Home Blog Page 184

សាលារៀន គួរអនុវត្តន៍គោលការណ៍ ៥យ៉ាង ដើម្បីការពារកុមារ ពីកូវីដ១៩

0

សាលារៀនជាច្រើន បានបើកដំណើរការឡើងវិញ តាមសេចក្តីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែការត្រឡប់ទៅ សាលារៀនវិញឆ្នាំនេះ របស់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ មិនមានភាពដូចគ្នា នឹងឆ្នាំមុនៗទេ ផ្ទុយទៅវិញ កុមារត្រូវបានសាលា ក៏ដូចជាអាណាព្យាបាល តំរូវអោយពាក់ម៉ាស និងលាងដៃ គ្រប់ពេលវេលា។

ដូច្នេះហើយដើម្បីធានា ទៅលើការចូលរួម ក្នុងការការពារ លើកុមារពីមេរោគទូទៅ និងការចូលរួម រក្សារក្នុងបរិស្ថាន ដែលមានផាសុភាព ជៀសឆ្ងាយពីការចំលង មេរោគផ្សេងៗ Truly Nolen សូមធ្វើការណែនាំនូវ ចំណេះដឹង ជាមូលដ្ឋានចំនួន ៥ជំហាន មុនត្រឡប់ទៅថ្នាក់រៀនវិញ។

គោលការណ៍ទាំងប្រាំរួមមាន៖
១ ការរក្សាចម្ងាយ ពីសង្គម
២ ជៀសវាង លាយសិស្សបញ្ចូលគ្នា
៣ កំណត់អោយមានរបាំងការពារ
៤ អប់រំ និងបណ្តុះបណ្តាលចំណេះដឹង និងវិធីសាស្ត្រ តាមដានសុខភាព
៥ អនាម័យ សំអាត និងប្រើទឹកថ្នាំកម្ចាត់ ឬបង្ការ មេរោគ

https://www.facebook.com/dapnewsfb/videos/356569138727315

(បញ្ជាក់: សូមបងប្អូនមើលវីដេអូ (Video)ខាងលើនេះ​ ដែលយើងបានបង្ហាញ​ពីវីការពារ និងកម្ចាត់មេរោគ​ ចំពោះសាលារៀន។)

គោលការណ៍៥យ៉ាងនេះ មិនមែនចំពោះតែកុមារប៉ុណ្ណោះទេ ប៉ុន្តែគឺវាក៏សំខាន់ចំពោះ គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងត្រៀមឲ្យបានរួចរាល់ ទៅលើការសម្អាត បរិស្ថានសាលារៀន និងបាញ់ថ្នាំកម្ចាត់មេរោគ និងកម្ចាត់សត្វល្អិត ដែលជាប្រភពចំលងដើម្បីធានា ទៅលើសុវត្ថិភាព របស់សិស្សានុសិស្ស ដែលជារឿងចាំបាច់បំផុត ។

យើងបានដឹងហើយថា ការត្រួតពិនិត្យ វាស់កម្តៅផ្សេងៗ មិនទាន់គ្រប់គ្រាន់នោះទេ ក្នុងវិធានការការទប់ស្កាត់ និងបង្ការ ពីជំងឺកូវីដ១៩ ការសម្អាតបរិស្ថានសាលារៀន និងបាញ់ថ្នាំកម្ចាត់មេរោគ ការកម្ចាត់សត្វល្អិតមុនពេល និងអំឡុងពេលបើកដំណើរ ការសាលារផន ក៏ត្រូវបានចាត់ទុក ជាវិធានការ ចាំបាច់ផងដែរ។

ក្រុមហ៊ុន Truly Nolen ជាក្រុមហ៊ុនមួយ ដែលមានប្រភពដើម នៅសហរដ្ឋអាមេរិក និងមានជាង70ប្រទេស ទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ ត្រូវបានគេទទួលស្គាល់ថា មានបច្ចេកវិទ្យាទំនើប ឈានមុខគេ លើផ្នែកសេវាកម្ម កម្ចាត់សត្វល្អិត កណ្តៀរ និងមេរោគ ហើយបុគ្គលិកទាំងអស់ ទទួលបានការហ្វឹកហាត់ នូវជំនាញយ៉ាងច្បាស់លាស់ ដើម្បីអោយពួកគាត់យល់ច្បាស់ មុនពេលបំរើការងារ ដែលអាចផ្តល់ ផលប្រយោជន៍ ច្រើនដល់សង្គម និងកាត់បន្ថយការខូចខាត ដែលបណ្តាលមកពី បញ្ហាសត្វល្អិត ផលប៉ះពាល់បណ្តាលមកពី ការប្រើប្រាស់ទឹកថ្នាំខុស ជាពិសេសមេរោគថ្មីៗ បច្ចុប្បន្នដែលយើង មើលមិនឃើញហ្នឹងភ្នែកផងដែរ ។

លោក ចាន់ សុភា នាយកគ្រប់គ្រង ក្នុងប្រទេស ធ្លាប់បានឲ្យដឹងថា Truly Nolen មានយុត្តិសាស្រ្ត យុត្តិវីធី និងកម្មវិធីជាច្រើន ដើម្បីធានាលើគុណភាព តាមស្តង់ដារដល់អតិថិជន ក៏ដូចជាធ្វើការ អប់រំបណ្តុះបណ្តាល ដល់បុគ្គលិក គ្រប់ជាន់ថ្នាក់របស់ខ្លួន អោយមានជំនាញច្បាស់លាស់ ទៅតាមផ្នែករបស់ខ្លួន ស្គាល់ពីការវិវត្តន៍ នៃសត្វល្អិតនីមួយៗ (Pest &Termite) និងមេរោគផ្សេងៗ (General Virus)។

លើសពីនេះលោកបានបញ្ជាក់ថា ក្រុមហ៊ុនទ្រូលី ណូលែន មានប្រព័ន្ធ Systemល្អក្នុងការតាមដាន និងគ្រប់គ្រងលើសេវាកម្មរបស់ខ្លួន បន្ថែមលើការ Training Online/Offline ដល់អតិថិជន ឱ្យបានដឹងនូវអ្វីដែលជាកត្តាជំរុញ អោយមានសត្វល្អិត ឬមេរោគ ហើយពន្យល់អតិថិជន ពីរបៀបបង្ការផងដែរ។ ក្នុងករណីមានការសង្ស័យ ឬចម្ងល់បន្ថែមពីសេវាខាងលើ អតិថិជនអាចទំនាក់ទំនង ក្រុមការងាររបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុន ដើម្បីធ្វើការត្រួតពិនិត្យ ជូនដោយឥតគិតថ្លៃ។

ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ Truly Nolen International បានចូលរួមក្នុងការបាញ់ថ្នាំ និងធ្វើការសម្អាតមេរោគឆ្លង រួមទាំងកម្ចាត់សត្វល្អិតទូទៅនេះ តាមបែបអន្តរជាតិ ហើយប្រើប្រាស់សំភារៈ និងថ្នាំដែលមានការ ទទួលស្គាល់ត្រឹមត្រូវ មានក្បួនខ្នាត ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។
ទំនាក់ទំនងយើងឥឡូវនេះ!
ទទួលបានការចុះទៅពិនិត្យបញ្ហាសត្វល្អិតទូទៅឥតគិតថ្លៃ។
Truly Nolen Cambodia
Web: www.trulynolen.com.kh
FB: Truly Nolen Cambodia
Tel: 023 989 088/ 098 9999 90/ 070 835678

វ៉ាវ…សាមសុង ផ្តល់ជូនប្រូម៉ូសិនចុងឆ្នាំកាន់តែធំ… កាន់តែពិសេសហើយនែ៎ក…!! ទិញ Galaxy ស៊េរី A ថែមជូន បាស ប៊្លូធូស Borofone មានគុណភាពខ្ពស់ 1 គ្រឿងភ្លាម…!!

