បច្ចេកវិទ្យា

ស្វែងយល់ពី ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្ម អ៊ិនធេីណេត វ៉ាយហ្វាយ នៅកម្ពុជា

ភ្នំពេញ៖ សព្វថ្ងៃនេះស្ទើរតែគ្រប់ផ្ទះទៅហើយ ដែលភ្ជាប់ Internet WiFi ដើម្បីទទួលបាន នូវសេវាកម្មអ៊ីនធើណេត ព្រោះថា សេវាអ៊ីនធើណេត ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ របស់មនុស្សមួយចំនួនធំ នាសង្គមបច្ចុប្បន្ន ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក សម្រាប់បំពេញការងារ ឬការធ្វើអាជីវកម្មអនឡាញផ្សេងៗ។

ជាពិសេសនៅក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីត-១៩ នេះតែម្តង សេវាកម្មអ៊ីនធើណេតកាន់តែ មានភាពចាំបាច់ ថែមមួយកម្រិតទៀត សម្រាប់អ្នកធ្វើការនៅតាមផ្ទះ ដែលអនុវត្តទៅតាម សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ គួរឲ្យដឹងផងដែរថា នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ីនធើណេត WiFi សរុបទាំងអស់ចំនួន ៣៦ក្រុមហ៊ុន និងមានចំនួនអ្នកប្រើប្រាស់ សេវាកម្មនេះ ប្រមាណជាង ២០ម៉ឺននាក់ នៅទូទាំងប្រទេស។

ក្នុងនោះផងដែរ បើយោងតាមការស្ទាបស្ទង់ បានបង្ហាញឲ្យឃើញថា ចំនួនអ្នកប្រើប្រាស់សរុបទាំង៣៦ក្រុមហ៊ុន មានរហូតទៅដល់ ៥២% ជាអ្នកប្រើប្រាស់សេវាកម្ម អ៊ីនធើណេតរបស់មិត្តហ្វូន។

ដោយ មិត្តហ្វូន នេះទៀតសោត មានសេវាកម្មគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុង និងមានកញ្ចប់សេវាកម្មច្រើនប្រភេទ ទាំងការប្រើប្រាស់ លក្ខណៈបុគ្គល គ្រួសារ អាជីវកម្ម និងសម្រាប់ស្ថាប័ននានា។

សរុបសេចក្តីមក បើយោងតាមទិន្នន័យ ខាងលើបានឲ្យដឹងថា ចំនួនក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ីនធើណេត WiFi នៅក្នុងប្រទេសកម្ពុជា គឺមានច្រើនក្រុមហ៊ុន ចំណែកឯចំនួន អ្នកប្រើប្រាស់សេវាកម្មនេះ ក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ៕

Most Popular

To Top