Home Blog Page 61

ទ្រូម៉ាន់នី កម្ពុជា និង Cambodian Superstar លោក វណ្ណដាសហការគ្នា ដើម្បីលើកស្ទួយ យុវជនកម្ពុជា ក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ប្រកបដោយភាពឆ្លាតវៃ

0

ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។​ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យ

បានល្អអំពីសារៈសំខាន់​ក្នុងការ​គ្រប់​គ្រង​វាផង​ដែរ​ទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ ។

ហេតុ​ដូចនេះ​បាន​ជា ទ្រូម៉ាន់នី កម្ពុជាដែល​ជាក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុឈាន​មុខ​គេ​បាន​សហការ​ជាមួយ​ Cambodian superstar វណ្ណដាបាន​នាំយ​ក​នូវ​យុទ្ធនាការ​ទីផ្សារថ្មី​ក្នុង​គោល​បំណង​ជួយ​ដល់​យុវជន ​ជំនាន់​ក្រោយ​ឱ្យ​មាន​ទំនួលខុសត្រូវ​និង​មាន​ភាព​​វៃឆ្លាតក្នុង​ការ​គ្រប់​គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។

ក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់​ក្រុម​ហ៊ុន​ ទ្រូម៉ាននីកម្ពុជា ក្នុង​ឆ្នាំ​នេះគឺ​ផ្ដោ​តសំខាន់ទៅ​លើ​ការ​ ផ្ដល់ជូនអតិថិជន​​នូវ​ភាព​ជឿជាក់ និង​ទំនុក​ចិត្តក្នុង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់ពួក​គេ​ដែល​លើស​ពី​សេវាកម្មហិរញ្ញវត្ថុងាយស្រួល រហ័ស និងសុវត្ថិភាព ​ដល់​​អតិថិជន​គ្រប់រូប។

ជាផ្នែកមួយនៃយុទ្ធនាការនេះ ទ្រូម៉ាន់នី កម្ពុជា ផ្តល់ជូននូវកម្មវិធីផ្តល់រង្វាន់ដ៏​អស្ចារ្យដល់អតិថិជនចាស់​ និងថ្មី គឺទទួលបាន​ការសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់អតិថិជនដែលចំណាយចាប់ពី 200,000 រៀល ក្នុងមួយខែ នឹងសន្សំបាន 20,000 រៀល ចំណែកអតិថិជនដែលចំណាយចាប់ពី 400,000 រៀលក្នុងខែនឹងទទួល បានការសន្សំ 40,000 រៀល។ ការផ្តល់ជូននេះគឺ​ភ្ជាប់ជាមួយនឹងកាតនិមិ្មត​ TrueMoney Mastercard ដែល​អ្នកប្រើប្រាស់ TrueMoney Wallet ទាំងអស់អាចចូលប្រើកាតនិមិ្មត​ដោយ​មិន​គិតថ្លៃសេវា មិន​មាន​ថ្លៃសេវាប្រចាំខែ មិនតម្រូវការសមតុល្យអប្បបរមា និងអត្រាប្តូរប្រាក់​ល្អបំផុត។

​ លោក វណ្ណដា ទូតសុឆ្ទ​នៈរបស់​ក្រុម​ហ៊ុន​ ទ្រូម៉ាន់នី​កម្ពុជា បាន​និយាយ​ថា ​៖ «​ខ្ញុំ​ជ្រើសរើស​ធ្វើ​ការ​ជាមួយ​ទ្រូម៉ាន់នី​កម្ពុជាដោយសារ​ ខ្ញុំឃើញថា​ក្រុម​ហ៊ុន​មាន​ចក្ខុវិស័យ និងការ​បេ្ដជ្ញាចិត្ត​​​យ៉ាង​ខ្លាំង​ក្នុង​ការលើក​ស្ទួយ​ដល់​យុវជន​កម្ពុជាក្នុង ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​។ខ្ញុំក៏​គិត​ថា​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចូល​រួ​ម​ចែក​រំលែក​ចំណូល​ចិត្ត​របស់​ខ្ញុំ​ចំពោះ​តន្ត្រី និង​សារៈសំខាន់នៃការសន្សំរបស់ខ្ញុំ​ជាមួយ​អ្នក​គាំទ្ររបស់​ខ្ញុំ។ ខ្ញុំលើកទឹកចិត្តពួកគេឱ្យជ្រើសរើស TrueMoney Wallet និងប្រើប្រាស់កាតនិម្មិត​ TrueMoney Mastercard ។ វាជាកាបូបឆ្លាតវៃ និងទាន់សម័យបំផុតសម្រាប់យុវវ័យដូចពួកយើងហើយ​យើងអាចទទួលបាន​ការ​សន្សំរាល់​ពេល​​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​យើង»។

អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទី​របស់​ក្រុម​ហ៊ុនទ្រូម៉ានី កម្ពុជា បាន​មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំផ្ទាល់​ ខ្ញុំ​មាន​កូន ហើយខ្ញុំចង់ឱ្យកូនរបស់ខ្ញុំមានទំនួល​ខុស​ត្រូវ លើការចំណាយ​របស់​ពួក​គេ។​ហើយ​យើងក្នុងនា​ម​ ជាឪពុកម្តាយយើងត្រូវតែអប់រំកូនរបស់យើងអំពីសារៈសំខាន់​នៃ​ការ​សន្សំសំចៃនិងវិធីល្អបំផុតក្នុងការចំណាយប្រចាំថ្ងៃ។ ជាមួយនឹង TrueMoney Wallet និងកាតនិមិ្មត TrueMoney Mastercard អ្នកប្រើប្រាស់របស់យើង អាចសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ បើប្រៀបធៀបទៅនឹងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ យើងបានសហការជាដៃគូជាច្រើន​រួម​មាន​ Mastercard, 7-Eleven, FoodPanda, Grab និង ដៃគូជាច្រើនទៀតដើម្បីផ្តល់នូវការអត្ថប្រយោជន៍ដ៏ល្អបំផុតដល់អតិថិជន របស់យើងដែល​គាត់​អាចសន្សំ សំចៃក្នុងការ​ការចំណាយប្រចាំថ្ងៃរបស់គាត់។ ខ្ញុំជឿជាក់ថា វណ្ណដា ជំរុញនិង​លើ​កទឹកចិត្តអ្នក​គាំទ្រឱ្យប្រើប្រាស់​ TrueMoney Wallet ក្នុង​ការ​ចំណាយ​ប្រ​ចាំថ្ងៃរបស់​ពួក​គាត់ ។

លើសពីនេះ​ទៀត​ ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមីបាន​​រៀប​ចំការ​ប្រគំតន្រ្ដី និង​បទពិសោធន៍ឌីជីថលហៅថា TrueFest ដែល​មាន​ការ​ចូល​រួម​ដោយផ្ទាល់ពី​លោក​​ វណ្ណដា ​និង តារា​ចម្រៀងល្បីៗ មក​ពី​ផលិតកម្ម​បារមី​ច្រើន​រូប​ទៀតដូចជា កញ្ញា​ Sophia Kao លោក​ វណ្ណថាន និង​ក្រុម​ចំរៀង​ Polarix នាថ្ងៃទី 10 មិថុនា 2023 នៅ​អ៊ីអនម៉លសែនសុខដែលមាន​អ្នក​ចូល​រួម​រហូតដល់​ 2,000នា​ក់ ។ លើសពីនេះ​ទៀត ទ្រូម៉ាន់នីកម្ពុជាបានបង្ហាញលក្ខណៈពិសេសរួម​មាន​ VannDa Mode, VannDa MoneyDrop និង TrueRace ដែលធ្វើអោយប្រតិបត្តិការហិរញ្ញវត្ថុមានភាពសប្បាយរីករាយនិងផ្តល់រង្វាន់នៅពេល អ្នកប្រើប្រាស់ធ្វើប្រតិបត្តិការជាមួយ TrueMoney Wallet។

