event
Woori Bank Cambodia ចាប់ដៃគូជាមួយ Forest Interactive Cambodia ដើម្បីផ្តល់ជូនប័ណ្ណ ទូទាត់ឌីជីថលដែលមានតម្លៃសមរម្យ តាមរយៈសេវាទូទាត់វិក្កយបត្រ
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣៖ ធនាគារ Woori (Cambodia) Plc. បានប្រកាសពីភាពជាដៃគូជាមួយ ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា Forest Interactive Cambodia ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ និងមានទីស្នាក់ការនៅក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងការិយាល័យដ៍ទៃទៀតនៅអាស៊ីអាគ្នេយ៍ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អ៊ូរី នូវប័ណ្ណឌីជីថល ដែលមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់ផលិតផលហ្គេម និងការកម្សាន្តដ៍ទៃទៀត ។ ការផ្លាស់ប្តូរនេះមានគោលបំណងពង្រីកការធ្វើពិពិធកម្មបន្ថែមទៀតនៃការផ្តល់ជូនរបស់ធនាគារ និងបំពេញ...