អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកបរុសម្នាក់​ ពីកោះរ៉ុង​មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​ ក្រោយឡើងឈាម ២៥/១៥

Date:

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍​ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ឡើងឈាម ទៅដល់ ២៥/១៥ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ​។

ប្រជាពលរដ្ឋដែលត្រូវបានសង្គ្រោះរូបនេះ​ មានឈ្មោះ ម៉ម រិទី្ធ អាយុ ៤៣ឆ្នាំ។

ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...