ការប្រគុំតន្ត្រីបានរៃអង្គាសថវិការ​ចំនួន​ 33,600,000 រៀល  រួមជាមួយ 6,400,000 រៀល  ពីក្រុមហ៊ុន Hanuman Beverages ដែលបានលក់ក្នុងអំឡុងពេលការប្រគុំតន្ត្រី។ ថវិកាទាំងអស់បានទៅមូលនិធិសប្បុរសធម៌ TrueMoney x VannDa ។ ក្រុមហ៊ុន TrueMoney Cambodia, លោក​វណ្ណដា, និង Hanuman Beverages បានយល់ព្រមបរិច្ចាគទឹកប្រាក់សរុបចំនួន 40,000,000 រៀល ដល់មូលនិធិ រក្សាកុមារ ។

អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទី​របស់​ក្រុម​ហ៊ុនទ្រូម៉ានី កម្ពុជា បាន​មានប្រសាសន៍ថាបន្ថែមទៀតថា  “ដើម្បីធ្វើឱ្យខ្លួនយើងខុសប្លែកពី​ស្ថាប័ន​ផ្សេងទៀតនិងគ្រប់គ្រងការចំណាយរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ យើងបន្តកែ

លម្អ និងពង្រឹងលក្ខណៈសេវាកម្មរបស់យើងឱ្យមានភាពសប្បាយរីករាយ និងរួម​ជាមួយបទពិសោធន៍ VannDa ជាមួយផលិតផលរបស់យើងដើម្បីអប់រំយុវជនអំពីតការរក​ចំណូល ចំណាយ សន្សំ និង​ផ្តល់​ជូន​សង្គម​យើង​វិញ»។

សម្រាប់ព័ត៌មានបន្ថែមអំពី TrueMoney Cambodia និងសេវាកម្ម​ផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://truemoney.com.kh/ ឬតាមដានទំព័រ Facebook៖ https://www.facebook.com/TrueMoneyCambodia/

ប្រសិនបើអ្នកខកខានព័ត៌មានថ្មីៗ អ្នកអាចចូល​ទៅកាន់ទំព័រ Facebook របស់ TrueMoney ។ ហើយកុំភ្លេចដោនឡូតកម្មវិធី TrueMoney Wallet ដើម្បីទទួលបាន​មុខងារថ្មីៗពី VannDa!

កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកោតសរសើរដល់សមាគមសហគ្រិនយុវជនកម្ពុជា​ សាមគ្គីដើម្បីអភិវឌ្ឍន៍«ទើបតែបង្កើតឡើងតូច ប៉ុន្តែខ្លឹម»

ភ្នំពេញ​៖ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានកោតសរសើរដល់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ទើបតែបង្កើតឡើង តូចប៉ុន្តែខ្លឹមដោយសារសមាគមបណ្តុំទៅដោយបញ្ញាវន្តដែលមានបទពិសោធន៍ការងារនិងមុខរបររកស៊ីធំៗកន្លងមក ប្រកបដោយគុណធម៌និងវិជ្ជាជីវៈ។

ការកោតសរសើរបស់ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីគឺ ធ្វើឡើង ក្នុងជំនូបមួយដែលដឹកនាំ ដោយលោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និងសមាជិកអចិន្ត្រៃយ៍របស់សមាគម(ស.ស.យ.ក.ស.អ)នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដើម្បីចូលជួបសម្តែងការគួរសម និងសំណេះសំណាល។

កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាល បានផ្តល់អនុសាសន៍ ដល់សមាគមធ្វើយ៉ាងណាឲ្យមានគ្រឹះរឹងមាំទាំងរចនាសម្ព័ន្ធ និងសហការីត្រូវតែរឹងមាំ។

លើសពីនេះ ទេសរដ្ឋមន្ត្រី ​បានថ្លែងថា«ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍របស់សមាគមត្រូវមានភាពច្បាស់លាស់​ទាំងសមាជិកម៉ាជីកាយើងជាក្បាលម៉ាស៊ីន ជាអ្នកផ្ដល់យោបល់ការសម្រេចចិត្តផ្សេងៗ ទៅដល់អ្នកក្រោមបង្គាប់រាល់បុគ្គលិករបស់សមាគមន៍ត្រូវតែរៀននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនិចក្ខុវិស័យ របស់សមាគមមានផ្នែកពាណិជ្ជកម្ម និងផ្នែកមនុស្សធម៍»។

សម្រាប់ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជា​ សាមគ្គី ដើម្បីអភិវឌ្ឍន៍ក៏បានលើកឡើងថា ចក្ខុវិស័យនិងទិសដៅរបស់សមាគម មាន៨ចំណុច៖ ទី១ ភាពធននៃការចង្រួបបង្រួម ការពារ សាមគ្គី ដោយមានគុណធម៍ សច្ចធម៍ និងតម្លាភាព ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ របស់យុជន ជំនាន់ក្រោយ ។

ចំណុចទី ២ សាមគ្គី គាំពារសហគ្រិនដើម្បីទាក់ទាញអ្នកវិនិយោគក្នុងប្រទេសនិងក្រៅប្រទេ
ស ទី ៣ ពង្រីកពង្រឹងបណ្ដាញទំនាក់ទំនងជាមួយស្ថាប័នពាណិជ្ជកម្ម ក្នុងប្រទេសនិងក្រៅប្រទេស។
ចំណុចទី ៤ រិតចំណងមិត្តភាពសម្ព័ន្ធភាពជាមួយបណ្ដាដៃគូពាក់ព័ន្ធនានា។

តាមរយៈអនុស្សរណៈយោគយល់គ្នា MOU MOC ។
សម្រាប់ចំណុច ទី៥ ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស និងនាំចូលផលិតផលក្រៅប្រទេសមកក្នុងស្រុក។ទី ៦ លើកស្ទួយជំរុញនិងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់អន្តរជាតិ។

ទី៧ ព្រឹក្សាយោបល់ផ្នែកច្បាប់តម្រូវការទីផ្សារកម្ពុជារៀបចំតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយការដឹកជញ្ជូនកិច្ចការទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យពាក់ព័ន្ធនានា ហើយចំណុចទី ៨ ជួយទៅលើកិច្ចការងារមនុស្សធម៌៕

សហគមន៍ធុរកិច្ចកម្ពុជា អបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

ភ្នំពេញ – កាលពីថ្ងៃទី ៩ ខែមិថុនា វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សា​ហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។

វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤ រូបសម្រាប់​ការចូលរួមរបស់ពួកគេក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចបៃតងបានមានប្រសាសន៍ថា៖ «កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះជាកម្មវិធីដែលមានសក្តានុពលក្នុងការត្រួសត្រាយ ឱ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ធនធានធម្មជាតិរបស់យើងមិនស្ថិតស្ថេរនោះទេ។ ប្រសិន​បើ​យើង​ចង់​បន្ត​មានការរីក​ចម្រើន ​និង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​កន្លែង​រស់​នៅ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ យើង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​រក​គំរូ​អាជីវកម្ម​ដែល​ប្រើ​ធនធាន​​ប្រកបដោយនិរន្តភាព។ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​​គឺជាផ្នែកចម្បងនៃដំណោះស្រាយ។ ខ្ញុំមានអារម្មណ៍រំភើបពេលដែលឃើញអាជីវកម្មជាអ្នកផ្តួចផ្តើមគម្រោងនេះ ហើយខ្ញុំមានជំនឿថាការផ្តួចផ្តើមនេះនឹងលើកទឹកចិត្តអាជីវកម្មដទៃជ្រើសយកសកម្មភាពនេះជាគំរូ។ ដូច្នេះការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការប្រមូលដបត្រឡប់មកវិញអាចអនុវត្តបានយ៉ាងទូលំទូលាយនាពេលអនាគត»។

ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានប្រគល់ពានរង្វាន់ទៅដល់អាជីវកម្មដើម្បីទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដល់​វីរជន​កម្ពុជា​នៅក្នុងយុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលរួមមាន៖ V-Friend, Prel Leap, Traino-Pabu, Royal 214, Gold Pub, KC Restaurant & Sky Bar, Kiri Pub, Color Cup, Le Moon Rooftop, Prime Distributors Asia, Leng Channa, Ly Huy, Ly Kiet, និង KCV ។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានមានប្រសាសន៍ថា៖«វេទិកាប្រចាំឆ្នាំនេះបានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ដើម្បីទទួលបានអនាគតមួយដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារឱ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ ការទទួលបានវិធីសាស្រ្តត្រឹមត្រូវនឹងបើកឱកាសថ្មីអោយមានការលូតលាស់ក្នុងការវិនិយោគ ដែលប្រកបទៅដោយពណ៌បៃតងដើម្បីផ្តល់នូវតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា»។

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តួចផ្តើមយុទ្ធនាការមួយដែលលើកទឹកចិត្តអតិថិជនឱ្យប្រគល់ដបមកវិញក្នុងការគាំទ្រកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបង្កើនការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនិងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចមិនត្រឹមតែនៅក្នុងផលិតកម្មរបស់ក្រុមហ៊ុនត្រឹមឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនទាំងមូលត្រឹមឆ្នាំ ២០៤០។ ការវេចខ្ចប់គឺជាការរួមចំណែកចម្បងដែលជួយដល់បរិស្ថាន ដូច្នេះការបង្កើនការប្រើប្រាស់ធនធានវេចខ្ចប់ដែលអាចប្រមូលត្រឡប់មកវិញបានមានសារៈសំខាន់ណាស់ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងទាំងនេះ។ ការសហការគ្នាជាមួយវិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងវិស័យបដិសណ្ឋារកិច្ចគឺជាយុទ្ធសាស្ត្រមួយដើម្បីឈានទៅរកគោលដៅរបស់ក្រុមហ៊ុនពីព្រោះវិស័យទាំងនេះមានចំណែកធំមួយដែលប្រើប្រាស់ដបរបស់ផលិតផលក្រុមហ៊ុនច្រើននៅលើទីផ្សារ។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាបានមានប្រសាសន៍ថា៖ «យុទ្ធនាការប្រមូលដបមកវិញគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងដំណើរប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ លោក Wong បានមានប្រសាសន៍បន្ថែមថា៖ «យើងទទួលស្គាល់ថាដំណើរឆ្ពោះទៅរកការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនឹងមានភាពលំបាកនិងជាដំណើរវែងឆ្ងាយ ហើយក្រុមហ៊ុនមិនអាចសម្រេចគោលដៅនេះបានតែឯងនោះទេ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានរៀបចំរួចរាល់ក្នុងការបង្កើតប្រព័ន្ធដែលអាចគាំទ្រយុទ្ធនាការប្រមូលដបមកវិញដែលយុទ្ធនាការនោះអាចមានទ្រង់ទ្រាយធំជាងមុននាពេលអនាគត។ ដបផលិតផលរបស់យើងទាំងអស់គឺអាចប្រគល់ត្រឡប់មកវិញបាននាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវការមនុស្សបន្ថែមទៀតដើម្បីចូលរួមយុទ្ធនាការប្រមូលដបមកវិញ និងធ្វើឱ្យយុទ្ធនាការនេះធំជាងនេះ។  យើងស្វាគមន៍ក្រុមហ៊ុនផលិតភេសជ្ជៈផ្សេងទៀតចូលរួមសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ប្រកបដោយនិរន្តភាព» ។

លោកស្រី Shereen Teh ប្រធានផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយុទ្ធនាការប្រមូលដបមកវិញចាប់ផ្តើមទទួលបានសន្ទុះ អ្នកប្រើប្រាស់នឹងឃើញហាងនិងភោជនីយដ្ឋានដែលពួកគេចូលចិត្តកាន់តែច្រើនប្រគល់ដបភេសជ្ជៈទៅក្រុមហ៊ុនវិញក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកាកសំណល់។ គោលបំណងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺភ្ជាប់ទំនាក់ទំនងមនុស្ស ខណៈពេលដែលយើងកំពុងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង ។ យើង​ក៏​សង្ឃឹម​ដែរ​ថា សកម្មភាពនេះ​នឹងអាច​ធ្វើ​ជា​គំរូ​ទៅអាជីវកម្ម​ផ្សេង​ទៀតក្នុងវិស័យនេះ»។

ចប់អំពីហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​ បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមាន​កាបូន​សូន្យកាន់តែស្មើភាពនិង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយសមាគមធុរកិច្ចបារាំង អាល្លឺម៉ង់ និងអង់គ្លេសនៅកម្ពុជា ដើម្បីដើរតួជាសភាផ្លូវការនៃសហគមន៍ធុរកិច្ចអឺរ៉ុបក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីពេលនោះមក សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានកើនសមាជិកជាង ៣០០ សមាជិកនិង ៥ ជាតិសាសដែលរួមមាន ១១ប្រទេសនៅទ្វីបអឺរ៉ុប។ សកម្មភាពស្នូលរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺដើម្បីលើកកម្ពស់គាំទ្រ តំណាងឱ្យសមាជិករបស់ខ្លួន និងផលប្រយោជន៍ធុរកិច្ចអឺរ៉ុបក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងអភិវឌ្ឍបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាពសម្រាប់ភាគីទាំងអស់។

គោលបំណងសំខាន់របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺដើម្បី

•  ពិគ្រោះ និងតស៊ូមតិលើបញ្ហាសំខាន់ៗទាក់ទងនឹងការធ្វើអាជីវកម្មនៅកម្ពុជា។

•  ជំរុញការវិនិយោគនៅកម្ពុជា។

•  ធ្វើការកែលម្អលទ្ធភាពនាំយកអាជីវកម្មអឺរ៉ុបទៅកាន់ទីផ្សារកម្ពុជា និងអាជីវកម្មកម្ពុជាទៅទីផ្សារអ៊ឺរ៉ុប សម្របសម្រួលអាជីវកម្មរវាងក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា និងរដ្ឋសមាជិកសហភាពអឺរ៉ុប។

•  ផ្តល់សេវាកម្មទាក់ទងនឹងសេដ្ឋកិច្ច ច្បាប់ បច្ចេកទេស ហិរញ្ញវត្ថុ ទីផ្សារ និងបញ្ហាធុរកិច្ចផ្សេងទៀតនៅក្នុងសហ«ភាពអឺរ៉ុបនិងកម្ពុជា និងព័ត៌មានជាក់លាក់នៃឧស្សាហកម្មដល់អ្នកវិនិយោគ។

•  លើកកម្ពស់អត្តសញ្ញាណធុរកិច្ចរបស់សហភាពអឺរ៉ុបក្នុងសហគមន៍ធុរកិច្ចកម្ពុជា។

•  ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនៅកម្ពុជាក្នុងការគាំទ្រកំណើនបរិយាប័ន្ន និងនិរន្តរភាពនៃសេដ្ឋកិច្ កម្ពុជា។

ក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចូលរួមប្រតិបត្តិការ ជាមួយសមត្ថកិច្ច ស្វែងរកជនរងគ្រោះ នៅឆ្នេរអូរឈើទាល

ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់កំពុងបាត់ខ្លួន នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹក ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បុរសវ័យ៤០ម្នាក់ឈ្មោះ ហេងពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិច បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុក ក៏បានលង់ទឹកនិងបាត់ខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះ មានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕

ប៉ុន្មានចំនុចដែលអ្នកគួរដឹងពី Honda ADV 150cc Vs. Peugeot Django 150cc

ម៉ូតូតែងតែជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកជិះដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាព។ សម្រាប់កម្លាំំងម៉ាស៊ីនម៉ូតូ 150cc គូប្រជែងដ៏គួរឱ្យកត់សម្គាល់ពីរគឺ Honda ADV 150cc និង Peugeot Django 150cc ។ ម៉ូឌែលទាំងពីរនេះផ្តល់នូវលក្ខណៈពិសេស និងរចនាបថទាក់ទាញប្លែកពីគ្នា បំពេញតម្រូវការអ្នកជិះផ្សេងៗគ្នា។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការប្រៀបធៀបម៉ូតូទាំងពីរនេះ នៅលើចំណុចផ្សេងៗ រួមទាំងដំណើរការ ការរចនា លក្ខណៈពិសេស និងតម្លៃនៃថ្លៃលក់របស់វា។

ដំណើរការ៖

និយាយពីដំណើរការនិង មុខងាររបស់ Honda ADV 150cc មានភាពលេចធ្លោឆ្លើយតបជាមួយនឹង​ កម្លាំងម៉ាស៊ីនខ្លាំង។ វា​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន 149.3cc  មានធុងទឹកស្អំ ប្រើប្រាស់ប្រព័ន្ធប៊ិចសាំង ដែល​បង្កើត​ថាមពល និង​កម្លាំង​បង្វិល​ជុំច្រើន។ ADV 150cc ផ្តល់នូវការបង្កើនល្បឿនយ៉ាងរលូន និងការឆ្លើយតបយ៉ាងរហ័សជាមួយដៃហ្គែងាយស្រួលមូលដែល​ធ្វើ​ឱ្យ​ Honda ADV 150cc ​ល្អ​សម្រាប់​ទាំង​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង និង​ក្នុងពេលធ្វើដំណើរ​ផ្សងព្រេង off-road ។

សម្រាប់ម៉ូតូ Peugeot Django 150cc បំពាក់ដោយម៉ាស៊ីន 150cc ភ្ជាប់ជាមួយប្រព័ន្ធ Air-cooled និង ប្រើប្រាស់ប្រព័ន្ធប៊ិចសាំង ។ វាផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់ការជិះនៅក្នុងទីក្រុង ប៉ុន្តែវាអាចនឹងខ្វះខាតនូវកម្លាំងម៉ាស៊ីន និងសមត្ថភាពមួយចំនួន បើប្រៀបធៀបទៅនឹង Honda ADV 150cc ។ ទោះបីជាយ៉ាងណាក៏ដោយ Peugeot Django 150cc  ផ្តល់មកវិញនូវ ប្រសិទ្ធភាពប្រេងដ៏ល្អ ដែលធ្វើឱ្យវាក្លាយជាជម្រើសសន្សំសំចៃសម្រាប់ការធ្វើដំណើររបស់អ្នកប្រចាំថ្ងៃ។

ការរចនា៖

ការរចនាដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកទិញដែលមានសក្តានុពល ជាពិសេសគឺមាននៅក្នុង Honda ADV 150cc និង Peugeot Django 150cc ។ Honda ADV 150cc រចនាមកបង្ហាញពីសោភ័ណភាពដ៏ស្វិតស្វាញ ជាមួយដំណើរផ្សងព្រេង ដែលត្រូវបានបំផុសគំនិតដោយបងប្អូនបង្កើត Off-Road ធំៗ។ វា​​បំពាក់​នូវភ្លើងចង្កៀងនិង ទម្រង់​ផ្នែកខាងមុខមើលទៅរាង​​កាច​ ទីតាំងក្នុងការអង្គុយ​បញ្ឈរខ្លួនត្រង់ កំពស់កញ្ចក់​ការពារ​ខ្យល់​ខ្ពស់ និង​សំបក​កង់​ពីរ​ដែល​រំលេច​ពី​សមត្ថភាព Off-Road​ ផ្សងព្រេង ​។

ផ្ទុយ​ទៅ​វិញ ម៉ូតូ Peugeot Django 150cc ទទួល​បាន​ការ​រចនា​បែប​បំផុស​គំនិត​ពីសម័យ​អតីតកាល ដែល​បង្ហាញ​ពី​ភាព​ឆើតឆាយ និងភាព​ទាក់ទាញ។ បង្ហាញនូវធាតុផ្សំនៃរចនាប័ទ្មបុរាណ រួមទាំងចង្កៀងមុខមូល តួរាងកោង និងពណ៌ចម្រុះបែបបុរាណ (retro color)។ ការរចនារបស់ Django ទាក់ទាញអ្នកជិះដែលស្វែងរករូបរាងបែប Classic មិនចេះចប់មិនចេះហើយ។

លក្ខណៈពិសេស៖

Honda ADV 150cc និង Peugeot Django 150cc ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ដើម្បីបង្កើនភាពងាយស្រួល និងផាសុកភាពដល់អ្នកជិះ។ Honda ADV 150cc មានបំពាក់កុងទ័រ​ឌីជីថល​កម្រិត​ខ្ពស់ ប្រព័ន្ធ​ភ្លើង LED ភ្ជាប់មកជាមួយ​ដោយ​សោរ​ឆ្លាតវៃ និង​កន្លែង​ផ្ទុក​ឥវ៉ាន់ក្រោម​កៅអី​ធំទូលាយ។ លើសពីនេះ វាបានបំពាក់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់របស់ Honda ដូចជា Honda Selectable Torque Control (HSTC) និង Anti-lock Braking System (ABS) ជាដើម។

ដូចគ្នានេះដែរ ម៉ូតូ Peugeot Django 150cc ផ្តល់នូវមុខងារងាយស្រួលជាច្រើន ដូចជាកុងទ័រ​ពាក់កណ្តាលឌីជីថល អំពូល LED ប្រអប់ផ្ទុកឥវ៉ានខាងមុខអាចចាក់សោបាន និងកន្លែងដាក់ឥវ៉ានខាងក្រោយ។ វាក៏រួមបញ្ចូលផងដែរនូវរន្ធសាក USB ដែលអនុញ្ញាតឱ្យអ្នកជិះអាចសាកឧបករណ៍អេឡិចត្រូនិចរបស់ខ្លួននៅពេលកំពុងធ្វើដំណើរ។ ទោះជាយ៉ាងណាក៏ដោយ វាអាចខ្វះនូវលក្ខណៈពិសេសសុវត្ថិភាពមួយចំនួនដែលរកឃើញនៅក្នុង Honda ADV 150cc ។

តម្លៃនៃថ្លៃលក់៖

ថ្លៃលក់​គឺជា​កត្តា​សំខាន់​មួយ​នៅពេល​ពិចារណា​ទិញ​ម៉ូតូ។ ម៉ូតូ Honda ADV 150cc មានទំនោរត្រូវបានដាក់នៅតម្លៃខ្ពស់ជាងម៉ូតូ Peugeot Django 150cc ។ ទោះជាយ៉ាងណាក៏ដោយ ADV 150cc បង្ហាញអំពីតម្លៃខ្ពស់របស់វាជាមួយនឹងដំណើរការល្អ លក្ខណៈពិសេសសុវត្ថិភាពកម្រិតខ្ពស់ និងគុណភាពរឹងមាំ។ វាផ្តល់ជូននូវកញ្ចប់ដ៏សម្បូរបែបដែលសមរម្យសម្រាប់ទាំងការធ្វើដំណើរប្រចាំថ្ងៃ និងដំណើរផ្សងព្រេងចុងសប្តាហ៍។

