Home Blog

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

0

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក 1xBet ឆ្លើយសំណួរជាច្រើនអំពីប្រដាល់ Lethwei ផ្នែកទស្សនវិជ្ជានៃសិល្បៈក្បាច់គុន តួនាទីនៃប្រពៃណីក្នុងការតម្រង់ផ្លូវអនាគតកីឡា និងការទម្លាយពេលវេលានៃការត្រលប់មកវិញរបស់គាត់។

ការប្រថុយប្រថានជាមូលដ្ឋាននៃភាពរីកចម្រើន

តើភាពប្រថុយប្រថានមានន័យយ៉ាងណាសម្រាប់អ្នកទាំងក្នុង និងក្រៅសង្វៀន?
ការប្រថុយប្រថានគឺជាដើមទុននៃការចូលរួមប្រសិនបើអ្នកចង់បានអ្វីមួយដែលពិតប្រាកដ។ នៅក្នុងសង្វៀន វាគឺជាឆន្ទៈក្នុងការឈរតតាំងចំពោះមុខបុរសម្នាក់ទៀតជាមួយនឹងកណ្តាប់ដៃទទេដោយដឹងថាអ្នកនឹងត្រូវស្រក់ឈាម ដឹងថាវានឹងមានការឈឺចាប់ ប៉ុន្តែទុកចិត្តចុះអ្នកអាចនឹងឈ្នះ ឬដើរចេញជាមួយមេរៀនថ្មី។ នៅក្រៅសង្វៀនការប្រថុយប្រថានគឺជាការនិយាយថាបាទទៅកាន់អ្វីមួយដែលបន្លាចអ្នកដូចជាការផ្លាស់ទីលំនៅពីប្រទេសមួយ ការចាប់ផ្តើមអាជីវកម្ម ឬចូលរួមក្នុងគម្រោងអ្វីមួយដែលពុំមានការសន្យាថានឹងជោគជ័យ។ បើពុំមានការប្រថុយប្រថាន អ្នកនឹងមានសុវត្ថិភាព ប៉ុន្តែអ្នកក៏នឹងនៅតែមិនរីកចម្រើន។ ការប្រថុយប្រថានខ្លាំង រង្វាន់ក៏ធំ។

តើអ្នកសិល្បៈក្បាច់គុនអាចរីកចម្រើនដោយពុំចាំបាច់ទទួលយកភាពប្រថុយប្រថានដែរឬទេ?
មិនអាចទៅរួចទេ! គ្មានការប្រថុយប្រថាន គ្មានការរីកចម្រើន។ ភាពរីកចម្រើនកើតឡើងនៅពេលដែលអ្នកដាក់ខ្លួនឯងទៅក្នុងស្ថានភាពមួយដែលអ្នកអាចចាញ់។ រាល់ការប្រកួតថ្មីៗ និងរាល់គូប្រកួតថ្មីៗគឺជាការប្រថុយប្រថាន។ បើពុំមានទាំងអស់នេះទេ អ្នកគ្រាន់តែហាត់ប្រាណធម្មតា ឬរាំរបាំបាឡា មិនមែនក្បាច់គុននោះទេ។ការប្រថុយប្រថានដ៏ធំនៃអាជីពរបស់ខ្ញុំតែងតែផ្តល់ឱ្យខ្ញុំនូវការវិវត្តខ្លួនដ៏អស្ចារ្យ។

តើអ្នកបែងចែករវាងការប្រថុយប្រថានដែលអាចគណនា និងការដកពិសោធន៍ដែលច្របូកច្របល់នៅក្នុងការហ្វឹកហាត់ ឬការប្រកួតដោយរបៀបណា?
ការប្រថុយប្រថានដែលគណនាបានមានចេតនានៅពីក្រោយវា។ អ្នកដឹងថាអ្នកបានហ្វឹកហាត់ខ្លាំងក្លា ហើយអ្នកអាចផ្តួលគូប្រកួតរបស់អ្នក។ អ្នកដឹងហេតុផលដែលអ្នកកំពុងធ្វើវា និងលទ្ធផលអ្វីដែលអ្នកកំពុងប្រមាញ់យក។ ការដកពិសោធន៍ដែលច្របូកច្របល់ គឺគ្រាន់តែជាការគប់របស់ផ្សេងៗទៅលើជញ្ជាំងដើម្បីមើលថាមានអ្វីជាប់ខ្លះឬអត់។ ក្នុងការប្រកួត ការប្រថុយប្រថានដែលបានគណនាគឺជាប្តូរជំហរពីព្រោះអ្នកមើលឃើញចន្លោះប្រហោង។ ភាពច្របូកច្របល់កំពុងវិលគ្រាន់តែដើម្បីបង្វែរតែប៉ុណ្ណោះ។ ការប្រថុយប្រថានដែលត្រឹមត្រូវធ្វើឱ្យអ្នកគ្រោះថ្នាក់ ហើយបើមិនត្រឹមត្រូវវានឹងធ្វើឱ្យអ្នកអស់សង្ឈឹម និងរងបរាជ័យ។

ភាពភ័យខ្លាចជាអ្នកកំណត់ថាអ្វីដែលសំខាន់

តើអ្នករៀនក្នុងការមើលភាពភ័យខ្លាចគឺជាធនធានជាជាងឧបសគ្គដោយរបៀបណា?
ខ្ញុំឈប់កុហកខ្លូនឯងអំពីភាពភ័យខ្លាច។ គ្រប់គ្នាទទួលអារម្មណ៍ដឹងពីវា ហើយវាជារឿងធម្មតា និងកាន់តែសំខាន់។ ភាពខុសគ្នាគឺថាអ្នករត់គេចពីវា ឬក៏ជំនះវា។ ជាអ្នកប្រយុទ្ធម្នាក់ត្រូវដឹងពីអារម្មណ៍ភ័យខ្លាចពីព្រោះភាពភ័យខ្លាចសំលៀងញ្ញាណរបស់អ្នក។ នៅពេលខ្ញុំភ័យខ្លាច ខ្ញុំមានអារម្មណ៍ដូចជាសត្វដែលទ័លច្រកនៅនឹងជ្រុងមួយ ហើយវាធ្វើឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដែលកាន់តែខ្លាំងក្លា។

តើមេរៀនអ្វីដែលអ្នកប្រយុទ្ធសម័យទំនើបនេះអាចរៀនសូត្របានពីភាពភ័យខ្លាចរបស់ពួកគេ?
ប្រសិនបើអ្វីមួយបន្លាចអ្នក ច្បាស់ណាស់ថាវាជាអ្វីដែលអ្នកត្រូវតែប្រឈមមុខ។ ភាពភ័យខ្លាចគឺដូចជាត្រីវិស័យចឹង ដែលវាចង្អុលទៅកាន់ការប្រកួតដែលអ្នកត្រូវតតាំង។ ប្រសិនបើអ្នកមើលរំលងវា អ្នកនឹងនៅតែមនុស្សធម្មតាម្នាក់។ នេះជាប្រយោគដែលខ្ញុំចូលចិត្ត៖ “អភូតហេតុកើតឡើងតែនៅក្រៅតំបន់ស្រណុកសុខស្រួលប៉ុណ្ណោះ”។ខ្ញុំតែងតែរំលឹកខ្លួនឯងថាភាពអស្ចារ្យត្រូវបានបង្កើតឡើងដោយសម្ពាធ ដែលវាដូចទៅនឹងគ្រាប់ពេជ្រដែរ។

