន៍ឈានមុខគេ តាមរយៈ          បណ្តាញជើងហោះហើរអន្តរជាតិដ៏ធំបំផុតមួយនៅលើពិភពលោក។ ចាប់ពីអាហារដ៏ឈ្ងុយឆ្ងាញ់ច្រើនមុខ ប្រព័ន្ធកម្សាន្តដ៏ល្បីលើយន្តហោះ ការប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ គ្រឿងបរិក្ខារប្រើប្រាស់ដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ ទាំងនេះឆ្លុះបញ្ចាំងពីស្តង់ដារថ្មីមួយអំពីគុណតម្លៃ និងផាសុកភាពសម្រាប់ការធ្វើដំណើរលើថ្នាក់ Economy Class។

បុគ្គលិកចម្រុះវប្បធម៌បម្រើការលើយន្តហោះរបស់ Emirates ដែលតំណាងឱ្យជាតិសាសន៍ចំនួន១៤០ និងអាចនិយាយបានជាង៧០ភាសា ធានាអោយបាននូវរាល់ការធ្វើដំណើររបស់អតិថិជនទាំងអស់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ បុគ្គលិកបម្រើការលើយន្តហោះទាំងអស់សុទ្ធតែបានទទួលការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលឧត្តមភាពផ្នែកបដិសណ្ឋារកិច្ចរបស់ Emirates នៅទីក្រុងឌូបៃដោយរក្សាបាននូវស្តង់ដារ បដិសណ្ឋារកិច្ចលំដាប់ពិភពលោករបស់ក្រុមហ៊ុនអាកាសចរណ៍និងផ្តល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ដល់អ្នកដំណើរគ្រប់ៗរូប។

លោក Fahad Al Hassawi អ្នកគ្រប់គ្រងប្រចាំកម្ពុជារបស់ Emirates មានប្រសាសន៍ថា៖ “ការយកចិត្តដាក់ចំពោះអតិថិជនជាអាទិភាព គឺជាសកម្មភាពស្នូលរបស់ Emirates។ ខណៈពេលដែលយើងបន្តភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការរបស់យើងនៅទីក្រុងឌូបៃ យើងនៅតែផ្តោតលើការផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដែលរលូន ប្រកបដោយផាសុកភាព និងពោរពេញទៅដោយការពេញចិត្ត ទាំងអំឡុងពេលហោះហើរនិងនៅលើដី។ ចាប់ពីសេវាកម្មលើយន្តហោះដែលទទួលបានពានរង្វាន់ ការផ្ដល់ជូនដែលគិតគូរដល់គ្រួសារ រហូតដល់បណ្តាញតភ្ជាប់សកល និងអត្ថប្រយោជន៍ដែលផ្តល់គុណតម្លៃកាន់តែច្រើន យើងប្តេជ្ញាផ្ដល់សេវាកម្មដែលលើសពីការរំពឹងទុករបស់អតិថិជន និងធ្វើឱ្យរាល់ការធ្វើដំណើរជាមួយ Emirates ក្លាយជាបទពិសោធន៍ដ៏ល្អបំផុតដែលមិនអាចបំភ្លេចបាន។”

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›អត្ថប្រយោជន៍ ៧ យ៉ាង ដែលក្រុមហ៊ុនអាកាសចរណ៍ Emirates  កំពុងធ្វើឱ្យប្រសើរឡើងសម្រាប់ដំណើរកម្សាន្តរបស់អ្នកដំណើរកម្ពុជា ភ្នំពេញ៖​ ភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ     ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅនិងមកពីប្រទេសកម្ពុជា នឹងទទួលបាន បទពិសោធន៍កាន់តែច្រើនស…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…