Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

Date:

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់កោះខុនដាវ ដែលជាឋានសួគ៌ឆ្នេរសមុទ្រវៀតណាមដ៏ស្រស់ស្អាត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ស្របពេលនៃការផ្តល់ជូនប្រូម៉ូសិនពិសេស តម្លៃសំបុត្រចាប់ពី 0 ដុល្លារអាមេរិក រយៈពេល ៣ ថ្ងៃ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ។

អ្នកដំណើរអាកក់សំបុត្រដើម្បីទទួលបានការផ្តល់ជូនប្រូម៉ូសិននេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ “Vietjet Air” សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃធ្វើដំណើរមមាញឹក)។ អ្នកធ្វើដំណើរអន្តរជាតិទាំងអស់ អាចដាក់បញ្ចូលកោះខុនដាវដ៏ល្បីដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ទៅក្នុងផែនការដំណើរកម្សាន្តរបស់ខ្លួននៅរដូវរងានេះ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនប្រូម៉ូសិនដែលមានពេលវេលាមានកំណត់នេះ ដើម្បីរៀបចំគម្រោងដំណើរកម្សាន្តចុងឆ្នាំ ឬចូលឆ្នាំថ្មីទៅកាន់កោះខុនដាវ តាមរយៈទីក្រុងហាណូយ ជាមួយនឹងផ្លូវហោះហើរត្រង់សៀមរាប-ហាណូយរបស់ Vietjet ឬពីទីក្រុងហូជីមិញ។

ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម កោះកុងដាវនៅតែមិនសូវមានអ្នកស្គាល់នៅលើឆាកអន្តរជាតិដូចកោះភូគុកដែលជាកោះធំជាងគេរបស់ប្រទេសវៀតណាម ដែលធ្វើឱ្យវាក្លាយជាកោះត្បូងដ៏មានតម្លៃសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកភាពស្ងប់ស្ងាត់ ធម្មជាតិដ៏បរិសុទ្ធ និងបរិយាកាសកោះដ៏ពិតប្រាកដមួយ ដែលនៅឆ្ងាយពីភ្ញៀវទេសចរណ៍ដ៏ច្រើនកុះករ។ ប្រជុំកោះនេះ មានភាពល្បីល្បាញដោយសារទឹកថ្លាឆ្វេងដូចគ្រីស្តាល់ និងឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់ ព្រៃឈើត្រូពិចខៀវស្រងាត់ និងតំបន់សមុទ្រដែលត្រូវបានការពារ របៀបរស់នៅបែបស្ងប់ស្ងាត់ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ដែលបង្ហាញពីសករាជដ៏សំខាន់មួយនៃអតីតកាលរបស់ប្រទេសវៀតណាម ដោយផ្តល់នូវការយល់ដឹងអំពីវប្បធម៌ដ៏មានអត្ថន័យ រួមជាមួយនឹងសម្រស់ធម្មជាតិដ៏អស្ចារ្យ។

ដោយសារទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាច្រកទ្វារអន្តរជាតិដ៏ធំបំផុតរបស់ប្រទេសវៀតណាម អ្នកធ្វើដំណើរមកពីជុំវិញពិភពលោកអាចទៅកមស្សាន្តនៅកោះខុនដាវបានយ៉ាងងាយស្រួល ក៏ដូចជាស្វែងរកគោលដៅកម្សាន្តផ្សេងៗទៀតជាច្រើននៅទូទាំងប្រទេស តាមរយៈបណ្តាញហោះហើរក្នុងស្រុកដ៏ទូលំទូលាយរបស់ Vietjet។

ចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងដំណើរការជើងហោះហើរទៅមកមួយថ្ងៃលើផ្លូវទាំងពីរ៖

• ទីក្រុងហូជីមិញ – ខុនដាវ
ទីក្រុងហូជីមិញ → ខុនដាវ៖ ចេញដំណើរម៉ោង ១១:០០ មកដល់ម៉ោង ១១:៤០
ខុនដាវ → ទីក្រុងហូជីមិញ៖ ចេញដំណើរម៉ោង ០៩:២០ មកដល់ម៉ោង ១០:០៥

• ទីក្រុងហាណូយ – កុងដាវ
ទីក្រុងហាណូយ → ខុនដាវ៖ ចេញដំណើរម៉ោង ០៦:៤៥ មកដល់ម៉ោង ០៨:៥៥
ខុនដាវ → ទីក្រុងហាណូយ៖ ចេញដំណើរម៉ោង ១២:០៥ មកដល់ម៉ោង ១៤:២០

ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ភាពញឹកញាប់នៃជើងហោះហើរទៅមកពីរជើងក្នុងមួយថ្ងៃ ដែលផ្តល់នូវភាពបត់បែន និងការតភ្ជាប់កាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ។

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍...

កាន់តែប្លែក! ជាមួយវគ្គពិសេសនៃកម្មវិធី«ត្រឡប់ទៅកាន់ភាពយុវវ័យ» នៅថ្ងៃទី​ ០៣ ខែតុលា

ជំនួបបេក្ខជនពិសេសៗ លើឆាកកម្មវីធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» ក្នុងវគ្គពិសេស នៅថ្ងៃទី០៣ ខែតុលានេះ ៖ តើនរណានឹងជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៤លានរៀល?...

លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរ

ភ្នំពេញ ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp...