អាស៊ាន ពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ នឹងបង្កើនការតភ្ជាប់ ខ្សែសង្វាក់ផ្គត់ផ្គង់

Date:

វៀងច័ន្ទ៖ វេទិកាកម្រិតខ្ពស់ស្តីពីអាស៊ាន ហៅកាត់ (សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍) អំពីការតភ្ជាប់ខ្សែ សង្វាក់ផ្គត់ផ្គង់ “បញ្ហាគន្លឹះ និងបញ្ហាប្រឈម” ត្រូវបានប្រារព្ធឡើង នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានអ្នកចូលរួមពិភាក្សា អំពីតម្រូវការសំខាន់ក្នុងការពង្រឹងលើសមាហរណកម្ម ស្របពេលមានការវិវត្ត នៃបញ្ហាប្រឈមជាសកល ។
វិទ្យុជាតិឡាវ បានរាយការណ៍ឲ្យដឹង នៅថ្ងៃអង្គារនេះថា វេទិកានេះរៀបចំឡើង កាលពីថ្ងៃចន្ទ និងសហការរៀបចំ ដោយក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវ និងវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ហៅកាត់ (ERIA) បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់ ។

កិច្ចពិភាក្សាបានផ្តោតសំខាន់ លើយុទ្ធសាស្ត្រជំរុញ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ស្របតាមតួនាទីជាប្រធានអាស៊ាន របស់ឡាវនៅឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “អាស៊ាន គឺការលើកកម្ពស់ការតភ្ជាប់ និងភាពធន់” ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Malaythong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មឡាវ បានលើកឡើង អំពីកត្តាសំខាន់ៗ ដែលជះឥទ្ធិពល ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ របស់អាស៊ាន រួមមានការផ្លាស់ប្តូរភូមិសាស្ត្រ នយោបាយ វឌ្ឍនភាពឌីជីថល និងការសង្កត់ធ្ងន់លើនិរន្តរភាព ។

លោកបានសង្កត់ធ្ងន់ ទៅលើតម្រូវការ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលកាន់តែរឹងមាំ និងការសម្របសម្រួល គោលនយោបាយ ដើម្បីបង្កើន ការប្រកួតប្រជែងក្នុងវិស័យ ដែលកំពុងរីកចម្រើន ដូចជារថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិច និងសេវាកម្មឌីជីថល ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...