event
Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យ និងផ្ដាច់កញ្ចប់សេវាកម្ម ដែលមិនត្រូវការ
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជន របស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យ និងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានា ដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោម ទៅតាមការណែនាំរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករ សេវាទូរសព្ទទាំងអស់នៅកម្ពុជា...