Home Blog Page 52

ពីរថ្ងៃ អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះពលរដ្ឋនៅកោះរ៉ុង២នាក់ តាមរយៈអូប័រល្បឿនលឿន GTVC ដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣-៤ វិច្ឆិកានេះ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ពលរដ្ឋរស់នៅកោះរ៉ុង២នាក់ ដឹកមកមន្ទីរខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ។ 

តាមរយៈអ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ ផល សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។ លោក ផល សុធា មានអាការៈ លើសឈាម ត្រូវការមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ 

ដោយឡែកម្នាក់ទៀត មានឈ្មោះ យ៉ូប ម៉ៃ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ជាស្រ្តីមានផ្ទៃពោះ ដែលឈឺពោះសម្រាលកូន ត្រូវការមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យដូចគ្នា ។ 

បច្ចុប្បន្នពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូពេទ្យ៕

មិត្តហ្វូន ទទួលបានពានរង្វាន់ ធុរកិច្ចអន្តរជាតិ ដ៏មានកិត្យានុភាពចំនួន៤

0

ថ្មីៗនេះ ក្រុមហ៊ុន Viettel Cambodia (Metfone) បានឈ្នះពានរង្វាន់អន្តរជាតិចំនួន 4 ក្នុងឆ្នាំ 2023 ដែលក្នុងនោះមាន 3 ពី Globee Awards និង 1 ពី Stevie Award។

តាមរយៈការសម្រេចបាននូវ ការលើកសរសើរលើឆាកដ៏គួរឱ្យគោរពនេះ មិត្តហ្វូនបន្តអះអាងខ្លួនឯងថា ជាអ្នកផ្តល់សេវាបច្ចេកវិទ្យា ទូរគមនាគមន៍ឈានមុខគេ ដោយដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។

Globee Awards ស្ថិតក្នុងចំណោមប្រព័ន្ធពានរង្វាន់ ធុរកិច្ចកំពូលរបស់ពិភពលោក ដែលក្នុងនោះ មាន 11 ប្រភេទ ដើម្បីផ្តល់កិត្តិយសដល់អង្គការ ឬក្រុមហ៊ុននានាក្នុងវិស័យផ្សេងៗសម្រាប់ សមិទ្ធិផលឆ្នើម និងការអនុវត្តនៅក្នុងសហគ្រាសសកល ។

ឆ្នាំនេះ ពានរង្វាន់ Globee Awards បានទាក់ទាញក្រុមហ៊ុនល្បីៗជុំវិញពិភពលោកដូចជា IBM, Cisco, Orange ជាដើម។ Metfone ទទួលបានពានរង្វាន់ចំនួន 3 ជាមួយនឹងក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ខ្លួនគឺ eMoney ទទួលបានពានរង្វាន់ក្រុមហ៊ុនប្រចាំឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លើសពីនេះ មិត្តហ្វូនទទួលបានកិត្តិយស ជាមួយនឹងពានរង្វាន់ អ្នកជំនាញផ្នែកសេវាកម្មអតិថិជនប្រចាំឆ្នាំ និងពានរង្វាន់ធុរកិច្ចអន្តរជាតិ សម្រាប់ឧត្តមភាពក្នុងអាជីវកម្មអន្តរជាតិ ទាក់ទងនឹងកញ្ចប់សេវារ៉ូមីងរបស់ខ្លួន ។

ជាងនេះទៅទៀត មិត្តហ្វូនក៏ទទួលបានពានរង្វាន់ Stevie ក្នុងប្រភេទយុទ្ធនាការទីផ្សារប្រចាំឆ្នាំសម្រាប់ “ចោលឈូងផ្សងសេ្នហ៍ ចោលឈូងផ្សងសំណាង”។ ពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ 2022 (IBA) ដោយ Stevie Awards ត្រូវបានគេស្គាល់ថា ជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយ នៅទូទាំងពិភពលោកបានក្លាយជាប្រភព នៃមោទនភាពសម្រាប់សាជីវកម្ម និងក្រុមហ៊ុនជាច្រើន។ ពានរង្វាន់នេះមានការតែងតាំងជាង 3000 ពីអាជីវកម្ម/អង្គការជាង 60 ប្រទេស និងតំបន់ដែលត្រូវបានវាយតម្លៃ ដោយអ្នកជំនាញទូទាំងពិភពលោកជាង 1000 នាក់។

