ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

Date:

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលជាជំហានថ្មីមួយក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្ដល់ជូនដល់ក្រុមគ្រួសារនៅកម្ពុជា ជាមួយ នឹងជម្រើសផលិតផលអាហារូបត្ថម្ភកាន់តែច្រើន ប្រកបដោយស្តង់ដារគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ និងបទពិសោធន៍លក់រាយបែបទំនើប។

ហាងថ្មីនេះ មានទំហំ ២៤០ម៉ែត្រការ៉េ ស្ថិតនៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ ត្រូវបានរចនាឡើងដើម្បីផ្តល់ ជូនអតិថិជនកម្ពុជានូវលទ្ធភាពផ្ទាល់ក្នុងការទិញផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភជាច្រើនមុខទៅតាម ប្រភេទកម្រិតអាយុ និងតម្រូវការផ្សេងៗ។ គោលបំណងនៃការបើកហាងនេះ គឺដើម្បីណែនាំអតិថិជនពីវិធី ស្វែងយល់ពីផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភរបស់ Vinamilk បានដោយផ្ទាល់ និងទាក់ទាញជាងមុន។

ការបើកសម្ពោធនេះនឹងណែនាំអំពីគោលគំនិតលក់រាយដែលរួមបញ្ចូលគ្នានូវលទ្ធភាពផលិតផល បទពិសោធន៍ ម៉ាកយីហោ និងការចូលរួមរបស់អតិថិជន ស្ថិតក្រោមគោលបំណងតែមួយ។ បន្ថែមពីលើការផ្តល់ជូននូវផលិតផល ទឹកដោះគោ និងអាហារូបត្ថម្ភជាច្រើនប្រភេទរបស់ Vinamilk ហាងនេះនឹងផ្តល់ជូនពិសេសនូវប្រម៉ូសិននៅថ្ងៃសម្ពោធ និងសកម្មភាពក្នុងហាងផ្សេងៗដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យបទពិសោធន៍ទិញទំនិញកាន់តែរស់រវើក សម្រាប់ក្រុមគ្រួសារ អតិថិជនវ័យក្មេង និងអ្នកដើរផ្សារប្រចាំថ្ងៃ។ សកម្មភាពទាំងនេះនឹងរួមបញ្ចូលការភ្លក្ស ផលិតផល និងបទពិសោធន៍ក្នុងហាងជាលក្ខណៈគ្រួសារ ដែលសំដៅសម្រួលដល់ការរកឃើញផលិតផល និងផ្សារភ្ជាប់បទពិសោធន៍ជាមួយអតិថិជន។

ក្រុមហ៊ុន Vinamilk បង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ ដែលមានវត្តមានជាលក្ខណៈអន្តរជាតិ នៅជាង៦៥ប្រទេស។ ក្រុមហ៊ុនបានលើកឡើងថា ផលិតផលរបស់ខ្លួនត្រូវបានគាំទ្រដោយប្រព័ន្ធគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ និងការវិនិយោគជា បន្តបន្ទាប់លើបច្ចេកវិទ្យា និងនវានុវត្តន៍អាហារូបត្ថម្ភ។

លោក Pham Hong Y ប្រធានផ្នែកលក់រាយ (Head of Retail) នៅ Vinamilk បានមានប្រសាសន៍ថា៖ «ការបើកហាងលក់រាយដំបូងផ្ទាល់ខ្លួនរបស់យើងនៅភ្នំពេញ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Vinamilk ចំពោះអតិថិជននៅកម្ពុជា។ យើងចង់ផ្តល់ជូនក្រុមគ្រួសារនានានៅកម្ពុជានូវជម្រើសកាន់តែច្រើនលើ ផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភជាទីទុកចិត្ត ដែលគាំទ្រដោយស្តង់ដារអន្តរជាតិ បច្ចេកវិទ្យាទំនើប និង បទពិសោធន៍លក់រាយដែលងាយស្រួល រាក់ទាក់ ហើយស្របនឹងជីវិតប្រចាំថ្ងៃ»។