តើអ្នកមានទម្លាប់ឬការអនុវត្តអ្វីមួយដែលជួយអ្នកបំលែងភាពភ័យខ្លាចទៅជាការលើកទឹកចិត្តដែរឬទេ?
ពិតណាស់ ខ្ញុំមាន។ ខ្ញុំដកដង្ហើមវែងៗ ខ្ញុំដើរ ខ្ញុំស្រមៃមើល។ ខ្ញុំជឿជាក់ទៅលើសកម្មភាពសាមញ្ញៗ និងមានប្រយោជន៍ទាំងអស់នេះ ប៉ុន្តែខ្ញុំមិនជឿលើអបិយជំនឿនោះទេ។ អបិយជំនឿគឺសម្រាប់តែអ្នកប្រយុទ្ធដែលមានស្មារតីខ្សោយដែលពឹងទៅលើសំណាង។ ខ្ញុំជឿជាក់ទៅលើការខិតខំហ្វឹកហាត់ ការរៀបចំខ្លួន ដែលបំលែងទៅជាលទ្ធផលដែលខ្ញុំចង់បាន។ ខ្ញុំមានទម្លាប់មួយដែលខ្ញុំធ្វើច្រើនឆ្នាំមកហើយ ដែលនៅមុនការប្រកួតខ្ញុំតែងតែស្រែកអោយលឺៗ ខ្លាំងៗ តាមតែខ្ញុំអាចធ្វើបានដូចជាសត្វកំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ វានឹងដាស់សារធាតុសត្វកំណាចក្នុងខ្លួនរបស់ខ្ញុំ។ វាជាពេលវេលាដ៏រំជួលចិត្តមួយដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។

សមតុល្យរវាងភាពក្លាហាន និងភាពធ្វេសប្រហែស

តើខ្សែបន្ទាត់រវាងអ្នកចម្បាំងដែលប្រថុយប្រថានដើម្បីគោលបំណងមួយ និងអ្នកដែលធ្វើវាគ្រាន់តែដើម្បីតែការសម្ដែងប៉ុណ្ណោះនៅឯណា?
ភាពខុសគ្នាគឺអាស្រ័យទៅលើចេតនា។ ប្រសិនបើការប្រថុយប្រថានមួយជួយឱ្យអ្នកខិតជិតទៅរកជ័យជំនះ វាគឺជាភាពក្លាហាន។ ប្រសិនបើអ្នកធ្វើវាដោយសារតែអ្នកចង់បានវីដេអូឡូយៗនៅលើ Instagram វាគឺជាការខ្ចះខ្ចាយ។ ទស្សនិកជនប្រហែលជាមើលមិនឃើញភាពខុសគ្នាទេ ប៉ុន្តែអ្នកប្រយុទ្ធតែងតែមើលដឹង។

តើមានពេលណាខ្លះក្នុងអាជីពរបស់អ្នកដែលអ្នកដឹងថាការប្រថុយប្រថានជាទូទៅមិនសាកសមនឹងតម្លៃរបស់វាដែរឬទេ?
ទេ ខ្ញុំមិនចាំទេ។ ខ្ញុំមិនដែលបធិសេធគូប្រជែងដែលសាកសមនោះទេ។ ខ្ញុំមិនខ្វល់ថាពួកគេគួរឱ្យខ្លាចប៉ុណ្ណា ឬមានបទពិសោធន៍ប៉ុណ្ណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំធ្លាប់ប្រកួតជាមួយជើងឯកដែលធ្លាប់ប្រកួត 150 ប្រកួតទាំងដែលខ្ញុំធ្លាប់ប្រកួតត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ ខ្ញុំប្រកួតមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។ រាល់ការប្រថុយប្រថានទាំងអស់បានសំលៀងឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដូចសព្វថ្ងៃ។ ខ្ញុំមិនចង់កែប្រែសាច់រឿងនៃផ្នែកណាមួយក្នុងដំណើររបស់ខ្ញុំនោះទេ។

តើអ្នកប្រយុទ្ធអាចរក្សាភាពរំភើបដោយមិនពឹងផ្អែកទៅលើស្នៀតគ្រោះថ្នាក់ដោយរបៀបណា?
ដោយភាពស្ទាត់ជំនាញដល់កំពូលនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យបច្ចេកទេសសាមញ្ញៗក៏មើលទៅមានគ្រោះថ្នាក់។ ការបុកក្បាល ឬវាយកែងដ៏ស្អាតមួយ គឺបានផលជាងចលនាផ្សេងៗដែលធ្វើឱ្យអ្នកបើកចំហរទៅទៀត។ ជាអ្នកប្រយុទ្ធម្នាក់មិនត្រូវទ្រឹស្តីទេ តែត្រូវការប្រសិទ្ធភាព។

ប្រពៃណី និងសកលភាវូបនីយកម្ម

តើប្រដាល់ Lethwei អាចរក្សាទម្រង់ដើមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងពាណិជ្ជកម្មដែរឬទេ?
វាអាចធ្វើទៅបានប្រសិនបើយើងការពារខ្លឹមសាររបស់វា។ ការវាយបុកក្បាល វាយដៃទទេ ពិធីបែបប្រពៃណី របាំជ័យជំនះ នោះហើយជាអ្វីដែលហៅថាប្រដាល់ Lethwei។ អ្នកអាចធ្វើទំនើបកម្មផលិតកម្ម ការផ្សាយ និងការធ្វើទីផ្សារ ប៉ុន្តែបើអ្នកដកខ្លឹមសារទាំងនេះចេញ ដួងព្រលឹងរបស់វានឹងត្រូវស្លាប់។ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាក្នុងការអភិរក្សប្រពៃណី។នៅមានតែប្រដាល់ Lethwei តែប៉ុណ្ណោះដែលជាកីឡាអាជីពដែលនៅអនុញ្ញាតឱ្យវាយបុកក្បាល។

តើក្បួនច្បាប់ ឬទម្រង់ពិធីដែលសម្គាល់អត្តសញ្ញាណពិតនៃប្រដាល់ Lethwei?
និយាយដោយស្មោះត្រង់ទៅគឺទាំងពីរ។ ក្បួនច្បាប់គឺមានតែមួយគ្មានពីរ ហើយពិតជាពិសេសអស្ចារ្យ។ ទម្រង់ពិធីក៏សំខាន់ដែរ ប៉ុន្តែក្បួនច្បាប់គឺជាមូលដ្ឋានគ្រឹះនៃវា។ សម្រាប់ខ្ញុំផ្ទាល់ វាមិនអាចបំបែកពីគ្នាបានទេ។ ការបើកឱ្យវាយបុកក្បាល និងទម្រង់ពិធីមុនការប្រកួត គឺជាអ្វីដែលធ្វើឱ្យខ្ញុំជាប់ចិត្តជាមួយកីឡាមួយនេះ។

តើប្រទេសណាខ្លះដែលបើកចំហរបំផុតក្នុងការទទួលយកសិល្បៈក្បាច់គុនបូព៌ា?
ប្រទេសជាច្រើននៅតំបន់អឺរ៉ុបដូចជា ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាគី និងចក្រភពអង់គ្លេស ជាប្រទេសដែលខ្ញុំធ្វើសិក្ខាសាលារាប់មិនអស់ទូទាំងតំបន់អឺរ៉ុប និងបង្រៀនសិស្សជាច្រើនពាន់នាក់។ សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្តានុពលបំផុតសម្រាប់ប្រដាល់ Lethwei ដែលវាមានអ្នកគាំទ្រយ៉ាងខ្លាំងក្លា។ ពួកគេគោរពក្បួនច្បាប់ដ៏តឹងរ៉ឹង ហើយពួកគេមិនត្រូវការឱ្យវាមានការបន្ធូរបន្ថយសម្រាប់ពួកគេនោះទេ។

ប្រដាល់ Lethwei ជាការប្រឈមសម្រាប់អនាគត

តើប្រដាល់ Lethwei អាចរីកចម្រើនទៅជាវិញ្ញាសាសកលដែលមានកម្រិតស្មើគុនចម្រុះ ឬប្រដាល់សកលដែរឬទេ?
វាអាចនឹងទៅរួច ប្រសិនបើវាអាចរក្សាទម្រង់ពិតរបស់វា។ ប្រដាល់ Lethwei មិនចាំបាច់ធ្វើត្រាប់តាមគុនចម្រុះ ឬប្រដាល់សកលនោះទេ។ វាត្រូវការតែទម្រង់ដើមរបស់វាដែលជារសជាតិនៃការប្រយុទ្ធបែបឆៅៗ។ វាត្រូវតែរក្សាទម្រង់ដើមរបស់វាដែលជាសិល្បៈក្បាច់គុនដែលសាហាវជាងគេនៅក្នុងលោក។ ដើម្បីបន្តរីកចម្រើន ប្រដាល់ Lethwei ត្រូវតែរក្សាអត្តសញ្ញាណរបស់វា។
ឥឡូវនេះមានរឿងធំៗជាច្រើនកំពុងកើតឡើងសម្រាប់ប្រដាល់ Lethwei ដូចជាការផ្សព្វផ្សាយថ្មីមួយដែលមានឈ្មោះថាBKFC Lethwei ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BKFC ដែលជាក្រុមហ៊ុនដែលមានតម្លៃ 400 លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ BKFC មានគោលបំណងលើកកម្ពស់ប្រដាល់ Lethwei ទៅមួយកម្រិតទៀត ហើយវានឹងជាអាចជាកន្លែងដែលខ្ញុំអាចនឹងប្រកួតនៅឆ្នាំ 2026។