Peugeot Django 150cc ខណៈពេលដែលតម្លៃសមរម្យជាងនេះ ទាក់ទាញអ្នកជិះដែលផ្តល់អាទិភាពដល់រចនាប័ទ្ម សោភ័ណភាពបែប Classic និងប្រសិទ្ធភាពប្រេង។ វាផ្តល់នូវការជិះប្រកបដោយផាសុកភាព និងការរចនាគួរឱ្យចាប់អារម្មណ៍ក្នុងតម្លៃដែលអាចធ្វើការពិចារណាបានកាន់តែច្រើន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។

សេចក្តីសន្និដ្ឋាន៖

ការជ្រើសរើសរវាងម៉ូតូ Honda ADV 150cc និង Peugeot Django 150cc អាស្រ័យលើចំណូលចិត្ត និងតម្រូវការរបស់បុគ្គលម្នាក់ៗ។ Honda ADV 150cc ពូកែខាងមុខងារនិង ដំណើរការ សមត្ថភាពនៅលើផ្លូវOff-road និងលក្ខណៈពិសេសសុវត្តិភាពកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកជិះដែលស្វែងរកភាពបត់បែន និងការផ្សងព្រេង។ ម៉្យាងវិញទៀតម៉ូតូ Peugeot Django 150cc ផ្តល់នូវភាពទាក់ទាញបែប Classic សន្សំសំចៃប្រេង និងតម្លៃសមរម្យ ដែលទាក់ទាញអ្នកជិះដែលកំពុងស្វែងរកការធ្វើដំណើរតាមទីក្រុង ទាន់សម័យ និងសន្សំសំចៃ។

ជាចុងក្រោយ លោកអ្នកគួរតែសាកល្បងជិះម៉ូតូទាំងពីរ ដោយពិចារណាលើតម្រូវការ និងអាទិភាពជាក់លាក់របស់វា ដើម្បីធ្វើការសំរេចចិត្តប្រកបដោយការយល់ដឹងដោយផ្អែកលើ មុខងារ ការរចនា លក្ខណៈពិសេស និងតម្លៃនៃថ្លៃលក់របស់វា។

អេសស៊ីជី (SCG) រៀបចំការប្រកួត​វិញ្ញាសាផ្នែកបេតុង​ថ្នាក់ជាតិ​វគ្គផ្ដាច់ព្រាត់​

អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការ​ប្រកួតវិញ្ញាសាបេតុង​ថ្នាក់ជាតិ​ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯ​មជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី   (SCG Techpert Center)ដែលក្នុងនោះសិស្សនិស្សិត​មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។

ការ​ប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើង​ក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើស​រើស​ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្ត​ដោយផ្ទាល់មាត់ និងតេស្តសរ​សេរ ការចុះទស្សនកិច្ចសិក្សា​នៅ​តាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត​ និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ​ ។

 លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា៖ ​អេសស៊ីជីតែងតែព្យាយាម​ស្វែង​រកវិធីសាស្ត្រ​ប្រកបដោយភាពច្នៃប្រឌិត ដើម្បី​ជួយអភិវឌ្ឍធនធានមនុស្ស​នៅកម្ពុជា​នៅក្នុងវិស័យ​សំណង់ ដែលក្នុងនោះរាប់បញ្ចូលទាំងជំនាញ​ផ្នែកបេតុង ។ យើង​សង្ឃឹមថា យុវជនឆ្នើមទាំងអស់នេះ នឹងក្លាយជា​ធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលអនាគត តាមរយៈ​ស្នាដៃប្រកប​ដោយគុណភាព និងជំនាញរបស់ខ្លួន គួបផ្សំជាមួយនឹង​សម្ភារៈសំណង់ដែលមានគុណភាព ដូចជា សម្ភារៈសំណង់មកពី អេសស៊ីជី ជាដើម

យោងតាម​ក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង ៦ ដែលចូលរួមប្រកួតនោះ រួមមាន សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) សាកលវិទ្យាល័យន័រតុន  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) ។

ក្នុងនោះ ក្នុងមួយសាកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មាន​សិស្សនិស្សិត​ ឆ្នាំទី ៣ និងទី ៤ ចំនួន ៦០ នាក់ ត្រូវបានជ្រើស​រើស​សម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិត​នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា (ITC) ដែលមាននិស្សិត​ចំនួន ២០០ នាក់ត្រូវបានជ្រើស​រើស​ ហើយ​សិស្សិនិស្សិត​ទាំងអស់​ត្រូវបាន​ជម្រុះតាមរយៈការ​ធ្វើតេស្ត​សរ​សេរ។ ​

បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសាកលវិទ្យាល័យនីមួយៗ​ សិស្សនិស្សិតមួយក្រុម ៥ នាក់ ត្រូវបានជ្រើស​រើស​សម្រាប់​ចូលរួម​វគ្គបន្ទាប់ គឺ​ការ​ចុះទស្សនកិច្ចសិក្សា​ ដែលក្នុងនោះ អេសស៊ីជី  នាំ​ពួកគាត់​ទៅចុះទស្សនកិច្ច​នៅតាមរោង​ចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់​បានឃើញ និងស្វែង​យល់ពីចង្វាក់ផលិតកម្មបេតុង​ជាក់ស្ដែង។

នៅក្នុងវគ្គអនុវត្ត សិស្ស​និស្សិត​មកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាត​ឲ្យអនុវត្ត​ផ្នែក​បេតុង​ចំនួនពីរលើក​នៅ      ឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី   (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ ក្រុមសិស្សនិស្សិត​ បានឆ្លងកាត់​ការធ្វើតេស្ត​ផ្ទាល់មាត់ ការ​ធ្វើតេស្ត​សរសេរ​ និងការធ្វើតេស្តផ្នែកបេតុង ។

សិស្សនិស្សិតចំនួនបីក្រុម​ត្រូវបានជ្រើស​រើសជា​អ្នកឈ្នះ ដែលមកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស(NTTI)  សាកលវិទ្យាល័យន័រតុន និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេ​បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ ។

ទន្ទឹមនឹងនេះ ក្រុម​ជ័យលាភីចំណាត់ថ្នាក់ទីមួយ​បានទទួលរង្វាន់ជាទឹកប្រាក់ ៤ លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២ លានរៀល ។

និស្សិត ហុង សេងហួត តំណាង​ឲ្យក្រុម​ជ័យលាភីលេខ១មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) បាននិយាយថា៖ ពួកខ្ញុំមានសេចក្ដីរំភើបរីករាយ​មែនទែន ដែលបានចូលរួមក្នុងការប្រកួតនេះ ។ និយាយរួម ពួកខ្ញុំបានរៀនសូត្រ​យល់ដឹង​បានច្រើន​ក្នុងអំឡុងពេលចូលរួមការប្រកួត ហើយ​យើង​សង្ឃឹមថា នឹង​យកចំណេះដឹងទាំងនេះទៅ​ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជានៅក្នុងអាជីពការងាររបស់យើងនាពេលអនាគតផងដែរ

គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាចាប់តាំងពី​ឆ្នាំ ១៩៩២ មកម្លះ ដោយ ផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ ដែលមានគុណភាព​សម្រាប់​គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានា​រាប់មិនអស់ ក្នុងនោះអេសស៊ីជី បាន​កសាង​កិតិ្តនាម​របស់ខ្លួន​តាមរយៈការ​ចូលរួម​នៅ​ក្នុងគម្រោង​សាងសង់ធំៗជា​ច្រើននៅ​ក្នុង​ប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេ​របស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និង​អគារ​ខ្ពស់ដំបូងគេ គឺអគារ​វឌ្ឍនៈថៅវើ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុង ដែលត្រូវបានធ្វើឡើងតាមស្តង់ដារ របស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធនបានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ ។ ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញនិងចំណេះដឹងអនុវត្តជាក់ ស្តែង ពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត ​។

