ក្នុងរយៈពេល៣ខែមកនេះ តម្លៃមាសនៅក្នុងប្រទេសវៀតណាម កើនឡើងខ្ពស់

Date:

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ឲ្យដឹងថា តម្លៃមាសរបស់វៀតណាមបានកើនឡើង១,៨៦ភាគរយ គឺមានតម្លៃដល់ទៅ៨២លានដុងវៀតណាម ស្មើនឹង៣.៣៣៥ដុល្លារអាមេរិកក្នុង១តំម្លឹង គិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ ដែលនេះជាតម្លៃមួយខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១ ខែមិថុនាមកនេះ ។


ក្រុមហ៊ុន Saigon Jewelry Company ហៅកាត់ (SJC) បានចុះបញ្ជីមាសនីមួយៗរបស់ពួកគេដាក់នៅក្នុងតារាងតម្លៃ គឺប្រហែល៨០លានដុង ស្មើនឹង៣.២៥២ដុល្លារសម្រាប់ការលក់ចេញ និងតម្លៃ៨២ លានដុងសម្រាប់ការទិញចេញគិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងថា តម្លៃមាសបានកើនឡើង១,៥លានដុង ស្មើនឹង៦១ដុល្លារក្នុង១តំម្លឹង បើធៀបនឹងថ្ងៃមុន ។

សាជីវកម្មមាស និងគ្រឿងអលង្ការ ឈ្មោះថា DOJI បានដកស្រង់ហាងឆេងមាសពី SJC ក្នុងតម្លៃដូចគ្នាដែរកាលពីព្រឹកថ្ងៃអង្គារ ។

សម្រាប់តម្លៃចិញ្ចៀនមាសដែលលក់ចេញដោយក្រុមហ៊ុន SJC នៅតែមានតម្លៃថេរដដែល គឺនៅតម្លៃ ៧៧,៨លានដុង ស្មើនឹង៣.១៦៤ដុល្លារ ដល់តម្លៃ៧៩,២លានដុងស្មើនឹង៣.២២១ដុល្លារអាមេរិក ដែលតម្លៃនេះធ្លាក់ចុះ១០០.០០០ដុងស្មើនឹង៤ដុល្លារអាមេរិកក្នុង១តំម្លឹងបើធៀបនឹងថ្ងៃមុន ។

សូមបញ្ជាក់ ក្នុង១តម្លឺងមាស ស្មើនឹង៣៧,៥ក្រាម រឺស្មើនឹង១,២អោន ។ តម្លៃមាសរបស់វៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនគឺលើសពី៩២លានដុង ស្មើនឹង៣.៧៤១ដុល្លារអាមេរិក ក្នុងម១តម្លឺងកាលពីដើមខែឧសភា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...