ប្រព័ន្ធពានរង្វាន់ទាំងនេះស្ថិតក្នុង ចំណោមប្រព័ន្ធដែលល្បីល្បាញ និងគួរឱ្យគោរពបំផុត ដោយសារកម្រិតជំនាញ មាត្រដ្ឋានអង្គការ និងសមាសភាពរបស់អ្នកចូលរួម។ ការផ្តោតសំខាន់នៃពានរង្វាន់ទាំងនេះ គឺដើម្បីជំរុញការបភុសគំនិត ការច្នៃប្រឌិត និងការកែលម្អអាជីវកម្ម។

ក្នុងពិធីប្រគល់រង្វាន់ តំណាងក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកដោយក្តីរីករាយថា “មិត្តហ្វូនបានស្រាវជ្រាវ និងបង្កើតដំណោះស្រាយ និងផលិតផលជាច្រើន យកមកអនុវត្តក្នុងកម្មវិធីជីវិតពិតផ្សេងៗ រហូតក្លាយជាផលិតផល និងសេវាកម្មដែលបន្សល់ទុក នូវក្នុងបេះដូងរបស់អតិថិជន និងសង្គមកម្ពុជា។

ការសម្រេចបានពានរង្វាន់អន្តរជាតិ ដ៏មានកិត្យានុភាពចំនួន 4 ក្នុងពេលដំណាលគ្នាគឺជាការទទួលស្គាល់ និងការបញ្ជាក់អំពីសមត្ថភាព បច្ចេកវិទ្យាព័ត៌មានរបស់មិត្តហ្វូន ក្នុងនិន្នាការផ្លាស់ប្តូរឌីជីថលដ៏រឹងមាំ បម្រើការបំប្លែងឌីជីថលរបស់សហគ្រាស និងប្រទេសជាតិ។

ការទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិចំនួន 4 ជាថ្មីម្តងទៀតបញ្ជាក់ពីជំហររបស់ក្រុមហ៊ុនមិត្តហ្វូន និងជាកម្លាំងចិត្តសម្រាប់ក្រុមហ៊ុន ក្នុងការធ្វើពិពិធកម្មផលិតផល និងសេវាកម្មរបស់ខ្លួន ដោយនាំមកនូវបច្ចេកវិទ្យាល្អបំផុត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជីវិត និងសង្គមកម្ពុជា។

នេះក៏ជាសមិទ្ធិផលដ៏គួរឱ្យសរសើរ សម្រាប់សហគ្រាសទូរគមនាគមន៍លើដំណើរ នៃការកំណត់ម៉ាកយីហោ ភាពជឿជាក់ និងទំនុកចិត្តរបស់អតិថិជន ៕

បេក្ខជនជ័យលាភី ប្រកួតប្រជែងផលិតវីដេអូខ្លី «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» ថ្លែងអំណរគុណ​ អភិបាលខេត្តព្រះសីហនុ ចំពោះដំណើរកម្សាន្ត​ នៅម៉ាហ្វីយ៉ារីសត

ភ្នំពេញ៖ បេក្ខជនជ័យលាភី ក្នុងការប្រកួតប្រជែងផលិតខ្សែវីដេអូខ្លី​​​​ ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ព្រមទាំងអ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះការកម្មវិធីដំណើរកម្សាន្ត ចំនួន ០១យប់ ០២ថ្ងៃ​ នៅម៉ាហ្វីយ៉ារីសត ក្រុងកោះរ៉ុង ។

