Home Blog Page 70

អ្នកអភិវឌ្ឍន៍គម្រោងអឹមអិល ធារ៉ា ប្រគល់រង្វាន់រថយន្តជូនអតិថិជន

0

ក្រុងតាខ្មៅ៖ ក្នុងគោលដៅលើកទឹកចិត្តអតិថិជន ក្រុមហ៊ុន អឹមអិល មង្គល រៀលធីឯ.ក បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាង ជូនអតិថិជនគម្រោង អឹមអិល ធារ៉ា និងប្រគល់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ២០២២ ចំនួន២គ្រឿង ជូនដល់អតិថិជនដែលជាម្ចាស់ផ្ទះដែលបានទិញផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា។

លោក យ៉ែន សុខលីន អគ្គនាយក នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាសន៍ក្នុងពីធីខាងលើកាលពីថ្ងៃចុងសប្តាហ៍មុនថា ការផ្តល់ជូនជាពិសេស “ទិញផ្ទះ ឈ្នះឡាន” គឺជាការផ្តល់ជូនដ៏អស្ចារ្យ និងធំបំផុតរបស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី សម្រាប់អតិថិជនដែលជាម្ចាស់ផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា និងដើម្បីជាការថ្លែងអំណរគុណ ចំពោះការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជននាពេលកន្លងមក។

លោកបានបន្តថា “ខ្ញុំសូមចូលរួមអបអរសាទរដល់អតិថិជន ដែលជាម្ចាស់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ក៏ដូចជា ម្ចាស់រង្វាន់ផ្សេងទៀតទាំង៣០រូប និងសូមអរគុណដល់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលរួម ក្នុងពិធីចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនគម្រោងអឹមអិល ធារ៉ា នាសៀលនេះផងដែរ”។

លទ្ធផលពីការចាប់ឆ្នោតផ្សងសំណាង បានរកឃើញម្ចាស់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ទាំង២​រូបរួមមានឈ្មោះ លោកស្រី ឆាយ ណាលីន ជាម្ចាស់ផ្ទះលេខ១៧ ផ្លូវលេខ ០១ ប្រភេទផ្ទះ វីឡាព្រីនស៍A​ និងឈ្មោះ លោក ទីវ សុងអុង ជាម្ចាស់ផ្ទះលេខ ៤៤ ផ្លូវលេខ ០៧ ប្រភេទផ្ទះ វីឡាព្រីនស៍ B​ ក្នុងគម្រោង អឹមអិល ធារ៉ា។

ក្រៅពីរង្វាន់ធំរថយន្តម៉ាកFord Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ចំនួន២គ្រឿង គម្រោងអឹមអិល ធារ៉ា ក៏មានរង្វាន់ជាច្រើនផ្សេងទៀតចំនួន ៣០ រង្វាន់​ ជូនដល់អតិថិជនរួមមាន៖

  • ទូរស័ព្ទដៃម៉ាក iPhone 14 Pro Max ចំនួន ៥ រង្វាន់
  • ទូរទឹកកក ចំនួន ៥ រង្វាន់
  • ទូរទស្សន៍ 65” ចំនួន ៥ រង្វាន់
  • ម៉ាស៊ីនបោកសម្លៀកបំពាក់ ចំនួន ៥ រង្វាន់
  • ម៉ាស៊ីនបឺតផ្សែង ចំនួន ៥ រង្វាន់
  • ម៉ាស៊ីន Microwave ចំនួន ៥ រង្វាន់

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា៖

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៥ ដូចជា៖

១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។

២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ      ល្វែងកូនកាត់ និងដីឡូត៍។

៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។

៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត           វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

៥. គម្រោង អឹមអិល ហ្រ្គីន​ លែន ដែលមានអាសយដ្ឋានស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ A វីឡាទោល និងហ្សបហៅស៍៕

ឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ៤គ្រឿង ដើម្បីរុករកជនរងគ្រោះ ករណីលិចទូកនេសាទ នៅលើផ្ទៃសមុទ្រ

0

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួន​ មនុស្សចំនួន២នាក់ ខណៈពេលនេះលោកឧកញ៉ា​ កំពុងបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះ នៅលើផ្ទៃសមុទ្រ។

បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៊ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។

ម្ចាស់ទូកបញ្ជាក់បន្ថែមថា​ នៅលើទូកនេសាទដែលលិចនោះ មានមនុស្សចំនួន០២នាក់​ មានឈ្មោះ អា ស្រេម  ជាអ្នកបើកទូក​ និងកម្មករទូកម្នាក់ទៀត ម្ចាស់ទូកមិនស្គាល់ឈ្មោះ​ ។

ករណីលិចទូកខាងលើនេះ សម្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង​ ទឹករលកធំៗបណ្តាលអោយលិចតែម្តង ។

គួរឲ្យដឹងថា លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសម្ថកិច្ច កំពុងស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់​ និងរលកខ្លាំង លោកឧកញ៉ា និងព្យាយាមឲ្យអស់ពីលទ្ធភាព៕

