ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

Date:

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។

ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិប្រមាណជាង ២០០នាក់ ដែលមកពីកម្ពុជា ចិន ម៉ាលេស៊ី និងសិង្ហបុរី ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីទស្សនកិច្ច និងសិក្សាស្វែងយល់អំពីសក្តានុពលអភិវឌ្ឍន៍នៅក្នុង ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាគោលដៅសំខាន់សម្រាប់វិនិយោគ និងពាណិជ្ជកម្មនៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

កម្មវិធីនេះមានគោលបំណងបង្កើតវេទិកាឱ្យអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ពីប្រទេសកម្ពុជា ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត អាចជួបពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីសក្តានុពលវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចបែប ឈ្នះ–ឈ្នះ (Win–Win) សម្រាប់សហគ្រាសនានា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ អ្នកចូលរួមនឹងមានឱកាសចូលរួមទស្សនកិច្ចដោយផ្ទាល់ទៅកាន់តំបន់សេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍសំខាន់ៗក្នុងខេត្ត ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ និងសក្ដានុពលអភិវឌ្ឍន៍ក្នុងតំបន់ មានដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្ត និង រោងចក្រស្រាបៀរអង្គរ ដែលជាគម្រោងឧស្សាហកម្មសំខាន់មួយនៅក្នុងតំបន់។

លើសពីនេះ អ្នកវិនិយោគក៏នឹងមានឱកាសជួបពិភាក្សាជាមួយក្រុមលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយលើកទឹកចិត្ត និងឱកាសសហការវិនិយោគនានាផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...