Home Blog Page 148

ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ផ្តល់គ្រឿង ឧបភោគបរិភោគ​ ជូនពលរដ្ឋ រងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩

0

ភ្នំពេញ-ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៖ ក្រុមការងារអាន់ឆ័រ ដែលជាម៉ាកយីហោរដ៏ល្បីមួយ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្ដល់គ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ ដែលរងផលប៉ះពាល់ ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរស់នៅក្បែររោងចក្រ ផលិតស្រាបៀរ របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។

អំណោយជាគ្រឿងឧបភោគបរិភោគនេះ ត្រូវបានប្រគល់ជូនដោយ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ ដែលរៀបចំឡើង នៅក្នុងសង្កាត់ព្រែកឯង នៅថ្ងៃនេះ និងសម្រាប់រយៈបួនថ្ងៃបន្តបន្ទាប់ អំណោយនេះរួមមាន គ្រឿងឧបភោគបរិភោគ និងផលិតផល សម្លាប់មេរោគផងដែរ។

លោក ហ្វាមី រ៉ាជែនដ្រា (Fahmi Rajendra) ប្រធានគ្រប់គ្រងផ្នែកទីផ្សារ របស់ស្រាបៀរ អាន់ឆ័រ បានថ្លែងថា “ក្រុមហ៊ុនយើងជឿជាក់ថា យើងរីកចម្រើនទៅបាន លុះត្រាតែប្រជាពលរដ្ឋ និងសហគមន៍ ដែលនៅក្បែរយើងរីកចម្រើន។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្សារភ្ជាប់ខ្លួនយ៉ាងស្អិតរមួត ទៅនឹងសហគមន៍ ក្នុងមូលដ្ឋានរបស់យើង។ ហេតុនេះហើយទើបបានជា ក្រុមហ៊ុនយើងសម្រេចចិត្ត ផ្ដោតការផ្ដល់ជំនួយនេះ ទៅលើតំបន់ ដែលនៅក្បែររោងចក្រ ផលិតស្រាបៀររបស់យើង”។

សមាជិកក្រុមការងាររបស់ អាន់ឆ័រ បានប្រគល់កញ្ចប់ជំនួយ ដែលមានអង្ករ មី ប្រេងឆា ត្រីខកំប៉ុង សាប៊ូ និងម៉ាស់ នៅឯពិធីមួយដែលធ្វើឡើង នៅជាប់នឹងរោងចក្រ ផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។ ពិធីប្រគល់អំណោយនេះ គឺជាចំណុចចាប់ផ្តើម សកម្មភាពផ្តល់អំណោយ រយៈពេល ៤ថ្ងៃ ដែលក្នុងអំឡុងពេលនេះ កញ្ចប់អំណោយចំនួន ១.៨០០កញ្ចប់ ត្រូវបានរំពឹងថា នឹងប្រគល់ជូន ប្រជាពលរដ្ឋដែលស្ថិតក្នុង តម្រូវការចាំបាច់។
បងប្អូនដែលមានវត្តមាន នៅឯពិធីប្រគល់អំណោយនេះ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ទៅនឹងវិធានការ របស់ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាស ការត្រួតពិនិត្យសីតុណ្ហភាព និងបានបាញ់អាល់កុល សម្លាប់មេរោគជាដើម។

លោក ហ្វាមី រ៉ាជែនដ្រា បានបន្ថែមថា «ក្រុមការងារ អាន់ឆ័រ តែងតែយកចិត្តទុកដាក់ ចំពោះប្រជាជនកម្ពុជា និងសុខុមាលភាព របស់ប្រជាជនកម្ពុជា។ យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខណ្ឌ និងចៅសង្កាត់ ព្រមទាំងមេភូមិ ដែលបានជួយឱ្យកម្មវិធីនៅថ្ងៃនេះ ដំណើរការទៅបានដោយរលូន”។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា “ចំនួននេះ គឺជាចំនួនមួយ អាច [និយាយបាន] ថាច្រើន ច្រើនសន្ធឹកសន្ធាប់ សម្រាប់សង្កាត់ទាំងមូល គឺបានទទួល រហូតទៅដល់ ១.៨០០គ្រួសារ ឬអាចនិយាយថា ១.៨០០កញ្ចប់។ នេះបញ្ជាក់ឲ្យឃើញ ពីការចែករំលែករបស់ក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលខ្លួន បាននិងកំពុងតាំងនៅ”។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារ ជូនប្រជាជនកម្ពុជា រាប់ម៉ឺននាក់ផ្សេងទៀត ដែលប្រកបការងារជាផ្នែកមួយ នៃបណ្ដាញអាជីវកម្ម របស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពី កសិករដំណាំស្រូវ រហូតដល់អាជីវករ លក់ដូរភេសជ្ជៈ នៅតាមហាងនានា។ វត្តមាននៅកម្ពុជា ក្រោមឈ្មោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ឬ Cambodia Brewey Limited ដែលហៅកាត់ថា CBL តាំងពីឆ្នាំ១៩៩៤ មក ក្រុមហ៊ុននេះ បានផ្លាស់ប្ដូរឈ្មោះថ្មី កាលពីពេលថ្មីៗនេះ ពី CBL ទៅជាក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) វិញ។

ក្នុងសេចក្តីប្រកាសមួយ ដែលចេញផ្សាយនាពេលថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានទទួលស្គាល់ និងផ្តល់ជូនលិខិតថ្លែងអំណរគុណ និងកោតសរសើរថា ជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេ លំដាប់លេខ១ ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកស្រី Anne Ollivier ប្រធានកិច្ចការសាជីវកម្ម របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានថ្លែងថា “នៅក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) យើងទទួលខុសត្រូវលើកាតព្វកិច្ច របស់យើងចំពោះ ប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុន បង់ពន្ធច្រើនជាងគេ នៅកម្ពុជា និងជាក្រុមហ៊ុនផលិត ស្រាបៀរធំបំផុតមួយ ក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានភាពសកម្មខ្លាំង ក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយ បានជាយើងដឹងពីភាពចាំបាច់ ក្នុងការជួយគ្នាក្នុងអំឡុងពេល ដ៏លំបាកនេះ”។