យុទ្ធនាការ «ការពារខ្លួនអ្នក» ក្នុងការផ្សព្វផ្សាយ ពីជំងឺអេដស៍ និងកាមរោគ នៅប្រទេសកម្ពុជា

0

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួង សុខាភិបាល ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ របស់ក្រសួងសុខាភិបាល ជាពិសេសការ គាំទ្រពី ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានកិច្ចសហការនិងគាំទ្រពី ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញក្រុមប្រឈមមុខនឹង ការឆ្លងមេរោគអេដស៍ និងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា ដែលចូលរួមផ្សព្វផ្សាយលើការ បង្ការជំងឺអេដស៍ និងគាំទ្រអ្នកផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសារ នៅទូទាំងប្រទេសកម្ពុជា ។

ជាលទ្ធផលយោងតាមឯកសារ ទទួលបានពីមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ កម្ពុជាបានសម្រេចទិសដៅ ៩០បីដង នៅឆ្នាំ២០១៧ (បីឆ្នាំមុនកាលកំណត់) បច្ចុប្បន្ននេះ យើងក៏បានដាក់ចេញនូវទិសដៅ ៩៥ បីដង នៅឆ្នាំ ២០២៥។ យោងតាមការប៉ាន់ស្មានដោយអង្គការ UNAIDS ឆ្នាំ ២០២១ បានឱ្យដឹងថា អត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ក្នុងចំណោម មនុស្សពេញវ័យមាន ០,៦% ករណីឆ្លងថ្មី នៃមេរោគអេដស៍មាន ១.១០០នាក់ និងករណីស្លាប់ដោយសារជំងឺអេដស៍ ក៏មាន ១.១០០ នាក់ ដែរ។

ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ករណីឆ្លងថ្មី នៃមេរោគអេដស៍នៅទ្រឹង ហើយក្នុងចំណោមករណីឆ្លងថ្មី ១.១០០ នាក់នោះគឺ ៧៧% កើតឡើងនៅក្នុងចំណោមក្រុមប្រជាជនចំណុច និងដៃគូរួមភេទរបស់គាត់។ យើងក៏អាចនិយាយបានថា វាអាចបណ្តាលមកពីផលប៉ះពាល់ នៃជំងឺរាតត្បាតជាសកល គឺជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន ដល់ការផ្តល់សេវាបង្ការ សេវាធ្វើតេស្តរកមេរោគ អេដស៍ និងការព្យាបាល។

គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំ ព្យាបាល នៅតាមសេវាព្យាបាលជំងឺអេដស៍ ៧១ កន្លែងទូទាំងប្រទេស មានចំនួន ៦៤.១៨៤ នាក់ ធៀបនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបមាន ៧៤.០០០ នាក់ យោងតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍ ឆ្នាំ ២០២១។

ខ្ញុំក៏សូមទាញនូវការចាប់អារម្មណ៍ផងដែរ លើអត្រាប្រេវ៉ាឡង់ក្នុងចំណោម ក្រុមប្រឈមមុខខ្ពស់នៅមានកម្រិតខ្ពស់ គឺក្នុងចំណោមស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ​៤,៩% (IBBS-២០២២) និង​ប្រេវ៉ាឡង់នៃមេរោគស្វាយ ១៨,៩% បុរសរួមភេទជាមួយបុរស ៤,០% (IBBS-២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (IBBS-២០១៩)​ អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (IBBS-២០១៧) និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (IBBS-២០១៧) ។

ដើម្បីជម្រុញការទប់ស្កាត់ការ រីករាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោម​ក្រុមប្រឈម​មុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូអភិវឌ្ឍន៍បានរៀបចំ ដាក់ចេញនូវនវានុវត្តន៍​ លើបទអន្តរាគមន៍ជាច្រើន ជាពិសេស ១)-ការអប់រំផ្សព្វផ្សាយទាំង ដោយជួបផ្ទាល់ និងតាមរយ: អនឡាញក្នុងគោលបំណង ផ្តល់ព័ត៌មាន​ទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគ ​ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែល​មានការប្រព្រឹត្ត ប្រឈមនឹងការឆ្លងមេរោគអេដស៍ ដើម្បីឱ្យពួកគាត់មានការ ផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ​ទៅប្រកាន់យកនូវការប្រ​ព្រឹត្តប្រកបដោយសុវត្ថិភាព និងទទួលបានសេវានានា ដែល​ទាក់ទងនឹងជំងឺអេដស៍ និង​​កាមរោគឱ្យបានត្រឹមត្រូវ និងទាន់ពេល។

