Galaxy Z Fold3 5G និង Galaxy Z Flip3 5G មានកន្លែងឆ្ងាញ់… កន្លែងជាតិច្រើន មិនធម្មតាដែលនឹកស្មានមិនដល់…! ចង់ដឹងអត់…! តោះ…!!

Date:

(ភ្នំពេញ) ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១៖ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់ បានទៅហើយ…ត្រូវតែមានកន្លែងពិសេស… កន្លែងឆ្ងាញ់ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ ឱ្យញញឹមក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ…!

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59-3.jpg

បើចាំមិនខុសទេកាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួនដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះមានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើនជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖ 

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59.jpg

* កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុណ្ណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ…!

* Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ…!

* បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ…!

* មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក ឬរំខានភ្នែក…!

 * មានតួខ្លួនរឹងមាំជាងមុនដោយផលិតចេញពី Armor Aluminum ជាដើម…!

ដោយឡែកក្រៅពីចំណុចពិសេសខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជាប្រភេទកញ្ចក់ដែលមានភាពរឹងមំាជាប់ធន់មានសមត្ថភាពខ្ពស់ក្នុងការការពារឆ្កូតសឹក បានរហូតដល់ទៅ 4 ដង …! ជាពិសេសម្រាប់ Galaxy Z Fold3 5G ជំនាន់ចុងក្រោយនេះគឺត្រូវបានអ្នកជំនាញ ផលិតឡើងដោយមានទម្ងន់ស្រាលជាងគេ និងមានផាសុកភាពក្នុងការក្តោបចាប់កាន់ ក្នុងដៃបើធៀបនឹងត្រកូលស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន!

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59-4-1024x576.jpg

និយាយពីការថតរូប Selfie វិញ…តើអ្នកណាខ្លះដែលចូលចិត្តថតរូប និងចង់បានរូបភាព ឬ រូបថត Selfie ស្អាតៗ? បើយើងនិយាយពីការថតរូប Selfie  គឺ Galaxy Z Flip3 5G អាចឱ្យលោកអ្នក ជាពិសេសមិត្តៗយុវវ័យស៊ីវីល័យសម័យថ្មីអាចធ្វើការថតរូប Selfie ដោយប្រើកាមេរ៉ាក្រោយបានយ៉ាងលឿន…ងាយស្រួល និងអាចថតរូបបានយ៉ាងប្រណិត…និងស្រស់ស្អាតមួយពេញចិត្តតែម្តង…!

ពេលអានហើយ…យល់យ៉ាងណាដែរឥឡូវហ្នឹង? តើជាប់ចិត្តជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏ជាប់ចិត្តទាំង 2…? តែខ្ញុំហ៊ានធានាថាលោកអ្នកប្រាកដជាលង់ និងដកចិត្តមិនរួចឡើយពេលដែបានចាប់កាន់ប្រើផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹងកំពូលបច្ចេកវិទ្យាក៏ដូចជាលក្ខណៈពិសេសៗដែលក្រុមហ៊ុន សាមសុង បំពាក់មកលើតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 ដួងនេះ…! 

This image has an empty alt attribute; its file name is photo_2021-10-13_16-08-38.jpg

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!! 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

This image has an empty alt attribute; its file name is photo_2021-10-13_16-07-59-2.jpg

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...