Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA

Date:

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA – មជ្ឈមណ្ឌលអាកាសចរណ៍  ដែលជាស្ថាប័នផ្តល់សេវាកម្មឈានមុខគេលើពិភពលោក ផ្នែកព័ត៌មានទីផ្សារ និងការវិភាគសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងការធ្វើដំណើរ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ CAPA Airline Leader Summit Asia ឆ្នាំ ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន ដែលបានទទួលស្គាល់លើការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងការច្នៃប្រឌិតលើគំរូអាជីវកម្មរបស់ Vietjet។

សម្រាប់អ្នកដំណើរនៅកម្ពុជា ការទទួលស្គាល់នេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ Vietjet លើតម្លៃសំបុត្រយន្តហោះទាបសមរម្យ ប្រតិបត្តិការហោះហើរប្រកបដោយប្រសិទ្ធភាពនិងសេវាកម្មដែលត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង សេវាកម្មហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុននៅលើផ្លូវហោះហើរ សៀមរាប-ហាណូយ បានផ្តល់នូវការតភ្ជាប់ដ៏ងាយស្រួលទៅកាន់ប្រទេសវៀតណាម និងផ្តល់លទ្ធភាពក្នុងការតភ្ជាប់ការធ្វើដំណើរតាមបណ្តាញហោះហើររបស់ក្រុមហ៊ុនដែលកំពុងពង្រីកខ្លួនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៥ ឆ្នាំមកនេះ Vietjet កំពុងជំរុញការអភិវឌ្ឍគំរូអាជីវកម្មអាកាសចរណ៍បែប Hybrid របស់ខ្លួន ដែលផ្អែកលើប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងចំណាយយ៉ាងម៉ត់ចត់។ គំរូនេះផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើនទាក់ទងនឹងតម្លៃសំបុត្រ ភាពងាយស្រួល និងសេវាកម្មផ្សេងៗ ព្រមទាំងអនុញ្ញាតឱ្យក្រុមហ៊ុនពង្រឹងបណ្តាញហោះហើរអន្តរជាតិ និងលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរឱ្យកាន់តែប្រសើរឡើងថែមទៀត។

អ្នកស្រី Ho Ngoc Yen Phuong អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអនុប្រធានក្រុមហ៊ុនព្រមទាំងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «សម្រាប់ Vietjet គំរូអាជីវកម្មបែប Hybrid (ការរួមបញ្ចូលគ្នានៃសេវាកម្មតម្លៃសមរម្យ និងសេវាកម្មកម្រិតខ្ពស់) មានន័យថា ការផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើន និងបទពិសោធន៍កាន់តែប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃសំបុត្រប្រកបដោយការប្រកួតប្រជែង ប្រសិទ្ធភាពប្រតិបត្តិការ និងសុវត្ថិភាព។ យើងកំពុងវិនិយោគលើកងយន្តហោះ បច្ចេកវិទ្យា និងសមត្ថភាពសេវាកម្មរបស់យើង ដើម្បីធានាថាគ្រប់ជំហាននៃការរីកចម្រើនរបស់យើង បង្កើតបានជាគុណតម្លៃរយៈពេលវែងសម្រាប់អតិថិជន ម្ចាស់ភាគហ៊ុន និងទីផ្សារនានាដែល Vietjet ដែលកំពុងតភ្ជាប់ជើងហោះហើរ»។

ពានរង្វាន់ពីស្ថាប័ន CAPA នេះ គឺជាការទទួលស្គាល់ជាអន្តរជាតិបន្ថែមទៀតសម្រាប់ Vietjet និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពឥតឈប់ឈររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក្នុងការជំរុញគំរូអាជីវកម្មបែប Hybrid របស់ខ្លួន។ តាមរយៈការវិនិយោគលើកងយន្តហោះធុនធំ Airbus A330 និងការពង្រីកជម្រើសតម្លៃសំបុត្រសមរម្យ ផលិតផលដ៏សំបូរបែប និងសេវាកម្មដ៏ប្រសើរផ្សេងៗ Vietjet កំពុងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរដ៏សម្បូរបែប ព្រមទាំងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនានារបស់អ្នកដំណើរផងដែរ។

លើសពីនេះ Vietjet ក៏បានប្រកាសពីផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink នៅលើកងយន្តហោះរបស់ខ្លួន ដោយមានគោលបំណងផ្តល់ជូននូវបទពិសោធន៍នៃការតភ្ជាប់ដ៏រលូន និងគ្មានការរំខាននៅរបស់អ្នកដំណើរនៅពេលធ្វើដំណើរ។ តាមរយៈភាពជាដៃគូផ្នែកបច្ចេកវិទ្យារយៈពេលវែង ជាមួយក្រុមហ៊ុន SpaceX ក្រុមហ៊ុនVietjet នឹងផ្តល់ជូនអ្នកដំណើរនូវសេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ទាំងនៅលើជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។

ក្រៅពីការលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរ ក្រុមហ៊ុន Vietjetកំពុងវិនិយោគលើមជ្ឈមណ្ឌលថែទាំយន្តហោះនៅឡុងថាញ់ (Long Thanh) និងស្វែងរកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យកែសម្រួលម៉ាស៊ីនយន្តហោះ (MRO) នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិតផងដែរ។ គំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងសមត្ថភាពបច្ចេកទេសរបស់ Vietjet បង្កើនភាពធន់នៃប្រតិបត្តិការ និងគាំទ្រដល់ការចូលរួមរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃអាកាសចរណ៍សកល។

ការធ្វើអន្តរជាតិកម្មនៅតែជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រកំណើនរបស់ Vietjet។ ក្រៅពីការវិនិយោគលើយន្តហោះជំនាន់ថ្មី និងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍នេះ កំពុងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍មួយដែលគ្របដណ្តប់លើការបណ្តុះបណ្តាល ការថែទាំ សេវាកម្មនៅដី និងបច្ចេកវិទ្យា ដែលជាការបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនរយៈពេលវែង។

ពានរង្វាន់ឧត្តមភាពផ្នែកអាកាសចរណ៍របស់ CAPA ទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ និងថ្នាក់ដឹកនាំចំពោះសមិទ្ធផលដ៏ឆ្នើមក្នុងវិស័យយុទ្ធសាស្ត្រ ការច្នៃប្រឌិត និងការរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។ ពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីឆ្នាំ ២០២៦ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១-២ ខែតុលា ឆ្នាំ ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្ល…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អបអរខួប ១០ឆ្នាំ អង្គរមីល សម្ពោធសាលារៀនថ្មី និងបន្តប្តេជ្ញាចិត្ត វិនិយោគលើកសិកម្មកម្ពុជា

ត្បូងឃ្មុំ៖ ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Dairy Products (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន...

អបអរពិធីបុណ្យអ៊ុទូក! Taobao Cambodia ផ្ដល់ជូនកម្មវិធី 11.11 ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនកុះករ

ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ 2026 – ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ...

ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក

រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន...

សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩" ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ។ កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលកំពុងស្វែងរកការងារ...