អំពីក្រុមហ៊ុន អេសស៊ីជី (SCG)

អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេ​នៅក្នុងតំបន់អាស៊ាន​ ដោយប្ដេជ្ញាចិត្ត​​ក្នុងការ​ធ្វើប្រតិបត្តិការអាជីវកម្មស្រប​តាម​គន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់រយៈពេល ១១០ ឆ្នាំ​មកហើយ ។ វប្បធម៌យូរអង្វែង​របស់​ក្រុមហ៊ុន​​ក្នុងការ​សិក្សាស្វែង​យល់ ការ​សម្របខ្លួន និងការអភិវឌ្ឍន៍​នៅក្នុងគ្រប់វិស័យទាំងអស់ បាន​ផ្ដល់លទ្ធភាព​ឲ្យ​អេសស៊ីជី អាច​ឆ្លង​កាត់ដោយជោគជ័យ​នូវ​រលកវិបត្តិ និងបញ្ហាជា​ច្រើន ហើយមានការទទួលស្គាល់ថាជា​តួអង្គគំរូ​សម្រាប់អាជីវកម្ម​ផ្សេងទៀត​ទាំងនៅ​ក្នុង​ស្រុក និងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ kh.scgbuildingmaterials.com

សិល្បករអូប៉េរ៉ាខ្មែរ និង​សិល្បករ​អូប៉េរ៉ាអន្ដរជាតិរួមសម្តែងរឿងដ៏ល្បី​របស់អ៊ីតាលី Madama Butterfly ​នៅ​កម្ពុ​ជា​

អ្នកចម្រៀងអូប៉េរ៉ា​កម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និង​សិល្បករ​ល្បីល្បាញ​ដទៃ​ទៀត​នឹង​ចូលរួម​សម្ដែង​ល្ខោ ន​អូប៉េរ៉ា​អ៊ីតាលី Madama Butterfly នៅ​រោង​មហោស្រព​កោះ​ពេជ្រក្នុង​រាជធានី​ភ្នំពេញនា​​ខែ​ធ្នូ​ខាង​មុខ ​នេះ។

​ការ​សម្តែងនេះនឹងមានព្រះរាជ​ដឹកនាំ​​ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ​ ព្រមទាំងមាន វត្តមានអ្នកចម្រៀង​​អូប៉េរ៉ា​ខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ ​នឹង​រួម​សហការ​ជាមួយ​ ក្រុម​សិល្បករអូប៉េរ៉ាអន្តរជាតិមក​ពី​​អ៊ីតាលី និង​​ជប៉ុនដែល​រួម​មាន អ្នក​នាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និង​សិល្បករ​-​សិល្បការិនី​ច្រើន​រូប​ទៀត​។

ការ​សម្ដែង​ល្ខោន​អូប៉េរ៉ា​​រឿង​ Madama Butterfly នៅប្រទេស​​កម្ពុជា​​នឹង​​មាន​​អ្នក​​សម្តែងជាង ៧០ នាក់រួម​ទាំងក្រុមភ្លេង​ និង​ក្រុម​ចម្រៀង​​។ ​សម្រាប់ការសម្តែងនេះនឹងត្រូវបានដឹក​នាំ​​ដោយ​ផលិតករ​ជន ជាតិអ៊ីតាលី លោក Vincenzo Grisostomi Travaglini​​ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។​

លោក Gabriele Faja នាយក​គ្រប់គ្រង​ផ្នែក​ផលិត​កម្មវិធីបាន​មាន​ប្រសាសន៍​ថា៖​ «ចំពោះការ​នាំ​យក​ ល្ខោន​អូប៉េរ៉ា​មក​​ប្រទេស​កម្ពុជា យើង​រំពឹង​ថា​នឹង​បាន​បង្ហាញ​នូវ​ទេពកោសល្យ​ផ្នែក​សិល្បៈ និង​វប្បធម៌​ ខ្មែរ​។ យើង​បាន​​មើលឃើញ​នូវ​សមត្ថភាព​របស់​អត្ដពលិក​និង​ការ​រៀបចំ​ព្រឹត្ដិការណ៍​កីឡា​ស៊ីហ្គេម​របស់​ កម្ពុជា​រួច​ហើយ​។ តាមរយៈព្រឹត្តការណ៍ស៊ីហ្គេមនេះបានឱ្យយើង​ស្គាល់​នូវ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់ប្រទេស កម្ពុជា​។ ទន្ទឹមនឹងនេះ ចំពោះ​ការ​សម្ដែង​រួម​គ្នា​រវាង​សិល្បករ​កម្ពុជា និង​អន្ដរជាតិលើ​ឆាក​សម្ដែង​អូប៉េរ៉ា​ ដ៏​ធំ​នេះ យើង​ក៏​មាន​បំណង​បង្ហាញ​មហាជន​គ្រប់​រូបបាន​ឃើញ​​ថា ប្រទេស​កម្ពុជា​មាន​ទម្រង់​សិល្បៈ​ជា ​ច្រើន​ទៀត​»។

ល្ខោនអូប៉េរ៉ានឹងក្លាយ​ជាការ​សម្ដែងមួយ​ដើម្បី​អបអរ​សាទរ​​​ខួបលើកទី ៧០ នៃទំនាក់ទំនងការទូត ជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរក​ការ​​ឧបត្ថម្ភ​បន្ថែមពីការគាំទ្រ​ពីសំណាក់​ដៃគូ មួយ​ចំនួន​រួច​ទៅហើយ​ រួមមាន ស្ថានទូតអ៊ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះ ពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និងនាយកផ្នែកឌីហ្សាញ​ Juveris Tenisons។

មហាជន​អាច​រក​ជាវ​សំបុត្រ​បាន​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០២៣ តាម​រយៈកម្មវិធី​​ ​Last2Ticket ដើម្បី​ទទួល​យក​នូវ​បទពិសោធកម្មវិធី​វប្បធម៌​ដ៏​អស្ចារ្យ​នេះ​។

​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៊ីមែល​៖​ gabi@soundskool.asia។

Metfone អបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពិសេស ពីការប្រកួត Hole-In-One

ថ្មីៗនេះ មិត្តហ្វូនបានរៀបចំពិធីប្រគល់រង្វាន់ ដល់អ្នកឈ្នះក្នុងការប្រកួត Hole-In-One នៅទីលានវាយកូនហ្គោល នៅ Grand Phnom Penh ។ ការប្រកួតប្រជែងនេះទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកចូលចិត្តកីឡាវាយកូនហ្គោល និងជាឱកាសមួយសម្រាប់មិត្តហ្វូន ក្នុងការបង្ហាញការដឹងគុណ ដល់អតិថិជនរបស់ខ្លួន និងផ្តល់រង្វាន់ដ៏គួរឱ្យរំភើប។

មិត្តហ្វូនជាមួយនឹងភាពច្នៃប្រឌិតរបស់ខ្លួន បានរៀបចំការប្រកួតដ៏ទាក់ទាញមួយ ដែលទាក់ទាញអ្នកចូលចិត្ត កីឡាវាយកូនហ្គោលទូទាំងប្រទេស។ រង្វាន់ស៊ីមសំណាង Hole-In-One មានគោលបំណងផ្តល់រង្វាន់ ដល់អ្នកមានសំណាងម្នាក់ ដែលជាស៊ីមកាតលេខពិសេសមានតម្លៃ 15,000 ដុល្លារ។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ មិនត្រឹមតែផ្តល់កិត្តិយស និងសំណាងរបស់អ្នកឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់ស្នាដៃដ៏គួរឱ្យ ចាប់អារម្មណ៍របស់ពួកគេផងដែរ។
មិត្តហ្វូនបានរៀបចំពីធីប្រគល់ រង្វាន់ជូនដល់ជើងឯក Hole-In-One ។ ការប្រកួតវាយកូនហ្គោល Hole-In-One គឺជាការប្រកួតវាយកូនហ្គោល ដែលអ្នកចូលរួមព្យាយាមវាយកូនហ្គោល ចូលទៅក្នុងរន្ធមួយពណ៌បៃតងក្នុងមួយវាយ។

