Home Blog Page 197

លោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ ជិះកង់ក្នុងតំបន់ កោះរ៉ុង ដើម្បីលើកស្ទួយ វិស័យទេសចរណ៍ និងសុខភាព

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ ធ្វើការជិះកង់​ ចេញដំណើរពីតំបន់កោះតូច ឆ្ពោះទៅកាន់ គោលដៅកំណត់ ក្នុងតំបន់កោះរ៉ុង ដើម្បីចូលរួមលើកស្ទួយ ដល់វិស័យទេសចរណ៍ ក៏ដូចជាដើម្បីសុខភាពផងដែរ ។

ក្នុង​ឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា “ភ្ញៀវទេសចរ ដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើន ជាប្រជាពលរដ្ឋ រស់នៅតំបន់កោះ និងខ្លះមកពីក្រុងព្រះសីហនុ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលភាគច្រើន បានមកជិះកង់នៅទីនេះ បានបង្ហាញ​ ភាពសប្បាយរីករាយ ស្រស់ស្រាយ ចំពោះកីឡាទេសចរណ៍បែបនេះ” ។

សូមរំលឹកដែរថា កោះរ៉ុងជាកន្លែងទស្សនា និង ហាត់កីឡា​ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កោះរ៉ុងនៅតែជាទីផ្ដល់នូវទេសភាព រមណីយភាព ផាកសុកភាព កន្លែងហាត់ប្រាណបំប៉នសុខភាព សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្ត និង ភ្ញៀវទេសចរណ៍ ដែលមកកំសាន្តពីតំបន់នានា៕

របកគំហើញដ៏អច្ឆរិយថ្មី… នៃកំពូលបច្ចេកវិទ្យា ចុងក្រោយបំផុត ពីកំពូលទូរទស្សន៍ ដ៏ល្អឯកគ្មានគូប្រៀប SAMSUNG QLED 8K ឆ្នាំ 2020!! SAMSUNG QLED 8K ឆ្នាំ 2020 ជាស្តេចកំពូលទូរទស្សន៍ ដែលជានិមិត្តរូបដ៏មហស្ចារ្យ នៃបច្ចេកវិទ្យាខ្ពស់បំផុត ក្នុងកំណត់ត្រា ប្រវត្តិសាស្រ្ត!

(ភ្នំពេញ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០៖ ឱ្យតែផែនដីនៅតែវិល…ការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបរបស់ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តឥតឈប់ឈរដែរ! ជាមួយនឹងចក្ខុវិស័យបែបនេះទើបស្តេច កំពូលទូរទស្សន៍ Samsung QLED 8K ត្រូវបានផលិតឡើង យ៉ាងល្អឥតខ្ចោះគ្មាន គូប្រៀបតាមរយៈការធ្វើនូវទំនើបកម្មរូបភាពឱ្យឈានដល់ កម្រិតអស្ចារ្យបំផុត 8K ធ្វើយ៉ាងណាដើម្បីធ្វើការផ្តល់ជូន នូវកំពូលរសជាតិដ៏វិសេសវិសាល នៃការមើលឃើញសម្រាប់ មនុស្សជាតិទូទាំងសកលលោក!

រំឮកផងដែរថា Samsung QLED 8K បានក្លាយជាជើងឯកគ្មាន គូប្រៀបនៃពិភពទូរទស្សន៍ ដ៏វៃឆ្លាតនៃយុគសម័យបច្ចេកវិទ្យា AI ក្នុងឆ្នាំ ២០២០ នេះ! អានុភាពនៃបច្ចេកវិទ្យា ដែលមានតែមួយគ្មានពីរក្នុងលោកនេះបានកំពុងផ្តល់នូវកំពូលបទពិសោធន៍ ថ្មីកាន់តែអស្ចារ្យក្នុងការទស្សនាជាមួយ ទូរទស្សន៍ដែលមានរចនាបថយ៉ាងល្អឥតខ្ចោះគ្មានទាស់ភ្នែកដែលមិនមានគែម…មានរាងស្តើងបំផុត និងសំឡេងដ៏គួរឱ្យស្ញប់ស្ញែង!

ឥឡូវនេះសូមមកមើល ពីលក្ខណៈពិសេសលម្អិតបន្ថែមដែលធ្វើឱ្យ Samsung QLED 8K ឈរក្នុងតំណែងជើងឯក ក្នុងលោកដោយគ្មានផលិតផលទូរទស្សន៍ ណាអាចប្រៀបផ្ទឹមជាមួយបានឡើយ!