ផលិតផល របស់ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ក្នុងប្រទេសកម្ពុជា រួមមានស្រាបៀរ Heineken®, ស្រាបៀរ ABC ស្រាបៀរ Tiger ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានផលិតក្នុងស្រុក តាមស្តង់ដារគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ ចំនួនជាង ២៣០លានដុល្លារ សហរដ្ឋអាមេរិក ទៅក្នុងរោងចក្រ ផលិតស្រាបៀររបស់ខ្លួន នៅកម្ពុជានាអំឡុងពេល ៥ឆ្នាំ កន្លងចុងក្រោយនេះ។

ក្រៅពីគម្រោងផ្តល់អំណោយ ក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ ដើម្បីគាំទ្រ ដល់សហគមន៍ មូលដ្ឋាន ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានបំណងកាត់បន្ថយ ផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ ការពិសារប្រកប ដោយការទទទួលខុសត្រូវផងដែរ។

ស្ថិតក្រោមពាក្យស្លោក ចូលរួមអភិវឌ្ឍពិភពលោក ដ៏ល្អប្រសើរ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹក យ៉ាងច្រើនដែលក្រុមហ៊ុនប្រើប្រាស់ ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបាន ឋានៈថាជាក្រុមហ៊ុន ផលិតស្រាបៀរ ដែលមានប្រសិទ្ធភាព សន្សំសំចៃទឹកបំផុតមួយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយ ការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ ពីឆ្នាំ២០១៣មក។

ក្រៅពីនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ រាប់លានដុល្លារលើរោងចក្រ ប្រព្រឹត្តិកម្មសំណល់រាវ នៅរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រ ប្រព្រឹត្តិកម្មសំណល់រាវដំបូងគេ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញ នូវជីវឧស្ម័នសម្រាប់ថាមពល កម្តៅផងដែរ។

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ របស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយ លើការផ្សព្វផ្សាយ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏គាំទ្រដល់ការ បង្ហាញតម្លាភាពផងដែរ តាមរយៈការផ្តល់ព័ត៌មាន អំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភ នៅលើស្រាបៀរគ្រប់ម៉ាកយីហោ ទាំងអស់របស់ខ្លួន៕

តោះ! មកផ្ទៀងលេខសំណាងថ្មី​ ពីកម្មវិធី «គោជល់លេខនាំសំណាង» សប្តាហ៍ថ្មី

0

លេខសំណាងទាំងប្រាំបីខ្ទង់ ដែលផ្តល់ជូនពីកម្មវិធី «គោជល់លេខនាំសំណាង» តែងតែបង្ហាញថ្មី ជារៀងរាល់សប្តាហ៍។ កាលពីថ្ងៃសុក្រ ទី១៤ ខែឧសភា កម្មវិធី «គោជល់លេខនាំសំណាង» បានស្វែងរកឃើញលេខសំណាង ប្រាំបីខ្ទង់ និងលេខសំណាងបួនខ្ទង់ ផ្សេងទៀតហើយ។

លទ្ធផលលេខសំណាង នៃសប្តាហ៍ថ្មីរបស់កម្មវិធី ដែលមានលេខសំណាង ទាំងប្រាំបីខ្ទង់ និងលេខសំណាងទាំងបួនខ្ទង់ មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងថ្ងៃទី ១៤ ឧសភា ២០២១
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ទាំងប្រាំបីខ្ទង់ គឺមានលេខ 95971216
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១០ដុល្លារ ទាំងបួនខ្ទង់ចុងក្រោយ គឺមានលេខ 1216

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈគោជល់ របស់អ្នកជាមួយនឹង លទ្ធផលលេខសំណាង កាលពីសប្តាហ៍កន្លងទៅ។
លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717
កម្មវិធី គោជល់លេខនាំសំណាង នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនងទៅលោកអ្នកវិញក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួម ក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុក លេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិតាមសារ ជាអក្សរនៅពេលដែលលេខ របស់អ្នកឈ្នះរង្វាន់!

ថ្មីៗ ក្តៅៗ…! កាន់តែទំនើប… កាន់តែអស្ចារ្យជាមួយ Samsung Galaxy A52 5G ដ៏កប់ស៊េរី ឥឡូវចេញលក់ផ្លូវការហើយ…!

(ភ្នំពេញ) ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១៖  មិនមែន 4G…! មិនមែន 4G+…គឺ 5G…! សូមស្វាគមន៍ ស្មាតហ្វូនស៊េរី A ដែលបានបំពាក់ប្រព័ន្ធដំណើរការ 5G និងដាំមកជាមួយលក្ខណៈសម្បត្តិម៉ាកប់ស៊េរី… ម៉ាឆ្ងាញ់… ម៉ាពេញចិត្តស្តូកតែម្តង សម្រាប់អតិថិជន សាមសុង ទាំងអស់នៅពេលនេះ មិនថា អ្នកធ្វើការ, តារា, អ្នករកស៊ី, អាជីវករ, សិស្សនិស្សិត, អ្នកចូលចិត្តលេងហ្គេម, និងអ្នកដែលចូលចិត្តលេងក្នុងបណ្តាញ សង្គមនានានោះទេ…គឺដឹងតែថាម៉ាអស់ស្ទះតែម្តង…!