0

(ភ្នំពេញ) ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០៖ និយាយពីប្រូម៉ូសិនមួយៗពីក្រុមហ៊ុន សាមសុង គឺដឹងតែអស់ស្ទះម៉ង…! ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ រាល់ការទិញ Galaxy A31, A21s, A11 និង A01 Core អតិថិជនទាំងអស់នឹងទទួលបាន ការថែមជូន បាសប៊្លូធូសម៉ូឌែល Borofone ដែលមានគុណភាពខ្ពស់… និងស្រស់ស្អាត ១ គ្រឿង ភ្លាមៗតែម្តង…!!

សូមបញ្ជាក់ផងដែរថា Galaxy A31, A21s, A11 និង A01 Core ស៊េរីឆ្នាំ ២០២០ នេះគឺសុទ្ធសឹងជាប្រភេទស្មាតហ្វូនដែលអាចជឿទុកចិត្ត បានទាំងមានគុណភាពល្អ…និងទាំងតម្លៃ ជាពិសេសមានការគាំទ្រខ្លាំងលើសលុបបំផុតដោយម៉ូឌែលនីមួយៗ ត្រូវបានបំពាក់មកនូវបច្ចេកវិទ្យាខ្លាំងរៀងៗខ្លួនដូចជា៖

  • Galaxy A31៖ តម្លៃត្រឹមតែ $279 ជើងខ្លាំងខាងហ្គេម…!
  • Galaxy A21s៖ តម្លៃចាប់ពី $189 ដល់ $229 ជើងខ្លាំងខាងថតរូប Selfie ច្បាស់គ្រប់ប្លង់ឥតខ្ចោះ…!
  • Galaxy A11៖ តម្លៃត្រឹមតែ $159 ជើងខ្លាំងខាងថាមពលថ្មកាន់បានយូរ…បញ្ចូលឆាប់ពេញ…!!
  • Galaxy A01 Core៖ តម្លៃចាប់ពី $89 ដល់ $99 លេង Facebook និងមើលរឿងម៉ាអេម…!!

នៅចាំអីទៀត…? មួយណាជាជម្រើសរបស់អ្នក…? អាចទិញសម្រាប់ខ្លួនឯងក៏បាន…សម្រាប់អ្នកផ្ទះក៏បាន…សម្រាប់មនុស្សជាទីស្រឡាញ់ក៏បាន…!
បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់តែការទិញ Galaxy ស៊េរី A ឆ្នាំ ២០២០ ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងសម្រាប់តែក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ…!!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញ មកទស្សនាផលិតផល ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងតាមដេប៉ូចែកចាយដែលនៅជិត លោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !


លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

This image has an empty alt attribute; its file name is photo_2020-10-06_16-36-59-2-724x1024.jpg
This image has an empty alt attribute; its file name is photo_2020-10-06_16-37-02-724x1024.jpg

សាមសុង Side By Side… ផ្ទុកអាហារបានច្រើន… ផ្ទៃខាងក្នុងធំទូលាយ… រក្សាភាព ស្រស់បានយូរ…សន្សំសំចៃថាមពល បានខ្ពស់បំផុត…!! ទូទឹកកកទំនើប សាមសុង Side By Side រចនាឡើងយ៉ាងល្អឥតខ្ចោះ សម្រាប់ជីវិតសម័យថ្មីដ៏ឆ្លាតវៃ!!

0

(ភ្នំពេញ) ថ្ងៃទី ០៥ ខែតុលា ឆ្នំាំ ២០២០៖ ស្របតាមស្ថានភាព បច្ចុប្បន្នដ៏មមាញឹក របស់លោកអ្នក… និងស្ថានការណ៍រក្សាសុវត្ថិភាព… ការផ្ទុកបន្លែ…ផ្លែឈើ…ត្រីសាច់… ភេសជ្ជៈ…និងម្ហូបអាហារក្នុងទូទឹកកកឱ្យបានច្រើនជាមួយនឹង ការរក្សាភាពស្រស់បានយូរថ្ងៃនោះ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននៅក្នុងជីវិត របស់លោកអ្នក!

ឥឡូវនេះសូមណែនាំទូទឹកកក សាមសុង Side By Side ដ៏ទំនើបទាន់សម័យ និងល្អស័ក្តិសមបំផុតសម្រាប់គ្រួសារ ដ៏ឆ្លាតវៃសម័យថ្មីដែលជួយឱ្យការរស់នៅ ប្រកបដោយផាសុកភាព និងមានភាពងាយស្រួលបំផុត! ព្រោះទូទឹកកក សាមសុង Side By Side មាន៖

  • រាងស្អាតទាក់ទាញ
  • ពណ៌កាលីបស៊ីវីល័យ
  • ផ្ទៃខាងក្នុងធំទូលាយផ្ទុកបានច្រើនបំផុត (ចំណុះទឹក រហូតដល់ 617 លីត្រ នៃផ្ទៃខាងក្នុង)
  • ផ្នែកក្លាសេពិសេស FlexZone™៖ អាចធ្វើការ កំណត់សីតុណ្ហភាព…ភាពត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃរបស់ដែលលោកអ្នក ត្រូវការរក្សាទុកបាន 4 ជម្រើស! មានន័យថា លោកអ្នកអាចកំណត់ សីតុណ្ហភាព សម្រាប់សាច់ដែលអ្នកចង់រក្សាទុកយូរ ភេសជ្ជៈដែលត្រូវការឱ្យត្រជាក់លឿន សីតុណ្ហភាពត្រឹមត្រូវដែលធ្វើឱ្យបន្លែផ្លែឈើ ស្រស់បានយូរ និងរក្សារសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ ម្ហូបអាហារឱ្យនៅដដែល!
  • បច្ចេកវិទ្យា អ៊ីនវើទ័រលើកំប្រេះស័រ (Compressor) ជួយឱ្យទូទឹកកកស៊ីភ្លើងតិច គ្មានសំឡេងរំខាន ព្រមទាំងធ្វើឱ្យទូទឹកកកជាប់ធន់ ប្រើបានយូរឆ្នាំរហូតដល់ទៅ 21 ឆ្នាំ ឯណោះ!
  • ប្រព័ន្ធបន្សុទ្ធខ្យល់ Deodorizing Filter ជួយស្រូបច្រោះយកក្លិនមិនល្អទាំងអស់ក្នុងទូទឹកកកចេញបានយ៉ាងល្អឥតខ្ចោះ…ធ្វើឱ្យអាហារនៅតែមានរសជាតិឆ្ងាញ់…!!