តើភាពជាដៃគូសហការដូចជា 1xBet បានជួយឱ្យប្រដាល់ Lethwei ក្លាយជាកីឡាជាសកលដែរឬទេ?
ពិតណាស់។ 1xBet គឺជាគេហទំព័រកីឡាដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ហើយភាពជាដៃគូសហការនេះ វាបានវិនិយោគទៅក្នុងកីឡា និងពង្រីកការមើលឃើញរបស់វា។ ដើម្បីឱ្យកីឡាដ៏សាហាវដូចជា Lethwei អាចរស់រានមានជីវិត និងរីកចម្រើននៅឆ្នាំ 2025 និងឆ្នាំបន្តបន្ទាប់ វាត្រូវការវេទិកា និងដៃគូដែលមានឆន្ទៈផ្សព្វផ្សាយវានៅលើឆាកអន្តរជាតិ។
1xBet គឺអ្នកឧបត្ថម្ភផ្លូវការរបស់ខ្ញុំ ហើយការសហការនេះអនុញ្ញាតឱ្យខ្ញុំផ្តោតទាំងស្រុងទៅលើការហ្វឹកហាត និងការអភិវឌ្ឍខ្លួន។ វាផ្តល់នូវសេរីភាពឱ្យខ្ញុំ និងធនធានក្នុងការផ្សព្វផ្សាយកីឡានេះទៅកាន់ទូទាំងពិភពលោក និងទាក់ទាញអ្នកដែលស្រឡាញ់សិល្បៈក្បាច់គុនរាប់លាននាក់។

តើភាពឃោរឃៅនៃប្រដាល់ Lethwei អាចសម្របជាមួយអាជីវកម្មកីឡាទំនើបដែរឬទេ?
វាអាចធ្វើទៅបាន។ ភាពឃោរឃៅនៃវាជាចំណុចប្រកួតប្រជែងដ៏ខ្លាំង។ មនុស្សចង់បានអ្វីដែលពិតៗ អ្វីដែលឆៅៗ ហើយជឿខ្ញុំចុះដែលជាអ្នកដែលធ្លាប់រកអ្វីបែបនេះ គ្មានអ្វីដែលពិតៗជាងប្រដាល់ Lethwei ទៀតនោះទេ។

ជំនាន់បន្ទាប់

តើគុណភាពអ្វីខ្លះដែលអ្នកប្រយុទ្ធជំនាន់ថ្មីត្រូវការ?
ភាពស្ទាត់ជំនាញខាងបច្ចេកទេស ភាពធន់ផ្លូវចិត្ត និងភាពក្លាហានក្នុងការទទួលយកហានិភ័យ។ វត្តមានប្រព័ន្ធផ្សព្វផ្សាយក៏សំខាន់ដែរ ប៉ុន្តែវាមិនអាចជំនួសស្មារតីប្រយុទ្ធបានឡើយ។

តើបច្ចេកវិទ្យាអាចកាត់បន្ថយតម្រូវការនៃភាពក្លាហានដែរឬទេ?
វាមិនអាចទេ។ បច្ចេកវិទ្យាអាចផ្តល់អ្នកនូវទិន្នន័យដែលមានប្រយោជន៍សម្រាប់ការវិភាគ ប៉ុន្តែតួលេខមិនអាចរងការដាល់បានទេ ប៉ុន្តែអ្នកប្រយុទ្ធអាច។ អ្នកមិនអាចដកភាពក្លាហានចេញបានទេ។

តើអ្នកប្រយុទ្ធវ័យក្មេងមួយណាដែលអ្នកមើលឃើញថាអាចជាកីឡាករកំពូលបន្ទាប់?
កីឡាករណាដែលពុំមានភាពភ័យខ្លាចក្នុងការចាកចេញពីប្រទេសរបស់ពួកគេ ប្រកួតនៅក្រៅប្រទេស និងទទួលយកការប្រកួតដែលអាចបញ្ចប់អាជីពរបស់ពួកគេ។ តើជានរណា ហើយឈ្មោះអ្វីមិនសំខាន់នៅឡើយទេ តែផ្នត់គំនិតទេដែលសំខាន់។

ចក្ខុវិស័យផ្ទាល់ខ្លួន និងកេរ្តិ៍ឈ្មោះ

តើអ្វីទៅជាបេសកកម្មរបស់អ្នកក្រោយពេលចូលនិវត្តន៍ជាលើកចុងក្រោយ?
ខ្ញុំមិនទាន់មានអារម្មណ៍ជិនណាយជាមួយសង្វៀននៅឡើយទេ។ ខ្ញុំនៅសល់ប៉ុន្មានឆ្នាំបន្តទៅមុខទៀត។ ពីរឆ្នាំកន្លងមកគឺជាផ្អាកដោយសារតែការចាប់កំណើតនៃកូនប្រុសទាំងពីររបស់ខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការវិលត្រលប់មកវិញយ៉ាងពិតប្រាកដដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2026។ មួយក្នុងចំណោមការត្រលប់មកប្រកួតឡើងវិញរបស់ខ្ញុំនឹងអាចធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ខ្ញុំប្រាកដថាពួកយើងនឹងបំបែកកំណត់ត្រាអ្នកចូលទស្សនាជាប្រវត្តិសាស្រ្ត។ ការប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជាត្រូវបានទស្សនាតាមការផ្សាយដោយមនុស្ស 15 លាននាក់ និងអ្នកចូលរួមទស្សនាផ្ទាល់ 40,000 នាក់នៅក្នុងកីឡាដ្ឋាន។ ខ្ញុំចង់បំបែកកំណត់ត្រានេះ។ ក្រោយពេលខ្ញុំចូលនិវត្តន៍ពេញលេញ ខ្ញុំនឹងចាប់ផ្តើមធ្វើសិក្ខាសាលាម្តងទៀត និងបើកមជ្ឃមណ្ឌលហ្វឹកហាត់ផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចង់ឱ្យប្រដាល់ Lethwei និងសិល្បៈក្បាច់គុនក្លាយជាវិថីនៃជិវិត តែមិនមែនគ្រាន់តែជាកីឡាមួយ។

តើអ្នកជឿថាអ្នកអាចជះឥទ្ធិពលទៅលើរបៀបដែលសង្គមយល់ឃើញទៅលើភាពភ័យខ្លាច និងការប្រជែងដែរឬទេ?
ពិតជាអាច។ នៅពេលមនុស្សមើលឃើញខ្ញុំស្រក់ឈាម ដួល ក្រោកឈរឡើងវិញ ហើយបន្តប្រកួតទៀត ពួកគេនឹងយល់ថាពួកគេអាចធ្វើដូច្នេះបានដូចគ្នានៅក្នុងជីវិតរស់នៅរបស់ពួកគេ។ ការប្រកួតគឺដូចជាកញ្ចក់ឆ្លុះបញ្ចាំងជីវិត។ នេះជាមូលហេតុដែលការប្រកួតមានភាពពេញនិយម ដែលវាជាការប្រជែងដ៏ស្វិតស្វាញបំផុតដែលមនុស្សអាចធ្វើទៅបានដោយស្របច្បាប់នាពេលបច្ចុប្បន្ន។