This image has an empty alt attribute; its file name is photo_2021-05-17_10-09-53-1024x854.jpg
This image has an empty alt attribute; its file name is photo_2021-05-17_10-09-58-1024x946.jpg
This image has an empty alt attribute; its file name is photo_2021-05-17_10-10-01-1024x705.jpg
This image has an empty alt attribute; its file name is photo_2021-05-17_10-10-05-1024x547.jpg

សូមណែនាំ Samsung Galaxy A52 5G…ថ្មី! ចេញមកលើនេះគឺពិតជាត្រូវចិត្តអតិថិជនគ្រប់លំដាប់ថ្នាក់ជាក់ជាពុំខានឡើយ…! សូម្បីតែខ្ញុំក៏ស្រឡាញ់ចង់បានខ្លាំងផងដែរ! Samsung Galaxy A52 5G ត្រូវបានក្រុមហ៊ុន សាមសុង បំពាក់នូវចំណុចពិសេសៗជាច្រើនដូចជា៖ ប្រព័ន្ធដំណើរការ 5G, ភាពរលូននៃអេក្រង់ (120 Hz Refresh Rate),កាមេរ៉ា  4គ្រាប់ ថតច្បាស់អស់ស្ទះ, អាវក្រោះការពារទឹក(IP67), ល្បឿនដំណើរការកាន់តែធំខ្លាំង (Snapdragon 750G), និងមុខងារជាច្រើនបន្ថែមទៀត…!

This image has an empty alt attribute; its file name is photo_2021-05-17_10-10-08.jpg
This image has an empty alt attribute; its file name is photo_2021-05-17_10-10-11-1024x530.jpg
This image has an empty alt attribute; its file name is photo_2021-05-17_10-10-21-1024x554.jpg

ជាមួយនឹងអ្វីដែលក្រុមហ៊ុន សាមសុង បានផ្តល់ និងបង្កើតឡើងពេលនេះ អាចនិយាបានថា Samsung Galaxy A52 5G នេះជាស្មាតហ្វូនស៊េរី A ដែលមាន Specs កប់ស៊េរីមួយ មិនចាញ់កំពូលស្មាតហ្វូនប៉ុន្មានទេ និងល្អពិសេសជាងគេ បើធៀបនឹងផលិតផលស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលគ្នានៅលើទីផ្សារ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ! ហើយអ្វីដែលពិសេសនោះបើលោកអ្នកទិញ Galaxy A52 5G នឹងទទួលបានស៊ីមកាត ស្មាតដែលមានតម្លៃរហូតដល់ $54 និងកញ្ចាប់ស្មាតធំហ្ម៎ងរយៈពេល 12 សប្តាហ៍ផងដែរ។

This image has an empty alt attribute; its file name is photo_2021-05-17_10-10-23-1024x428.jpg
This image has an empty alt attribute; its file name is photo_2021-05-17_10-10-26.jpg

តោះកុំឱ្យចាំយូរ…សូមមកមើលលក្ខណៈពិសេសទាំងអស់គ្នា…!

Samsung Galaxy A52 5G ផលិតឡើងមកជាមួយនឹងលក្ខណៈពិសេសដូចជា៖

– អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 120 Hz Refresh rate

– មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)

– ល្បឿនដំណើរការ៖ Snapdragon 750G

– កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)

– កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP

– ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)

– អាវក្រោះការពារទឹក៖ IP67

– សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់

– ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ

This image has an empty alt attribute; its file name is photo_2021-05-17_10-10-29-1024x547.jpg

តោះៗ…! ពុំបាច់គិត 2 ដងនោះទេ…! សូមប្រញាប់ទៅទិញយកមកប្រើមុនគេភ្លាមទៅ…ហើយបើទិញជូនគ្រួសារ ឬមនុស្សជាទីស្រឡាញ់ក៏រឹតតែពិសេសថែមទៀត…!

This image has an empty alt attribute; its file name is photo_2021-05-17_10-10-33-1024x451.jpg

សម្រាប់ព័ត៌មានបន្ថែម និងតម្លៃ សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

កំពូលតារាល្បីៗកម្ពុជា សម្ដែងជាតួអង្គ Mobile Legends ក្នុងវីដេអូតន្រ្តី (MV) ក្នុងយុទ្ធនាការ MLBB 515 eParty ដំបូងគេបង្អស់

0

ភ្នំពេញ-ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១៖ ប្រសិនបើអ្នកមិនទាន់ដឹង​ អំពីដំណឹងនេះ ប្រហែលលោកអ្នក ស្ថិតក្នុងការយល់សុបិន្ត ឫស្ថិតក្នុងតំបន់បិទខ្ទប់!!! កំពូលតារាល្បីៗ កំពុងពេញនិយម ៣ នាក់របស់កម្ពុជា G-Devith Oun និង Henaa បានសហការបង្កើតក្រុម S.T.U.N.ក្នុងយុទ្ធនាការ MLBB 515 សម្រាប់កម្ពុជា និងនាំយកបទចម្រៀង ដ៏កក្រើកមួយឈ្មោះថា «រួមគ្នា» ឫ (Together) និងមាន វីដេអូតន្រ្តី(MV) ជាភាសាខ្មែរ ដែលនឹងចេញផ្សាយ នៅថ្ងៃទី ១៦ ខែឧសភា។

វីដេអូតន្រ្តី(MV) ត្រូវបានចេញជា លក្ខណៈអន្តរជាតិរួចរាល់ ហើយប្រទេសផ្សេងៗគ្នា ក្នុងតំបន់ក៏កំពុងចេញ MV លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

ក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម រួមជាមួយនិងតួអង្គ សម្ដែងសំខាន់ៗ ទាំងអស់នេះ គឺគ្រាន់តែជាកម្មវិធី ពិសេសមួយចំនួន ប៉ុណ្ណោះ សម្រាប់យុទ្ធនាការ MLBB 515 eParty ក្នុងឆ្នាំនេះ ហើយកំពូលតារាល្បីៗ ខ្មែរទាំង បី នាក់ សាកសមនឹងសម្ដែង ក្នុងតួអង្គទាំងអស់នោះណាស់។

