ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ទៀ វិចិត្រ និង PATA CambodiaChapter ចុះអនុស្សារៈរួមគ្នា ផ្តោតលើការពង្រីកវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ជីធីវីសស៊ី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) របស់លោកបណ្ឌិត ធួន ស៊ីណាន នាថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការពង្រីកវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ។

ក្នុងពិធីចុះអនុស្សារណៈខាងលើនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការអបអរសាទរ ចំពោះកិច្ចសហការរវាងក្រុមហ៊ុនទាំង២ ដែលនឹងជួយជំរុញដល់វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុនិយាយដោយឡែក និងនិយាយជារួមសម្រាប់វិសយ័ទេសចរណ៍ជាតិ ។

ទាំងក្រសួងទេសចរណ៍ និងទាំងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងនិងថ្នាក់ដឹកនាំខេត្ត ក៏បានបញ្ជាក់ពីការគាំទ្រនិងជួយជ្រោមជ្រែងគ្រប់និតិវិធី ព្រមទាំងបច្ចេកទេស ដើម្បីឲ្យដំណើរនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ ។

អនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទេសចរណ៍ទាំងពីរ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីនាំភ្ញៀវទេសចរទាំងក្នុងប្រទេស និងពីបណ្តាប្រទេសនានា មកកាន់មូលដ្ឋានទេសចរណ៍ ដែលក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ កំពុងប្រតិបត្តិការ នៅក្នុងខេត្តព្រះសីហនុ ។

ក្នុងនោះអ្នកឧកញ៉ា ទៀ វិចិត្រ ឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ាមានផលិតផល និងសេវាកម្មទេសចរណ៍សំខាន់ៗច្រើនកន្លែង ក្នុងខេត្តព្រះសីហនុ រួមមានវ៉នដឺឡេន រីសត (Wonderland Suites & Resort) ក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ , មានសេវាកម្មទេសចរណ៍នៅលើកោះរ៉ុង និងសេវាកម្មទេសចរណ៍មួយចំនួនទៀត ក្នុងខេត្តព្រះសីហនុ ហើយជាមួយគ្នានេះក្រុមហ៊ុនក៍បានទទួលសិទ្ធិវិនិយោគ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បង្កើតជាកំពង់ផែទេសចរណ៍លើផ្ទៃដី ប្រមាណ២២០០០ម៉ែត្រការ៉េ មានសមត្ថភាពទទួលអូប័រទេសចរណ៍តូច ធំ ចេញ ចូលម្តង២០គ្រឿងក្នុងពេលតែមួយ ហើយនៅកំពង់ផែទេសចរណ៍នេះ មានគ្រប់ហេដ្ឋារចនាសម្ពន្ធ័សម្រាប់តម្រូវការរបស់អ្នកទេសចរ រាប់ទាំងសេវាសន្តិសុខសុវត្ថិភាពផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet បានក្លាយជាដៃគូផ្លូវការ ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC

ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

Vietjet ជាប់ឈ្មោះក្នុងចំណោម ក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អ នៅអាស៊ី រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា

ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ត្រូវបានដាក់ឈ្មោះជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អនៅអាស៊ីឆ្នាំ២០២៦...

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...