ហើយអ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុន នឹងផ្តល់ជូននូវការធានារហូតដល់រយៈពេល 10 ឆ្នាំថែមទៀតផងទៅលើកំប្រេះស័រ! ឡូយហ្អេ៎…!! អ៊ីចឹងចង់បានជីវិតរស់នៅដែលស្រស់ថ្លា និងមានសុខភាពល្អ…ប្រញាប់ទិញទូទឹកកក សាមសុង Side By Side មួយគ្រឿងឥឡូវនេះភ្លាមទៅណា៎…!!

ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប
សាមសុង ឬតាមដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នក ក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 !!

គម្រោងបុរី Chankiri Palm Creek ជាគំរូ នៃការរចនាផ្ទះ ប្រកបដោយការ “គិតគូរពីតម្រូវការ អ្នករស់នៅ ជាចម្បង”

0

ភ្នំពេញ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020៖ ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀត​ កំពុងរីកដុះដាល ពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស កម្ពុជាក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាចមានការពិបាក ក្នុងការបែងចែក ឲ្យឃើញពីភាពខុសគ្នា នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ ។

យោងតាមការសិក្សាមួយ កាលពីពេលថ្មីៗនេះ ដែលចេញផ្សាយ ដោយក្រុមហ៊ុន Urbanland បានឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា កំពុងចាប់ផ្ដើមគិតគូរកាន់តែខ្លាំង អំពីការបង្កើនលទ្ធភាព ប្រើប្រាស់លំនៅដ្ឋាន របស់ខ្លួនសម្រាប់ការរស់នៅ តាំងពីក្នុងផ្ទះ រហូតដល់ក្រៅផ្ទះ ជាជាងការផ្ដោតតែទៅលើ សោភ័ណភាព ខាងក្រៅ។

ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់បានការរចនាផ្ទះ ដែលមានភាពសាមញ្ញ និងទំនើបជាងមុន លើសពី ការរចនាម៉ូតផ្ទះ ដែលមើលទៅសើរៗ ពោលគឺចង់បាន លំនៅដ្ឋាន ដែលស្រស់ស្អាត អាចបំពេញបំណង ផ្ទាល់ខ្លួន និងតម្រូវការ ក្នុងការប្រើប្រាស់ ជាក់ស្ដែង ហើយជួយបន្ថែម គុណតម្លៃ ដល់គុណភាពជីវិតរបស់ ពួកគាត់ថែមទៀតផង មិនមែនធ្វើឲ្យបានត្រឹមតែចាប់ អារម្មណ៍ប៉ុណ្ណោះទេ។

ការសិក្សានោះក៏បានបង្ហាញដែរថា អតិថិជនកំពុងសំឡឹង​ចង់បាន ការផ្ដល់ជូនបន្ថែមទៀត លើសពីអ្វី ដែលគម្រោងបុរី នាពេលបច្ចុប្បន្នកំពុងផ្ដល់ឲ្យ។ ក្នុងនោះ មានការបារម្ភជាពិសេស ចំពោះក្រុមហ៊ុនប្រឹង សាងសង់ លំនៅដ្ឋានបញ្ជ្រៀតគ្នា ដើម្បីបង្កើនប្រាក់ចំណេញ ហើយគិតគូរតិចតួច ជុំវិញការរចនាផ្នែក ខាងក្នុងលំនៅដ្ឋាន ឬការប្រើប្រាស់ទីធ្លាខាងក្រៅ។

តាមរយៈការសិក្សា ដែលមានការចែករំលែក យ៉ាងទូលំទូលាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុន Urbanland បានកំណត់ឃើញពី កត្តាពិចារណាសំខាន់ៗមួយ ចំនួន សម្រាប់អ្នកទិញលំនៅដ្ឋាន នៅកម្ពូជា ហើយនៅពេលនេះ កំពុងសាងសង់គម្រោងបុរី មួយកន្លែង នៅភាគខាងត្បូង រាជធានីភ្នំពេញ ដែលមានឈ្មោះថា “Chankiri Palm Creek” ដើម្បីបំពេញតាម ការរំពឹងទុក និងការវិវត្តន៍ នៃតម្រូវការរស់នៅ របស់ប្រជាជនកម្រិតជីវភាព មធ្យមដែលមាន “សេចក្ដី ប្រាថ្នាខ្ពស់ក្នុងជីវិត” ដែលជា អ្នករស់នៅធំដឹងក្ដី ក្នុងជំនាន់ក្រោយសង្គ្រាម។

នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក ដែលកាលពីពេលថ្មីៗ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើម ក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ” (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “នៅបុរី ចន្ទគីរី (Chankiri) យើងរចនាផ្ទះ ដោយយកចិត្ត ទុកដាក់លើតម្រូវការ របស់មនុស្សជាចម្បង ដោយបង្កើតឲ្យមានទីធ្លា សួនច្បារដែលផ្ដល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋ ក្នុងសហគមន៍ អាចរស់នៅ ដោយសុខដុមរមនា និងផ្សារភ្ជាប់ជីវិតរស់នៅ ជាមួយធម្មជាតិ បានថែមទៀតផង។ យើងសូមស្វាគមន៍ សហគមន៍របស់យើង ក្នុងការបោះជំហាន ទៅរកការរស់នៅដែល ប្រសើរជាងមុន”។

តាមរយៈគម្រោង អចលនទ្រព្យ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង Raintree និងគម្រោង Embassy Central នៅរាជធានីភ្នំពេញ និងគម្រោង Treeline Urban Resort នៅខេត្ត សៀមរាប ជាដើមដែលបានបញ្ចប់ ដោយជោគជ័យ ចាប់តាំងពីក្រុមហ៊ុន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ មកនោះ ក្រុមហ៊ុន Urbanland កំពុងបង្កើតនូវបទដ្ឋាន គុណភាពកាន់តែខ្ពស់ ថែមទៀតជាមួយនឹង គម្រោង Chankiri Palm Creek ហើយលោក កាំង ហុក បាន និយាយថា គម្រោងនេះជាសក្ខីភាព បង្ហាញពីចក្ខុវិស័យ របស់លោក ក្នុងការរចនាផ្ទះដែល “យកចិត្តទុកដាក់ ពីតម្រូវការមនុស្សជាចម្បង” ហើយដែលអាចលើកកម្ពស់ គុណភាពនៃជីវិតរស់នៅ របស់ប្រជាពលរដ្ឋបាន។

លោក កាំង ហុក មានប្រសាសន៍ថា៖ “យើងចំណាយពេល ពាក់កណ្ដាល នៃជីវិតរបស់យើង នៅក្នុងផ្ទះ ហើយបានផ្សារភ្ជាប់ ទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយទីធ្លាដែលយើងរស់នៅ។ ដូច្នេះ ការកែលម្អទីធ្លាដែល យើងរស់នៅនឹងជួយ លើកកម្ពស់ជីវិតរស់នៅ របស់យើង បានយ៉ាងច្រើន”។