តួអង្គ Chou នៃក្រុម S.T.U.N. ដែលមានជាតារារ៉េប អ្នកជិះបន្ទះក្តាររអិល អ្នករាំ និងជាអ្នកចូលចិត្តលេងវីដេអូហ្គេម និងសម្តែងដោយ G-Devith ខ្លួនឯងផ្ទាល់។
G-Devith បានឲ្យដឹងថា ៖ «ភាពដូចគ្នារវាងតួអង្គ Chou និង ខ្ញុំ គឺថាយើងសង្ហារនិងទាក់ទាញ (និយាយរួមជាមួយ និងសំណើចដោយ G-Devith អំឡុងពេលសម្ភាសន៍ ខណៈពេលកំពុងផលិត MV) ប៉ុន្ដែខ្ញុំអត់ចេះវាយទេ ខ្ញុំចេះតែថ្នម។ ខ្ញុំគិតថាអ្នករាល់គ្នា បានស្គាល់ខ្ញុំ តាមរយៈ ជាអ្នកlivestream ហ្គេម និងខ្ញុំតែងតែ livestream Mobile Legends។»

ដៃគូរបស់តួអង្គ Chou គឺ Brody សម្ដែងដោយ Oun ហើយក៏ជាតួអង្គសំណព្វរបស់ Oun ក្នុងហ្គេម Mobile Legends ដែរ។
Oun បានឲ្យដឹងថា៖ «តួអង្គ Brody មើលទៅដូច ‘serious’ និង ‘strong’ ជាងខ្ញុំ ប៉ុន្តែ ពួកយើងមានសម្បុរ និងរាងកាយប្រហាក់ប្រហែលគ្នា។ ណាមួយ Hero (Brody) និងខ្ញុំធ្លាប់លេងក្នុង Mobile Legends: Bang Bang ចៃដន្យល្អអី Mobile Legends ជ្រើសរើសយកខ្ញុំដើរតួ Brody ក្នុងយុទ្ធនាការរបស់ពួកគេម្ដងទៅ។»

តួអង្គទី ៣ Selena សម្ដែងក្នុង MV ដោយ Henaa ដែលជាតារាល្បីកំពុងរះក្នុងវិស័យតន្ត្រី និងហ្គេម ដែលនាងបាននិយាយថា ខ្លួនក៏សកម្មដូចតួអង្គ Selena ដែរ។
ជាមួយនិងការ និយាយលេងសើច Henaa បានឲ្យដឹងថា«ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំង ដែលបានដើរតួជា Selena ហើយនេះគឺជាលើកដំបូង ដែលខ្ញុំបានចូលរួម។ ហើយ Mobile Legends ក៏ជាហ្គេម ដែលខ្ញុំស្រលាញ់។ ខ្ញុំចង់មានឱកាសបែបនេះយូរហើយ ឥលូវបានក្លាយជាការពិតហើយ។ តួអង្គ Selena មើលទៅដូចកាចបន្តិច ខ្ញុំក៏អញ្ចឹងដែរ គាត់ស្អាត ហើយខ្ញុំចូលចិត្ត។»

ការប្រកាសអំពីក្រុម S.T.U.N. រួមជាមួយនិងតួអង្គថ្មី សំខាន់ៗទាំងអស់នេះ គឺជាផ្នែកមួយនៃខួបលើកទីបី នៃយុទ្ធនាការ MLBB 515 eParty ដែលនឹងជំរុញ អ្នកលេងហ្គេមទាំងអស់ នៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឲ្យចូលរួមក្នុងព្រឹត្តិការណ៍ អនឡាញដ៏អស្ចារ្យនេះ។

ក្រោមស្លាក «Together We Achieve More» ព្រឹត្តិការណ៍ MLBB 515 eParty នឹងជំរុញទឹកចិត្ត អ្នកលេងហ្គេម (Gamers) ទាំងអស់ក្នុងតំបន់ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈម បង្កឡើងដោយការរាតត្បាត ជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមាន វិធានការណ៍បិទខ្ទប់ និងបម្រាមគោចរទូទាំង ប្រទេសកម្ពុជាក៏ដោយ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្ន ភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ MLBB និង Pleng ដើម្បីស្ដាប់បទចម្រៀងលក្ខណៈ «រួមគ្នា» ឫ “Together”។ សូមកុំភ្លេចរង់ចាំទស្សនាព្រឹតិ្តការណ៍ “Funmatch” ដ៏សំខាន់មួយនេះ នៅថ្ងៃទី២២ ខែឧសភា ដែលមានការចូលរួមពី G-Devith Henaa និង Brody និង KOLs ល្បីៗនៅកម្ពុជា។

ជាមួយ និងអ្នកលេងសកម្មរាល់ខែ ២លាន ៥សែននាក់ នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេម លើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយ នៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515 eParty ពិតជានឹងនាំមកនូវភាពរំភើប សប្បាយរីករាយ ជាច្រើនអំឡុងពេល នៃគ្រាលំបាកនេះ។

អ្នកគាំទ្រទាំងអស់គួរស្វែងរក ការផ្តល់ជូនដ៏គួរឱ្យរំភើប ដូចខាងក្រោម ដែលអាចរកបានក្នុងកំឡុង ព្រឹត្តិការណ៍ 515 eParty របស់ហ្គេម Mobile Legends ក្នុងឆ្នាំនេះ។
●ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – ពីធីចាប់រង្វាន់ 515
●ថ្ងៃទី១៥ ខែឧសភា – វីរបុរសទាំងអស់អាចចូលរួមសប្បាយរីករាយ។ ប្រសិនបើ អ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេច បានសមិទ្ធិផល 515 ពិសេស
●ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – អ្នកលេងទាំងអស់ នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញពីការប្រកួត សម្រាប់ ៣ ប្រកួត
●ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា – Login ដើម្បីជ្រើសរើសខោអាវ (Elite skin)

គម្រោងភូមិឋាន ធម្មជាតិក្រុងភ្នំ នឹងជួយលើកកម្ពស់ សម្រស់ខេត្តសៀមរាប

0

រហូតមកទល់ពេលនេះ ការលក់គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ សម្រេចបានប្រមាណ៩0 ភាគរយហើយ ដោយការលក់ គម្រោងទីមួយនេះ នឹងត្រូវបិទបញ្ចប់ នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹង ពីអ្នកគ្រប់គ្រងជាន់ខ្ពស់ របស់គម្រោងភូមិឋាន ធម្មជាតិក្រុងភ្នំ ។

គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងដទៃទៀត ដែលអភិវឌ្ឍដោយក្រុមហ៊ុន វ្យាធបុរៈ ដែលមានទីតាំងស្ថិត នៅក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងនេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ និងមានចំងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលារដ្ឋបាល ខេត្តសៀមរាប។

លោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុន វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ បានឱ្យដឹងថា កម្រោងទី១នេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីទំហំជាង ២ហិចតា ដែលមានគេហដ្ឋានសរុបចំនួន ៧២ខ្នង។ គម្រោងទី១នេះរួមមាន៖ វីឡាបឹងកាឡូបែបអឺរ៉ុប វីឡាកូនកាត់២ជាន់បែបខ្មែរ វីឡាភ្លោះ២ជាន់ បែបជប៉ុន និងផ្ទះល្វែងអាជីវកម្ម បែបខុនដូ។

លោកបន្តថា វីឡាបឹងការឡូបែបអឺរ៉ុប មាន ទំហំ១០x២០ម៉ែត្រ វីឡាកូនកាត់២ជាន់ បែបខ្មែរ មានទំហំ១០x២០ម៉ែត្រ, វីឡាភ្លោះ២ជាន់បែបជប៉ុន មានទំហំ៧x១៥ម៉ែត្រ និងផ្ទះល្វែងប្រភេទអាជីវកម្ម កំពស់៣ជាន់ មានទំហំ ៤.៥x២០ម៉ែត្រ ដែលមានតម្លៃចាប់ពី ៣០០០០ ដុល្លា ឡើងទៅក្នុងមួយយូនិត។

លោកសុខខូយ លើកឡើងថា៖ «អតិថិជនគោលដៅរបស់យើង គឺចាប់ពីអ្នក ដែលមានជីវភាពកំរិតមធ្យមឡើងទៅ។» អគ្គនាយករូបនេះបន្តថា ការសាងសង់ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ដំណាក់កាលទី១ ក៏សម្រេចបានមួយ ដំណាក់កាលធំហើយដែរ។

លោក ច្រឹក សុនឹម ប្រធានសមាគមអ្នកវាយតម្លៃ អចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា គម្រោងផ្ទះបែបធម្មជាតិ នៅខេត្តសៀមរាប ហាក់មិនទាន់ឃើញមានការអភិវឌ្ឍន៍ គួរឲ្យកត់សម្គាល់នៅឡើយទេ
ទីផ្សារនៃគម្រោងផ្ទះលំនៅឋាន បែបធម្មជាតិនេះ នៅមានតិចតួចខ្លាំងណាស់ នៅក្នុងខេត្តសៀមរាបនេះ។

លោក សុនឹម បន្តថា៖ «ខ្ញុំគិតថាលំនៅឋានធម្មជាតិ និងផ្ទះបែបលំហែរនេះ អាចរីកចម្រើនខ្លាំង នាពេលអនាគត ជាពិសេសនៅពេលដែលកត្តាជីវភាព ប្រជាជនក្នុងខេត្តសៀមរាប រីករចម្រើន បើប្រជាជនក្នុងខេត្តមានជីវភាព ល្អប្រសើរនោះ មិនយូរនោះទេ វិស័យផ្ទះលំហែរ និងផ្ទះបែបធម្មជាតិ នឹងមានច្រើន ហើយរីកចម្រើនទៀត។»

គួរបញ្ជាក់ថា គម្រោងទី១នៃ ភូមិឋានធម្មជាតិក្រុងភ្នំ បានបញ្ចប់ នូវហេដ្ឋារចនាសម្ព័ន្ធទូទៅ ដូចជា ការរៀបចំធ្វើផ្លូវ ប្រព័ន្ធលូរំដោះទឹក សួនច្បារ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងចាប់ផ្តើមសាងសង់ គ្រប់ប្រភេទផ្ទះ ហើយបច្ចុប្បន្ន កំពុងគ្រប់គ្រងគម្រោងទូទៅ ដូចជាសេវាសន្តិសុខ អនាម័យ និងការថែទាំជាដើម។ អគ្គនាយកក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ បន្តថា៖«គ្រប់សំណង់របស់យើង បានសិក្សាយ៉ាងលម្អិត ពីគុណភាពសំណង់ និងភាពរឹងមាំរបស់សំណង់នីមួយៗ ដោយក្រុមហ៊ុន មានវិស្វករជំនាញៗ ទាំងវិស្វករជាជនខ្មែរ និងបរទេស ជាពិសេសគ្រូវិស្វករដែលមានជំនាញខ្ពស់។»

បើតាមការបញ្ជាក់ពី លោកអគ្គនាយក វ្យាធបុរៈអភិវឌ្ឍន៍ បច្ចុប្បន្នគម្រោងភូមិឋាន ធម្មជាតិក្រុងភ្នំ មានចំនួន៣ គម្រោងធំៗ គឺ គម្រោង Natural Village គម្រោង The Box Villa និងគម្រោង MINI Villa ដែលនឹងត្រូវបើកនាពេលឆាប់ៗ ខាងមុខនេះហើយ។

ផ្ទះគម្រូប្រភេទ Mountain View

បន្ទាប់ពីការបង្កើត គម្រោងទាំង៣នេះ លោកអគ្គនាយកក៏បានបង្ហាញពី សក្តានុពលនាពេលអនាគត របស់គម្រោងភូមិឋានក្រុងភ្នំថា៖« នាពេលបច្ចុប្បន្នតម្លៃផ្ទះនៅធូរថ្លៃ តែប្រសិនបើផ្លូវ៣៨ខ្សែ ដែលរាជរដ្ឋាភិបាល កំពុងសាងសង់នេះ រួមជាមួយនិងព្រលានយន្តហោះ សៀមរាបថ្មី សាងសង់រួចរាល់នាថ្ងៃខាងមុខ ដ៏ខ្លីនេះ តម្លៃអចលនទ្រព្យនៅក្នុងតំបន់ និងក្នុងគម្រោងនេះផ្ទាល់ នឹងផ្ទុះឡើងខ្លាំង ជាក់ជាមិនខាន។»