ជាពិសេសក្នុងឱកាលនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សូមបើកសម្ភោធយុទ្ធនាការថ្មីមួយទៀត ដើម្បីចាក់ផ្សាយវីដេអូចំនួន ១០ រឿង (ត្រូវជា ១៥ ឃ្លីប) ថ្មីទៀត ព្រមទាំង សម្ភារអប់រំ ដ៏សម្បូរបែប ។ វីដេអូរឿងទាំងនេះ នឹងឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណី និងទំនាក់ទំនងស្នេហា តាមបរិបទថ្មីរវាងក្រុមយុវវ័យ ក្រុមប្រជាជនគោលដៅ និងប្រជាជនទូទៅ​​ ក្នុងគោលបំណងផ្សព្វផ្សាយសារអប់រំស្តីពី ការ​បង្ការ ថែទាំ ព្យាបាលជំងឺអេដស៍​ និងកាមរោគ នៅព្រះរាជា-ណាចក្រកម្ពុជា ។

ខ្ញុំជឿជាក់ថា នឹងមានអ្នកចូលទស្សនាវីដេអូរឿងទាំងនេះជាច្រើន តាមរយ:បណ្តាញទំនាក់-ទំនងសង្គមទាំងបី គឺ Facebook YouTube និង Instagram ដែលមានឈ្មោះថា “ ការពារខ្លួនអ្នក ” ហើយសង្ឃឹម​ថា តាមរយ:ការទស្សនាខ្សែវីដេអូរឿងទាំងនេះ អ្នកទស្សនាទាំងអស់ ជាពិសេសក្រុមប្រឈមមុខខ្ពស់ និងជាពិសេសក្រុមយុវវ័យ នឹងទទួលបានព័ត៌មានជាក់លាក់ស្តីពី ការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ឈានដល់ការផ្លាស់ប្តូរការប្រព្រឹត្ត ដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ទៅជាការប្រកាន់ខ្ជាប់នូវវិធានការបង្ការ ដូចជា ការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់ រាល់ពេលរួមភេទ ការលេបថ្នាំប្រឹព(PreP) ការធ្វើតេស្តរកមេរោគអេដស៍ ការស្វែងរកសេវាព្យាបាលជំងឺកាមរោគ និងព្យាបាលជំងឺឱ្យបានឆាប់បំផុត នៅតាមសេវាដែលផ្តល់ជូន ដោយក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ នៅទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយការ ឆ្លងរាលដាលនៃមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ ៕

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច ទម្ងន់ធ្ងន់១ក្បាលទៀត ទៅព្រលែង ​ក្នុងសមុទ្រធម្មជាតិវិញ

0

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួន១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង​ លើកទី១៣៥។

សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែង ក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច លើកនេះគឺ KH 0804។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទ បានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ ឬសត្វល្មិច តែងតែនាំយកមកប្រគល់ ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល ៕

ទើបដឹងថាស្រ្តី៣រូប ជាភរិយាអ្នកឧកញ៉ា លោកឧកញ៉ា និងមន្ត្រីរាជការ កំពុងជោគជ័យទាំងមុខជំនួញ និងសុភមង្គលគ្រួសារ​​ រហូតអ្នកលេងបណ្តាញសង្គម ស្ងប់ស្ងែងមិនដាច់ពីមាត់ តាមពិតជាអ្នកស្វាយរៀង នឹងជាប់ខ្សែលោហិតនឹងគ្នាសោះ

ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីឃើញមានវត្តមានរួមគ្នា​​ ក្នុងកម្មវិធីធំៗ និងឧស្សារហ៍ជួបជុំគ្នាជាញឹកញ៉ាប់ និងតាមរយៈការបង្ហោះរូបភាពស្និតស្នាល ជាមួយគ្នាជារឿយៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងស្ងប់ស្ងែងពីភាពឈ្លាសវៃ និងភាពជោគជ័យ​ របស់អ្នកទាំង៣​មិនដាច់ពីមាត់ មិនថាមុខជំនួញ និងសុភមង្គលក្នុងក្រុមគ្រួសារ ហើយតាមពិតទៅ អ្នកទាំង៣​ ជាអ្នកខេត្តស្វាយរៀងជាមួយគ្នា ព្រមទាំងដឹងថា មានជាប់ខ្សែលោហិតនឹងគ្នាទៀតផង ហើយបច្ចុប្បន្នស្រ្តីទាំង៣រូបនេះ សុទ្ធតែកំពុងក្តោបក្តាបអាជីវកម្ម និងទ្រព្យសម្បត្តិជាច្រើន ។

ស្ត្រីទាំង៣រូប​ ដែលទាក់ចិត្តអ្នកលេងបណ្តាញសង្គម ងាកមកសរសើរមិនដាច់ពីមាត់ ពីភាពវៃឆ្លាត និងរូបសម្ភសស្រស់ស្អាត ជាពិសេសដែលមានប្រភព​ មកពីខេត្តស្វាយរៀងរួមគ្នា ដែលយើងនឹងលើកមកនិយាយនាពេលនេះ រួមមាន៖

លោកស្រី ស្រីតូចចំណាន (ឆ្វេងដៃ) លោកស្រី គង់ ពៅផលឡន (កណ្តាល) អ្នកស្រី នុនចាន់ពិសី (ស្តាំដៃ)