គោលបំណងនៃហ្គេមនេះ គឺធ្វើយ៉ាងណាត្រូវវាយកូនហ្គោលចូលក្នុងរន្ធ ដើម្បីមានឱកាសឈ្នះរង្វាន់លេខពិសេស ដែលមានតម្លៃរហូតដល់ 15,000 ដុល្លារពីក្រុមហ៊ុនមិត្តហ្វូន។

លោក Le Duc Anh ប្រធានផ្នែកទីផ្សារបាននិយាយថា «អ្នកលេងគ្រាន់តែវាយកូនហ្គោល ពីប្រអប់ចូលទៅក្នុងរន្ធពណ៌បៃតងមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Metfone Hole-in-One ពួកគេនឹងមានឱកាសឈ្នះរង្វាន់ លេខពិសេសដែលមានតម្លៃ 15,000 ដុល្លារ ពីមិត្តហ្វូន»។

កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានប្រកាសរកឃើញម្ចាស់ ទីមួយនៃស៊ីមកាតលេខពិសេសតម្លៃ 15,000 ដុល្លារ ក្នុងការប្រកួតវាយកូនហ្គោល Hole In One នៅ Grand Phnom Penh។

លោក Lee Joon Hyuk ជនជាតិកូរ៉េ ដែលបានក្លាយជាម្ចាស់ជ័យលាភីដំបូងគេ និងទទួលបាន រង្វាន់ស៊ីមកាតលេខពិសេស មានសេចក្តីសោមនស្ស និងរំភើបរីករាយក្នុងការ ទទួលបានរង្វាន់នេះពីមិត្តហ្វូន។

Lee Joon បាននិយាយថា «ការឈ្នះការប្រកួតគឺជាសមិទ្ធិផលមួយ ប៉ុន្តែតែងតែមានការប្រកួតប្រជែង និងឱកាសថ្មីៗនៅខាងមុខផងដែរ។ ចំណាយពេលខ្លះដើម្បីគិតអំពីជំហានបន្ទាប់ និងគោលដៅនាពេលអនាគតរបស់អ្នក ហើយប្រើជ័យជំនះរបស់ អ្នកជាការលើកទឹកចិត្ត ដើម្បីបន្តការខិតខំប្រឹងប្រែង និងព្យាយាមដើម្បីជោគជ័យ» ។

លោក Le Duc Anh ប្រធានផ្នែកទីផ្សារបានប្រគល់រង្វាន់ ពិសេសមួយដល់លោក Lee Joon និយាយថា៖ «តាមរយៈការរៀបចំការប្រកួត Metfone Hole-In-One និងការប្រគល់រង្វាន់ពិសេសនេះ មិត្តហ្វូនមិនត្រឹមតែនាំមកនូវក្តីរីករាយ និងរំភើបដល់អ្នកឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពី ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ការផ្តល់បទពិសោធន៍ពិសេស និងមិនអាចបំភ្លេចបានសម្រាប់អតិថិជនរបស់ខ្លួន»។

មិត្តហ្វូនបន្តអះអាងជាថ្មីនូវតួនាទីរបស់ខ្លួន នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ហើយនៅតែប្តេជ្ញាចិត្តចំពោះគោលដៅ នៃការផ្តល់នូវសេវាកម្មគុណភាពខ្ពស់ និងការច្នៃប្រឌិតដល់សហគមន៍អ្នកប្រើប្រាស់” ។

Metfone បានបញ្ជាក់ថា ពួកគេនៅតែមានរង្វាន់ Hole-in-One ដ៏មានតម្លៃសម្រាប់អ្នកលេង ជាច្រើនទៀត ហើយប្តេជ្ញានាំយកបទពិសោធន៍ថ្មី និងប្លែកសម្រាប់អតិថិជននាពេលអនាគត ៕

ការពង្រឹងប្រព័ន្ធសន្តិសុខសាយប័រ (Cybersecurity) សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ      ក្នុងស្រុក៖ មធ្យោបាយការពារពីការគំរាមកំហែង ដែលកើនឡើងក្នុងសម័យឌីជីថល

ភាពជឿនលឿននៃបច្ចេកវិទ្យា ដូចជា AI, blockchain និង chatbots កំពុងតែធ្វើឱ្យវិស័យធនាគារ បន្តផ្លាស់ប្ដូរឱ្យកាន់តែរីកចម្រើនជាលំដាប់ ដោយអនុញ្ញាតឱ្យធនាគារនានាផ្តល់សេវាកម្មរបស់ខ្លួនស្របតាមតម្រូវការអតិថិជនគ្រប់រូប ខណៈដែលប្រតិបត្តិការឌីជីថលកាន់តែមានសុវត្ថិភាព និងអាចទុកចិត្តបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីគុណសម្បត្តិនានាដែលនាំមកនូវអត្ថប្រយោជន៍ បច្ចេកវិទ្យា ទាំងនេះក៏មកជាមួយហានិភ័យ និងការគំរាមកំហែងខ្ពស់ ដែលធនាគារនានាត្រូវតែដោះស្រាយដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ផងដែរ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថាមានការលួចចូលប្រើប្រាស់ទិន្នន័យជាច្រើនបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ បើយោងតាមរបាយ​​ការណ៍វាយតម្លៃពីកម្មវិធី Cyber Treat របស់ Interpol ក្នុងឆ្នាំ 2021 ដោយចំនួននៃករណីសរុបមានដល់ទៅ 7,345 ករណី ដែលត្រូវបានកត់ត្រាក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ 2020។ ចំនួនករណីនេះមិនរាប់បញ្ចូលទាំងការវាយប្រហារផ្សេងៗទៀតដែលមិនត្រូវបានគេរាយការណ៍ ហើយវិស័យធនាគារជាគោលដៅក្នុងការប៉ុនប៉ងលួចចូលច្រើនបំផុតដែលមានអត្រាដល់ទៅ 21.3% នៃការវាយប្រហារបែប phishing។

តាមការសម្រង់មតិរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា (NBC) បានជំរុញឱ្យធនាគារ និងស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វិនិយោគបន្ថែមលើសន្តិសុខសាយប័រ (Cybersecurity) បន្ថែមទៀត ដោយសារតែមានការកើនឡើងនៃឌីជីថលូបនីយកម្ម (digitalization) ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ”កំណើនយ៉ាងឆាប់រហ័សនៃ ឌីជីថលូបនីយកម្ម ក៏ផ្ដល់ឱកាសច្រើនដល់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ព័ត៌មានហិរញ្ញវត្ថុ ដ៏សំខាន់ៗរបស់អ្នកប្រើប្រាស់រាប់ពាន់នាក់ ក៏កំពុងស្ថិតក្នុងហានិភ័យ។ ដូច្នេះ នាងខ្ញុំសូមស្នើឱ្យស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យធ្វើការអភិវឌ្ឍឱ្យបានត្រឹមត្រូវលើប្រព័ន្ធសន្តិសុខសាយប័រ និងផ្តល់ការ បណ្តុះបណ្តាលដល់បុគ្គលិកដើម្បីកាត់បន្ថយហានិភ័យនៃការបំពានលើប្រព័ន្ធសុវត្ថិភាព។ បន្តការអប់រំ និងផ្សព្វផ្សាយចំណេះដឹង គឺជាគន្លឹះក្នុងការធានាសុវត្ថិភាពលើសន្តិសុខសាយប័រផងដែរ”។