សូមបញ្ជាក់ថាបច្ចុប្បន្ន ខេត្តសៀមរាបកំពុងសា្ថបនាផ្លូវ ក្នុងក្រុងចំនួន៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ក្រោមទឹកប្រាក់សរុប ប្រមាណ ១៥០លានដុល្លារ ខណៈមកទល់ពេលនេះ រួចរាល់ចំនួន៣០ភាគរយហើយ៕

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជាកំពុងពន្លឿននីតិវិធីក្នុងស្រុក សម្រាប់ឈានទៅការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖ លោក ប៉ាន សូសរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ថ្លែងថា កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធីក្នុងស្រុក សម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០២០ កន្លងទៅ។

ក្នុងកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ លោក ប៉ាន សូសរស័ក្តិ បានថ្លែងបញ្ជាក់ថា ក្រសួងបាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមានជប៉ុន ឥណ្ឌា…) នៅពេលការសិក្សាបានបញ្ចប់។

លោក ប៉ាន សូសរស័ក្តិ បានឲ្យដឹងទៀតថា ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕

Royal Enfield Classic 500 – ការរចនាដ៏ទាក់ទាញ មើលមិនចេះស៊ាំភ្នែក

0

ការរចនាបែបចំណាស់ (old-school) និងក្រោយសង្រ្គាមលោក បានបង្កើតនៅជុំវិញម៉ាស៊ីន​ ដែលអ្នកអាចទុកចិត្តបាន។ ហើយនោះគឺ Classic ដែលជាម៉ាស៊ីន ផ្ដល់នូវភាពរីករាយ ក្នុងការជិះម៉ូតូ ហើយបង្កើនទំនុកចិត្ត ដល់អ្នកក្នុងពេលជិះ គ្រប់ស្ថានភាពផ្លូវ។ នៅក្នុងម៉ូឌែលមួយនេះ បង្ហាញនូវការតំណាងឲ្យប្រពៃណី ជាមួយបច្ចេកវិទ្យាទំនើប ដែលគួរឲ្យចង់គយគន មិនចេះចប់ មិនស៊ាំភ្នែក។

ការដំណើរការ និងដោះស្រាយរបស់មុខងារ

Classic 500 ត្រូវបានបំពាក់ដោយម៉ាស៊ីន Twinspark ស៊ីឡាំង 499cc ដែលផលិតកម្លាំងបាន 27.2bhp នៅ 5250rpm និងកម្លាំងបង្វិលអតិបរមា 41.3Nm នៅ 4000rpm។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ ទៅនឹងប្រអប់លេខ ប្រាំល្បឿន ដែលផ្ទេរថាមពល ទៅកង់ខាងក្រោយតាមរយៈច្រវ៉ាក់។

ភារកិច្ចរបស់ហ្វ្រាំង ត្រូវបានដោះស្រាយដោយហ្វ្រាំងឌីស នៅខាងមុខ និងខាងក្រោយ។ ឌីសខាងមុខ 280 mm ទទួលបាន piston calliper ពីរ ចំណែកឌីសខាងក្រោយ 240 mm ទទួលបាន piston calliper តែមួយ។ លក្ខណៈសុវត្ថិភាពរួមមាន ប្រព័ន្ធហ្វ្រាំង (ABS) ដើម្បីបង្កើនថាមពល និងជួយទប់លំនឹងពេលឈប់ម៉ូតូ។ ម៉ាស៊ីនបង្កើតកម្លាំងបង្វិលជុំដ៏ធំ ដែលធ្វើឱ្យអ្នកជក់ចិត្ត ក្នុងការបើកបរម៉ូតូ។ Classic 500 ដំណើរការបានយ៉ាងល្អ នៅក្នុងទម្រង់នឹង ត្រង់ល្អ ដោយសារតែទម្ងន់ធ្ងន់ និងថាមពលរបស់វា។

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេ ក្នុងការផលិតជាបន្ត គឺ Royal Enfield ដែលបានបង្កើត ម៉ូតូច្នៃយ៉ាងស្រស់ស្អាត តាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើង នៅ Madras នៅឆ្នាំ១៩៥៥ ដែលជាកន្លែងឈរជើង ដែល Royal Enfield នាំមុខ ការរីកចម្រើនក្នុងការជិះម៉ូតូធុនមធ្យម របស់ឥណ្ឌា។

Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវ គំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយ ដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។

យ៉ាងណាមិញតម្លៃរបស់ Classic 500 ចាប់ផ្តើមពី ៥,៣១៤ ដុល្លារ នៅក្នុងប្រទេសកម្ពុជា ហើយអាចរកជាវបាននៅ TF Motors (Cambodia) Co Ltd អគារលេខ ១៧៤, មហាវិថីសហព័ន្ធរុស្ស៊ី ក្រុងភ្នំពេញ។ កាន់តែពិសេសម៉ូ ដែលមួយនេះមានពណ៌ជាច្រើន សម្រាប់ជ្រើសរើសរួមមាន៖ Army Battle Green, Desert Storm Beige, Black, Chrome Graphite, Chrome Green, Redditch Red. ៕

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រៀបចំកម្មវិធី អបអរសាទរ​ ការប្រកួត សរសេរអត្ថបទ ច្នៃប្រឌិត សម្រាប់បេក្ខជនឆ្នើម ២៥ រូប

0

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាព ក្នុងការរៀបចំកម្មវិធី ប្រកួតសរសេរអត្ថបទ ច្នៃប្រឌិត ដែលបានបញ្ចប់ ដោយភាពជោគជ័យ ស្របតាមគោលជំហរ របស់ក្រុមហ៊ុន ក្នុងការប្ដេជ្ញាចិត្ដចូលរួម អភិវឌ្ឍវិស័យអប់រំ​ នៅកម្ពុជាតាមរយៈការ លើកកម្ពស់ស្មារតី និងបទពិសោធន៍ជាក់ស្តែង ដល់យុវជនជំនាន់ក្រោយ និងចូលរួមជំរុញ កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារបន្ថែម។