អ្នកទី១ លោកស្រី ស្រីតូចចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង៖ លោកស្រី ស្រីតូចចំណាន គ្រប់គ្នាបានដឹងហើយថា លោកស្រីកំពុងទទួលបានភាពជោគជ័យជាច្រើន ក្នុងនោះមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ លោកស្រីថែមទាំងមានអតចរិកស្លូតបូត ទៅណាមកណារួសរាយរាក់ទាក និងមានប្រជាប្រិយភាពមិនតិចឡើយ ហើយតាមពិតទៅលោកស្រី មានដើមកំណើតនៅខេត្តស្វាយរៀង ។

ស្ត្រីទី២ គឺអ្នកស្រី នុន ចាន់ពិសី សច្ចៈសម្បត្តិ អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ ជាភរិយាលោកឧកញ៉ា សូវ សច្ចសម្បត្តិ៖ ថ្មីៗនេះ លោកឧកញ៉ា សូវ សច្ចសម្បត្តិ ទើបតែទទួលបានការបោះឆ្នោត ជាប់ជាសមាជិក​ ជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ។ តាមរយៈបណ្តាញសង្គមរបស់លោកឧកញ៉ា និងអ្នកស្រី​ តែងតែបង្ហាញនូវរូបភាពផ្អែមល្អែមនឹងគ្នាជាហូរហែរ ។ បើនិយាយពីមុខជំនួញរបស់អ្នកស្រី និងស្វាមី បច្ចុប្បន្នកំពុងតែរីកចម្រើនយ៉ាងខ្លាំង ជាពិសេសទៅលើវិស័យអចលនទ្រព្យ។ បន្ទាប់ពីបានឃើញរូបភាពស្និតស្នាល រវាងស្ត្រីទាំង៣នាក់ ទើបយើងដឹងថា អ្នកស្រី នុន ចាន់ពិសី ក៏ជាអ្នកស្វាយរៀងផងដែរ ។

ចំណែកអ្នកទី៣ គឺលោកស្រី គង់ ពៅផលឡន៖ ប្រហែលជាមនុស្សមួយចំនួន សង្ស័យពីទំនាក់ទំនងរវាងលោកស្រី គង់ ពៅផលឡន ជាមួយនិងលោកស្រី ស្រីតូចចំណាន និងអ្នកស្រី នុន ចាន់ពិសី ព្រោះអ្នកទាំង៣ តែងតែចូលរួមកម្មវិធីជាមួយគ្នាជាញឹកញ៉ាប់ និងមានភាពស្និតស្នាលស្អិតរមួតនឹងគ្នាជាងគេ ក្នុងចំណោមអ្នកឯទៀត ដែលចូលរួមក្នុងកម្មវិធីជាមួយគ្នា ហើយតាមរយៈភាពស្និតស្នាលនេះ ទើបធ្វើឲ្យយើងប្រមូលបានព័ត៌មានផ្លូវការថា អ្នកទាំង៣ មកពីខេត្តស្វាយរៀងដូចគ្នានេះឯង។ ​យើងបានដឹងថា ស្វាមីរបស់លោកស្រី គង់ ពៅផលឡន មានឈ្មោះ ប្រាក់ ចាន់ធី មានងារជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយលោកស្រីផ្ទាល់ ក៏ទទួលងារជាលោកជំទាវផងដែរ ដែលធ្វើឲ្យស្ត្រីៗមកពីខេត្តស្វាយរៀង មិនតិចនោះទេ តែងតែប្រាថ្នាមានជីវិត ពោលពេញដោយសុភមង្គល ដូចលោកស្រីដែរ ពោលគឺលោកស្រី អាចចាត់ទុកថាមានសំណាង បើប្រៀបនឹងស្រ្តីជាច្រើន លោកស្រីតែងទទួលបានការថ្នាក់ថ្នម និងទទួលក្តីស្រលាញ់យ៉ាងធំធេងពីស្វាមី ហើយយើងអាចសង្កេតឃើញថា មិនថាជាអ្វី ឬទីកន្លែងណានោះទេ ឲ្យតែលោកស្រីចង់បាននិងចង់ទៅ ស្វាមីរបស់លោកស្រីតែងតែបំពេញជូនជានិច្ច ។

ជារួមក្រោយពីឃើញពីភាពស្និតស្នាលនឹងគ្នារវាងអ្នកទាំង៣ ដែលតែងតែចែកចាយលើបណ្តាញសង្គមនោះ ទើបយើងបានដឹងថា អ្នកទាំង៣ជាអ្នកខេត្តស្វាយរៀង ហើយពិតណាស់ អ្នកស្វាយរៀងប្រាកដជាបានស្គាល់ បើមើលតាមខំមិនភាគច្រើនណាស់ អ្នកនិយមលេងបណ្តាញសង្គមលើកឡើងថា អ្នកស្វាយរៀង មិនចាញ់អ្នកខេត្តដទៃឡើយ ពោលស្ត្រីគំរូ៣រូបខាងលើនេះ បានធ្វើឲ្យស្ត្រីជាច្រើន ជាពិសេសអ្នកស្វាយរៀងមានមោទកភាព៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ទៅទទួលពលរដ្ឋម្នាក់ ត្រូវការសង្គ្រោះ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត

0

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាពលរដ្ឋ នៅក្រុងកោះរ៉ុង មានជំងឺ ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នកជំងឺ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាយក្រឹម ទូតសុឆន្ទៈឆ្នោតមហាសំណាង ចុះចែករង្វាន់៨០លានរៀល

0

ភ្នំពេញ៖នាយក្រឹមទូតសុឆន្ទៈក្រុមហ៊ុនឆ្នោតមហាសំណាង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចុះទៅប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ធំ៨០លានរៀល ប្រភេទឆ្នោតកោស សប្បាយកោស មានឈ្មោះ ម៉ៅ ធីម រស់នៅភូមិត្រពាំងរាំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ពេជ្រ ចិត្រា អគ្គនាយក្រុមហ៊ុនខ្មែរមហាសំណាង ឯ.ក បានមានប្រសាសន៍ថា” ឆ្នោតមហាសំណាង “ជាប្រតិបត្តិករឆ្នោតឈានមុខក្នុងរយៈពេល៦ឆ្នាំ” ហើយថ្មីៗនេះ ក្រុមហ៊ុនបានទទួលបានអាជ្ញាបណ្ណឆ្នោតផ្សងសំណាង ពេញលេញបន្ត៥ឆ្នាំទៀត (២០២២ – ២០២៦) ចាប់តាំងពីបើកដំណើរការក្រុមហ៊ុនបានចូលរួម យ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនៅជាង ៣០០ កន្លែងក្នុង25រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ឃុំទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាងបានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធវីតាល់ មីជាតិ ដល់ប្រជាជនដែលជាប់ក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងតាមទីតាំងដែលត្រូវបានបិទខ្ទប់។

លោកបានបន្ថែមថា” ការប្រគល់រង្វាន់ធំ៨០លានរៀលនៅពេលនេះគឺមិនមែនជារង្វាន់ធំលើកទីមួយនោះទេ ជាក់ស្ដែងក្រុមហ៊ុនប្រគល់រង្វាន់ធំៗ ជាច្រើននាពលកន្លងមក ហើយខាងក្រោមនេះជាឈ្មោះអ្នកឈ្នះរង្វាន់ធំៗនាពេលថ្មីៗនេះ៖

1/ឈ្មោះ: ឈន ស្រីនី រស់នៅភូមិកក់អង្គុញ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺឈ្នះរង្វាន់: 20លានរៀល ប្រភេទឆ្នោតកោស: ឆុតណាស់

ឈ្មោះ: ឈន ស្រីនី អាសយដ្ឋាន: រស់នៅភូមិកក់អង្គុញ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លេខទូរស័ព្ទ: 010 563 153។ រង្វាន់: 20លានរៀល ប្រភេទឆ្នោតកោស: ឆុតណាស់ ត្រូវរង្វាន់ថ្ងៃទី: 21.12.22

2/ឈ្មោះ: នីម ស្រីមុំ រស់នៅភូមិជីប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឈ្នះរង្វាន់: 40លានរៀល ប្រភេទឆ្នោតកោស: សន្លឹកមាស

ឈ្មោះ: នីម ស្រីមុំ អាសយដ្ឋាន: រស់នៅភូមិជីប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ លេខទូរស័ព្ទ: 071 976 9331 រង្វាន់: 40លានរៀល ប្រភេទឆ្នោតកោស: សន្លឹកមាស
ត្រូវរង្វាន់ថ្ងៃទី: 21.12.22

3/ឈ្មោះ:និច រិនណា រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: សប្បាយកោស

ឈ្មោះ:និច រិនណា អាសយដ្ឋាន: រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល លេខទូរស័ព្ទ: 071 976 9331 រង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: សប្បាយកោស ត្រូវរង្វាន់ថ្ងៃទី: 28.11.22

4/ឈ្មោះ: ស៊ុន គីម រស់នៅភូមិតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: វើលខាប់

ឈ្មោះ: ស៊ុន គីម អាសយដ្ឋាន: រស់នៅភូមិតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លេខទូរស័ព្ទ: 097 9294719 រង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: វើលខាប់ ត្រូវរង្វាន់ថ្ងៃទី: 14.11.22

5/ឈ្មោះ: ភឹម ចាន់ រស់នៅភូមិពេជ្រសង្វា សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: ទាសំណាង

ឈ្មោះ: ភឹម ចាន់ អាសយដ្ឋាន: រស់នៅភូមិពេជ្រសង្វា សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លេខទូរស័ព្ទ: 070 38 74 52 រង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: ទាសំណាង ត្រូវរង្វាន់ថ្ងៃទី: 11.11.22