លោក Pham Hong Y បានបន្ដថា៖ «នៅពេលដែលបងប្អូនទិញផលិតផលអាហារ និងអាហារូបត្ថម្ភសម្រាប់គ្រួសាររបស់បងប្អូន បងប្អូនចង់បាន អារម្មណ៍ជឿជាក់លើអ្វីដែលបងប្អូនកំពុងជ្រើសរើស»។ លោកក៏បានបន្ថែមទៀតថា «ហាងនេះ ត្រូវបានរចនាឡើងដើម្បីសម្រួលក្នុងការផ្តល់ឱ្យអតិថិជនកម្ពុជា នូវកន្លែងមួយ ដែលពួកគាត់អាចមើលឃើញផលិតផល សាកល្បងវា និងស្វែងរកជម្រើសដែលសក្តិសមនឹងតម្រូវការប្រចាំថ្ងៃ របស់បងប្អូន។ ការទទួលស្គាល់ជាអន្តរជាតិដែល Vinamilk ទទួលបាន ពិតជាមានសារៈសំខាន់ ពីព្រោះវាឆ្លុះ បញ្ចាំងពីស្តង់ដារនៅពីក្រោយផលិតផលទាំងនោះ ប៉ុន្តែសម្រាប់ពួកយើង គុណតម្លៃពិតប្រាកដ គឺការធ្វើឱ្យ គុណភាពនោះកាន់តែងាយស្រួលរក ហើយងាយស្រួលដកពិសោធដោយផ្ទាល់»។
ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ហាង​លក់ផលិតផលផ្ទាល់ខ្លួន​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​កាន់តែ​ទូលំទូលាយ​របស់​ខ្លួន ក្នុងការ​ពង្រីក​លទ្ធភាពទិញ​ផលិតផល​ទឹកដោះគោ និង​អាហារូបត្ថម្ភ​របស់អតិថិជននៅ​​ប្រទេស​កម្ពុជា តាមរយៈ​ទម្រង់​លក់រាយ​ដោយភ្ជាប់ជាមួយបទពិសោធន៍​កាន់តែ​ច្រើន។

ការបើកហាងនៅថ្ងៃទី៣០ ខែមីនា នេះ នឹងរួមបញ្ចូលសកម្មភាពថ្ងៃសម្ពោធជាច្រើន រួមទាំងការភ្លក់ផលិតផល ការផ្តល់ជូនប្រូម៉ូសិនពិសេស និងបទពិសោធន៍ក្នុងហាងជាលក្ខណៈគ្រួសារ។ ព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធី បើកសម្ពោធជាផ្លូវការនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

អំពី Vinamilk
ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភឈានមុខគេ ដែលដំណើរការកសិដ្ឋានជីវថាមពលចំនួន ១៥កន្លែង និងរោងចក្រផលិតចំនួន ១៧កន្លែង ពាសពេញពិភពលោក រួមមាន សហរដ្ឋអាមេរិក និងញូវហ្សឺលែន ហើយក៏ចែកចាយផលិតផលខ្លួន នៅក្នុងប្រទេស និងដែនដីប្រមាណជាង ៦៥ ពាសពេញទ្វីបអាស៊ី តំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប ទ្វីបអាមេរិកទាំង២ ប្រទេសអូស្រ្តាលី និងទីផ្សារដែលកំពុងកកើតនៅទ្វីបអាហ្វ្រិក និងតំបន់អាមេរិកឡាទីនផងដែរ។ ក្រុមហ៊ុនបានបញ្ចូលបច្ចេកវិទ្យាទំនើប ក្នុងការរក្សាអាហារូបត្ថម្ភ ធានាសុវត្ថិភាពផលិតផល និងបន្តបង្កើនគុណភាពនៅគ្រប់ស្រឡាយផលិតផលនានា រាប់តាំងពីទឹកដោះគោលាយតាមស្តង់ដារគ្លីនិក រហូតដល់ទឹកដោះគោស្រស់សំបូរដោយរសជាតិប្លែកៗ។ ក្រុមហ៊ុន Vinamilk ទទួលបាន ការទទួលស្គាល់ជាសកលជាច្រើន រួមមានចំណាត់ថ្នាក់ ក្នុងចំណោមម៉ាកយីហោលំដាប់ពិភពលោកឈានមុខគេខាងផលិតផលទឹកដោះគោ ដោយ Brand Finance ពានរង្វាន់ Clean Label Project Purity Award (សហរដ្ឋ អាមេរិក) សម្រាប់ «ផលិតផលកសិដ្ឋានបៃតង» ដែលបានសម្រាំងមួយចំនួន និងពានកិត្តិយសផ្សេងៗ ក្នុងកម្មវិធី រង្វាន់ World Dairy Innovation Awards ឆ្នាំ២០២៥។

«ផលិតផលកសិដ្ឋានបៃតង» ក៏ជាប់ជាម៉ាកយីហោទី១ ដែលទទួលបាន «ការទទួលស្គាល់ស្ទួន ៣ដង» តាមរយៈ៖ ពានរង្វាន់ Clean Label Project Purity Award, the Monde Selection Gold Quality Award និង Superior Taste Award ដោយរំលេចនូវស្តង់ដារតេស្តគុណភាពយ៉ាងម៉ត់ចត់ឯករាជ្យ និងកម្រិតអន្តរជាតិ។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំព…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…