អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារទៅជួយសង្គ្រោះ អ្នកបើកទូកម្នាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្រោយលិចទូកកណ្តាលសមុទ្រ

Date:

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដែលបានលិចទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿង នៅចំណុចចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង ប្រហែល​ ៨ម៉ៃ ពីក្រុងព្រះសីហនុ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកខាងលើមានតែម្នាក់នោះទេ ក្រោយកើតហេតុ គាត់បានហែលទឹកកណ្តាលសមុទ្រ និងត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ាជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។

ជនរងគ្រោះ មានឈ្មោះ សុខ ធី អាយុ ៤៨ឆ្នាំ រស់នៅម្តុំកោះព្រាប ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក​ គឺបណ្តាលមកពី​ឧបករណ៏បូមទឹករបស់មាស៊ីនទូកខូច ​ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕

Share post:

spot_imgspot_img

Popular

More like this
Related

ភាគហ៊ុនក្រុមហ៊ុនជាថូខិនឌីជីថល៖ ទីផ្សារមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងសំណួរថ្មីអំពីគុណភាព

នៅរាជធានីភ្នំពេញជាពេលយប់ជ្រៅទៅហើយ ស្របពេលជាមួយនឹងទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កនៅបើកទ្វារសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ។ សម្រាប់វិនិយោគិននៅទូទាំងតំបន់អាស៊ី ម៉ោងធ្វើការបែបនេះពុំសូវផ្ដល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការអាចទិញ និងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗបំផុតក្នុងពិភពលោកឡើយ។ នេះគឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាប្រឈមជាក់ស្ដែងជាច្រើន ដែលវិស័យហិរញ្ញវត្ថុជាសកលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ...

Vietjet ទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក

ភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjetទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង...

អាជ្ញាធរ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹង អំពើចោរកម្មកាត់ខ្សែភ្លើង នៅតាមស្ថានីយអង់តែនសេវាទូរសព្ទ

នាពេលថ្មីៗនេះ ករណីចោរកម្មលួចកាត់ខ្សែភ្លើង និងឧបករណ៍នៅតាមស្ថានីយអង់តែនសេវាទូរគមនាគមន៍ (BTS) បានកើតឡើងនៅតាមទីតាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងរំខានដល់សេវាទំនាក់ទំនងផងដែរ។ ជាការឆ្លើយតប...

ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WURKZ IPCC KICKBOXING CHAMPIONSHIP ប្រភេទទម្ងន់ ៥៧ គីឡូក្រាម និងការប្រកាសបើកកម្មវិធី លេខកូដមរណៈ 8:8

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយទូរទស្សន៍ថោន បានរៀបចំសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់...