6/ឈ្មោះ: កែវ សុខឿន រស់នៅភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុឈ្នះរង្វាន់: 100លានរៀល ប្រភេទឆ្នោតកោស: សន្លឹកមាស

ឈ្មោះ: កែវ សុខឿន អាសយដ្ឋាន: រស់នៅភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លេខទូរស័ព្ទ: 097 837 5151 រង្វាន់: 100លានរៀល ប្រភេទឆ្នោតកោស: សន្លឹកមាស ត្រូវរង្វាន់ថ្ងៃទី: 06.11.22

7/ឈ្មោះ: ភាច ស៊ាងរស់នៅភូមិអង្គស្វាយទូ ឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឈ្នះរង្វាន់: 40លានរៀល ប្រភេទឆ្នោតកោស: ឃុំមាស

ឈ្មោះ: ភាច ស៊ាង អាសយដ្ឋាន: រស់នៅភូមិអង្គស្វាយទូ ឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង លេខទូរស័ព្ទ: 096 57 18 934 រង្វាន់: 40លានរៀល ប្រភេទឆ្នោតកោស: ឃុំមាស ត្រូវរង្វាន់ថ្ងៃទី: 15.09.22

8/ឈ្មោះ: ឈីវ ឆង រស់នៅភូមិសៀម ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងឈ្នះរង្វាន់: 8លានរៀល ប្រភេទឆ្នោតកោស: គោលុយ

ឈ្មោះ: ឈីវ ឆង អាសយដ្ឋាន: រស់នៅភូមិសៀម ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង លេខទូរស័ព្ទ: ទ 096 399 4265 រង្វាន់: 8លានរៀល ប្រភេទឆ្នោតកោស: គោលុយ ត្រូវរង្វាន់ថ្ងៃទី: 27.08.22

9/ឈ្មោះ: ចន្ទ័ លីណាត រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: ទាសំណាង

ឈ្មោះ: ចន្ទ័ លីណាត អាសយដ្ឋាន: រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ លេខទូរស័ព្ទ: 096 834 5474 រង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: ទាសំណាង ត្រូវរង្វាន់ថ្ងៃទី: 10.08.22

10/ឈ្មោះ ម៉ន ហែរ រស់នៅភូមិឃ្លៀច ឃុំរំចេក ស្រុកមេមុត ខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់: 8,800,000រៀល ប្រភេទឆ្នោតកោស: ជ្រូកលុយ

ម៉ន ហែរ អាសយដ្ឋាន: រស់នៅភូមិឃ្លៀច ឃុំរំចេក ស្រុកមេមុត ខេត្តត្បូងឃ្មុំ លេខទូរស័ព្ទ: 077 853 416​ រង្វាន់: 8,800,000រៀល​ ប្រភេទឆ្នោតកោស: ជ្រូកលុយ ត្រូវរង្វាន់ថ្ងៃទី: 06.08.22

សារជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុនឆ្នោតមហាសំណាងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរតាមមូលដ្ធាន និងអាជ្ញាធរតាមបណ្ដារាជធានីខេត្តក្រុងដែលតែងតែគាំទ្រដល់ក្រុមឆ្នោតមហាសំណាង។

សំរាប់ពត៌មានបន្ថែមសូមទាក់ទង: 093 400 888 / 087 903 233

ជ័យលាភី​​ទាំងបីនៃ​កម្មវិធី HEINEKEN SUSTAINATHON ​ឡើង​ទៅកាន់​​វគ្គផ្តាច់ព្រ័ត្រ​​ ជា​មួយ​នឹង​​​ការ​បណ្តុះបណ្តាល​ ពី​អ្នក​ជំនាញ​មក​ពីក្រុមហ៊ុន STARTUP FACTORY

0

ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៖ កម្មវិធី HEINEKEN SUSTAINATHON ជុំដំបូង​បាន​បញ្ចប់ ទៅ​ដោយ​ភាព​រីករាយ​​នៅអគារ Raintree Cambodia ខណៈ​ដែលយុវជនដែលមាន​គំនិត​ច្នៃប្រឌិតនានា​​​បានលើកឡើង​ពី​គំនិត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ទៅ​កាន់​អ្នកជំនាញ​ផ្នែក​អាជីវកម្ម​បង្កើត​ថ្មី និងអ្នក​ជំនាញ​ឧស្សាហកម្ម។

ដោយ​បើក​​ដំណើរ​​ការ​ក្រោម​​កិច្ចសហការ​​រវាង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជា​ការប្រកួតប្រជែង​ដែល​ផ្តោត​លើនិរន្តរភាព ដែល​អញ្ជើញបេក្ខជនបេក្ខនារី​ (អាយុយ៉ាងតិច ១៨​ឆ្នាំ) ឱ្យ​ចូល​រួមក្នុង​បេសកកម្ម​​បង្កើត​អនាគត​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា។