ភាពជាទូតសុច្ឆន្ទៈរបស់ 1xBet បានពង្រីកឥទ្ធិពលរបស់អ្នកដូចម្តេចដែរ?
ការក្លាយជាទូតសុច្ឆន្ទៈរបស់ 1xBet ផ្តល់ឱ្យខ្ញុំនូវឪកាសកាន់តែច្រើនតាមតែកាស្តាប់លឺ។ ខ្ញុំមិនមែនត្រឹមតែជាអ្នកប្រយុទ្ធទៀតនោះទេ តែជាស្ពានរវាងប្រពៃណី អាជីវកម្មសម័យទំនើប និងអតិថិជនទូទាំងពិភពលោក។ 1xBet ជួយខ្ញុំក្លាយជាបុគ្គលដ៏អស្ចារ្យនៃខ្លួនខ្ញុំផ្ទាល់ទាំងក្នុងនាមជាសិល្បករក្បាច់គុន និងបុគ្គលសាធារណៈ។ មាតិកាដែលពួកយើងបានបង្កើតរួមគ្នាចាប់តាំងពីឆ្នាំ 2022 បានទាក់ទាញអ្នកទស្សនាជិតមួយពាន់លានដង។

ឆ្នាំនេះខ្ញុំមើលឃើញពីវិធីដែលដែលភាពជាដៃគូសហការរបស់យើងបានបោះជំហានលើសពីកីឡា។ ក្រោយពេលគ្រោះរញ្ជួយដីដ៏ធំកម្រិត 7.9 រ៉ិចទ័រក្នុងតំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា ខ្ញុំបានធ្វើយុទ្ធនាការរៃអង្គាសថវិកាមួយឡើង។ 1xBet ចូលរួមជាមួយយុទ្ធនាការនេះហើយពួកយើងរៃអង្គាសបានប្រាក់ច្រើនជាង 50,000 ដុល្លារអាមេរិក។ ខ្ញុំពិតជារំភើបដោយស្មោះដោយការចូលរួមពីម៉ាកយីហោអន្តរជាតិដ៏ធំមួយនេះ។ ដូច្នេះវាពិតណាស់ដែលឥទ្ធិពលរបស់ខ្ញុំគឺវាធំវាងមុន ចាប់តាំងពីក្លាយជាទូតសុច្ឆន្ទៈរបស់ 1xBet

ក្រុមហ៊ុន Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេសថ្ងៃ 12.12 បញ្ចុះតម្លៃសំបុត្ររហូតដល់ 100% សម្រាប់ការធ្វើដំណើរកម្សាន្តឆ្នាំ ២០២៦

ភ្នំពេញ៖ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥– ក្នុងឱកាសអបអរសាទរ “Double Day” ចុងក្រោយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រយន្តហោះរាប់លានសំបុត្ររហូតដល់ 100% នៅថ្ងៃទី ១២ ខែធ្នូ ដល់អ្នកដំណើរពីប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងយល់ពីប្រទេសវៀតណាម និងអាស៊ីក្នុងតម្លៃពិសេសពេញមួយឆ្នាំ ២០២៦។ ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសនេះ ក៏សម្រាប់ជើងហោះហើរត្រង់រវាងក្រុមហ៊ុនអាកាសចរណ៍ ហាណូយ និង សៀមរាប  ដែលកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម និងគោលដៅកម្សាន្តជាច្រើនទៀតក្នុងអំឡុងរដូវកាលធ្វើដំណើរកម្សាន្តចុងឆ្នាំ និងឆ្នាំក្រោយ។

ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ (GMT+7) អ្នកដំណើរដែលកក់សំបុត្រអេកូ និងបញ្ចូលលេខកូដផ្សព្វផ្សាយ THANKS នឹងរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 100% លើតម្លៃសំបុត្រ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) នៅលើបណ្តាញទាំងមូលរបស់ Vietjet ។ តម្លៃប្រូម៉ូសិននេះអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ ដែលអាចកក់បានតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធី “Vietjet Air” ។

លើសពីនេះ អ្នកដំណើរអេកូអាចរីករាយជាមួយនឹងការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ​ទម្ងន់ចំនួន ២០ គីឡូក្រាម និងទទួលបាន SkyFi eSIM ឥតគិតថ្លៃដែលផ្ទុកទិន្នន័យល្បឿនលឿន 500MB សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ដែលមានសុពលភាពរយៈពេល ៣១ ថ្ងៃគិតចាប់ពីថ្ងៃមកដល់។ ការផ្តល់ជូនពិសេសទាំងនេះ អនុវត្តលើជើងហោះហើរអន្តរជាតិរបស់ Vietjet សម្រាប់ការកក់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុងឱកាសនៃរដូវកម្សាន្តចុងឆ្នាំដែលកំពុងតែកើនឡើងគ្រប់កន្លែងធ្វើដំណើរ ក្រុមហ៊ុន Vietjet ផ្តល់ឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរដើម្បីឆ្លុះបញ្ចាំងពីឆ្នាំ និងផ្តល់រង្វាន់ដល់ខ្លួនឯងតាមរយៈប្រូម៉ូសិន។ ជាមួយនឹងតម្លៃសំបុត្រដែលមិនអាចកាត់ថ្លៃបានទាំងនេះ អ្នកធ្វើដំណើររីករាយនឹងភាពបត់បែនកាន់តែច្រើនក្នុងការរៀបចំផែនការថ្ងៃឈប់សម្រាករបស់ពួកគេ និងរៀបចំដំណើរកម្សាន្តនៅពេលណាក៏បានពេញមួយឆ្នាំក្រោយ។

ក្រុមហ៊ុន Vietjet ភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាដោយផ្ទាល់ទៅកាន់ទីក្រុងហាណូយ ដែលជារដ្ឋធានីសម្បូរវប្បធម៍របស់ប្រទេសវៀតណាម ដែលគេអាចទទួលបានបទពិសោធន៍ពីប្រទេសវៀតណាមយ៉ាងពិតប្រាកដ រស់រវើកជាមួយនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងម្ហូបអាហារឆ្ងុយឆ្ងាញ់ជាច្រើនមុខ។ ជាមួយនឹងបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ អ្នកដំណើរក៏អាចទៅដល់គោលដៅជាច្រើនក្នុងប្រទេសវៀតណាម និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

អ្នកដំណើរអាចធ្វើដំំណើរលើយន្តហោះទំនើប និងសន្សំសំចៃប្រេងជាមួយនឹងក្រុមនាវិកអាជីព ដោយរីករាយជាមួយម៉ឺនុយម្ហូបអាហារចម្រុះរបស់វៀតណាមដ៏ឆ្ងុយឆ្ងាញ់ ដូចជា៖ ហ្វឺ, បាញ់មី និងកាហ្វេទឹកដោះគោវៀតណាម ហើយថែមទាំងបានទស្សនាកម្សាន្តការសម្តែងសិល្បៈវប្បធម៌ និងការកម្សាន្តប្លែកៗនៅរយៈកម្ពាស់ ១០,០០០ ម៉ែត្រនៅលើជើងហោះហើរដែលបានជ្រើសរើសសម្រាប់ការធ្វើដំណើរ។

 រយៈពេលធ្វើដំណើរអាចប្រែប្រួលតាមផ្លូវហោះហើរ និងកាលបរិច្ឆេទដែលមានតម្រូវការធ្វើដំណើរមមាញឹកត្រូវបានអនុវត្ត

 លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ក្រុមហ៊ុន Vietjet បំបែកកំណត់ត្រារបស់ខ្លួនដែលបានបញ្ជាទិញយន្តហោះចំនួន ២២គ្រឿងរយៈពេលតែមួយខែហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដឹកអ្នកដំណើរនារដូវការមានតម្រូវការធ្វើដំណើរដ៏មមាញឹក


ភ្នំពេញ៖​ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Vietjetបានស្វាគមន៍យន្តហោះ A321neo ACF ថ្មីមួយគ្រឿង ដែលបានចុះបញ្ជី VN-A580 ដែលនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ខិតជិតដល់ដំណាក់កាលសំខាន់របស់ខ្លួនក្នុងការទទួលបានយន្តហោះចំនួន ២២គ្រឿងក្នុងរយៈពេលមួយខែ។

ចំណាត់ការនេះ ឆ្លុះបញ្ចាំងយ៉ាងខ្លាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រឹងជំហររបស់ខ្លួនជាបន្តបន្ទាប់នៅទូទាំងទីផ្សារអាស៊ី និងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ជាកន្លែងដែលក្រុមហ៊ុនអាកាសចរណ៍នេះបានដើរតួនាទីកាន់តែខ្លាំងឡើងក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ និងការស្តារឡើងវិញនូវវិស័យទេសចរណ៍។
 
