Uncategorized
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ក្រសួងបានខិតខំស្វះស្វែងរក គ្រប់មធ្យោបាយ តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ចំពោះវិស័យស្រូវអង្ករ
ភ្នំពេញ៖លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយគាំទ្រដល់វិស័យស្រូវអង្ករនៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច” ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា,រាជធានីភ្នំពេញ លោកប៉ាន...