លោកបានបន្តថា៖ “ការសិក្សាស្រាវជ្រាវ ដ៏ស៊ីជម្រៅនេះ បានជួយផ្ដល់នូវចំណេះដឹង និងគុណប្រយោជន៍ យ៉ាងច្រើនដល់ក្រុមការងារ។ ចំណេះដឹងទាំងនេះ កំពុងត្រូវបានបញ្ចូល ជាបន្តបន្ទាប់ទៅ ក្នុងការគិតគូរ និងដំណើរការ នៃការរចនាផ្ទះ ហើយអាចជួយ ឲ្យយើងប្រមូលផ្ដុំ នូវរបកគំហើញថ្មីៗ និងល្អប្រសើរទៅលើ ផ្នែកជាច្រើន ក្នុងការរចនាគម្រោងបុរី”។

លោកបន្ថែមថា៖ “យើងផ្ដល់អាទិភាពចំពោះអ្វីដែលប្រជាពលរដ្ឋ យកចិត្តទុកដាក់ខ្លាំងបំផុត ពោលគឺ សន្តិសុខ និងសុវត្ថិភាព ការប្រើប្រាស់ ផ្នែកខាងក្នុងផ្ទះ ការរស់នៅជាសហគមន៍ និងភាពជាផ្នែកមួយ នៃសហគមន៍ ហើយយើងបញ្ចូល នូវធាតុផ្សំធម្មជាតិផ្សេងៗ ដោយមានការគិតគូរ យ៉ាងល្អិតល្អន់ជុំវិញ លំហូរពន្លឺធម្មជាតិ និងខ្យល់អាកាស នៅក្នុងគេហដ្ឋាននីមួយៗ”។

នៅគម្រោង Chankiri Palm Creek ការរចនាផ្នែកខាងក្នុងផ្ទះ មានមុខងារច្បាស់លាស់ និងអាច បត់បែនតាមតម្រូវការ និងការផ្លាស់ប្តូរ របស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះ អាចបម្លែង ពីបន្ទប់ទារក ទៅជាបន្ទប់ក្មេងលេង បន្ទប់ធ្វើការ ឬទៅជាទីកន្លែង ស្ងប់ស្ងាត់សម្រាប់ ឪពុកម្ដាយ ដែល មានវ័យចំណាស់ អាចគេងសម្រាកពេលថ្ងៃបាន។

ទីធ្លាខាងក្រៅផ្ដោតលើ ការបង្កើតទីធ្លាសហគមន៍ ដែលមានធម្មជាតិ និងរុក្ខជាតិបៃតង មានម្លប់ ត្រឈឹងត្រឈៃ ហើយអាចប្រើប្រាស់ បានពីសំណាក់មនុស្ស គ្រប់ជំនាន់នៅក្នុង សហគមន៍នោះ ដោយមាន ការបូកបញ្ចូលនូវ សួនសម្រាប់ក្មេងលេង អមជាមួយនឹងទីធ្លាខាងក្រៅ ដែលមានម្លប់ សម្រាប់ អ្នកមាន វ័យចំណាស់ ដែលចង់ធ្វើការ ប្រាស្រ័យទាក់ទង ជាមួយនឹងមិត្តភក្ដិ និងអ្នកជិតខាងរបស់ខ្លួន ក្នុង បរិយាកាសត្រជាក់ និងស្រស់ស្រាយ។

ទន្ទឹមនឹងនេះ ខាងបុរីក៏មានផែនការ សម្រាប់ធ្វើសួនដំណាំ ដែលអ្នករស់នៅ អាចមកជុំគ្នា ហើយដាំ ដំណាំហូបផ្លែ ឬបន្លែបង្ការនានា – បង្រៀនកូនៗ ជាទីស្រឡាញ់របស់ខ្លួន ឲ្យស្វែងយល់ពីធម្មជាតិ ហើយក៏ អាចផ្ដល់ជាកសិផលស្រស់ៗ សម្រាប់សហគមន៍ ក៏ដូចជាបង្កើតស្មារតី រួបរួមគ្នាសម្រាប់ ផលប្រយោជន៍ រួមផងដែរ។

លោក កាំង ហុកបានបន្តទៀតថា៖ គោលដៅសំខាន់ របស់ក្រុមការងារយើងនៅ Urbanland គឺការបង្កើត នូវកន្លែងដ៏កក់ក្ដៅ ដែលអាចឲ្យគ្រួសារនីមួយៗ អាចរស់នៅ ដោយសុខដុមរមនា និងចែករំលែកនូវ សុភមង្គល និងឧបសគ្គ ក្នុងជីវិតរួមគ្នា ក្រោមដំបូលតែមួយ។ យើងទទួលបាន ការជំរុញទឹកចិត្តដោយ ឆន្ទៈរបស់យើង ដែលក្នុងនោះ យើងជឿជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាក្នុងកម្រិតជីវភាព បែបណាក្ដី គឺពួកគាត់ស័ក្ដិសម នឹងរស់នៅទីកន្លែង ដែលមានការរចនា ស្របតាមតម្រូវការផ្ទាល់ខ្លួន របស់ពួកគាត់យ៉ាងពិតប្រាកដ ដោយមិនតម្រូវឲ្យគាត់ សម្របរបៀប រស់នៅរបស់ខ្លួន ទៅតាមកន្លែង រស់នៅឡើយ៕

សច្ចៈប្រផឹធី កម្ពុជា អ្នកជំនាញ ក្នុងការប្រឹក្សាយោបល់ លើវិស័យ អចលនទ្រព្យ នឹងនាំអ្នកទៅរក ប្រាក់ចំណេញ ទាំងអ្នកលក់ និងអ្នកទិញ

0

ភ្នំពេញ៖ បើនិយាយពីការទិញលក់ អចលនទ្រព្យនៅប្រទេសកម្ពុជា យើងនឹងធ្វើការណែនាំ អស់លោកអ្នក ទៅកាន់ភ្នាក់ងារជំនាញ របស់សច្ចៈប្រផឹធី កម្ពុជា ដែលត្រូវបានគេ កំណត់និងទទួលស្គាល់ថា ជាអ្នកប្រឹក្សា និងផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា ។

សច្ចៈប្រផឹធី កម្ពុជា គឺជាក្រុមហ៊ុនអចលនទ្រព្យ ពាណិជ្ជកម្មមួយ ដែលបម្រើសេវាកម្ម និងវិនិយោគ ទៅលើវិស័យអចលនទ្រព្យ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ដោយវិនិយោគិន ជំនាញក្នុងស្រុក និងកំពុងដឹកនាំដោយ លោកឧកញ៉ា សូវ សច្ចៈ សម្បត្តិ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនសច្ចៈប្រផឹធី កម្ពុជា និងបច្ចុប្បន្នជាអនុប្រធាន និងជាសមាជិក នៃក្រុមប្រឹក្សាភិបាលនាយក នៃក្រុមហ៊ុន ធេន ស៊ីណើជី អ៊ីនវេសមិន និងជាប្រធានក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន ខូអិលធីឌី ហើយក៏ជាប្រធាន នៃក្រុមហ៊ុន អិនធីអិល តិចណូឡូជី ដែលមានបទពិសោធន៍ជាច្រើន ជាពិសេស លើវិស័យអចលនទ្រព្យ ។