ថ្នាក់ដឹកនាំកម្មវិធី នឹងតាងនាមបេក្ខជនជ័យលាភី ​សូមគោរពថ្លែងអំណរគុណ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីដំណើរកម្សាន្ត ចំនួន ០១យប់ ០២ថ្ងៃ នៅក្រុងកោះរ៉ុង ជូនបេក្ខជនជ័យលាភី ក្នុងការប្រកួតប្រជែងផលិតខ្សែវីដេអូខ្លី​​​​ ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»។

ក្នុងនោះ ក៏សូមថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី ដែលបានជួយឧបត្ថម្ភ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងហូបចុក ដោយការទទួលរាក់ទាក់ដ៏កក់ក្តៅ នៅម៉ាហ្វីយ៉ារីសត ក្រុងកោះរ៉ុង សម្រាប់ក្រុមការងាររដ្ឋបាលខេត្ត និងបេក្ខជនជ័យលាភី របស់យើងទាំងអស់គ្នា។

សូមគោរពជូនពរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងអ្នកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ សមជួបប្រទះ តែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អ្នកឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ដែលមានបញ្ហា ត្រូវការជំនួយបន្ទាន់ ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ​នៅតែបន្តបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពរដ្ឋ ដែលមានបញ្ហា ត្រូវការជំនួយបន្ទាន់ ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ជាក់ស្តែងពលរដ្ឋម្នាក់ ត្រូវបានអ្នកឧកញ៉ា ជួយម្នាក់ទៀត បន្ទាប់ពីមានអាការៈចុកពោះធ្ងន់ធ្ងរ ។

សូមរំលឹកថា កាលពីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣​ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពរដ្ឋមួយរូប មានអាការៈ ចុកពោះធ្ងន់ធ្ងរ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា អ្នកជំងឺ មានឈ្មោះ សាយ សារុន ភេទប្រុស អាយុ ៤៩ឆ្នាំ ស្នាក់នៅភូមិ កោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង៕

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនអូប័រល្បឿនលឿន ទៅជួយយកបរទេស ២នាក់ ជួបគ្រោះថ្នាក់​​ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរ ២នាក់ ជាជនជាតិបរទេស ដែលមកលេងកំសាន្តនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ហើយបានជួបគ្រោះថ្នាក់ ដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យរងរបួស យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះទាំងពីរនាក់ ឈ្មោះ Ines krouhi ជនជាតិបារាំង ភេទស្រី បានរងរបួសបាក់ជើងខាងឆ្វេង នឹង ម្នាក់ទៀត ឈ្មោះ Antonie melion ជនជាតិបារាំង ភេទប្រុស រងរបួសរលាត់ដៃជើង​បន្តិចបន្ទួច៕

ស្វាគមន៌ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជានាំចូលដោយក្រុមហ៊ុន អិន ស៊ី អិច

0

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៌សម្ពោធជាផ្លូវការនូវម៉ូតូហុងដា ជីអរណូផ្លឹសស៊េរីថ្មី! នៅអគារវឌ្ឍនៈក្រោមគំនិត “BEYOND ALL STYLES” ឆ្លុះបញ្ចាំងស្ទាយលេចធ្លោរ មិនត្រឹមតែប្លែក តែត្រូវស៊ីវិល័យលើសគេដែលអាចបង្ហាញភាពជាខ្លួនអ្នកទៅកាន់អ្នករាល់គ្នាពីភាពកាលីប និង អេលេហ្គង់បែបក្លាស៊ិក New Honda GIORNO+។ ម៉ូតូស៊េរីថ្មីហុងដា ជីអរណូផ្លឹស នេះបំពាក់ដោយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយបង្អស់ អនុភាពម៉ាស៊ីនខ្លាំង១២៥CC នឹងបំពេញនូវបរិបទជីវិតដ៏សំបូរបែបរបស់អ្នកឲ្យកាន់តែវិសេសលើសលប់។

លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា«នេះគឺជាលើកតំបូងដែលក្រុមហ៊ុន អិន ស៊ី អិច នាំយកហុងដា GIORNO+ មកកាន់ប្រទេសកម្ពុជាដែលជាផលិតផលលំដាប់ពិភពលោក ជាមួយរូបរាងរចនាប័ទ្មប្រកបដោយសោភ័ណភាពដ៏ទាក់ទាញពិសេស បែបអេលេហ្គង់ក្លាស៊ិក បំពាក់ជាមួយបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដាររបស់ហុងដា។ សម្រាប់ហុងដា GIORNO+ ដែលនាំចូលដោយ ក្រុមហ៊ុន អិន ស៊ី អិច បានគោរពតាមបទបញ្ញាតិស្តង់ដាសុវត្ថិភាពយ៉ាងពេញលេញរបស់ប្រទេសកម្ពុជា ខុសពីម៉ូតូដែលមិនមែននាំចូលដោយក្រុមហ៊ុន ក្រុមហ៊ុន អិន ស៊ី អិច។ យើងផ្តល់ឲ្យនូវផលិតផលប្រកបដោយគុណភាពទៅកាន់អតិថិជន ហើយយើងក៏ផ្តល់ នូវការធានាទៅលើគុណភាពផលិតផលរបស់យើងរហូតដល់ទៅ ២ឆ្នាំ ស្មើរហ្នឹង ២៤០០០គីឡូ។

លោកក៏បន្ថែមទៀតថា ដើម្បីសុវត្ថិភាពនិងទំនុកចិត្តទទួលបានផលិតផលសុទ្ធ ១០០% ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច។

តោះមកមើលពីចំណុចពិសេសរបស់ហុងដា GIORNO+ ម្តង សម្រាប់ម៉ូឌែលនេះ មានចំណុចពិសេសជាច្រើនដូចជា:

-LED Headlight ចង្កៀងមុខ LED: ចង្កៀងមុខទាក់ទាញឥតទាស់ ប្រភេទLED រចនារាងមូល ហ៊ុំព័ទ្ធដោយក្រូម៉េជុំវិញបន្ថែមជាមួយនឹងភ្លើងឌឺមីខាងមុខកាន់តែលេចធ្លោរ។

-Multi Function Speedometer: កុងទ័រឌីជីថល ទំនើប បង្ហាញរាល់មុខងារ រាល់ដំណើរការបានយ៉ាងជាក់លាក់ ធ្វើអោយបទពិសោធនៃការបើកបរកាន់តែប្រសើរ។

-Honda SMART KEY and Honda SMART CONTROLLER: កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ធឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
-USB Socket & Console Box: អស់បារម្ភពីរឿងអស់ថ្ម ឃ្លុបសាកថ្មធំ ជាមួយ USB Socket កាន់តែងាយស្រួល ដែលអ្នកអាចសាកថ្មតាមតម្រូវការរក្សារទំនាក់ទំនងរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។

-30 LITERS LARGE U-BOX: ឃ្លុបធំទំហំ៣០លីត្រ សម្រាប់ដាក់រាល់សម្ភារៈចាំបាច់របស់អ្នកបានច្រើនតាមការគួរ។
-Front Fuel Tank: ធុងសាំងបំពាក់នៅផ្នែកខាងមុខ បង្កើនភាពងាយស្រួល ដោយអ្នកមិនចាំបាច់ចុះចេញពីម៉ូតូពេលចាក់សាំង។
-ABS: បំពាក់ជាមួយ ប្រព័ន្ធហ្រ្វាំងមុខ ABS បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍។

Powerful Engine eSP+: ម៉ាស៊ីន125 cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ធប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

សម្រាប់ម៉ូតូ ហុងដា Giorno+ស៊េរីថ្មីគឺមាន ៣ ពណ៌សម្រាប់ជ្រើសរើសពណ៌ដូចជា៖ ពណ៌ស, ពណ៌ប្រផេះ នឹងពណ៌ក្រហម។

លោកអ្នកក៏អាចរកទិញ ហុងដា GIORNO+ ស៊េរីថ្មី! នេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/en/ACF125CAR-CA-1

ឡូយអស់ស្ទះ! ថេប្លេត Galaxy Tab A Series ថ្មី បង្ហាញខ្លួនជាផ្លូវការហើយ ជាមួយមុខងារដ៏ពិសេសអស្ចារ្យ! 

