ពាណិជ្ជកម្ម

ទទួលយក កំពូលរសជាតិ នៃបទពិសោធន៍ លើសពីការ មើលឃើញ និងការកម្សាន្ត ដ៏មហា អស្ចារ្យ ចេញពីស្តេចកំពូល ទូរទស្សន៍ សាមសុង QLED 8K (Q900)!

(ភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០៖ ទូរទស្សន៍កាល ពីមុនឱ្យតែមើលឃើញ និងឮសំឡេងគឺ បានហើយប៉ុន្តែបច្ចុប្បន្ននេះ បើទោះបី ជាពេលវេលារត់ លឿនប៉ុណ្ណា ក៏នៅតែរត់មិនទាន់ជាមួយនឹង បច្ចេកវិទ្យា ដែលនឹកស្មានមិនដល់ របស់ក្រុមហ៊ុន សាមសុង ដែរ!

ជាក់ស្តែងសម្រាប់ស្តេចកំពូល ទូរទស្សន៍ សាមសុង QLED 8K (Q900) លោកអ្នកប្រាកដជា ទទួលបាននូវអ្វីដែលអស្ចារ្យ ជាទីបំផុតលើសពី ការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក!

ទាំងរូបរាង, រចនាបទ, កម្រិតពណ៌, ពន្លឺ, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នក ដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុង ពិភពមួយ ដែលល្អ និងស្រស់ស្អាតលើស ពីធម្មជាតិ

ជាមួយនឹងភាពអស្ចារ្យ ទាំងអស់នេះហើយ ទើបបានធ្វើឱ្យ QLED 8K (Q900) ក្លាយជាស្តេចកំពូល ទូរទស្សន៍ដ៏ឆ្លាតវៃបំផុតគ្មាន គូប្រៀបក្នុងពិភពលោក! ខាងក្រោមនេះគឺជាចំណុចខ្លាំង និងមានតែមួយរបស់ ស្តេចកំពូល ទូរទស្សន៍ សាមសុង QLED 8K (Q900)៖

  • Perfect Visual Display
    ទោះជាស្ថិតក្នុងស្ថានភាព ពន្លឺបែបណា ក៏ដោយក៏ទូរទស្សន៍ សាមសុង QLED 8K (Q900) នៅតែមានគុណភាពខ្ពស់ ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាត ត្រជាក់ភ្នែកសម្រាប់លោក អ្នកជានិច្ចជាមួយនឹងគ្រាប់ពន្លឺ Quantum Processor 8K ដែលជួយ ឱ្យកម្រិតពណ៌ និងកម្រិតរូបភាព និងពន្លឺ មានភាពកាន់តែច្បាស់បានយ៉ាង ត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗតែម្តង!
  • Ambient Mode (Super Magical Screen)
    ក្រៅពីការទស្សនា និងកម្សាន្តនេះគឺជា Tips ឬ Bonus នៃស្តេចកំពូល ទូរទស្សន៍ក្នុងលោក ដោយអាចឱ្យលោក អ្នកផ្លាស់ប្តូរទូរទស្សន៍ របស់អ្នកទៅជាស៊ុម រូបថតស៊ីគ្នាទៅនឹងជញ្ជាំងរំលេច ចេញជាផ្ទាំងគំនូរដែលអាចបន្ថែមឲ្យបរិវេណ នៃជញ្ជាំងក្នុងគេហដ្ឋានរបស់ លោកអ្នកកាន់តែស្រស់ស្អាត និងទាក់ទាញបំផុត សម្រាប់លម្អគេហដ្ឋាន!
  • One Invisible Connection
    ជាដុំដែលអាចតភ្ជាប់ទៅកាន់ទូរទស្សន៍ ឬឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួលដោយមិន ធ្វើឱ្យមានភាពរញ៉េរញ៉ៃឡើយបើទោះបី ជាដាក់លើតុ ឬតម្លើងចាប់ជាប់ នឹងជញ្ជាំងក៏ដោយ។
  • No gap wall-mount (Q Style)
    គឺជាបច្ចេកវិទ្យាដែលអាចភ្ជាប់ទូរទស្សន៍ទៅនឹងជញ្ជាំង បានយ៉ាងល្អឥតខ្ចោះស្ទើតែគ្មានចន្លោះធ្វើឱ្យបន្ទប់ និងបរិវេណក្នុងគេហដ្ឋាន របស់លោកអ្នកមើលទៅកាន់តែល្អឥតខ្ចោះ!
  • Real 8K Resolution
    គឺជាបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យរូបភាព នៅតែម៉ដ្ឋ និងមិនបែក ឬព្រាលឡើយទោះបីជាលោកអ្នក ដាក់ភ្នែកសម្លឹងមើលជិត ឬជាប់នឹងអេក្រង់ ក៏ដោយ!
  • 8K AI Upscaling
    មិនថារូបភាពរបស់លោក អ្នកស្ថិតក្នុងកម្រិត 1080 ឬ 4K នោះទេក៏ QLED 8K (Q900) នៅតែអាចដុសខាត់ និងបង្ហាញចេញមក វិញក្នុងកម្រិត 8K ដូច Footage 8K ដើមបានផងដែរ!
  • Quantum HDR 4000
    ធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាព ដែលបញ្ចេញមក កាន់តែច្បាស់ កាន់តែលម្អិត ជាទីបំផុត (Super Details) !
  • Air Play Connection
    អាចឱ្យកម្មវិធី Airplay របស់ IOS ក្នុងទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតបង្ហាញទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែកបានយ៉ាងងាយស្រួលផងដែរ។

លោកអ្នកអាចរកជាវបាននៅតាម ហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿង អេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរ ដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top