  1. Infinity Screen
    ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើល មិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅ លើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខាន ភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ!!
  2. AI Quantum Processor 8K
    ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការ បានដោយស្វ័យប្រវត្តិដោយ ធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អ ឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ!!
  • Real 8K Resolution: ទទួលបាននូវរូបភាព ច្បាស់ម៉ដ្ឋល្អកាន់តែ លម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ 33 លាន ភិចស៊ែល!!
  • 8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលបំពាក់ នូវបច្ចេកវិទ្យា (AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់រហូតដល់ 8K!
  • Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាពនិង សំឡេងយ៉ាងល្អឥតខ្ចោះដែលសម្របបាន គ្រប់ស្ថានភាពពីបច្ចេកវិទ្យា AI
  • Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការ រំខានពីសំឡេងមជ្ឈដ្ឋានខាងក្រៅដោយ
    បច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតម្លើងសំឡេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍នោះទេ។

3 Object Tracking Sound+
ឥទ្ធិពលនៃឧបករណ៍បំពងសំឡេងចំនួន 6 គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការ តាមលំញ័រសំឡេងគ្រប់ប្រភេទ វីឌីអូដែលអាចបង្កើត អារម្មណ៍ក្នុងការទស្សនាកាន់តែអស្ចារ្យ ជាមួយនឹងសំឡេងដ៏ពិរោះរន្តំ។

  1. 100% Color Volume with Quantum Dot
    ការបញ្ចេញពណ៌បាន រហូតដល់ 100% ដោយការទស្សនារូបភាពដូចពិតៗ និងកាន់តែរស់រវើក អស្ចារ្យជាមួយនឹងពន្លឺភ្លឺច្បាស់ បែបធម្មជាតិ និងអាចបង្ហាញរូបរាងជាង 100 លានទម្រង់នៃពណ៌ដូចទៅ នឹងធម្មជាតិបានគ្រប់កម្រិតពន្លឺ!
  2. Quantum HDR10+
    រីករាយទស្សនាជាមួយនឹងការបញ្ចេញពន្លឺ របស់ពណ៌រូបភាព បានកាន់តែច្បាស់ និងលម្អិតជាទីបំផុត!
  3. Direct Full Array
    ជាបច្ចេកវិទ្យាធ្វើឱ្យពណ៌នីមួយៗដែលបញ្ចេញមក មានលក្ខណៈដិតច្បាស់ល្អបំផុតទោះស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ ក៏នៅតែមិនមានបញ្ហាច្រឡំពណ៌ទៅនឹងស្ថានភាពពន្លឺដែរ!
  4. Ultra-Viewing Angle
    ទោះជាលោកអ្នកទស្សនាពីជ្រុងណាក៏នៅតែទទួលបាន រូបភាពច្បាស់ត្រជាក់ភ្នែកដោយធានា និងរក្សាកម្រិតពណ៌ឱ្យនៅភ្លឺច្បាស់ ដិតល្អដដែលជានិច្ច!
  5. Real Game Enhancer+
    សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមនឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ…ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត!
  6. No Gap Wall-Mount & Ambien Mode+
    អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវ មុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាត និងទាន់សម័យ។
  7. Easy Connection for Mobile and Computer:
    លោកអ្នកក៏អាចធ្វើការតភ្ជាប់បានយ៉ាងងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរជាមួយ Android និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា!

11.Voice Assistance & Khmer Voice Support for YouTube
ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សំឡេងទៅដល់ 3 ជម្រើសដូចជា Bixby, Alexa & Google assistance។ លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សំឡេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានផងដែរ! ឡូយអត់ប៉ុណ្ណឹង…!!

ជាមួយនឹងចំណុចអស្ចារ្យទាំងអស់នេះហើយ បានធ្វើឱ្យ SAMSUNG QLED 8K ល្បីល្បាញកក្រើកពិភពលោក លក់ដាច់បំផុតជាប់លំដាប់ថ្នាក់លេខ 1 ទូទាំងពិភពលោករយៈពេល 14 ឆ្នាំជាប់ៗគ្នា និងទទួលស្គាល់គុណភាពពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសំឡេង និងគុណភាពវីដេអូបានធ្វើការកោតសរសើ រដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ!

សូមបញ្ជាក់ម្តងទៀតថាអតិថិជនទាំងអស់ អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយ ផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿង អេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរ ដោយផ្ទាល់តាមដេប៉ូចែកចាយ ផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើ អតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះសូមកុំភ្លេចសួររកប័ណ្ណធានាណា៎!!

កាន់តែអស្ចារ្យ! ចំណាយត្រឹមតែ ១៥ដុល្លារ ក្នុងមួយខែ អាចប្រើប្រាស់ Internet WiFi បានទាំងគ្រួសារ

ភ្នំពេញ៖ បច្ចុប្បន្ននេះដោយសារ បញ្ហាជំងឺផ្លូវដង្ហើមកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ធជាច្រើន ឈប់សម្រាកធ្វើការនៅផ្ទះ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ជាមួយជំងឺផ្លូវដង្ហើមនេះ ​តាមរយ:ការណែនាំរបស់ ក្រសួងសុខាភិបាល​ បានធ្វើឲ្យអត្រាអ្នកប្រើប្រាស់ Internet WiFi កាន់តែមានការកើនឡើង។

ក្នុងឪកាសនេះផងដែរក្រុមហ៊ុនមិត្តហ្វូន ក៏បានធ្វើការផ្តល់ជូនកម្មវិធីពិសេសដែលមិនធ្លាប់មានពីមុនមក ពីក្រុមហ៊ុនមិត្តហ្វូនចំណាយត្រឹមតែ 15$ ក្នុងមួយខែតែប៉ុណ្ណោះ អាចប្រើប្រាស់ សេវាកម្មInternetWiFiទាំងគ្រួសារ ពិសេសជាង នោះទៅទៀត​មានការតំលើង ដោយឥតគិតថ្លៃ គ្មានប្រាក់កក់ ថែមជូន Modem WiFi ​ទទួលបានស៊ីមប្រើប្រាស់បន្ថែម ចំនួន៥ស៊ីម​​ដើម្បីខលទាក់ទងគ្នា ២៤ម៉ោង ដោយឥតគិតថ្លៃ ការផ្តល់ជូនបែបនេះ មាននៅតែក្រុមហ៊ុន មិត្តហ្វូន តែមួយគត់ប៉ុណ្ណោះ។

ដើម្បីទទួលបាន អត្ថប្រយោជន៍ដ៏ច្រើន សន្ធឹកសន្ធាប់បែបនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ: 0976 197 197 / 0977 197 197 ឬក៏អាចទាក់ទងទៅកាន់ Facebook Page: Metfone WiFi ដោយផ្ទាល់ ៕

ចុងអាទិត្យនេះ! អ័រគីដេ ដឹពោធិចិនតុង ចាប់រង្វាន់ធំ​ ឈ្នះខុនដូ ១យូនីត

0

ភ្នំពេញ៖ បន្ទាប់ពីការបើកលក់ គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បានកំពុងលក់អស់ ដំណាក់កាលដំបូង ឥលូវនេះក្រុមហ៊ុន បានសំរេចបើកលក់ ដំណាក់កាលបន្ទាប់ ដោយផ្តល់ជូន យ៉ាងពិសេសបំផុត ដែលពុំធ្លាប់មាន សម្រាប់អតិថិជន នាចុងសប្តាហ៏នេះ។

ថ្ងៃសុក្រ សៅរ៏ អាទិត្យ ចុងសប្តាហ៏នេះ! គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ផ្តល់ជូនអតិថជន នូវកម្មវិធីពិសេស រាល់អតិថិជនដែលធ្វើការទិញ រឺកក់ ប្រភេទផ្ទះវីឡាភ្លោះ វីឡាទោល និងប្រភេទផ្ទះអាជីវកម្មហ្សហោស ណាមួយ នឹងទទួលបានសន្លឹកឆ្នោត ផ្សងសំណាងភ្លាមៗ ជាមួយឱកាសឈ្នះរង្វាន់ បន្ទប់ខុនដូអ័រគីដេ ផ្លូវម៉ៃដា2004 ចំនួន 1យូនីត និងរង្វាន់ទូរទឹកកក និងទូរទស្សន៍ជាច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មាន។ ទិញ រឺកក់ កាន់តែច្រើន! ទទួលបានសន្លឹកឆ្នោត ផ្សងសំណាងកាន់តែច្រើន និងឱកាសឈ្នះរង្វាន់ ក៏កាន់តែច្រើន!

កាលបរិច្ឆេទ នៃការចាប់រង្វាន់ នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៣៖៣០នាទីរសៀលតទៅ អមជាមួយក្រុមតន្រ្តីរបស់លោក ជួន ចាន់ទិត្យា ជាអ្នកចម្រៀង ច្រៀងបទ (ពោធិចិនតុង នៅផ្សារកាប់គោ) ដែលល្បីល្បាញ តាមបណ្តាមសង្គម ព្រមទាំងចូលរួម ជាមួយពិធីករដ៏ស្រស់សង្ហារ សំបូរវោហារស័ព្ទ ស្តាប់មិនចេះជិនណាយ គឺលោក រ៉ា ស៊ី ។

សូមបញ្ជាក់ថា គម្រោងថ្មីរបស់ក្រុមហ៊ុន Orkide Development ដែលមានឈ្មោះថា អ័រគីដេ ដឹពោធិ៍ចិនតុង នេះ អភិវឌ្ឍនៅលើផ្ទៃដីសរុបជាង 23ហិកតា ដែលរួមមានលំនៅឋាន បែបប្រណីតៗ ជិត 1ពាន់ខ្នង មានជាប្រភេទផ្ទះ ប្រកបអាជីវកម្ម ហ្សបហោស (Tulip Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និងប្រភេទផ្ទះវីឡាទោល (MariGold) ហើយគ្រប់ប្រភេទផ្ទះទាំងអស់ រចនាឡើង បំពេញទៅតាមតម្រូវការ នៃបែបផែនរស់នៅទាន់សម័យ។

ជួបគ្នានៅទីតាំងគម្រោងផ្ទាល់៖ https://goo.gl/maps/EufUi9MpPTd2VqJz8

ព័ត៌មានលម្អិត​ សូមធ្វើការផ្តល់លេខទូរស័ព្ទ របស់លោកអ្នកតាមរយៈ ប្រអប់សារផេក https://www.facebook.com/orkidedevelopment/?ref=bookmarks ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 098 733 333/085 999 809 ៕

មិនបាច់ទាន់ ដល់កាន់ផ្ទាល់ទេ…គ្រាន់តែឃើញ ក៏លង់ស្រឡាញ់បាត់ទៅហើយ!! Samsung Galaxy Z flip រចនាឡើង យ៉ាងប្រណីត…ស៊ីវីល័យ និងទាក់ចិត្តគ្រប់ក្រសែភ្នែក!!

(ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០៖ ខ្យូតអី…ខ្យូតយ៉ាងនេះហ្ន៎! កំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip ផ្តល់នូវភាពស៊ីវីល័យ ភាពទាក់ទាញ និងភាពងាយស្រួលក្នុងការយកតាមខ្លួនណាស់…! ចង់វីដេអូខលជុំគ្នាក៏រឹតតែអស្ចារ្យទៀត ជាមួយនឹងមុខងារដែលមានស្រាប់ Google Due អាចខលវីដេអូ បានច្បាស់ល្អបំផុតក្នុងកម្រិត 1080p! ហើយបើត្រូវការថតរូប Selfie វិញលោកអ្នកមិនចាំបាច់កាន់នាំតែចុកដៃ ឬធ្វើឱ្យទូរស័ព្ទញ័រថតរូបមិនច្បាស់នោះទេ…គ្រាន់បត់អេក្រង់តែបន្តិចលោកអ្នក អាចថតបានយ៉ាងរីករាយបំផុត! Samsung Galaxy Z flip ជានិមិត្តរូបនៃការរចនាឡើង សម្រាប់កំពូលទូរស័ព្ទនាពេលអនាគត!

បន្ថែមពីនេះ Samsung Galaxy Z flip យើងហ៊ាននិយាយបានថាពិតជាស្មាតហ្វូនអេក្រង់បត់ដែលមានរូបរាងស្រស់សង្ហា ទាន់សម័យ ទាំងពេលបត់ និងពេលបើក! រចនាបថថ្មី…រសជាតិថ្មី បទពិសោធន៍ថ្មីនៃភាពទាក់ទាញថ្មី គឺពិតជាល្អប្រណីត ស្រស់ស្អាត ឡូយឆាយខ្លាំងណាស់ជាមួយនឹងអេក្រង់តូចនៅខាងក្រៅអាចឱ្យលោកអ្នកដឹងពី Notification នានាបានយ៉ាងងាយបំផុត! តើមានអ្វីទៀតដែល Samsung Galaxy Z flip ធ្វើអត់បាននោះ?

Samsung Galaxy Z flip គឺដូចជាទូរស័ព្ទវេទមន្តដ៏គួរឱ្យស្រឡាញ់អ៊ីចឹង! ចង់តូច…តូច…ចង់ធំ…ធំ និយាយទៅអាចបត់បែនបានគ្រប់ស្ថានភាពតែម្តង! អេមហួសម៉ង!! Samsung Galaxy Z flip ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ដែលស័ក្តិសមបំផុតសម្រាប់កិត្យានុភាព និងភាពថ្លៃថ្នូររបស់លោកអ្នក! ហើយបើនិយាយពីពណ៌វិញដឹងតែបាក់លោមហើយ…! ពណ៌គឺស្អាត និងទាក់ទាញខ្លាំងណាស់! ចាំងផ្លេករលោងដូចកញ្ចក់អ៊ីចឹង! និយាយពីថាលង់តាំងពីឃើញលើកដំបូងតែម្តង…! ទាំងរូបរាង…ទាំងពណ៌ និងទាំងមុខងារដែលបំពាក់មក!

  • Samsung Galaxy Z flip
  • តម្លៃ៖ 1,449 ដុល្លារ
  • ពណ៌៖ ស្វាយ (រលោងចែងចាំងភ្លឺផ្លេកៗដូចកញ្ចក់) និង ខ្មៅ(រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)!

កុំគ្រាន់តែគិតណា៎…ហើយក៏កុំរវល់តែស្រមៃអី…! សូមអញ្ជើញទៅសាកសួរព័ត៌មាន បន្ថែមដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ជាជម្រើសដ៏ត្រឹមត្រូវ និងល្អស័ក្តិសមបំផុត កំឡុងពេលទប់ស្កាត់ជំងឺ Covid-19 នេះ!!

ភ្នំពេញ៖ បើគ្រាន់តែត្រូវការភាពត្រជាក់ លោកអ្នកប្រហែលជានឹងមិនសូវខ្វល់ ពីការជ្រើសរើសប្រភេទ ម៉ាស៊ីនត្រជាក់នោះទេ…! ប៉ុន្តែប្រសិនបើលោកអ្នក ត្រូវការលើសពីភាពត្រជាក់ ដែលអាចផ្តល់នូវផាសុកភាព និងសុខុមាលភាពបំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃ…លោកអ្នកប្រាកដជាខ្វល់ និងបារម្ភថាតើ ម៉ាស៊ីនត្រជាក់ប្រភេទណា…ម៉ាកអ្វីដែលអាចមានសមត្ថភាព និងមុខងារពិសេសបែបនេះ…!