ការពង្រីកកងនាវាអាកាសចរដែលមិនធ្លាប់មានពីមុននេះ ដែលស្មើនឹងទំហំកងនាវាអាកាសចរពេញលេញរបស់ក្រុមហ៊ុនអាកាសចរណ៍ឯករាជ្យ តំណាងឱ្យការបង្កើនចំនួនយន្តហោះក្នុងរយៈពេលមួយខែដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍។

សមិទ្ធផលនេះ បង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Vietjetដែលគាំទ្រយុទ្ធសាស្ត្ររយៈពេលវែងដ៏រឹងមាំ និងជាក្រុមហ៊ុនអាកាសចរណ៍ដ៏ពេញនិយមបំផុតរបស់ពិភពលោក ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នេះកំពុងត្រៀមខ្លួនសម្រាប់រដូវកាលធ្វើដំណើរកំពូលនៃបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ និងបង្កើនល្បឿនពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួន។


 
យន្តហោះដែលទើបនឹងដឹកជញ្ជូន និងមកដល់នាពេលខាងមុខ រួមមានយន្តហោះ Boeing 737 ចំនួន ៩ គ្រឿងសម្រាប់ក្រុមហ៊ុន VietjetThailand យន្តហោះ Airbus ជំនាន់ថ្មីចំនួន ៧ និងយន្តហោះចំនួន ៦ផ្សេងទៀតសម្រាប់ក្រុមហ៊ុន Vietjet Group ក្នុងប្រទេសវៀតណាម។


ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកប្រឈមមុខនឹងកង្វះខាតយន្តហោះ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងពេលវេលាដឹកជញ្ជូនដែលអូសបន្លាយពេល Vietjet កំពុងរៀបចំផែនការមួយផ្សេងៗដើម្បីពង្រឹងបណ្តាញហោះហើររបស់ខ្លួន។ការបន្ថែមយន្តហោះទំនើបថ្មីចំនួន ២២ គ្រឿងក្នុងមួយខែ គឺជាសក្ខីភាពនៃភាពជឿជាក់ដ៏រឹងមាំពីស្ថានភាពហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះកាន់តែកើនឡើងរបស់ខ្លួនជាដៃគូដែលគួរឱ្យទុកចិត្តនៅទូទាំងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។


ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចទស្សនាវប្បធម៌ដ៏រស់រវើករបស់រដ្ឋធានីវៀតណាម មុនតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ជាផ្នែកមួយនៃការបន្តពង្រីកខ្លួនជាបន្តបន្ទាប់ Vietjet ធានានូវបទពិសោធន៍ធ្វើដំណើរដ៏រលូន និងរីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មដ៏ល្អឥតខ្ចោះ។

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់កោះខុនដាវ ដែលជាឋានសួគ៌ឆ្នេរសមុទ្រវៀតណាមដ៏ស្រស់ស្អាត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ស្របពេលនៃការផ្តល់ជូនប្រូម៉ូសិនពិសេស តម្លៃសំបុត្រចាប់ពី 0 ដុល្លារអាមេរិក រយៈពេល ៣ ថ្ងៃ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ។

អ្នកដំណើរអាកក់សំបុត្រដើម្បីទទួលបានការផ្តល់ជូនប្រូម៉ូសិននេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ “Vietjet Air” សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃធ្វើដំណើរមមាញឹក)។ អ្នកធ្វើដំណើរអន្តរជាតិទាំងអស់ អាចដាក់បញ្ចូលកោះខុនដាវដ៏ល្បីដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ទៅក្នុងផែនការដំណើរកម្សាន្តរបស់ខ្លួននៅរដូវរងានេះ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនប្រូម៉ូសិនដែលមានពេលវេលាមានកំណត់នេះ ដើម្បីរៀបចំគម្រោងដំណើរកម្សាន្តចុងឆ្នាំ ឬចូលឆ្នាំថ្មីទៅកាន់កោះខុនដាវ តាមរយៈទីក្រុងហាណូយ ជាមួយនឹងផ្លូវហោះហើរត្រង់សៀមរាប-ហាណូយរបស់ Vietjet ឬពីទីក្រុងហូជីមិញ។

ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម កោះកុងដាវនៅតែមិនសូវមានអ្នកស្គាល់នៅលើឆាកអន្តរជាតិដូចកោះភូគុកដែលជាកោះធំជាងគេរបស់ប្រទេសវៀតណាម ដែលធ្វើឱ្យវាក្លាយជាកោះត្បូងដ៏មានតម្លៃសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកភាពស្ងប់ស្ងាត់ ធម្មជាតិដ៏បរិសុទ្ធ និងបរិយាកាសកោះដ៏ពិតប្រាកដមួយ ដែលនៅឆ្ងាយពីភ្ញៀវទេសចរណ៍ដ៏ច្រើនកុះករ។ ប្រជុំកោះនេះ មានភាពល្បីល្បាញដោយសារទឹកថ្លាឆ្វេងដូចគ្រីស្តាល់ និងឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់ ព្រៃឈើត្រូពិចខៀវស្រងាត់ និងតំបន់សមុទ្រដែលត្រូវបានការពារ របៀបរស់នៅបែបស្ងប់ស្ងាត់ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ដែលបង្ហាញពីសករាជដ៏សំខាន់មួយនៃអតីតកាលរបស់ប្រទេសវៀតណាម ដោយផ្តល់នូវការយល់ដឹងអំពីវប្បធម៌ដ៏មានអត្ថន័យ រួមជាមួយនឹងសម្រស់ធម្មជាតិដ៏អស្ចារ្យ។

ដោយសារទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាច្រកទ្វារអន្តរជាតិដ៏ធំបំផុតរបស់ប្រទេសវៀតណាម អ្នកធ្វើដំណើរមកពីជុំវិញពិភពលោកអាចទៅកមស្សាន្តនៅកោះខុនដាវបានយ៉ាងងាយស្រួល ក៏ដូចជាស្វែងរកគោលដៅកម្សាន្តផ្សេងៗទៀតជាច្រើននៅទូទាំងប្រទេស តាមរយៈបណ្តាញហោះហើរក្នុងស្រុកដ៏ទូលំទូលាយរបស់ Vietjet។

ចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងដំណើរការជើងហោះហើរទៅមកមួយថ្ងៃលើផ្លូវទាំងពីរ៖

• ទីក្រុងហូជីមិញ – ខុនដាវ
ទីក្រុងហូជីមិញ → ខុនដាវ៖ ចេញដំណើរម៉ោង ១១:០០ មកដល់ម៉ោង ១១:៤០
ខុនដាវ → ទីក្រុងហូជីមិញ៖ ចេញដំណើរម៉ោង ០៩:២០ មកដល់ម៉ោង ១០:០៥

• ទីក្រុងហាណូយ – កុងដាវ
ទីក្រុងហាណូយ → ខុនដាវ៖ ចេញដំណើរម៉ោង ០៦:៤៥ មកដល់ម៉ោង ០៨:៥៥
ខុនដាវ → ទីក្រុងហាណូយ៖ ចេញដំណើរម៉ោង ១២:០៥ មកដល់ម៉ោង ១៤:២០

ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ភាពញឹកញាប់នៃជើងហោះហើរទៅមកពីរជើងក្នុងមួយថ្ងៃ ដែលផ្តល់នូវភាពបត់បែន និងការតភ្ជាប់កាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ។

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

0

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ – ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព និងភ្ជាប់ទំនាក់ទំនងដោយផ្តល់ជូន SkyFieSIM ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិ រួមទាំងអ្នកដែលធ្វើដំណើរលើផ្លូវសៀមរាប-ហាណូយផងដែរ។

ការផ្តល់ជូនកាដូនាឱកាសនៃរដូវកម្សាន្តចុងឆ្នាំនេះ នឹងជួយបង្កើនភាពងាយស្រួល ភាពកក់ក្តៅ និងភាពងាយស្រួលដល់ការធ្វើដំណើរវិស្សមកាលរបស់អ្នក។

ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ អ្នកធ្វើដំណើរដែលកក់ជើងហោះហើរពីក្រុមហ៊ុន Vietjet ទៅកាន់ប្រទេសវៀតណាមអាចទទួលបាន SkyFi eSIM ដោយឥតគិតថ្លៃដែលផ្ទុកទិន្នន័យល្បឿនលឿនរហូតដល់500MB សម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលមានសុពលភាពរយៈពេល ៣១ថ្ងៃគិតចាប់ពីថ្ងៃមកដល់។

គ្រាន់តែជ្រើសរើសជម្រើស eSIM ក្នុងអំឡុងពេលកក់សំបុត្រនៅលើគេហទំព័រ(http://www.vietjetair.com/) www.vietjetair.com (http://www.vietjetair.com/) ឬកម្មវិធីទូរស័ព្ទ “Vietjet Air” នឹងទទួលបាន eSIM ឥតគិតថ្លៃ ដែលនឹងត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់អ៊ីមែលរបស់អ្នក ហើយអាចប្រើប្រាស់បានភ្លាមៗដោយគ្រាន់តែស្កេន។

ជាមួយ SkyFi អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចភ្ជាប់ទំនាក់ទំនង និងចែករំលែកបទពិសោធន៍នៃដំណើរកម្សាន្តបានកាន់តែងាយស្រួល ខណៈពេលដែលគេអាចធ្វើដំណើរទៅកម្សាន្តនៅតំបន់កម្សាន្តនៅទីក្រុងហាណូយ ដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌ចម្រុះរបស់ប្រទេសវៀតណាម និងគោលដៅកម្សាន្តផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេសវៀតណាមក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។

មិនថាអ្នកកំពុងជួបជុំគ្រួសារ ធ្វើដំណើរជាមួយមិត្តភក្តិ ឬផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងដោយធ្វើដំណើរកម្សាន្តនានានោះទេ Vietjet សូមអញ្ជើញអ្នកឱ្យចូលរួម “អរគុណខ្លួនឯងជាមួយនឹងជើងហោះហើរក្នុងឱកាសពិធីបុណ្យនានា” ក៏ដូចជាឱកាសដើម្បីឈប់សម្រាក ភ្ជាប់ទំនាក់ទំនងឡើងវិញ និងអបអរសាទរចុងបញ្ចប់ភាពហត់នឿយនៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

សូមរីករាយជាមួយកងនាវាអាកាសចរដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់ Vietjet អមដោយក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈ និងជម្រើសម្ហូបអាហារវៀតណាមដ៏ឈ្ងុយឆ្ងាញ់ និងម្ហូបអាហារលំដាប់អន្តរជាតិ ដូចជា ហ្វឺ បាញ់មី និងសេវាកម្មផ្សេងៗជាច្រើនទៀតនៅលើយន្តហោះ។

ផ្លូវហោះហើរត្រង់សៀមរាប-ហាណូយរបស់ Vietjet ផ្តល់ជូនអ្នកដំណើរធ្វើដំណើរនៅក្នុងបណ្តាញហោះហើរយ៉ាងទូលំទូលាយរបស់ Vietjet បានយ៉ាងរលូន និងធ្វើដំណើរទៅកាន់តំបន់វប្បធម៌វៀតណាម ក៏ដូចជាតំបន់បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍នានានៅតំបន់កម្សាន្តចម្រុះរបស់អ្នកដំណើរទាំងអស់គ្នាដើម្បីរីករាយក្នុងរដូវកម្សាន្តចុងឆ្នាំនេះ៕

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

0

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone ពីតួនាទីប្រពៃណីរបស់ខ្លួនជា ប្រតិបត្តិករបណ្តាញទូរគមនាគមន៍ ទៅជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដ៏ទូលំទូលាយសម្រាប់អាជីវកម្ម អង្គការ និងភ្នាក់ងាររដ្ឋាភិបាលទូទាំងប្រទេស។

កិច្ចសហប្រតិបត្តិការនេះត្រូវបានបង្កើតឡើង នៅលើសសរស្តម្ភសំខាន់ៗចំនួនបី៖ ទី១. Metfone នឹងចូលរួមក្នុងការចែកចាយ និងផ្តល់ផលប័ត្រផលិតផល និងដំណោះស្រាយរបស់ Cisco នៅកម្ពុជា រួមទាំងផលិតផលសម្រាប់សហគ្រាស និងដំណោះស្រាយឯកទេស។ ទី២. Metfone នឹងដើរតួនាទីក្នុងការប្រឹក្សា ការដាក់ពង្រាយ និងផ្តល់ការគាំទ្របច្ចេកទេសសម្រាប់ អតិថិជនដែលប្រើប្រាស់ដំណោះស្រាយ Cisco ដោយធានាថាអតិថិជនទទួលបាន សេវាកម្មដែលមានគុណភាពខ្ពស់ និងស្តង់ដារសកលពេញមួយវដ្តជីវិតផលិតផល។ ទី៣. Metfone នឹងបង្កើតបណ្តាញដៃគូ និងបណ្តាញចែកចាយ ដើម្បីផ្តល់ជូនផលិតផលរបស់ Cisco ដល់អតិថិជនយ៉ាងឆាប់រហ័ស តម្លាភាព និងជាប់លាប់នៅទូទាំងខេត្ត និងទីក្រុងទាំងអស់។

ជាថ្នូរនឹងគម្រោងនេះ Cisco ចូលរួមចំណែកដោយផ្តល់ជូននូវផលប័ត្រផលិតផល និងដំណោះស្រាយចុងក្រោយបំផុតរបស់ខ្លួន ដែលអនុញ្ញាតឱ្យ Metfone នាំយកបច្ចេកវិទ្យាទំនើបមកជិតអតិថិជនកម្ពុជា។ ក្រុមហ៊ុន Cisco ក៏ប្តេជ្ញាចិត្តចំពោះកម្មវិធីមួយដើម្បីបណ្តុះបណ្តាល និងបង្កើនសមត្ថភាពបុគ្គលិករបស់ក្រុមហ៊ុន Metfone ស្របតាមស្តង់ដារអន្តរជាតិ រួមទាំងការបណ្តុះបណ្តាលអ្នកជំនាញ និងវិញ្ញាបនបត្រវិជ្ជាជីវៈ។ លើសពីនេះ ក្រុមហ៊ុន Cisco នឹងសហការជាមួយក្រុមហ៊ុន Metfone លើកម្មវិធីទីផ្សារ សកម្មភាពអភិវឌ្ឍន៍ទីផ្សារ និងគំនិតផ្តួចផ្តើមដែលរួមចំណែកដល់ ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលជាតិ។

កិច្ចសហប្រតិបត្តិការរវាងម៉ាកបច្ចេកវិទ្យាឈានមុខគេទាំងពីរនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ទីផ្សារកម្ពុជា។ អ្នកប្រើប្រាស់នឹងមានឱកាសទទួលបានផលិតផលពិតប្រាកដ ដែលគាំទ្រដោយក្រុមការងារក្នុងស្រុកដែលមានជំនាញខ្ពស់ ខណៈដែលអាជីវកម្ម និងភ្នាក់ងាររដ្ឋាភិបាលនឹងទទួលបាន អត្ថប្រយោជន៍ពីដំណោះស្រាយដែលធ្វើសមកាលកម្ម អាចទុកចិត្តបាន និងងាយស្រួលធ្វើមាត្រដ្ឋាន។ សម្រាប់ក្រុមហ៊ុន Metfone កិច្ចព្រមព្រៀងនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធអេកូឡូស៊ីផលិតផលរបស់ខ្លួន បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន និងពង្រីកតំណែងរបស់ខ្លួននៅក្នុងទីផ្សារដំណោះស្រាយបច្ចេកវិទ្យា។

អ្វីដែលសំខាន់ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Metfone និងក្រុមហ៊ុន Cisco នឹងបង្កើតសន្ទុះសម្រាប់ដំណើរការផ្លាស់ប្តូរ ឌីជីថលដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ អង្គការ អាជីវកម្ម និងក្រសួងរដ្ឋាភិបាលនឹងមានជម្រើសកាន់តែច្រើន នៃដំណោះស្រាយដែលមានគុណភាពខ្ពស់ ដែលសមស្របសម្រាប់តម្រូវការទំនើបកម្ម ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសេដ្ឋកិច្ចឌីជីថលកាន់តែខ្លាំងឡើង។