អ្នកជំនាញរបស់ សច្ចៈប្រផឹធី កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងផ្ដល់ជូននូវសេវាកម្ម លក់ និងទិញលំនៅដ្ឋាន ឬអចលនទ្រព្យ ពាណិជ្ជកម្មផ្សេងៗ ជូនលោកអ្នក គ្រប់ពេលវេលា បន្ថែមពីនេះ សច្ចៈប្រផឹធី កម្ពុជា មានចក្ខុវិស័យខ្ពស់ ដើម្បីជម្រុញ នូវទំនុកចិត្ត តាមរយៈការបង្ហាញ ការយកចិត្តទុកដាក់ ភាពស្មោះត្រង់ និងតម្លាភាព ជូនដល់អតិថិជន ដែលជ្រើសរើស យកសេវាកម្មរបស់ខ្លួន ។ ជាងនេះទៅទៀត បេសកកម្មរបស់ សច្ចៈប្រផឹធី កម្ពុជា ត្រូវបានផ្តោតសំខាន់ ដើម្បីផ្តល់ជូន នូវសេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនវត្ថុ លំនៅដ្ឋាន និងវិនិយោគិន ដើម្បីក្លាយជាដៃគូ ដ៏គួរអោយទុកចិត្ត និងជឿជាក់ជាទីបំផុត ក្នុងការទិញ និងលក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា ។

សច្ចៈប្រូភើធី កម្ពុជា នឹងផ្តល់ជូនលោកអ្នក នូវអ្នកជំនាញ ផ្នែកអចលនទ្រព្យ ជាមួយនឹងសេវាកម្មដូចជា៖ ការរចនា ការអនុវត្ត និងការគ្រប់គ្រងយុទ្ធសាស្ត្រ នៃការលក់ និងយុទ្ធសាស្ត្រទីផ្សាររួមគ្នា និងបានបញ្ចប់ផលិតផល សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលមានទំហំខុសៗគ្នា រួមទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងនៅទីប្រជុំជន ដែលស្របតាមថវិកា និងរយៈពេលនៃការសាងសង់ របស់អតិថិជន ។ ផ្តល់ជាយុទ្ធសាស្ត្រ និងការប្រឹក្សាយោបល់ ផ្នែកទីផ្សារ និងយុទ្ធសាស្ត្រ កំណត់តម្លៃ គម្រោង ស្លាកយីហោ និងទីតាំង ។

ការរចនាលើផលិតផល និងការផ្តល់គំនិត និងការរៀបចំ ផែនការដើម្បីទទួលបាន ផលចំណេញ ខ្ពស់បំផុត ពីការវិនិយោគ (ROI) ។ ផ្តល់សេវាកម្ម ដល់អតិថិជន ក្រោយពេលលក់ និងការគ្រប់គ្រង ។

សម្រាប់ការសាកសួរ ព័ត៌មានលម្អិត ឬចង់ជ្រើសរើសសេវាកម្ម របស់ សច្ចៈប្រូភើធី កម្ពុជា សូមធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ 087 776 009 ឬ 015 776 009៕

យុទ្ធនាការ សប្បុរសធម៌ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ទទួលការកោតសរសើរ និងពានរង្វាន់ កិត្តិយស អាស៊ីប៉ាស៊ីហ្វិក SABRE ឆ្នាំ ២០២០…!!

0

ភ្នំពេញ-ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌​ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសង្គម ដែលល្អជាងគេ និងជាកម្មវិធី ដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards 2020] កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ដែលពាក់ព័ន្ធទៅនឹង Cause-Related Marketing ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងល្អ ជាមួយនឹងសង្គម ( Engaging Society category) ហើយកម្មវិធីនេះ ប្រគល់រង្វាន់ កិត្តិយសតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific SABRE) ប្រចាំឆ្នាំដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើង ដោយ PRovoke Media។

គោលបំណង ដែលក្រុមហ៊ុន សាមសុង បង្កើតយុទ្ធនាការ សប្បុរសធម៌ ក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី នេះឡើង គឺដើម្បីកម្មវិធីនេះ ក្លាយជាកម្មវិធី ដែលផ្តល់នូវការផ្សព្វផ្សាយ អប់រំ និងការអភិវឌ្ឍន៍ ដល់សហគមន៍ ប្រកបដោយនិរន្តរភាព។ ហើយកម្មវិធីសប្បុរសធម៌ “Samsung Love & Care” នេះគឺមានទិសដៅដូចគ្នា ទៅនឹងចក្ខុវិស័យស្នូល របស់ Samsung’s global ក្នុងការផ្តល់ជូន នៅឱកាស ជំនាញ និងចំណេះដឹង ដល់ប្រជាជន នៅតាមសហគមន៍ ក្នុងតំបន់។ កម្មវិធីនេះ គឺត្រូវបានរៀបចំឡើង យ៉ាងពិសេស និងយកចិត្តទុកដាក់បំផុត ដោយធ្វើការបរិច្ចាគ នូវធនធាន ឬរូបិយវត្ថុ ធ្វើយ៉ាងណា ផ្តល់ជូននូវដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា របស់ក្រុមហ៊ុន សាសុង ដើម្បីដោះស្រាយបញ្ហា ការបែងចែកការអប់រំ តាមសហគមន៍នីមួយៗ ដែលជួបការលំបាក និងមានបញ្ហាប្រឈមផ្សេងៗ។

សូមបញ្ជាក់ថាកម្មវិធី សប្បុរសធម៌សង្គមនេះ គឺមានការរីកចម្រើន ទូលំទូលាយ គួរឱ្យកត់សម្គាល់ គិតចាប់តាំងពីការ ករកើតដំបូង កាលពីឆ្នាំ 2016 និងមានវិសាលភាព កាន់តែធំទូលាយ ដល់ប្រជាជនជាច្រើន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក តែម្តង។ ឆ្នាំ 2019 គឺជាឆ្នាំកំណត់ជោគជ័យ ដ៏ធំធេងរបស់ក្រុមហ៊ុន សាមសុង ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ និងអូសេអានី ក្នុងប្រវិត្តិសាស្ត្រ ដែលមានការកើនឡើង នៃចំនួនបុគ្គលិកស្ម័គ្រចិត្ត ចូលរួមចំនួន 290% ដែលកើនឡើង 26 ដង បើធៀបទៅនឹង ការចូលរួមក្នុងឆ្នាំ 2018 ។

គួររំឮកផងដែរថា កាលពីឆ្នាំ 2019 ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដល់សាលាបឋមសិក្សា ព្រែកឬស្សី ដែលផ្តល់គុណប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព សិស្សានុសិស្ស ប្រមាណជាង 1,000 នាក់ ដើម្បីមានទឹកស្អាត ទទួលទានបាន យ៉ាងងាយស្រួល និងល្អសម្រាប់សុខភាព។ ជាងនេះដែរក្រុមហ៊ុន សាមសុងក៏បានបរិច្ចាគ បន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន 400 ឈុត ទៀតជូនដល់ សិស្សានុសិស្សផងដែរ។