ជាមួយនឹង ស្ថានភាពបច្ចុប្បន្នសុខភាព គឺជាកត្តាសំខាន់បំផុត សម្រាប់លោកអ្នក ហើយម៉ាស៊ីនត្រជាក់ ដែលល្អស័ក្តិសមបំផុត និងជាជម្រើសទី ១ ក្នុងការជួយថែរក្សាសុខភាព និងផ្តល់ខ្យល់បរិសុទ្ធ ស្រស់ថ្លាបំផុត ជូនលោកអ្នក និងមនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលត្រូវបានរចនា និងផលិតឡើង យ៉ាងល្អឥតខ្ចោះ ជាមួយនឹងបច្ចេកវិទ្យា ទំនើបចុងក្រោយ ដែលអាចផ្តល់ជូន លោកអ្នកនូវ ផាសុកភាពខ្ពស់ និងជួយសន្សំសំចៃ ហើយខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ ពិសេសមួយចំនួន ដែលស័ក្តិសមបំផុត កំឡុងពេលទប់ស្កាត់ជំងឺ Covid-19 និងអាកាសធាតុក្តៅនេះផងដែរ៖

*កាត់បន្ថយអាត្រាចម្លង តាមតំណក់ទឹកតូចៗ
ជាមួយនឹងបច្ចេកវិទ្យា ដ៏ទំនើបចុងក្រោយ Wind-FreeTM gentle air flow បាញ់ខ្យល់ចេញមកថ្នមៗ តាមរន្ធតូចៗចំនួន 23,000 រន្ធ ដែលអាចមានសមត្ថភាព ក្នុងការកាត់បន្ថយ នូវការធ្វើដំណើរ ឬបំលាស់ទីនៃតំណក់ទឹកតូច ក្នុងបរិយាកាស ឬក្នុងខ្យល់ បានយ៉ាងមានប្រសិទ្ធភាពបំផុត!

*ការពារបាក់តេរីរហូតដល់99%
ជាមួយ Tri-Care Filter មានសមត្ថភាពខ្ពស់បំផុត ក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុត រហូតដល់ 99% និងបច្ចេកវិទ្យាPM10 Filter ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អ!

*ជួយឱ្យគេងលក់ស្កប់ស្កល់បំផុត
ជាមួយនឹង Wind-FreeTM Sleeping Mode ជួយឱ្យលោកអ្នកគេងលក់ស្រួល ស្កប់ស្កល់ទល់ភ្លឺ ជាមួយនឹងសីតុណ្ហភាពដ៏សមស្រប ដោយមិនធ្វើឱ្យលោកអ្នក មានអារម្មណ៍ថាត្រជាក់ខ្លាំង ស្រៀវស្រាញ ស្ងួតខ្លាំង ឬខ្សោះខ្លួនឡើយ! លោកអ្នកនឹងមានអារម្មណ៍ល្អ ស្រស់ស្រាយ គ្រប់ពេលក្រោកពីគេងជានិច្ច!

*ជួយសន្សំសំចៃ ថាមពលអគ្គិសនីខ្ពស់បំផុត រហូតដល់ 77%
ជាមួយនឹងមុខងារ Digital Inverter Boost ជួយសន្សំសំចៃថាមពល និងមានសំឡេងស្ងាត់ល្អ! ដូច្នេះទោះជាខែក្តៅ ក៏គ្មានការបារម្ភ ពីវិកយប័ត្រភ្លើង ដែលធ្វើឱ្យលោកអ្នក ឈឺក្បាលទៀតដែរ…!!

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះនឹងធ្វើឱ្យលោកអ្នក មានអារម្មណ៍ស្រស់ស្រាយ ស្រួលខ្លួនជានិច្ច! ដើម្បីសុខុមាលភាព សម្រាប់មនុស្សជាទីស្រឡាញ់ទាំងអស់ ក្នុងគ្រួសារ…ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី គឺជាជម្រើសដ៏ល្អស័ក្តិសមបំផុត សម្រាប់លោកអ្នក!!

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញ ទៅសាកសួរផលិតផល ដោយផ្ទាល់ ឬរកជាវបាននៅតាម បណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង មកកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខ៖ 1800 203 232 !!

ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ចាប់បើកដំណើរការ មជ្ឈមណ្ឌល ជួលជុលរថយន្ត Ford សាខាទួលសង្កែ

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលជួសជុល រថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មជ្ឈមណ្ឌលជួសជុល​ រថយន្តFordនេះ សាងសង់ឡើង លើផ្ទៃដីទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមានប៉ុង សំរាប់ជួសជុលរថយន្តចំនួន២០ប៉ុង សំរាប់ត្រួតពិនិត្យរថយន្តទូទៅ ចំនួន៣ ប៉ុង សំរាប់ថ្លឹងចង្កូត និងកង់រថយន្ត ដោយប្រព័ន្ធកុំព្យូទ័រចំនួន១ សម្ភារៈបរិក្ខារ និងឧបករណ៍ជួសជុលរថយន្ត ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យា ទំនើបចុងក្រោយបំផុត របស់ Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណ ជាង៣០នាក់។ ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់ សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាល ដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្ម ប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។

មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យ និងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មគ្រឿងបន្លាស់ជាដើម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ គឺជាសាខាទី៤ ដែលសាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើន នៃការប្រើប្រាស់ រថយន្ត Ford និងបំពេញនូវសេចក្តីត្រូវការ របស់អតិថិជន ជាពិសេស ក្នុងគោលបំណងពង្រីក នូវសេវាកម្មរថយន្ត​ Ford ឲ្យកាន់តែគៀកនឹងអតិថិជន”៕

រថយន្តទំនើប BAIC SENOVA​ D50 និង SENOVA X55 ស៊េរី​ឆ្នាំ២០២០ នាំមកនូវបច្ចេក​វិទ្យាថ្មី ចុងក្រោយ វាយលុកលើទីផ្សាររថយន្តកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញ នៅកំណើនប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា កំពុងរីកលូតលាស់​ យ៉ាងឆាប់រហ័យ ជាពិសេសតម្រូវខ្ពស់ ក្នុងវិស័យដឹកជញ្ជូន និងការធ្វើដំណើរ គ្រប់ទីកន្លែង របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្នផងនោះ ក្រុមហ៊ុន SENOVA AUTO CO., LTD បាននាំយកនូវ ប្រភេទរថយន្តទំនើប បច្ចេកវិទ្យាថ្មី ស៊េរីឆ្នាំ២០២០​ BAIC D50 និង BAIC X55 មកកាន់ទីផ្សារកម្ពុជា ដែលផ្តល់នូវការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព និងទាន់សម័យ ។

រថយន្តស៊េរីថ្មី ឆ្នាំ២០២០ BAIC D50 និង BAIC X55 បានបំពាក់មកជាមួយ​បច្ចេកវិទ្យា និងបច្ចេកទេសថ្មី ដែលមានការរចនា យ៉ាងទាន់សម័យ ផ្តល់ភាពងាយស្រួល ក្នុងការបើកបរ គ្រប់ស្ថានភាពផ្លូវ និងមានសុវត្ថិភាពខ្ពស់​ ។

រថយន្តស៊េរីថ្មី ឆ្នាំ២០២០ BAIC SENOVA​ D50 មានបច្ចេកវិទ្យាថ្មី ជាមួយការរចនាទាន់សម័យ

រថយន្តស៊េរីថ្មី ឆ្នាំ២០២០ BAIC SENOVA X55​ មានបច្ចេកទេសថ្មី រូបរាងថ្មី

តាមការវាយតម្លៃ របស់អ្នកជំនាញ បានណែនាំថា រថយន្តទាំងពីរម៉ូដែលខាងលើនេះ មានតម្លៃទាប ដែលអាចនិយាយបានថា មានតម្លៃក្រោម៤ម៉ឺនដុល្លារ ពោល BAIC D50 តម្លៃជាង២ម៉ឺនដុល្លារ និង BAIC X55​​ តម្លៃជាង៣ម៉ឺនដុល្លារតែប៉ុណ្ណោះ លោកអ្នកអាចប្រើប្រាស់រថយន្តស៊េរីថ្មី ឆ្នាំ២០២០ តែម្តង ឬអាចនិយាយបានថា រថយន្តខ្លាច់គោផ្ទាល់​ និងមានការធានាត្រឹមត្រូវពីក្រុមហ៊ុន ។

្រសិនបើយើង ក្រឡេកទៅមើល រថយន្តនាំចូលមួយទឹក នាពេលបច្ចុប្បន្ននេះ ដែលមានតម្លៃប្រហាកប្រហែលគ្នា ប៉ុន្តែជារថយន្តប្រើប្រាស់រួច ហើយស៊េរីឆ្នាំទាប ពោល ចន្លោះ២០១០ ឬ២០១១ ឬត្រឹម២០១៤ តែប៉ុណ្ណោះ ចំពោះប្រភេទរថយន្ត មួយទឹក ស៊េរីឆ្នាំទាបទាំងអស់នេះ ច្បាស់ណាស់ វាមានបច្ចេកវិទ្យា មិនទាន់សម័យកាលនោះឡើយ និងអាចបង្កហានិភ័យខ្ពស់ ទៅលើគ្រឿងបន្លាស់ និងម៉ាស៊ីន ដែលនឹងនាំឲ្យខាតបង់ប្រាក់កាស និងពេលវេលា ក្នុងការថែទាំងជួសជុល ថែមទៀតផង ។ ហេតុផលទាំងអស់នេះ ហើយ ដែល BAIC SENOVA​ D50​ និង BAIC SENOVA X55 ជាជម្រើសដ៏ល្អបំផុត សម្រាប់ពលរដ្ឋកម្ពុជាបច្ចុប្បននេះ ។

