ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនគុណភាពសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ និងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើង មិត្តហ្វូនបានដាក់បង្ហាញជាផ្លូវការនូវសេវាកម្ម Wi-Fi 6 ដែលជាបច្ចេកវិទ្យាតភ្ជាប់ឥតខ្សែជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។ នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់មិត្តហ្វូន ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍បណ្តាញកាន់តែលឿន និងមានស្ថេរភាពជាងមុន ស្របតាមទម្លាប់នៃការប្រើប្រាស់សហសម័យ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនឧបករណ៍ដែលភ្ជាប់ក្នុងពេលដំណាលគ្នាទៅនឹងបណ្តាញនៅផ្ទះ។ គ្រួសារទំនើបជាធម្មតាប្រើប្រាស់ ឧបករណ៍ដែលមានអ៊ីនធឺណិតពី 5 ទៅ 10 ដូចជាស្មាតហ្វូន ថេប្លេត...
ចាប់តាំងពីឆ្នាំ2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូន ក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។ នេះមិនមែនគ្រាន់តែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែងពីអាជីវកម្ម ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកីឡាជាតិ។ កាលពីថ្ងៃទី 26 ខែឧសភា លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលឆ្នាំ 2024-2025...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសាររលូតកូន ដើម្បីបញ្ជូនមកបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋរូបនេះឈ្មោះ ច្រឹក ឈូក អាយុ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្តធ្វើសកម្មភាពមនុស្សធម៍ តាមរយៈការបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC មួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ទាំងយប់ ពោលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសារមានផ្ទៃពោះចំនួន ៥ខែ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ប្រជាពលរដ្ឋរូបនេះឈ្មោះ ណន យ៉ារី...
ភ្នំពេញ៖ ត្រៀម!! ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃ រញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរ ធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសាជាយូរមកហើយនោះ នឹងក្លាយជាការពិតឆាប់ៗនេះហើយ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀមរាំសប្បាយតាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េ ហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ...
រាជធានីភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន...
ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។ លោក ង៉ែត ជូ...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
ភ្នំពេញ៖ ក្រុមហ៊ុន New Heights Group របស់ប្រទេសចិនបានប្រកាសបើកសម្ពោធជាផ្លូវការ ក្នុងប្រទេសកម្ពុជានាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Muhammad នាយក និងតំណាងស្របច្បាប់នៃក្រុមហ៊ុនហុងកុង និងកម្ពុជា...
ភ្នំពេញ៖ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា បានជំរុញឱ្យអ្នកប្រើប្រាស់មានតម្រូវការស្មាតហ្វូន ដែលប្រើប្រាស់បានយូរជាមួយនឹង មានថាមពលថ្មធំជាងមុន។ vivo បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតម្រូវការនេះជាមួយនឹង V50 Lite ដែលជាស្មាតហ្វូនក្នុងកម្រិតថវិកា ដែលនឹងដាក់លក់ក្នុងពេលឆាប់ៗនេះ នៅកម្ពុជាជាមួយនឹងពណ៌ Titanium...