0

(ភ្នំពេញ) ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖ អតិថិជនទាំងអស់កំពុងតែងឿងឆ្ងល់ហើយមែនអត់? ថានៅចុងឆ្នាំ 2023 នេះ ក្រុមហ៊ុន សាមសុង នឹងណែនាំនូវអ្វីថ្មីនៃត្រកូលថេប្លេត Galaxy Tab A Series! ចង់ដឹងអត់ថាជាម៉ូដែលមួយណា? 

កំពូលបទពិសោធន៍ថ្មីដ៏អស្ចារ្យនៃ Samsung Galaxy Tab A9 Series ផ្ដល់នូវការប្រើប្រាស់ឥតដែនកំណត់ ពិសេសសម្រាប់ប្អូនៗដែលទើបតែប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិថ្មីៗនេះ និងកំពុងត្រៀមចូលសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដែលត្រូវការជាជំនួយការដ៏ឆ្លាតវៃ ដើម្បីសម្រួលដល់ការសិក្សា និងការកម្សាន្តតាមប្រព័ន្ធ Internet ផ្សេងៗជាមួយ Galaxy Tab A9 Series គឺត្រូវម៉ាច់តែម្ដង!  

Samsung Galaxy Tab A9 Series មានបំពាក់ទាំងកំពូលអេក្រង់ធំរលូន កញ្ចក់អេក្រង់ការពារភ្នែកបានយ៉ាងល្អ មានមុខងារស្កេនមុខដោះសោ និងថាមពលថ្មកាន់បានយូរ។ 

ទាំងនេះ គឺជាលក្ខណៈសម្បត្តិដ៏ពិសេសរបស់ Galaxy Tab A9 Series៖  

*Galaxy Tab A9 Plus 5G  

– កំពូលអេក្រង់ធំ៖ ទំហំ 11 អ៊ីញ 90Hz Refresh Rate ផ្ដល់នូវរូបភាពដិតច្បាស់កម្រិត WUXGA  

– បំពាក់កាមេរ៉ា៖ ក្រោយទំហំ 8MP និងកាមេរ៉ាមុខ 5MP  

– ទំហំផ្ទុក៖ RAM 8GB/ Rom 128GB និងមាន Micro SD រហូតដល់ 1TB  

– ប្រព័ន្ធដំណើរការខ្លាំង៖ បន្ទះឈីប Snapdragon 695 5G ការលេងកម្សាន្តកាន់តែរលូន 

– កម្លាំងថាមពលថ្មធំ៖ រហូតដល់ 7,040mAh ប្រើប្រាស់បានម៉ាឆ្អែត  

*Galaxy Tab A9  

– បំពាក់នូវអេក្រង់ធំ៖ ទំហំ 8.7 អ៊ីញ 60Hz Refresh Rate បង្ហាញរូបភាពច្បាស់ល្អកម្រិត WXGA+  