ជា​ផ្នែកមួយ​នៃការ​ប្រកួតប្រជែងលើក​ដំបូង​​ស្ថិត​ក្រោម​ប្រធានបទ “ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ” ក្រុមចូលរួម​ប្រកួត​ប្រជែងចំនួន២០ ក្រុម (មាន​អ្នក​ចូលរួម​សរុប ៧៨​នាក់) មាន​រយៈ​ពេល ៤៨​ម៉ោង​ ​ដើម្បី​ធ្វើកិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយជំរុញ​ការពិសាប្រកបដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុម​ចំនួន​បីត្រូវ​បាន​ជ្រើសរើស​ជា​ជាជ័យលាភីកំពូលទាំង​៣ ដើម្បីបិទ​បញ្ចប់​ការប្រកួត​ប្រជែង​ជុំទីមួយនេះ។

សម្រាប់​វគ្គបន្ទាប់ ជ័យលាភី​ទាំងបីក្រុម​នឹងមានឱកាស​​​​ដុសខាត់​គម្រោងដែល​ពួកគេ​បាន​ស្នើ​​​ឱ្យ​លេច​ចេញជា​រូបរាង​ឡើង​ក្រោយ​ទទួល​បាន​ការណែនាំពី​អ្នក​ជំនាញផ្នែក​អាជីវកម្ម​បង្កើត​ថ្មី​​​ក្នុង​ដំណាក់​កាល​ហ្វឹក​​ហាត់​​​​​រយៈ​ពេល ៣ខែ ដែល​​ដឹកនាំ​ដោយ​ក្រុមហ៊ុន Startup Factory។ បន្ទាប់មក ពួកគេ​​នឹង​​ប្រកួត​ប្រជែង​​ក្នុង​ព្រឹត្តិការណ៍​​​ផ្តាច់ព្រ័ត្រ​​ដ៏​ធំ​មួយ​​មួយ​​ដែល​នឹង​ប្រព្រឹត្តិទៅ​នៅក្នុង​​ឆ្នាំ​​នេះ ជាពេល​ដែលនឹង​​មានការ​ប្រកាសក្រុមជ័យលាភីផ្តាច់ព្រ័ត្រក្នុងចំណោមក្រុមដែលបានបានជ្រើសរើសទាំងបី៕

លោកស្រី Jitka Markova នាយិកា​ក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍​ថា៖ «យើង​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​​ទៅ​លើ​អ្នក​ចូលរួមទាំងអស់ និង​​គំនិត​ប្រកបដោយ​ស្តង់ដារ​ខ្ពស់របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​លើក​ដំបូង​ដែល​មិន​ធ្លាប់​មានសម្រាប់​ការ​ប្រកួតប្រជែង​បែប​នេះ​​នៅ​​កម្ពុជា ដែល​ផ្តោតលើ​គំនិត​​ច្នៃប្រឌិតប្រកបដោយ​​​​និរន្តរភាព។ យើងមានមោទនៈភាពចំពោះអ្នកគ្រប់គ្នាដែលធ្វើ​បាន​យ៉ាង​ល្អ​បំផុត ហើយយើង​ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​​ជាមួយ​បេក្ខជនបេក្ខនារី​ដែល​ជាប់​ជុំ​ចុងក្រោយ​ទាំង​អស់ ដើម្បី​គាំទ្រពួកគេ​ក្នុង​ដំណាក់​កាលបន្ទាប់​​»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុន ហ៊ិននីគែន គ្រុប គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋភាព​សំខាន់ៗចំនួន​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន គ្រុប បាននិង​កំពុង​បន្តគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសកលដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​ រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។ បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១​ពាន់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំផងដែរ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