កាលពីឆ្នាំមុន បុគ្គលិកស្ម័គ្រចិត្ត របស់ក្រុមហ៊ុន សាមសុង ដែលបានចូលរួម ក្នុងកម្មវិធីសប្បុរសធម៌សង្គម ទូទាំងតំបន់ គឺមានចំនួន 275 នាក់ ដែលពួកគាត់ទាំងអស់នោះ បានលះបង់ពេលវេលាផ្ទាល់ខ្លួន ចំនួន 2,500 ម៉ោង លះបង់កម្លាំងកាយចិត្ត និងក្តីស្រឡាញ់ ក៏ដូចជាធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សហគមន៍ របស់ពួកគាត់វិញផងដែរ ដែលក្នុងនោះមានដូចជា៖ ព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី ញ៉ូវហ្សែលែន ធ្វើយ៉ាងណាផ្តល់ជូន នូវការអប់រំ ការអភិវឌ្ឍន៍ ដល់សិស្សានុសិស្ស ដែលជួបការលំបាក តាមរយៈសសរស្តម្ភ សំខាន់ៗ 3 រួមមាន៖ ការចែករំលែកទេពកោសល្យ (Talent Sharing), ការអភិវឌ្ឍន៍សហគមន៍ (Community Development), និងឌីជីថលនីយកម្ម តាមសហគមន៍ (Digitalization of Communities)។

ពានរង្វាន់ SABRE ទទួលស្គាល់ថាយុទ្ធនាការ សប្បុរសធម៌នេះ ពិតជាមានផែនការ យុទ្ធសាស្រ្ត កម្រិតខ្ពស់បំផុត មានការច្នៃប្រឌិតល្អបំផុត និងមានលទ្ធផល អាជីវកម្មដ៏អស្ចារ្យបំផុត។ កម្មវិធីប្រគល់ពានរង្វាន់នេះ បានធ្វើការទាក់ទាញ អ្នកចូលរួមប្រមាណជិត 5,000 នាក់ ទូទាំងពិភពលោក ក្នុង 1 ឆ្នាំ ដោយផ្តោតសំខាន់ និងវាយតម្លៃ លើក្រុមហ៊ុន ដែលមានទំនាក់ទំនង សារធារណៈយ៉ាងល្អបំផុត ដែលប្រព្រឹត្តទៅក្នុង ពិធីជួបជុំអាហារពេលល្ងាច ប្រចាំឆ្នាំ៕

លោកអ្នកអាចធ្វើការស្វែងរក បញ្ជីរាយនាមឈ្មោះ អ្នកដែលបានឈ្នះ នូវពានរង្វាន់ SABRE អាស៊ីប៉ាស៊ីហ្វិក ឆ្នំាំនេះបានតាមរយៈlinkខាងក្រោម៖
https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners

ឆាប់ៗនេះ! ហ្គេមសប្បាយថ្មីមួយ របស់ភីអិនអិន នឹងបង្ហាញខ្លួន នៅទីលានសួនទឹក ធំជាងគេនៅកម្ពុជា

0

ភីអិនអិន ស្ថានីយទូរទស្សន៍ លំដាប់ជួរមុខនៅកម្ពុជា ឈានមុខគេ ក្នុងការផលិតកម្មវិធីកម្សាន្ត កាន់តែទទួលបាន ការគាំទ្រខ្លាំងឡើងៗ ពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។

ដើម្បីជាចំណីចក្ខុបម្រើអារម្មណ៍ ទស្សនិកជន អោយកាន់តែសប្បាយរីករាយ ភីអិនអិន បានបង្កើតកម្មវិធី កម្សាន្តសប្បាយថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យអ្នកតាមដាន ប្លែកភ្នែកជាមួយ នឹងហ្គេមដែលមិនធ្លាប់ បានជួបពីមុនមក។

«សមរភូមិសួនទឹក» គឺជាកម្មវិធីហ្គេមថ្មី ដែលបានបង្កើតឡើង យ៉ាងអស្ចារ្យ និងថែមទាំងជាការកម្សាន្តមួយ តាមរយៈការទស្សនា រូបភាពសប្បាយៗ ពីតារាកិត្តិយស និងអ្នកចូលរួម លេងថែមទៀតផង។

ហ្គេមនេះ តម្រូវឲ្យអ្នកចូលរួមលេង ឆ្លងកាត់នូវវិញ្ញាសារ សប្បាយៗ នៅក្នុងសួនទឹកដ៏ធំ ដែលមានការបែងចែកជា ២ ក្រុម គឺក្រុមពណ៌ស និងក្រុមបៃតង មានចំនួន ៦ នាក់។

លោក យ៉ារ៉ូ និងកញ្ញា ធីតា ជាពិធីករ ពិធីការនី ហើយក៏ជាប្រធានក្រុម រួមជាមួយនឹង តារាៗកត្តិយសជាច្រើនដួងផងដែរ ។ ក្រុមនីមួយៗ ត្រូវសហការគ្នា ដើម្បីយកឈ្នះ​លើដៃគូប្រកួត ក្នុងការដណ្តើមយក នូវរង្វាន់ទឹកប្រាក់ ដាក់នៅក្នុងគ្រាប់ប៉េងប៉ុង ដែលអណ្តែតនៅលើ សមុទ្រសិប្បនិមិត្ម នៅទីនោះ។

នៅក្នុងគ្រាប់​ប៉េងប៉ុងនីមួយៗ មានទឹកប្រាក់ចំនួន ១៦០០០ រៀល ដែលមានរហូតដល់ ជាង ៥០០ គ្រាប់ប៉េងប៉ុង។ បើក្រុមណាមួយ ចាប់យកគ្រាប់ប៉េងប៉ុងនោះ បានច្រើនជាងគេ នោះជាអ្នកដែលមានសំណាង ឈ្នះនៅក្នុងកម្មវិធីហ្គេមនេះ។

ទស្សនិកជន នឹងបានទស្សនា ជាមួយហ្គេមសប្បាយៗ បន្ថែមទៀត មានទៅដល់១០ ប្រភេទ ដែលសុទ្ធសឹងតែ ជាវិញ្ញាសារប្លែកៗ តម្រូវឲ្យទាំងពីរក្រុម ត្រូវឆ្លងកាត់ ជាមួយនឹងអារម្មណ៍ រំភើបរីករាយ ពីមួយកន្លែង ទៅមួយកន្លែង។

ទន្ទឹមគ្នានឹងការទទួលបាន ការកម្សាន្តអារម្មណ៍ ជាមួយនឹងកម្មវិធីហ្គេមមួយនេះ ទស្សនិកជន ក៏នឹងបានទស្សនារូបភាព វីដេអូជាច្រើន នៅក្នុងទីលានសួនទឹក Garden City Water Park ដែលពោរពេញ ទៅដោយទីកន្លែង ស្រស់ស្រាយ រួមទាំងឧបករណ៍កម្សាន្ត ជាច្រើនប្រភេទទៀតផង។