– បំពាក់កាមេរ៉ា៖ ក្រោយទំហំ 8MP និងកាមេរ៉ាមុខទំហំ 2MP 

– ទំហំផ្ទុក៖ RAM 4GB/ Rom 64GB និងមាន Micro SD រហូតដល់ 1TB 

– ប្រព័ន្ធដំណើរការលឿន៖ ដោយបន្ទះឈីប MT 8781 

– កម្លាំងថាមពលថ្មធំ៖ រហូតដល់ 5,100mAh ថ្មកាន់បានយូរ 

ជាពិសេស បំពាក់នូវឧបករណ៍ពង្រឹងសំឡេង Dolby Atmos® សំឡេងចេញមកបានច្បាស់ស្រឡះល្អ បញ្ចេញសំឡេង 3D ធ្វើឱ្យការទស្សនាវីដេអូនីមួយៗជាមួយអេក្រង់ធំរឹតតែជក់ចិត្ត គឺដូចជាបានឃើញផ្ទាល់ពិតៗចឹង។ 

អែមហួស! បាន Galaxy Tab A9 Series មួយគ្រឿងក្នុងដៃ គឺដឹងតែគ្រប់ទឹកហើយ! រកឯណាទៀត ថេប្លេតដែលមានអេក្រង់ធំច្បាស់ ជាមួយមុខងារដ៏សម្បូរបែបនេះ ទោះចង់បំពេញការងារ សិក្សារៀនសូត្រ លេងកម្សាន្ត ថតរូប ឬវីដេអូ បានម៉ាស្រលាញ់តែម្ដង។ 

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យ ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030។  

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32! 

ការមកដល់នៃ Galaxy គ្រុឌ និង Galaxy គោព្រៃ បង្ហាញចេញ នូវគុណតម្លៃ មិនសាបសូន្យ នៃមោទនភាពជាតិខ្មែរ 

0

(ភ្នំពេញ) ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) បានមកដល់ទីផ្សារកម្ពុជាយើងហើយ មកលើកនេះកាន់តែប្លែក…ទាក់ភ្នែក …ជាមួយរចនាបថបែបខ្មែរដ៏ទាក់ទាញបំផុត។    

Samsung Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) មានរូបរាងដ៏ស្រស់ឆើតឆាយជាមួយនឹងរចនាបថរូបគោព្រៃជាសត្វតំណាងប្រទេសកម្ពុជា បង្ហាញពីភាពខ្លាំងអង់អាចក្លាហាន ក៏ដូចជាសត្វគ្រុឌជាសត្វដែលមានមហិទ្ធិឫទ្ធិ អឆ្ឆរិយៈផងដែរ។ ផលិតផលសាមសុង ពីមួយជំនាន់ទៅមួយជំនាន់កាន់តែប្លែកអស្ចារ្យ ដោយក្រុមហ៊ុនតែងតែពាំនាំនូវអ្វីថ្មីៗជូនដល់អតិថិជនជានិច្ច។ 

ម្យ៉ាងវិញទៀត ក្នុងការជ្រើសរើសរូបសត្វតំណាងជាតិសម្រាប់ស្មាតហ្វូន Galaxy A05 និង Galaxy A05s ទាំង2 ម៉ូដែលនេះ ក៏ដើម្បីចង់ផ្សព្វផ្សាយទៅដល់ពិភពលោកឱ្យដឹង និងស្គាល់ពីវប្បធម៌ប្រទេសខ្មែរកាន់តែច្បាស់ថែមទៀត។ ហើយក៏ចង់បញ្ជាក់ផងដែរថា ប្រជាជនខ្មែរទាំងអស់ គឺស្រលាញ់ពេញចិត្តនៅអ្វីដែលជាខ្មែរ និងមានមោទនភាពដែលបានរស់នៅលើទឹកដីមួយនេះ…! 

រឹតតែអស្ចារ្យ សម្រាប់រាល់ការទិញនូវស្មាតហ្វូន Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) ស្មាតហ្វូនលំដាប់ថវិកាសម្រាប់ប្រជាជនកម្ពុជា ថ្ងៃនេះលោកអ្នកនឹងទទួលបានការថែមជូនដ៏ពិសេសដូចជា៖ 

– ឆ្នាំងសាកល្បឿនលឿន  

– ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត 

– កញ្ចក់ការពារអេក្រង់ 

ប្រូម៉ូសិនក៏ពិសេស…រីឯលក្ខណៈសម្បត្តិរបស់ Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) វិញ ក៏កាន់តែលេចធ្លោផងដែរ! តោះ! ទៅតាមដានទាំងអស់គ្នា! 