លោកស្រី Anne de Graaf នាយិកា​​ផ្នែកកិច្ចការសាជីវកម្ម​​នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមាន​ប្រសាសន៍​ថា៖ «វា​ជា​ការ​​​​​​ចាប់​​ផ្តើមឆ្នាំថ្មីដ៏​អស្ចារ្យមួយ ដោយបាន​ជួប​មនុស្ស​ជំនាន់ថ្មីជា​ច្រើន​នាក់​ដែលនឹងបង្កើត​អនាគត​របស់​យើង និង​បង្កើន​កិច្ចសន្ទនា​សំខាន់ៗ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយនិរន្តរភាព​ជា​មួយគ្នា។ និរន្តរភាព និងការ​ទទួល​ខុសត្រូវ​គឺ​ជាផ្នែក​មួយ​នៃឬស​គល់ (DNA) របស់​ក្រុមហ៊ុន ហ៊ិននីគែន អស់​រយៈ​ពេល​ជាង​មួយ​សតវត្ស​មក​ហើយ ហើយ​យើង​តែងតែ​​លើកទឹក​ចិត្ត​អ្នក​ប្រើប្រាស់​ឱ្យ​ពិសាដោយការ​ទទួល​​ខុស​ត្រូវ។ យើង​បង្កើត​បទពិសោធ​ដ៏អស្ចារ្យ​សម្រាប់​អតិថិជន និង​អ្នកប្រើ​ប្រាស់ជាមួយ​នឹង​ម៉ាក​យីហោល្បី​ៗនៅ​ក្នុងស្រុក​ និង​​​នៅទូទាំង​ពិភពលោក​របស់​យើង ហើយ​យើង​ជឿជាក់​ថា តាម​រយៈការ​ធ្វើ​ឱ្យមាន​​​ការពិសារ​​​​​ដោយ​​ការ​ទទួល​ខុសត្រូវ និង​ក្នុង​កម្រិត​សម​ល្ម​ម វានឹង​ធ្វើ​ឱ្យ​បទពិសោធ​ទាំងនេះ​កាន់តែ​ប្រសើរ​ឡើង។ ដូច្នេះ​យើង​អាច​ធ្វើកិច្ចការ​​បន្ថែមទៀត​ដើម្បី​ញ៉ាំង​ឱ្យ​មនុស្ស​ជួបជុំ​គ្នា​ប្រកប​ដោយភាពរីករាយ​ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​​ដែល​​ពិត​​ជា​​មិន​​អាច​​បំភ្លេច​​បាន»។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម​(សម្រាប់តែអ្នកដែលមានអាយុ ១៨ឆ្នាំ​ឡើងទៅប៉ុណ្ណោះ) របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​ជា​ផ្នែកមួយ​​នៃ​យុទ្ធនាការ “ធ្វើឱ្យ​ប្រទេសកម្ពុជា​កាន់តែ​ប្រសើរ” របស់​ក្រុមហ៊ុន៖

  • ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.facebook.com/HEINEKENCambodia/
  • ទំព័រ​ LinkedIn របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖

https://www.linkedin.com/company/heinekencambodia/

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពី Startup Factory 

ក្រុមហ៊ុន Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។

យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀតនាពេលអនាគត៕

GTVC SPEEDBOAT មានសេវាកម្មដឹកភ្ញៀវទេសចរណ៍ ទៅលេងកោះ ឬកម្សាន្តតាមផ្លូវសមុទ្រ មានសុវត្ថិភាព និងរហស័ទាន់ចិត្ត

0

ខេត្តព្រះសីហនុ៖ ដើម្បីបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍ ទៅលេងកោះឬកម្សាន្តតាមផ្លូវសមុទ្រមានសុវត្ថិភាព និងរហស័ទាន់ចិត្ត ក្រុមហ៊ុន ជី ធី វី សុី (GTVC SPEEDBOAT CAMBODIA)ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបានរៀបចំពីការផ្តល់សេវានេះជូនអតិថិជន ប្រកបដោយទំនុកចិត្តនិងងាយស្រួល រួមមាន៖

 -អូបរ័ជួលឯកជនទៅតាមបណ្តាកោះ នៅក្នុងខេត្តព្រះសីហនុ 

-គោលដៅសំបុត្រអូបរ័ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍) – ឆ្នេរសុខសាន្ត – កោះរ៉ុងកោះតូច – ឆ្នេរឡុងសិត – កោះរ៉ុងសន្លឹមឆ្នេរសារ៉ាសេន និងឆ្នេរ២៣ 

ម៉ោងចេញដំណេីរ 09:00ព្រឹក,12:00ថ្ងៃត្រង់,03:00រសៀល 

លេខទំនាក់ទំនង

 +(855)   070 221 234

 +(855)   017 338 821

​ +(855)   071 912 0888                                                        

 +(855)   015 661 456 

 +(855)   010 271 234

 +(855)   076 713 1234 ។

 តំណាងក្រុមហ៊ុនបញ្ជាក់បន្ថែមថា ការផ្តល់សេវាគឺរហស័ទាន់ចិត្ត ក្នុងនោះត្រឹមតែ ២-៣នាទី អ្នកទេសចរណ៍អាចទិញសំបុត្រ ទៅលេងកោះនានា បានយ៉ាងងាយ ជាមួយក្រុមហ៊ុន G.T.V.C Speed Boat Cambodia។ រាល់ព័ត៌មានបន្ថែម អ្នកទេសចរណ៍ អាចដោនឡូតកម្មវិធី G.T.V.C លើ App Store និង Google Play Store ឬចុចតាមតំណនេះ https://bmb.page.link/gtvc ។ 

  ទីតាំង : G.T.V.C Speed Boat ជី.ធី.វី.ស៊ី ស្ពីដបូត DEPARTURES

https://goo.gl/maps/rtW3D2CGAU593CjLA ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ទៅសង្គ្រោះជនបរទេស មានអាការៈចុកបេះដូង ថប់ដង្ហើម ធ្ងន់ធ្ងរ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត

ខេត្តព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣៤នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿននិងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាជនបរទេស មានអាការៈចុកបេះដូង ថប់ដង្ហើម ធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនជាតិបរទេសរូបនេះ ឈ្មោះ LAURA SOPHIE MIYER អាយុ ២៨ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីជនជាតិបរទេសខាងលើនេះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