បន្ទាប់ពីការប្រកាស ម្ចាស់ជ័យលាភី ៥នាក់រួចមក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំកម្មវិធីអបអរសាទរ ការប្រកួតសរសេរ អត្ថបទច្នៃប្រឌិតនេះ ជាផ្លូវការជាមួយបេក្ខជនឆ្នើម ចំនួន ២៥នាក់ ដែលបានប្រព្រឹត្ដទៅ តាមប្រព័ន្ធអនឡាញ និងបានផ្តល់ឱកាស ឱ្យក្រុមហ៊ុនបង្ហាញ នូវការកោតសរសើរដ៏ស្មោះចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែង របស់បេក្ខជនទាំងអស់។

ក្រៅពីបេក្ខជនឆ្នើមទាំង ២៥នាក់ កម្មវិធីរបស់យើង ក៏មានការអញ្ជើញចូលរួម ពីលោក Lawrence Kook ដែលជាអភិបាល នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដើម្បីបង្ហាញការអបអរសាទរ យ៉ាងជ្រាលជ្រៅ ដោយផ្ទាល់ដល់បេក្ខជន និងតំណាងឱ្យក្រុមហ៊ុនទាំងមូល ក្នុងការជំរុញឱ្យមានវប្បធម៌ នៃការចែករំលែក និងការចូលរួមចំណែក កសាងសង្គម ឱ្យកាន់តែល្អប្រសើរឡើង។

កម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិត របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានដំណើរការចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ មានគោលបំណងបង្កើត នូវវេទិកាមួយសម្រាប់ និស្សិតសាកលវិទ្យាល័យទាំងអស់ ដើម្បីឱ្យពួកគាត់អាច បញ្ចេញទេពកោសល្យ ក្នុងការសរសេរអត្ថបទ និងសមត្ថភាព ក្នុងការត្រិះរិះពិចារណា ក្នុងសំណេររបស់ខ្លួន ព្រមទាំងចូលរួមអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា និងផ្ដល់នូវឱកាស ការងារផ្សេងៗសម្រាប់និស្សិត។

លោក Lawrence Kook បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងពិត ជាមានកិតិ្ដយស ដែលបានរៀបចំ និងផ្តល់ឱកាសមួយនេះ ដល់និស្សិត សាកលវិទ្យាល័យ ដែលមានទេពកោសល្យទាំងអស់។ ការបង្កើតកម្មវិធីនេះ គឺជាមោទកភាពមួយ របស់យើង ពីព្រោះយើងបានផ្ដល់នូវវេទិកាមួយ សម្រាប់ពួកគាត់ក្នុងការវាស់ស្ទង់ សមត្ថភាពខ្លួនឯង ចាប់យកបទពិសោធន៍ថ្មីៗ ទទួលបានការទទួលស្គាល់ ដើម្បីបង្កើនប្រវត្ដិស្នាដៃ និងអាចទទួលបាន នូវឱកាសការងារជាមួយ នឹងអត្ថប្រយោជន៍ផ្សេងៗ ពីក្រុមហ៊ុនរបស់យើង។ យើងពិតជាមានសេចក្ដីសោមនស្ស ដែលបានឃើញធនធានមនុស្ស នៅកម្ពុជាមានការអភិវឌ្ឍ កាន់តែល្អប្រសើរ។ លើសពីនេះទៅទៀត យើងក៏បានក្លាយជា កាតាលីករ ឬកម្លាំងជំរុញយ៉ាងសំខាន់ តាមរយៈការបង្កើតកម្មវិធីនេះឡើង ក្នុងអំឡុងពេលដែលប្រទេស កំពុងជួបនឹងវិបត្ដិនៃជំងឺកូវីដ-១៩»។

នៅក្នុងកម្មវិធី ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានប្រគល់ជូន នូវប័ណ្ណសរសើរ ដល់បេក្ខជនជ័យលាភី ចំនួន ៥នាក់ និងវិញ្ញាបនបត្របញ្ជាក់ ការចូលរួម ដល់បេក្ខជនឆ្នើម ចំនួន ២០នាក់ ផ្សេងទៀត ដែលនឹងជួយបង្កើន ប្រវត្តិស្នាដៃ និងផលបត្រផ្ទាល់ខ្លួន របស់ពួកគាត់បន្ថែមទៀត ចាប់ពីពេលនេះតទៅ។

លោកស្រី Monisa Yang បានមានប្រសាសន៍ថា៖ «កម្មវិធីនេះក៏បានឆ្លុះបញ្ចាំង ពីគុណតម្លៃស្នូល របស់ក្រុមហ៊ុនយើង និងជាសកម្មភាពថ្មីមួយទៀត ក្នុងយុទ្ធនាការផ្សព្វផ្សាយការអប់រំ ដែលក្រុមហ៊ុនបានអនុវត្ដ កន្លងមក រួមមាន៖ ការផ្ដល់ឱកាសការងារ ហាត់ការ ទស្សនកិច្ចសិក្សា កម្មសិក្សា វេទិកានិស្សិត វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាទូទាំង ប្រទេសជាដើម។ នាពេលអនាគត ក្រុមហ៊ុនយើង នឹងបន្តបង្កើត សកម្មភាពបែបនេះ ឱ្យកាន់តែច្រើន ដើម្បីភាពល្អប្រសើរ សម្រាប់យុវជនជំនាន់ក្រោយ និងសង្គមជាតិផងដែរ»។