ភាពជាដៃគូនេះគឺជាសក្ខីភាពដ៏រឹងមាំ ចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Metfone ក្នុងការនាំយកតម្លៃបច្ចេកវិទ្យាទំនើបដល់អតិថិជនរបស់ខ្លួន។ នេះមិនត្រឹមតែជាការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចលនាយុទ្ធសាស្ត្រមួយដែលបញ្ជាក់ពីតួនាទី ជាអ្នកត្រួសត្រាយផ្លូវរបស់ក្រុមហ៊ុន Metfone ក្នុងការអមដំណើរដំណើរអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសកម្ពុជា៕

ក្រុមហ៊ុន Vietjet បើកដំណើរការជើងហោះហើរទៅកាន់កោះ Con Dao​ ដែលនឹងទាក់ទាញ់អ្នកដំណើរពីប្រទេសកម្ពុជាទៅទស្សនាកោះត្បូងពេជ្ររបស់វៀតណាម

ភ្នំពេញ៖​ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមសេវាកម្មហោះហើរផ្ទាល់របស់ខ្លួនឡើងវិញទៅកាន់កោះ Con Dao នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរនូវជម្រើសធ្វើដំណើរកាន់តែច្រើន និងជម្រើសដែលមានតម្លៃសំបុត្រសមរម្យជាងមុន ដើម្បីទស្សនាគោលដៅទេសចរណ៍នៃដែនដីកោះដ៏ទាក់ទាញបំផុតមួយរបស់វៀតណាម។

ឥឡូវនេះ លោកអ្នកអាចកក់សំបុត្រទុកមុនបាន ខណៈដែលក្រុមហ៊ុន Vietjet បើកឱ្យដំណើរការឡើវិញនូវសេវាកម្មធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃទាំងទីក្រុងហាណូយ និងហូជីមិញ។

ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ហ្វ្រេកង់នៅលើផ្លូវទាំងពីរនឹងកើនឡើងទ្វេដងដល់ការហោះហើរទៅមកពីរក្នុងមួយថ្ងៃ ដើម្បីសម្រួលដល់តម្រូវការធ្វើដំណើរចុងឆ្នាំទៅកាន់កោះនេះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរទៅលេងកោះ Con Dao តាមរយៈជើងហោះហើរពីទីក្រុងហាណូយ ខណៈដែលក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងសៀមរាប និងទីក្រុងហាណូយនៃប្រទេសវៀតណាម។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេសទៅមកដែលមានតម្លៃចាប់ពី ៤៩០,០០០ ដុង (ប្រហែល ១៨ ដុល្លារអាមេរិក មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដែលធ្វើឱ្យការធ្វើដំណើរទៅកាន់កោះ Con Dao កាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលនៅលើគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” និងតាមរយៈបណ្តាញការិយាល័យលក់សំបុត្រ និងភ្នាក់ងារដែលមានការអនុញ្ញាតទូទាំងពិភពលោករបស់ Vietjet។
ផ្លូវហោះហើរទាំងនេះ នឹងត្រូវបានដំណើរការដោយយន្តហោះទំនើបៗ និងស្តង់ដារសេវាកម្មកាន់តែប្រសើរឡើង។

ដោយមានការគាំទ្រពីប្រតិបត្តិការដ៏ល្អប្រសើរ និងជម្រើសតម្លៃសំបុត្រសមរម្យ អ្នកដំណើរអាចធ្វើដំណើរយ៉ាងលូន និងមានផាសុកភាពទៅកាន់កោះ Con Dao ដែលជាកោះដ៏ល្បីល្បាញខាងផ្នែកទេសភាពដ៏អស្ចារ្យ ជីវៈចម្រុះដ៏សម្បូរបែប និងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។

ជាមួយនឹងការចាប់ផ្តើមសេវាកម្មហោះហើរឡើងវិញ Vietjet ជំរុញបន្តពង្រឹងការតភ្ជាប់បណ្តាញហោះហើរក្នុងស្រុក ខណៈពេលដែលបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ប្រទេសវៀតណាម តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ខ្លួន។

នៅសល់តែ ៣ថ្ងៃទៀតតែប៉ុណ្ណោះ ទិញឡាន ឈ្នះបាន TOYOTA RAIZE!!

0

ទិញឡាន ឈ្នះឡាន ត្រឹមតែ ៣០០គ្រឿងដំបូងតែប៉ុណ្ណោះ! ការកក់មានសន្ទុះកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយសូមប្រញាប់ឡើងកុំអោយ ឱកាសដ៏អស្ចារ្យមួយនេះរំលងផុតទៅអោយសោះ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២ ឬសម្រាប់តែអតិថិជន ៣០០ គ្រឿងដំបូងតែប៉ុណ្ណោះ។

រៀងរាល់ការជាវរថយន្តគ្រប់ម៉ូឌែលណាមួយរបស់ Toyota Cambodia អតិថិជនទាំងអស់នឹងមានសិទ្ធ ងការចាប់ឆ្នោតផ្សងសំណាង មានឱកាសឈ្នះបានរថយន្ត TOYOTA RAIZE មួយគ្រឿងទៀត។

រាល់ការទិញរថយន្តមួយគ្រឿងពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ស្មើនឹងឱកាសឈ្នះមួយដង។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកនៅតែទទួលបានការថែមជូនដែលមានដូចខាងក្រោម៖ ១៖ទទួលបានគូប៉ុងជាសាច់ប្រាក់១០០០ដុល្លារ ក្នុងការប្តូររថយន្តចាស់យករថយន្តថ្មី (សម្រាប់ការទិញរថយន្តថ្មី) ២៖ ការបង់រំលស់ដែលមានអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៨.៩% ដោយបង់ត្រឹមតែ ២០% មុនតែប៉ុណ្ណោះ (ការបង់រំលស់មានរយៈពេលដល់៨ឆ្នាំ) ៣៖ ផ្តល់ជូនសេវាកម្មថែទាំរថយន្តរយៈពេល១ឆ្នាំ រួសរាន់ឡើងអោយឱកាសពិសេសនេះរំលងផុតទៅអោយសោះ៕

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាសៀមរាប រៀបចំមហាសន្និបាតប្រចាំឆ្នាំ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៦ ឆ្នាំ២០២៥–២០២៦

0

សៀមរាប៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា, សាខាសៀមរាប បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំ របស់ខ្លួន នៅសណ្ឋាគារ ដឺ សែនជូរី ខេត្តសៀមរាប។ គោលបំណងស្នូលនៃកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី ឆ្នាំ២០២៥–២០២៦ ដែលជា អាណត្តិទី៦ នៃការដឹកនាំ នៅក្នុង ចេ ស៊ី អាយ សៀមរាប។

មហាសន្និបាតត្រូវបានដឹកនា ដោយ កញ្ញា Janne Spaan ជាប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ,សាលាសៀមរាប ឆ្នាំ២០២៥។ អង្គសន្និបាតទាំងមូលបានប្រព្រឹត្តទៅក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក អន ឡាយឃាង (លី ដេវីដ) អនុប្រធានប្រតិបត្តិថ្នាក់ជាតិឆ្នាំ២០២៥ ដែលជាតំណាងដ៏ថ្លៃថ្លា នៃក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។

ការអញ្ជើញចូលរួមប្រកបដោយកិត្តិយស និងការទទួលខុសត្រូវពីសំណាក់ ក្រុមប្រឹក្សាថ្នាក់តំបន់ សមាជិក សមាជិការ និងភ្ញៀវកិត្តិយស បានធ្វើឲ្យអង្គសន្និបាតទាំងមូលប្រកបទៅដោយរលូន និងបង្ហាញពី ស្មារតីសាមគ្គីភាព។

គោលបំណងចម្បងនៃមហាសន្និបាត គឺ ការបោះឆ្នោត ដើម្បីជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាភិបាលជាផ្លូវការ សម្រាប់ដឹកនាំ ចេ ស៊ី អាយ សៀមរាប ក្នុងអាណត្តិបន្ត។ អស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ ចេ ស៊ី អាយ សៀមរាប តែងតែអនុវត្តន៍ប្រព័ន្ធបោះឆ្នោតប្រកបដោយ សុចរិតភាព សុក្រឹតភាព និងភាពថ្លៃថ្នូរ ជាចម្បងក្នុងការរក្សាបទដ្ឋាននៃភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ។