*Galaxy គោព្រៃ (A05s) 

– អេក្រង់ធំត្រជាក់ភ្នែក៖ ទំហំ 6.7 អ៊ីញ FHD+ PLS LCD 90Hz Refresh Rate 

– កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP (Main), 2MP (Depth), 2MP (Macro) និងកាមេរ៉ាមុខ 13MP 

– ប្រព័ន្ធដំណើរការលឿន៖ បំពាក់នូវបន្ទះឈីប SM6225 

– អង្គផ្ទុក៖ ទំហំ 128GB RAM 4GB និងមាន microSD រហូតដល់ 1TB 

– ថាមពលថ្មធំ៖ 5000mAh ជាមួយកម្លាំងសាកល្បឿនលឿន 25W   

*Galaxy គ្រុឌ (A05) 

– អេក្រង់ធំ៖ ទំហំ 6.7 អ៊ីញ HD+ PLS LCD 60Hz Refresh Rate 

– បំពាក់កាមេរ៉ា៖ ក្រោយ 2 គ្រាប់ ទំហំ 50MP (Main), 2MP (Depth) និងកាមេរ៉ាមុខ 8MP 

– ប្រព័ន្ធដំណើរការ៖ បំពាក់នូវបន្ទះឈីប Helio G85 ល្បឿនលឿន 

– ទំហំផ្ទុក៖ 64GB RAM 4GB និងមាន microSD រហូតដល់ 1TB  

– ថាមពលថ្មខ្លាំង៖ រហូតដល់ 5000mAh ជាមួយកម្លាំងសាកលឿនដល់ទៅ 25W 

ប្រញាប់រួសរាន់ឡើងណា៎! ស្មាតហ្វូនដែលមានលក្ខណៈដ៏ពិសេសបែបនេះមិនងាយរកបាននោះទេ…! គ្រាន់តែឮឈ្មោះក៏រំភើបដែរ ចុះទំរាំតែបានឃើញ និងបានក្លាយជាម្ចាស់ទៀត មិនដឹងជារីករាយប៉ុណ្ណាទេហ្ន៎…! 

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!  

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ GTVC ចូលរួមជាមួយសម្ថកិច្ច ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងគ្រឿងសង្ហារឹមមួយកន្លែង នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការ ជាមួយសម្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ដែលបានឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅក្រោយរោងចក្រយូសុីន ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ 

សូមរំលឹកថា មានករណីអគ្គិភ័យ ឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅក្រោយរោងចក្រយូសុីង ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង ៧យប់ ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះ កម្លាំងសមត្ថកិច្ចចម្រុះ ជំនាញបង្ការពន្លត់អគ្គិភ័យ អាជ្ញាធរខេត្ត ក្រុង និងក្រុមសង្គ្រោះ បានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ទប់ស្កាត់ មិនឲ្យរាលដាលបន្ត ដោយគិតត្រឹមម៉ោង៨យប់ថ្ងៃដដែល ភ្លើងបានរលត និងមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ចំពោះមូលហេតុ ភ្លាមៗនៅមិនទាន់មានការបញ្ជាក់ផ្លូវការ ពីសមត្ថកិច្ចនៅឡើយ រង់ចាំការស្រាវជ្រាវតាមនិតិវិធី៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅទទួលស្ត្រីម្នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក្រោយដាច់ខ្សែអង្រឹងធ្លាក់ រហូតបាត់បង់ស្មារតី​ 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ដាច់ខ្សែអង្រឹងធ្លាក់មកក្រោម បណ្តាលអោយបាត់បង់ស្មារតី​ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីខាងលើមានឈ្មោះ វុទ្ធ ពុទ្ធណាលីន អាយុ ២៣ឆ្នាំ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