ទស្សនិកជន អាចបណ្តែតអារម្មណ៍ ហាក់ដូចជា បានចូលទៅកម្សាន្តផ្ទាល់ នៅសួនទឹកធំ និងស្រស់ស្អាតមួយនេះ តាមរយៈការទស្សនាហ្គេម សមរភូមិសួន នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ ក្នុងនោះ ក៏នឹងមានការបង្ហាញ ពីរបៀបនៃការលេងទឹក ពីមួយប្លុកទៅមួយប្លុក និងបានទស្សនា ពីភាពអស្ចារ្យ នៃឧបករណ៍កម្សាន្ត នៅទីនោះផងដែរ។

កម្មវិធីហ្គេម សមរភូមិសួនទឹក នឹងចាប់ផ្តើមចាក់ផ្សាយ ជាផ្លូវការក្នុងពេលឆាប់ៗនេះ ដែលមានរយៈពេល ១ ម៉ោង។ សូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនា ទាំងអស់គ្នា ដោយមេត្រី៕

ធ្វើជាសមាជិក SaveUp Cambodia របស់ Klar Details ទទួលបានកញ្ចប់ ថែទាំរថយន្ត ពេញ១ឆ្នាំ ជាមួយអត្ថប្រយោជន៍ ១២មុខ

0
https://www.facebook.com/KlarDetailsKH/videos/1189518368093967

ក្រុមហ៊ុន ក្លាឌីធែល កម្ពុជា (Klar Details Cambodia) សហការជាមួយ ក្រុមហ៊ុនហ្វតតេ (Forte), សេហ្វម៉ូធ័រ (Safe Motor), CamCar Collection, KAC Roadside, Auto Saver (Cambodia), BIZOL, Nextzett, និង CJ រៀបចំសេវាកម្មសន្សំសំចៃ ថែទាំរថយន្តប្រចាំឆ្នាំ យ៉ាងពិសេស ដែលមានភាពងាយស្រួល បច្ចេកវិទ្យាទំនើប និងប្រសើរជាងមុន ដើម្បីផ្តល់ជូនលោកអ្នក ដែលជាម្ចាស់រថយន្ត នូវកញ្ចប់សេវាកម្ម ថែទាំរថយន្តលក្ខណៈជំនាញ សន្សំសំចៃបានច្រើនបំផុត ជាមួយនឹងផលិតផល​ គុណភាពខ្ពស់ ជំរុញនូវសុវត្ថិភាពបើកបរ និងការការពារ យ៉ាងវិសេសវិសាល សម្រាប់រថយន្តរបស់លោកអ្នក!

ដោយគ្រាន់តែក្លាយជា សមាជិក SaveUp Cambodia ជាមួយ Klar Details (Cambodia) លោកអ្នកនឹងទទួលបាន កញ្ចប់ថែទាំរថយន្តពេញ១ឆ្នាំ ដែលមានអត្ថប្រយោជន៏ រហូតដល់ ១២ ចំនុចដូចខាងក្រោម៖
១. ទទួលបាន ការប្តូរប្រេងម៉ាស៊ីនBIZOL
២. ទទួលបាន ការប្តូរប្រេងហ្វ្រាំង
៣. ទទួលបាន ការប្តូរប្រេងបូមចង្កូត
៤. ទទួលបាន ការលាងរថយន្ត
៥. ទទួលបាន ការសម្អាត និងអនាម័យផ្នែកខាងក្នុង​ រថយន្តរួមមានស្ទីម និងបាញ់អូស៊ូន
៦. ទទួលបាន ការប៉ូលារថយន្ត
៧. ទទួលបាន ការកូដធីងរថយន្ត
៨. ទទួលបាន កញ្ចប់សេវាធានា រ៉ាប់រងយានយន្តពីក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ រួមមានការធានាចំពោះទំនួលខុសត្រូវ លើតតិយជន(ភាគីទី៣) រួមទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
៩. ទទួលបាន សេវាកម្មធានារ៉ាប់រ៉ង ជួសជុលរថយន្តលើដងផ្លូវ (២៤ម៉ោង/៧)
១០. ទទួលបាន ការលាងសម្អាត ប្រព័ន្ធប្រេងម៉ាស៊ីន រថយន្តដោយផលិតផល BIZOL
១១. ទទួលបាន ការលាងសម្អាត ប្រព័ន្ធសាំង ឬម៉ាស៊ូតដោយផលិតផល BIZOL
១២. ទទួលបាន ប័ណ្ណបញ្ចុះតម្លៃ រហូតដល់១៥% រាល់សេវាកម្ម ជួសជុលរថយន្ត នៅ AutoSaver Cambodia

ចុះឈ្មោះឥឡូវនេះ តាមរយៈលេខទូរស័ព្ទ 0៨៩ ៨៨៨ ១១៩ | ០១០ ៨៨៨ ៧៦៧ | ០២៣ ៨៨២ ២២០ ដើម្បីឱ្យរថយន្តរបស់លោកអ្នក ទទួលបាននូវសេវាកម្ម និងការការពារពីយើងខ្ញុំ!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០៩៩ ៨៨៨១១៩ | ០៧៧ ៨៨៨ ៧៦៧ | ០២៣ ៨៨២ ២២០៕

JCI ភ្នំពេញ រៃអង្គាសថវិកា តាមរយៈគម្រោង “ទៅរៀន ដើម្បីអនាគតខ្ញុំ” ក្នុងឆ្នាំ២០១៩ សាងសង់ និងសម្ពោធជាផ្លូវការ អគារសិក្សា នៃបឋមសិក្សា ទឹកថ្លា១ខ្នង

0

ព្រៃវែង៖ JCI ភ្នំពេញ និង JCI Marina Singapore បានរៀបចំ នូវពិធីកាត់ខ្សែបូរណ៍ អបអរសាទរ ចំពោះសមទ្ធផល ដ៏ធំរបស់ខ្លួន ក្នុងឆ្នាំ២០១៩ ដោយបានគៀងគរ នូវថវិកា ពីសប្បុរជននានា ទាំងជាតិ និងអន្តរជាតិ រហូតសម្រេចបាន នូវអគារសិក្សា១ខ្នង មាន៣បន្ទប់ ជូនដល់សាលាបឋមសិក្សា ទឹកថ្លា ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ពិធីសម្ពោធ អគារសិក្សានេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រោមការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ JCI Cambodia សប្បុរជន លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ព្រមទាំង យុវជន យុវនារី ជាសមាជិក សមាជិកា នៃ JCI ទាំងអស់ផងដែរ ។