ឥឡូវនេះ ដល់ពេលហើយដែលម្ចាស់ធនាគារទាំងអស់គិតគូរ និងចាត់ទុកសន្តិសុខសាយប័រ (Cybersecurity) ជាចលករជំរុញកំណើត។ ប្រព័ន្ធសុវត្ថិភាពនឹងជួយជំរុញកម្លាំងការងារឱ្យកាន់តែមាន ផលិតភាព និងភាពច្នៃប្រឌិតដែលនឹងដើម្បីបង្កើនគុណសម្បត្តិប្រកួតប្រជែង។ ការអនុវត្តបែបនេះក៏សមស្របទៅនឹងរបាយការណ៍ដែលបានចេញផ្សាយដោយ Cisco ផងដែរ ដែលបង្ហាញពីការព្រួយបារម្ភថាសន្តិសុខសាយប័រ (Cybersecurity) បានរារាំងការច្នៃប្រឌិតរបស់ក្រុមហ៊ុនដល់ទៅ 71% ដោយភ័យខ្លាចក្នុងការបើកប្រព័ន្ធប្រតិបត្តិការបន្ថែមដែលអាចទទួលរងការគំរាមកំហែងតាមរយៈ ប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ សន្តិសុខសាយប័រក៏អាចជួយរក្សាទិន្នន័យ និងធ្វើឱ្យអតិថិជនបន្តគាំ ទ្រធនាគារ ស្របពេលដែលធនាគារបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចការពារទិន្នន័យឯកជនភាព និងសម្លឹងឆ្ពោះទៅរកកិច្ចការពារពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនាពេលខាងមុខបន្ថែមទៀត។

ទោះជាយ៉ាងនេះក្ដី បច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន ដូចជាវេទិកាសុវត្ថិភាពដែលប្រើបច្ចេកវិទ្យា Cloud ដំណើរការដោយវិធីញែកកម្មវិធី អាចជួយកាត់បន្ថយហានិភ័យទាំងនេះបានយ៉ាងមានប្រសិទ្ធភាព ដោយផ្ដល់វិសាលភាពការពារពេញលេញទូទាំងសហគ្រាសតូចធំគ្រប់ប្រភេទទាំងអស់ ដោយមិនតម្រូវ Endpoint Software end user-experience ឡើយ។

ការបំបែកសិន ក្នុងជំហរ Zero trust គឺជាវិធីសាស្រ្តមួយដើម្បីការពារសន្តិសុខសាយប័រ ដែលសន្មតថា រាល់អ្នកប្រើប្រាស់ (user)  ឧបករណ៍ (Devices) និង ណិតវើក (Network) ទាំងអស់សុទ្ធតែមិនមាន សុវត្ថិភាពគួរទុកចិត្តបាន ហើយគួរតែត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ពីសុវត្ថិភាពជាមុនសិនមុននឹងផ្ដល់សិទ្ធិចូលប្រើប្រាស់។ នីតិវិធីនេះកំពុងក្លាយជាវិធីសាស្ត្រដ៏ពេញនិយមកាន់តែខ្លាំងឡើងក្នុងវិស័យធនាគារ និង ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាមធ្យោបាយមួយដើម្បីកែលម្អលើសន្តិសុខសាយប័រ (Cybersecurity) និង ការពារពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ ម្យ៉ាងវិញទៀតការបំបែកកម្មវិធី Web Browser ដាច់ដោយឡែក ក៏ជួយរក្សាសកម្មភាពរុករក (browsing) ឱ្យស្ថិតក្នុងស្ថានភាព ឬបរិយាកាសសុវត្ថិភាពផងដែរ ដោយបំបែកចេញពីឧបករណ៍ (Device) និង ណិតវើក (Network) របស់អ្នកប្រើប្រាស់។ វិធីសាស្រ្តនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការគំរាមកំហែងតាមវិប (web) ដូចជាការវាយប្រហារបែប phishing, ការទាញយកមេរោគ (Malware Downloads) និងការទាញយកដ្រាយវ៍ណាមួយ (Drive-By Download)។

អំពី Menlo Security

Menlo Security នឹងជួយការពារស្ថាប័នពីការវាយប្រហារតាមរយៈអ៊ីនធឺណិត ដោយលុបបំបាត់ការគំរាមកំហែងនៃមេរោគ malware លើគេហទំព័រ (Web), ឯកសារ (Documents), និងអ៊ីមែល (Email)។ វេទិកាសុវត្ថិភាពប្រើបច្ចេកវិទ្យា Cloud ដំណើរការដោយវិធីញែករបស់ Menlo Security ផ្ដល់វិសាល ភាពការពារពេញលេញទូទាំងសហគ្រាសតូចធំគ្រប់ប្រភេទទាំងអស់ ដោយមិនតម្រូវ Endpoint Software ឬ end user-experience ឡើយ។ Menlo Security ត្រូវបានជឿទុកចិត្តដោយអាជីវកម្ម ធំៗទូទាំងសកលលោក រួមទាំងក្រុមហ៊ុន Fortune 500 និង 8 ស្ថាប័ននៃសេវាកម្មហិរញ្ញវត្ថុពិភពលោកធំជាងគេទាំង 10 ដែលត្រូវបានគាំទ្រដោយ Vista Equity Partners, Neuberger Berman, General Catalyst, American Express Ventures, Ericsson Ventures, HSBC និង JP Morgan ChaseMenlo Security មានទីស្នាក់ការកណ្តាលនៅ Mountain View រដ្ឋ California ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.menlosecurity.com.

ចែងចាំងដូចមាស ស្រាបៀរ អង្គរ រូបរាងថ្មី កាន់តែទាន់សម័យ កាន់តែប្រណីត

ភ្នំពេញ៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេក យ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។

កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់កាន់តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី។

ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀត ដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹង វប្បធម៌ប្រកបដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ស្រាបៀរ អង្គរ រូបរាងថ្មី តំណាងឲ្យគុណភាពលំដាប់ ខ្ពស់របស់ស្រាបៀរ អង្គរ និងការតម្កល់គុណតម្លៃខ្ពស់ចំពោះមរតកខ្មែរ ដែលជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ និងភាពសុខដុមរមនាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ពេលនេះ ប្រជាជនខ្មែរដែលនិយមគាំទ្រស្រាបៀរ អាចរីករាយក្រេបឱជារសរបស់ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី ដោយក្តីមោទនៈ។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ក្រុមហ៊ុន ក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតមិនផ្លាស់ប្តូរក្នុងការច្នៃប្រឌិត និងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ថ្មីៗ និងរសជាតិប្រកបដោយគុណភាព។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្រាបៀរ អង្គរ ជាផលិតផលលំដាប់កំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនមានដំណើរការ លើរោងចក្រផលិតស្រាបៀរ ដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរ អង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផលិតស្រាបៀរ ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរ ដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

ស្រាបៀរ អង្គរ តែងតែជាជម្រើសរបស់ប្រជាជនខ្មែរ និងភ្ញៀវទេសចរ។ ជាមួយនឹងរូបរាងថ្មី រសជាតិថ្មីស្រស់
ស្រាបៀរ អង្គរ ត្រូវបានរំពឹងថា នឹងទទួលបានការពេញនិយម និងគាំទ្រកាន់តែខ្លាំងក្លាពី សំណាក់អ្នកនិយមស្រាបៀរ ហើយនឹងអាចពង្រឹងជំហររបស់ខ្លួន ឲ្យក្លាយជាពាណិជ្ជសញ្ញាស្រាបៀរ ដ៏ល្អនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរ ៕