សូមរំលឹកថា ម៉ាក BAIC ចាប់ផ្តើមនៅក្នុងឧស្សាហកម្មរថយន្ត នៅក្នុងឆ្នាំ១៩៥៨ មានអាយុកាលជាង ៦២ឆ្នាំមកហើយ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនម៉ាក BAIC ក៏ផលិតយីហោរថយន្តម៉ាក Mercedes អស់រយៈពេល ១៥ ឆ្នាំតាមរយៈ (Beijing Benz) និង ម៉ាកហ៊ីយ៉ាន់ដាយ អស់រយៈពេល ១៨ ឆ្នាំផងដែរ តាមរយៈ(Beijing Hyundai) សំរាប់លក់ នឹង ចែកចាយនៅក្នុងទីផ្សារប្រទេសចិន។ (ប្រភព៖ Wikipedia: BAIC ) ។ទីផ្សាររថយន្តប្រទេសចិន គឺ ១ភាគ៣ នៃទីផ្សាររថយន្ត លើពិភពលោកទាំងមូល។​​ ​មានតំឡើងនៅ Mexico,South American, Myamare នឹង Bejing និងចែកចាយ ៤៤ប្រទេស នៅលើពិភពលោក។

ម៉ាក BAIC សុទ្ធតែបង្កើតឡើង ដោយបុគ្គលល្បីៗលើវិស័យរថយន្ត ដូចជា លោក Lowie Vermeersch នាយកផ្នែករចនារថយន្ដរបស់ Pininfarina, ទីក្រុងទូរីនប្រទេសអ៊ីតាលី ដែលមានកិត្តិយសល្បីល្បាញ​ នៅលើពិភពលោក។ លោក Vermeersch បានដឹកនាំការខិតខំប្រឹងប្រែង រៀបចំរចនាម៉ូដ សម្រាប់ក្រុមហ៊ុនម៉ាកល្បីៗ រួមមាន Ferrari, Maserati, Ford និង Peugeot ។ បច្ចុប្បន្នលោក Lowie Vermeersch ជានាយកផ្នែករចនារថយន្ដ របស់ BAIC ។ (ប្រភព: Wikipedia: Lowie Vermeersch)

ប្រអប់លេខរបស់ BAIC Senova គឺជាប្រអប់លេខប្រភេទ CVT( Continuously Variable Transmission) ដែលជាផលិតផល របស់ប្រទេស បែលហ្ស៊ិក។ រថយន្តដែលប្រើប្រាស់ ប្រអប់លេខCVT មានដូចជា Chevrolet Malibu, Honda Accord, Civic, HR-V, Lexus NX300h, NX400h, Nissan Maxima, Toyota Camry, Corolla, Prius ,RAV4 ។

ម៉ាស៊ីនរថយន្តម៉ាក BAIC Senova គឺប្រើប្រាស់ម៉ាស៊ីនម៉ាក(SAAB) ដែលជាបច្ចេកវិទ្យាអឺរ៉ុប មកពីប្រទេស ស៊ុយ អែត។
សម្រាប់ លេខទំនាក់ក្រុមការងារ Sale: 085 555 088, 085 555 383, 085 777 388 ឬមកកាន់អាស័យដ្ឋាន អាគារ២០៦ ស្ថិតលើផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

សែលកាត ស្វែងរកឃើញ អ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

ភ្នំពេញ៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនសែលកាត បានផ្តល់ជូនអតិថិជន មហាសំណាង​ ម្នាក់ទៀតហើយ ជាមួយនឹងរង្វាន់ ដែលមានទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ១០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅ ប្រគល់ជូនលោក ខឹម សារ៉ន នៅឯគេហដ្ឋាន រនាថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២០នេះ ដល់ទឹកដីខេត្តព្រះសីហនុ។

លោក ខឹម សារ៉ន គឺជាអ្នកឈ្នះទី ២៣ នៃទឹកប្រាក់១០ម៉ឺនដុល្លារ ប្រចាំឆ្នាំ ២០២០ របស់កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ដ៏ពេញនិយមបំផុត របស់ក្រុមហ៊ុនសែលកាត។ ក្នុងពេលបច្ចុប្បន្ននេះ លោក ខឹម សារ៉នមានអាយុ ៧០ឆ្នាំ ហើយកាលពីពេលកន្លងទៅ គាត់ក៏ធ្លាប់បម្រើការងារ ជាប្រធានមន្ទីរសុខាភិបាល ប្រចាំខេត្តព្រះសីហនុផងដែរ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែល ឱ្យអតិថិជន សែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមាន អ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូល នៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជាប្រាក់រង្វាន់សរុប ដ៏សម្បើមអស្ចារ្យ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានអារម្មណ៍ ត្រេកអរខ្លាំងណាស់ ហើយក៏សូមចូលរួម អបអរសាទរជាមួយ អ្នកឈ្នះរង្វាន់ផងដែរ។ ក្រុមហ៊ុនសែលកាត មានក្តីសោមនស្សបំផុត ដែលមានឱកាស អាចចូលរួមចំណែក ជួយដល់គ្រួសារបងប្អូនខ្មែរ ក្នុងគ្រាដ៏លំបាកនេះ។

