event
បណ្តាញទំនាក់ទំនងសង្គម គឺជាគន្លឹះសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការការពារបរិស្ថាន នៅកម្ពុជា
ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០២២៖ បណ្តាញទំនាក់ទំនងសង្គម គឺជាមធ្យោបាយផ្សព្វផ្សាយដ៏សំខាន់មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាការពារបរិស្ថានទាំងនៅថ្នាក់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមអ្នកធ្វើការងារលើកិច្ចការការពារបរិស្ថាន។ ថ្លែងនៅក្នុងឱកាសទិវាភពផែនដីឆ្នាំ២០២២ អេកូយុវទូត (YEA) ដែលជាសហគមន៍ ដែលមានគោលបំណងផ្តល់អំណាច បំផុស និងអប់រំប្រជាពលរដ្ឋកម្ពុជាអំពីរបៀបរស់នៅ កាន់តែមាននិរន្តរភាព បានបង្ហាញអនុសាសន៍ មួយចំនួនអំពីរបៀបចូលរួមយ៉ាងងាយស្រួល ក្នុងការការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រើ បណ្តាញទំនាក់ទំនងសង្គម។ អនុសាសន៍ទាំងនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើភពផែនដីរបស់យើង»។...