តាមការបញ្ជាក់ពី កញ្ញា សែ សម្ផស្ស ប្រធានគម្រោង ទៅរៀនដើម្បីអនាគតខ្ញុំ ២០១៩ និងជាអនុប្រធានប្រតិបត្តិ JCI Phnom Penh 2020 បានឲ្យដឹងថា “ចំពោះសមទ្ធផល ដ៏ថ្លៃថ្លានេះ ត្រូវបាន JCI ភ្នំពេញ ចាប់ផ្តើមរៃអង្គាសថវិកា កាលពីឆ្នាំ២០១៩ សរុបថវិកា ប្រមាណចំនួន ៣៤,៥១៤.៣៥ដុល្លារ សហរដ្ឋអាមេរិក នឹងសម្រេចសាងសង់ អគារសិក្សាថ្មីជួស អគារចាស់ទ្រុតទ្រោម ១ខ្នង មានបន្ទប់សិក្សា ៣បន្ទប់ និងសម្ភារៈរួមមាន តុ កៅអី សិស្សានុសិស្ស ដែលទើបនឹងសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការ ក្នុងឆ្នាំ២០២០នេះ” ។

កញ្ញា សែ សម្ផស្ស បានបន្ថែមទៀតថា “គម្រោងទៅរៀន​ ដើម្បីអនាគតខ្ញុំ ឆ្នាំ២០២០ ក៏បានបានទើបតែបញ្ចប់ បេសកកម្មរបស់ខ្លួន ដែលបានបន្តជួយ ដល់សាលា បឋមសិក្សាទឹកថ្លាដដែរ និងបានរៃអង្គាសថវិកា សម្រាប់បំពាក់សន្ថែម នូវគ្រឿងបរិក្ខា ជូនសាលារៀននេះ មានដូចជា តុ លោកគ្រូ អ្នកគ្រូ ក្តាខៀន សម្រាប់៣បន្ទប់ ព្រមទាំងមានសម្ភារៈសិក្សា ចែកជូន ដល់សិស្សានុសិស្ស សរុប​ចំនួន ១៤០ឈុត និងកាបូបលោកគ្រូ អ្នកគ្រូ ចំនួន ១០រូបផងដែរ”។

តាមរយៈគម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ” របស់ JCI ភ្នំពេញ នេះដែរ លោក ចាន់ ប៉ូរ៉ាន នាយកសាលាបឋមសិក្សា ទឹកថ្លា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ JCI ភ្នំពេញ និងយុវជន យុវនារី ជាសមាជិក សមាជិកា នៃ JCI ទាំងអស់ ដែលបានចំណាយ ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ជួយជ្រោមជ្រែង ក្នុងការគៀងគរ នូវថវិកាសាងសង់​ អគារសិក្សានេះឡើង ដែលអគាសិក្សានេះ ជាចំណែកមួយយ៉ាងសំខាន់ និងជាកន្លែងសាយភាយ នូវចំណេះដឹង ដល់ប្អូនៗ សិស្សានុសិស្ស បានសិក្សាស្រួលបួល សមស្របប្រកប ដោយសុវត្ថិភាព ។

លោកនាយកសាលា បឋមសិក្សាទឹកថ្លា បានលើកឡើងថា “ឈ្មោះថា ជេ ស៊ី អាយ (JCI) និងទៅរៀន ដើម្បីអនាគតខ្ញុំ ពិតជាពិរោះ ហើយចាំជាប់ក្នុងបេះដូង របស់ក្មេងៗ និងអ្នកភូមិទឹកថ្លា យើងទាំងអស់គ្នា” ។

ជាការពិត សមទ្ធផលទាំងអស់នេះ គឺបានមកពីការចូលរួម យ៉ាងសស្រាក់សស្រាំ ពីសំណាក់សប្បុរជន និងអ្នកឧបត្ថម្ភធំ លោកស្រី អាំង ខេង ព្រមទាំងក្រុមហ៊ុន សែនសេរីគ្រុប និងអ្នកឧបត្ថម្ភ ជាច្រើនទៀត ។

គួរបញ្ជាក់ថា សាលាបឋមសិក្សា ទឹកថ្លា ស្ថិតក្នុងភូមិគ្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕

មានតែ ៥០រៀលលុយខ្មែរ ក៏អាចរចនា វេបសាយ ដ៏ស្រស់ស្អាតបាន

0

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានមុនស្សជាច្រើន បានចេញរកសុី ឬបើកអាជីវកម្ម ដោយខ្លួនឯងជាច្រើន ជាក់ស្តែងអាជីវកម្មបច្ចុប្បន្ន ត្រូវតាមទាន់ទៅនឹង សម័យកាល ដែលជាសម័យបច្ចេកវិទ្យា ក្នុងនោះវេបសាយ ជាចំនុចសំខាន់បំផុត សម្រាប់ដើម្បីណែនាំ ឲ្យគេស្គាល់អាជីវកម្ម។  

វេបសាយមិនត្រឹមតែជួយ ឱ្យអាជីវកម្មរប់សយើង ផ្សព្វផ្សាយ និងលក់ផលិតផល និងសេវាកម្ម តែប៉ុណ្ណោះទេប៉ុន្តែវាជាចំនុចពិសេសសម្រាប់អតិថិជន មានទំនុកចិត្តនិងជឿជាក់ អំពីក្រុមហ៊ុន។  

ក្រៅពីនោះ វេបសាយនឹងជួយអាជីវកម្ម របស់លោកអ្នកស្វែងរក អតិថិជនបន្ថែម បង្កើនប្រសិទ្ធភាព ផ្សព្វផ្សាយរបស់អ្នក សន្សំប្រាក់លើការបោះពុម្ព និងថ្លៃដើមចែកចាយ ផ្តល់ភាពងាយស្រួល សម្រាប់អតិថិជនថ្មី និងពង្រីកទីផ្សាររបស់អ្នក។

ដើម្បីចំណេញ និងដើរទាន់សម័យ បច្ចេកវិទ្យា មានត្រឹមតែ ៥០រៀល លុយខ្មែរ ក៏អាចរចនាវេបសាយ ឬគេហទំព័រដ៏ស្រស់ស្អាតបានជាមួយ ក្រុមហ៊ុន Netsoftex ការផ្តល់ជូននេះ សម្រាប់តែ ៥០ក្រុមហ៊ុនតែប៉ុណ្ណោះ ។  

ថ្មីៗនេះ ក្រុមហ៊ុន Netsoftex  បាន ដាក់ចេញ នូវប្រូមូសិនពិសេសរបស់ខ្លួន លើការផ្តល់ជូន ការរចនាវេបសាយ ឬគេហទំព័រត្រឹមតែ៥០រៀល លុយខ្មែរ តែប៉ុណ្ណោះ រួមជាមួយការ ការលើកកម្ពស់ នូវក្រដាសប្រាក់ ៥០រៀលលុយខ្មែរ និងបញ្ជាក់ថាក្រដាសប្រាក់៥០៛ នៅតែចរាចរណ៏នៅលើទីផ្សារ។ 

ក្រៅពីនេះ ក្រុមហ៊ុន Netsoftex ក៏មានផ្តល់ជូន នូវសេវាកម្ម បង្ហោះនិងការបង្កើត ពិសេសគឺ សរសេរគេហទំព័រ បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ លក់កម្មវិធី គ្រប់គ្រងការងារ  និងផ្សារលក់អនឡាញ ជាដើម។  

សម្រាប់ព័ត៌មានបន្ថែម ពីអាចទាក់ទង +855 (0) 77 268 016 / 10 761 164 ឬចូលទៅកាន់ ហ្វេសប៊ុក netsoftex ៕