លោកបន្តថា <<យើងសប្បាយចិត្តខ្លាំងណាស់ ចំពោះការឈ្នះរង្វាន់របស់លោក ខឹម សារ៉ន ហើយយើងក៏សង្ឃឹមថា គាត់និងក្រុមគ្រួសារទាំងមូល ពិតជាសប្បាយរីករាយ ជាមួយនឹង ការឈ្នះប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះដូចគ្នា។ ក្រុមហ៊ុនសែលកាត សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអតិថិជន ដ៏ស្មោះស្ម័គ្រទាំងអស់ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានមោទនភាពបំផុតផងដែរ ដែលបានក្លាយជាក្រុមហ៊ុន ទូរគមនាគមន៍តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រង ដោយជនជាតិខ្មែរទាំងស្រុង>>។

លោក ខឹម សារ៉ន បានឱ្យដឹងថា៖ <<ខ្ញុំពិតជាមានអារម្មណ៍ រំភើបឥតឧបមា ដែលមានសំណាងបាន ឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ”។ ការឈ្នះប្រាក់រង្វាន់ ពីកម្មវិធីប្រូម៉ូសិននេះ នឹងជួយសម្រួលដល់ជីវភាព របស់គ្រួសារខ្ញុំ ឱ្យមានភាពប្រសើរឡើង ក្នុងពេលបច្ចុប្បន្ននេះ។ ខ្ញុំនិងក្រុមគ្រួសារទាំងមូល សូមថ្លែងអំណរគុណ ជាអនេក ដល់ក្រុមហ៊ុនសែលកាត ចំពោះឱកាស ដ៏មហាសំណាងនេះ។ កម្មវិធីប្រូមូសិនរបស់សែលកាតនេះ គឺជាកម្មវិធី ដ៏អស្ចារ្យមែនទែន ព្រោះវាបានផ្តល់ នូវសំណាងមិននឹកស្មានដល់ ហើយវាថែមទាំង អាចជួយកែប្រែជីវិត របស់យើងបានទៀតផង>>។

ការចាប់រង្វាន់ផ្លូវការនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែមិថុនា វេលាម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ប្រសិនបើចាប់អារម្មណ៍ ចង់ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាស ជារៀងរាល់ថ្ងៃ នៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕

គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បើកលក់ ដំណាក់កាលដំបូង អស់ភ្លាមៗ និងគ្រោងបើក ដំណាក់កាលបន្ទាប់

0

ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ដេវេលឡុបមិន (ORKIDE Development) បានបញ្ជាក់ថា គម្រោងថ្មី អ័រគីដេ ដឹ ពោធិ៍ចិនតុង បន្ទាប់ពីបើកលក់ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយអតិថិជនយ៉ាងច្រើនកុះករ បានចូលរួមព្រមទាំង ធ្វើការទិញឬ កក់ភ្លាមៗ បានធ្វើអោយថ្ងៃ នៃការបើកលក់គម្រោងថ្មីនេះ ទទួលបាន​ការលក់អស់ជាច្រើន ហើយគ្រោងបើកលក់ដំណាក់កាល បន្ទាប់បន្ថែម ដើម្បីអោយស្របតាមតំរូវការ របស់អតិថិជន។

សម្រាប់អតិថិជន ដែលចង់ធ្វើការទិញឬ កក់ គេហដ្ឋាន ដែលស្រស់ស្អាតទាន់សម័យ សូមអញ្ជើញមកទីតាំង គម្រោងផ្ទាល់បាន ដោយមានការរៀបចំ ទទួលអតិថជន ចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ផងដែរថា គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ​105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើង មុខព្រលានយន្តហោះ) បាននឹងកំពុងអភិវឌ្ឍ លើផ្ទៃដីសរុប ជាង២៣ហិកតា ដែលនឹងសាងសង់​ លំនៅដ្ឋានបែបប្រណិតជិត ១ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះ ប្រកបអាជីវកម្មហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និង ប្រភេទផ្ទះវីឡាទោល (MariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើង តាមបែបទាន់សម័យ ទំនើបប្លែក​ពីម៉ូតផ្ទះក្នុងគម្រោងមុនៗ ដោយផ្តល់ជូននូវបែបផែន នៃការរស់នៅបែបថ្មីមួយ ដែលពុំធ្លាប់មានពីមុន ហើយអតិថិជនធ្វើដំណើរ ត្រឹមតែ៣នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការផ្ញើរលេខទូរស័ព្ទទំនាក់ទំនង របស់លោកអ្នកចូលក្នុង ប្រអប់សារផេកហ្វេសប៊ុក https://web.facebook.com/orkidedevelopment/?ref=bookmarks ឬទំនាក់ទំនងមកលេខទូរស័ព្ទ 098 733 333 / 085 999 809៕