ទន្ទឹមនឹងនេះដែរ នៅក្នុងកម្មវិធី កញ្ញា តាំង គឹមនី កញ្ញា ចាន់ដារ៉ា សុផានី និងលោក សួន សុខជា បានតំណាងឱ្យបេក្ខជនទាំងអស់ និងបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានបង្កើតកម្មវិធី ប្រកួតប្រជែងនេះឡើង ដើម្បីឱ្យពួកគាត់អាចប្រមូល បទពិសោធន៍ជាក់ស្ដែង នៅក្នុងបរិបទខាងក្រៅសាលា និងអាចវាស់ស្ទង់សមត្ថភាព របស់ពួកគាត់ជាមួយ បេក្ខជនផ្សេងទៀតបាន។ ពួកគាត់ក៏មានសេចក្តី រំភើបផងដែរ ដែលបានស្វែងយល់បន្ថែម អំពីឱកាសការងារ និងទស្សនវិស័យ របស់ក្រុមហ៊ុន ហើយសង្ឃឹមថាក្រុមហ៊ុន នឹងបន្តអនុវត្ត សកម្មភាពបែបនេះទៀត សម្រាប់ការអភិវឌ្ឍ របស់និស្សិតនៅកម្ពុជា។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅម្ដងទៀត ចំពោះការខិតខំប្រឹងប្រែង របស់បេក្ខជន ភ្ញៀវកិត្ដិយស និងបុគ្គលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ធ្វើឱ្យកម្មវិធីមួយនេះបញ្ចប់ ទៅដោយជោគជ័យ និងរីករាយបំផុត។ គំនិតច្នៃប្រឌិត គុណភាពមាតិកា ការប្រើប្រាស់ភាសា នៅក្នុងអត្ថបទនីមួយៗ និងមតិយោបល់ផ្ទាល់ របស់បេក្ខជន បានធ្វើឱ្យយើង ចាប់អារម្មណ៍យ៉ាងខ្លាំង និងជឿជាក់ថា បេក្ខជនទាំងអស់សុទ្ធតែជា ធនធានយ៉ាងល្អ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាធ្វើឱ្យពិភពលោកនេះ កាន់តែល្អប្រសើរឡើង។

សូមតាមដានទំព័រហ្វេសប៊ុក របស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (Cambodian Derivatives Exchange) ដើម្បីទទួលបានព័ត៌មានទាក់ទង នឹងកម្មវិធីបន្ដបន្ទាប់ទៀត ក៏ដូចជាព័ត៌មានអំពីការ វិនិយោគនិងទីផ្សារ ហិរញ្ញវត្ថុផងដែរ៕

ឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ និងថវិកា ឧបត្ថម្ភដល់កម្លាំង កងកាំភ្លើងធំ ឈរជើងបិទខ្ទប់ តំបន់វត្តព្រែកចាក

0

ភ្នំពេញ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១​ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភ ដល់កម្លាំង កងកាំភ្លើងធំ ឈរជើងបិទខ្ទប់ តំបន់វត្តព្រែកចាក ដើម្បីទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។

ជំនួយនេះ ត្រូវបានប្រគល់នៅគោលដៅផ្លូវចូលរាម ខាងក្រោយសាលាទ័ពជើងទឹក។

លោកវរនាវីទោ សោម ចាន់នី មេបញ្ជាការរងកងកាំភ្លើងធំ តំណាងអោយ កម្លាំងកងកាំភ្លើងធំទាំងអស់ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួម ចែករំលែកម្ហូបអាហារ និង ថវិកា ជូនកងកម្លាំងប្រចាំការ នៅគោលដៅបិទខ្ទប់ តំបន់វត្តព្រែកចាក ពេលនេះ និងបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញ ទឹកចិត្តដល់ដល់បងប្អូន កងកម្លាំងប្រចាំនៅគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួន ដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អ ប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូនរួមមាន៖ – ទឹកសុទ្ធ 10 កេះ​ – បាកាស 2 កេះ – ម៉ាស 4 ប្រអប់ – កាហ្វេ 3 កញ្ចប់ធំ – មី 1 កេះធំ – ត្រីខ 1 កេះ – ទឹកសុីអុីវ 2 យួរ – ទឹកត្រី 2 យួរ – ស្ករស 1 គីឡូក្រាម – ប៊ីចេង 1 គីឡូក្រាម – ពងទា 50 គ្រាប់ – ថវិការ 1,200,000 រៀល៕

ឧកញ៉ា ទៀ វិចិត្រ យកអំណោយ ឧបត្ថម្ភក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំការ​ គោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ ៤៨គោលដៅ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថម្ភដល់ក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។

ជំនួយនេះ ត្រូវបានប្រគល់ នៅគោលដៅផ្លូវជាតិលេខ៤ (ក្បាលឆាយ) ហើយសមត្ថកិច្ច រដ្ឋបាលខេត្ត​ ដែលអញ្ជើញទទួល តំណាងដោយ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានពាំនាំ នូវសេចក្តីថ្លែងអំណរគុណ របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាព កងកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួម ចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ ជូនកងកម្លាំងប្រចាំការ តាមគោលដៅបិទខ្ទប់ក្រុង បន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្ត ដល់ដល់បងប្អូន ក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំនៅគោលដៅ ទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួន ដោយមិនគិតការនឿយហត់ និងទទួលលទ្ធផល កាន់តែល្អប្រសើរ បន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូន ក្នុងមួយគោលដៅ ទទួលបាន៖ 1 ទឹកសុទ្ធ 10កេស សរុប 480កេស,2 បាកាស 5 កេស សរុប 240កេស, 3 មីកំប៉ុង1កេសធំ សរុប 48 កេះធំស្មើនឹង576យួរ, 4 កាហ្វេកំប៉ុង 5 កញ្ចប់ សរុប 240 កញ្ចប់, 5 ម៉ាស់10 ប្រអប់ សរុប 480 ប្រអប់,​ 6 អាកុល 2 កាន សរុប 96 កាន, 7 ត្រីខកំប៉ុង 2 យួរ សរុប 96 យួរ, 8 របាំងមុខ 20 ឈុត សរុប 960ឈុត៕