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា,ខេត្តសៀមរាប សូមជម្រាបជូន ក្រុមប្រឹក្សាភិបាលដែលបានជាប់ឆ្នោតជាផ្លូវការ សម្រាប់ អាណត្តិទី៦ ឆ្នាំ២០២៥–២០២៦ ដែលមានសមាសភាពដូចតទៅ៖
១.លោក មួត សុភ័ត្រា ជាប្រធានថ្នាក់តំបន់ ឆ្នាំ២០២៦
២.លោក ហង់ បូរ៉ា ជាអនុប្រធានប្រតិបត្តិថ្នាក់តំបន់ ឆ្នាំ២០២៦
៣.លោក នូ រដ្ឋធី អនុប្រធានថ្នាក់តំបន់ នៃកិច្ចការអភិវឌ្ឍន៍ធនធាន ឆ្នាំ២០២៦
៤.លោក ឌុក ដេត អនុប្រធានថ្នាក់តំបន់ នៃកិច្ចការសហគមន៍ ឆ្នាំ២០២៥
៥.លោក សុង សុធិបតី អនុប្រធានថ្នាក់តំបន់ទទួលបន្ទុកនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្នាំ២០២៦។

ក្រុមប្រឹក្សាភិបាលអាណត្តិ២០២៥–២០២៦ ដែលត្រូវបានជ្រើសរើសជាផ្លូវការក្នុងឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ បទពិសោធន៍ និង ការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការបន្តអភិវឌ្ឍអង្គភាព ពង្រឹងសក្តានុពល និងបង្កើតនូវវិសាលភាពប្រកបដោយការច្នៃប្រឌិតក្នុងសហគមន៍។

ចេ ស៊ី អាយ សៀមរាប សូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ជូនចំពោះ ក្រុមប្រឹក្សាភិបាលអាណត្តិ២០២៥ និងអាណត្តិមុនៗទាំងអស់ ដែលបានបំពេញបេសកកម្មដោយក្ដីស្មោះត្រង់ និងការលះបង់ដ៏ធំធេង។ ការដឹកនាំរបស់ពួកគេបាននាំមកនូវ សមិទ្ធផលលេចធ្លោ ជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍយុវជន វិស័យសង្គម និងគម្រោងសហគមន៍ជាច្រើន ដែលបានបង្កើតផលប៉ះពាល់វិជ្ជមានចំពោះសង្គម។
ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលថ្មី ចេ ស៊ី អាយ សៀមរាប មានសេចក្តីជឿជាក់យ៉ាងពេញទំហឹងថា នឹងបន្តសាងសង់នូវខ្លឹមសារនៃភាពជាអ្នកដឹកនាំដ៏រឹងមាំ ការរីកចម្រើនប្រកបដោយចីរភាព និងចក្ខុវិស័យយូរអង្វែង ដើម្បីពង្រីកសកម្មភាព អភិវឌ្ឍគម្រោងថ្មី និងកសាងឱកាសសម្រាប់យុវជនក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង។

ជាទីបញ្ចប់ ចេ ស៊ី អាយ សៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកគ្រប់រូប អ្នកឧបត្ថម្ភ និងដៃគូសហការណ៍ទាំងឡាយ ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការបង្កើតការផ្លាស់ប្ដូរដោយភាពវិជ្ជមានសម្រាប់សហគមន៍ និងសង្គមជាតិកម្ពុជា។ សមិទ្ធផលទាំងអស់ដែលសម្រេចបាននាពេលកន្លងមក គឺជាលទ្ធផលនៃការរួបរួមគ្នា ដែលកើតចេញពីកម្លាំងសាមគ្គីភាព និងការចូលរួមយ៉ាងស្មោះស្ម័គ្រយ៉ាងសកម្មពីសមាជិកគ្រប់រូប ៕

ក្រុមហ៊ុន រីនណៃជប៉ុន និងក្រុមហ៊ុន ខេមខូណា ត្រេឌីង រៀបចំសិក្ខាសាលា ស្ដីពីប្រព័ន្ធទឹកក្ដៅ សម្រាប់អគារពាណិជ្ជកម្ម

0

ភ្នំពេញ៖ ក្រុមហ៊ុន រីនណៃជប៉ុន និងក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd. នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលា ស្ដីពី ប្រព័ន្ធទឹកក្ដៅ សម្រាប់អគារពាណិជ្ជកម្ម របស់ផលិតផលរីនណៃ។ សិក្ខាសាលានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក Koji Teramoto នាយកគ្រប់គ្រងក្រុមហ៊ុន Rinnai Holdings (Pacific) Pte Ltd ប្រទេសសិង្ហបុរី និងអ្នកស្រី គីមស្រ៊ុន អេលីដា អគ្គនាយិកា ក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd. ព្រមទាំងដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

អ្នកស្រី គីមស្រ៊ុន អេលីដា បានថ្លែងថា «ក្រុមហ៊ុន Camcona Trading មានមោទនភាព ក្នុងការធ្វើជាអ្នកចែកចាយនូវផលិតផលម៉ាករីនណៃ Rinnai នៅក្នុងប្រទេសកម្ពុជា»។

ជាមួយគ្នានេះ អ្នកស្រី គីមស្រ៊ុន អេលីដា បានឲ្យដឹងថា ផលិតផលរបស់រីនណៃ មានដូចជា៖ ម៉ាស៊ីនទឹកក្តៅ ចង្ក្រាន ម៉ាស៊ីនបឺតផ្សែង -ល- អស់រយៈពេលជាងមួយ១០០ឆ្នាំមកហើយ Rinnai បានឈរ ជាស្តង់ដារសកល សម្រាប់ការរចនាវិស្វកម្មដ៏ជាក់លាក់ ភាពជឿជាក់ និងការច្នៃប្រឌិត ក្នុងបច្ចេកវិទ្យាកម្ដៅ។

អ្នកស្រី គីមស្រ៊ុន អេលីដា ​បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា យើងកំពុងឃើញកំណើនដ៏ខ្លាំងក្លា និងការនិយមប្រើប្រាស់នូវផលិតផលម៉ាករីនណៃ។ កំណើននេះ នាំមកនូវតម្រូវការកើនឡើង សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនិរន្តរភាព និងភាពអាចទុកចិត្តបាន។

អតិថិជននាពេលបច្ចុប្បន្ន ទាមទារនូវប្រព័ន្ធទឹកក្តៅដែលមាន៖

១៖ ប្រសិទ្ធភាពថាមពលខ្ពស់ (Energy Efficient): កាត់បន្ថយការចំណាយលើប្រតិបត្តិការ និងផលប៉ះពាល់បរិស្ថាន។
២៖ ប្រសិទ្ធភាពទំហំ (Space Efficient): អាចដាក់បញ្ចូលទៅក្នុងការរចនាសំណង់ទំនើបៗបានយ៉ាងរលូន។
៣៖ ភាពអាចទុកចិត្តបាន (Reliable): ផ្តល់ទឹកក្តៅជាប់លាប់តាមតម្រូវការ គ្រប់ពេលវេលា។

សូមជម្រាបថា ក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd. ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និងចែកចាយ ម៉ាស៊ីនទឹកក្តៅ ម៉ាស៊ីនបឺតផ្សែង និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន មកទីផ្សារក្នុងប្រទេសកម្ពុជា អស់រយៈពេល១៣ឆ្នាំមកហើយ។

សាជីវកម្មរីនណៃជប៉ុន បានរីកចម្រើនក្លាយជាម៉ាកយីហោ ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ពីអតិថិជន នៅក្នុងទីផ្សារកម្ពុជា ដោយសារផលិតផល មានគុណភាព សុវត្ថិភាព នវានុវត្តន៍ សន្សំសំចៃថ្លៃចំណាយ និងការពារបរិស្ថាន ប្រើធន់បានយូរ និងជាពិសេសសេវាកម្មគាំទ្រ ដែលអាចទុកចិត្តបាន ជូនដល់អតិជន៕