Uncategorized
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) កម្ពុជា-កូរ៉េ (CKFTA) ត្រូវបានរដ្ឋសភាកូរ៉េ ផ្តល់សច្ចាប័នរួចរាល់ហើយ
ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។ តាមរយៈក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។...